អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
前往频道在 Telegram
1 359
订阅者
-224 小时
-87 天
-4430 天
帖子存档
នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួលកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍(AOT) ដើម្បីចុះពិនិត្យផ្ទៀងផ្ទាត់ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ
ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ សូមសាធារណជនកុំចែករំលែក និងផ្សព្វផ្សាយបន្ត ព្រោះមិនមានព័ត៌មានដូចការផ្សព្វផ្សាយនេះទេ។ TFA Khmer ជាបណ្តាញសង្គមដែលគ្មានអ្នកព័ត៌មាននៅក្នុងប្រទេសកម្ពុជាឡើយ។ ប្រភពព័ត៌មានដែលយកមកផ្សព្វផ្សាយជាប្រភពមិនច្បាស់លាស់ ឬប្រភពខ្លះក្រៅផ្លូវការ មិនមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ ដូច្នេះសូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់មុននឹងជឿ និងចែករំលែកបន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត៖
បញ្ចាប់មុខតំណែងស្នងការខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ការបញ្ចប់តំណែង សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !
+5
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់តំណេងស្នងការនគរបាលខេត្តមណ្ឌលគិរី និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ការបញ្ចប់តំណែងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
+2
បទបង្ហាញជូនអង្គទូតស្តីពីស្ថានភាពតំបន់វប្បធម៌កម្ពុជា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ
Diplomatic Briefing on the Situation of Cambodian Cultural Sites along the Cambodia-Thailand Border
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបទបង្ហាញ ស្តីពីបច្ចុប្បន្នភាពនៃស្ថានភាពតំបន់បេតិកភណ្ឌកម្ពុជា ដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា តាមបណ្តោយព្រំដែនកម្ពុជា-ថៃដែលកំពុងរងការកាន់ដោយខុសច្បាប់ និងរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ បទបង្ហាញនេះមានការអញ្ជើញចូលរួមពីប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិទាំងអស់នៅទីក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសម្របសម្រួលដោយលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
On the afternoon of 22 May 2026, the Ministry of Foreign Affairs and International Cooperation hosted a diplomatic briefing on the current situation of illegal occupation and severe destruction of Cambodian heritage sites located within Cambodia’s sovereign territory along the Cambodia-Thailand border. The briefing was attended by heads and representatives of all diplomatic missions and international organizations in Phnom Penh. It was conducted by Her Excellency Dr. Phoeurng Sackona, Minister of Culture and Fine Arts, and facilitated by Her Excellency EAT Sophea, Acting Minister of Foreign Affairs and International Cooperation.
សូមជូនពរ បងប្អូនយើងសុខសប្បាយទាំងអស់គ្នា
🙏❤️🇰🇭👮♂️
នេះជាគណនីជនឆបោក! បុគ្គលនេះតែងតែយករូបភាពផ្សេងៗមកផុសព្រមទាំងភ្ជាប់ QR Code ដើម្បីបោកប្រាស់ថវិកាពីប្រជាពលរដ្ឋ។
ក្រសួងការពារជាតិ៖ ទាត់ចោលទាំងស្រុង ចំពោះការផ្សាយមិនពិតរបស់ភាគីថៃ ដែលថា មានលឺស្នូរផ្ទុះអាវុធ៥គ្រាប់ នៅតំបន់ភ្នំបាក់ ភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងចោទថាកងកម្លាំងកម្ពុជាអ្នកបង្កហេតុខាងលើ !
ក្រសួងការពារជាតិ៖ ទាត់ចោលទាំងស្រុង ចំពោះការផ្សាយមិនពិតរបស់ភាគីថៃ ដែលថា មានលឺស្នូរផ្ទុះអាវុធ៥គ្រាប់ នៅតំបន់ភ្នំបាក់ ភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងចោទថាកងកម្លាំងកម្ពុជាអ្នកបង្កហេតុខាងលើ !
Repost from ក្រសួងការពារជាតិ Ministry of National Defence
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤០នាទី ផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀតពីសំណាក់យោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់ ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់ សុចរិតនូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ជាពិសេសការអនុលោមតាមចំនុចទី៨ នៃសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីកសាងជំនឿទុកចិត្តទៅវិញទៅមក និងបរិយាកាសអំណោយផលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃសុក្រ ៦កើត ខែជេដ្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!
ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ
និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
សេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះបញ្ជាក់ថា៖
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ ដូចខាងក្រោម៖
១. មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់)៖ ចំនួន៦៥១នាក់។
២. ពន្ធនាគារខេត្តឧត្តរមានជ័យ៖ ចំនួន ១៣៩នាក់។
ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។
កម្មវិធីបណ្តុះបណ្តាលទាំងនោះ រួមមាន ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។
កម្មវិធីបណ្តុះបណ្តាលខាងលើនេះ នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងលេណដ្ឋាន៕
ផ្ទេរទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ ទៅពន្ធនាគារខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ
ខ្ញុំសង្ឃឹមថា៖ បងប្អូននិងមិនភ្លេចការឈឺចាប់ដែលយោធាសៀម បានរំលោភបំពានយើង។
១. បន្តពហិការផលិតផលចោរសៀម
២. មិនភ្លេចកងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក
៣. សូមកុំឲ្យមាន ចំពោះការនាំចូលទំនិញចោរសៀមឥ្យសោះ!
+1
នៅព្រឹកនិងរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦នេះ លោក ឃឹម ណុប ជាក្រុមការងារនៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) បាននាំយកទឹកសុទ្ធចំនួន=៦៥យួរ និងតង់ខៀវ3x4 កាហ្វេ ធូបមូស ដើម្បីជូនកងកម្លាំងជួរមុខ ដោយបានបែងចែកចំនួនពីរគោលដៅរួមមាន៖
👉គោលដៅទី១. នៅទិសអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានទឹកសុទ្ធចំនួន=២០យួរ កាហ្វេ១កញ្ចប់ធំ និងតង់ខៀវល្អ3x4មួយដុំ។
👉គោលដៅទី២ នៅទិសអូរថ្ម(ភូមិសាស្ត្រជាំសាង៉ាំ) ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានទឹកសុទ្ធចំនួន=៤៥យួរ និងធូបមូសកងធំចំនួន=២០ប្រអប់តូច។
«ជាចុងក្រោយ ខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ជំនួយដែលបានចូលរួម និងសូមជូនពរឲ្យបងប្អូនទាំងអស់ មានសុខភាពល្អ រកសុីមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារទាំងផងដែរបាទ»។
សូមអរគុណ!🙏❤️🇰🇭👮♂️
现已上线!2025 年 Telegram 研究 — 年度关键洞察 
