ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
الذهاب إلى القناة على Telegram
إظهار المزيد
1 282
المشتركون
-124 ساعات
-37 أيام
-2130 أيام
أرشيف المشاركات
+2
សេចក្តីជូនដំណឹង៖ ស្តីពីការរកឃើញផលិតផលគ្រឿងសម្អាង ចំនួន ៥មុខ មានផ្ទុកសារធាតុគីមី បារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា
Repost from ព្រះខ័នញូស៍ • Preah Khan News
ព្យុះភ្លៀងវាយប្រហារ ធ្វើឲ្យបាក់បង្គោលភ្លើងចំនួន ១៥ កំទេចរថយន្តចំនួន ១០គ្រឿង និងមានមនុស្សរងរបួសចំនួន ៣ នាក់ ក្នុងទីក្រុងបាងកក នៃប្រទេសថៃ!
🟢 តាមដានលើបណ្តាញសង្គម៖
==============
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
ព្យុះភ្លៀងវាយប្រហារ ធ្វើឲ្យបាក់បង្គោលភ្លើងចំនួន ១៥ កំទេចរថយន្តចំនួន ១០គ្រឿង និងមានមនុស្សរងរបួសចំនួន ៣ នាក់ ក្នុងទីក្រុងបាងកក នៃប្រទេសថៃ🇹🇭!
(បាងកក)៖ នៅរសៀលទី ២៦ ខែមិថុនា ឆ្នាំ ២០២៦នេះ វេលាម៉ោង ៥:៥០នាទី មន្ត្រីសង្គ្រោះគ្រោះមហន្តរាយទីក្រុងបាងកក បានទទួលរបាយការណ៍ អំពីព្យុះដ៏ធ្ងន់ធ្ងរមួយ ដែលមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង បានវាយប្រហារតំបន់នៅលើផ្លូវ Chalong Krung-Lat Krabang ឆ្ពោះទៅកាន់ស្រុក Nong Chok។
យ៉ាងហោចណាស់ បង្គោលភ្លើងវ៉ុលខ្ពស់ៗចំនួន ១០-១៥ដើម តាមបណ្តោយផ្លូវត្រូវបានដួលរលំ និងបិទផ្លូវចរាចរណ៍ទាំងអស់ចាប់ពីផ្លូវ Soi Chalong Krung ៤៣ ដល់ផ្លូវ Soi Chalong Krung ៤៥ ជិតស្ពាន Lam Ko Phai នៅពីមុខឃ្លាំងឧស្សាហកម្ម Lat Krabang។
បច្ចុប្បន្ន ចរាចរណ៍នៅលើផ្លូវនេះកំពុងជាប់គាំង និងមានការកកស្ទះយ៉ាងខ្លាំង។ អាជ្ញាធរកំពុងសម្របសម្រួលជាមួយអាជ្ញាធរអគ្គិសនីខេត្ត ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងរៀបចំផែនការផ្លាស់ប្តូរទីតាំងបង្គោលភ្លើងដែលរងផលប៉ះពាល់។
នៅក្នុងហេតុការណ៍នេះ «បានបណ្តាលឱ្យមានអ្នករងរបួសសរុបចំនួនបីនាក់ ហើយក្រុមអ្នកសង្គ្រោះបានផ្តល់ការជួយបឋម និងត្រូវបានដឹកជញ្ជូនពួកគេជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ថែម»៕
ល្ងាចនេះ នៅបណ្តោយផ្លូវ Soi Chalong Krung ៤៣-៤៥ ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭មានភ្លៀងធ្លាក់ ព្យុះបោកបក់ធ្វើឲ្យបាក់បង្គោលភ្លើង១៥ដើម ខូចខាតរថយន្ត១០គ្រឿង និងមានមនុស្ស៣នាក់រងរបួស!
ថៃ🇹🇭 បានចេញអះអាងនិងបដិសេដថា ខ្លួនមិនបានរំលោភលើដីកម្ពុជា🇰🇭នៅក្នុងភូមិជោគជ័យឡើយ!
នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យនៃកងទ័ពភូមិន្ទថៃ បានចេញបញ្ជាក់ថា៖ កាលពីចន្លោះថ្ងៃទី១៨-២២ ខែមិថុនានេះ ថៃបានចាត់ក្រុមវាស់វែងដីធ្លីនៅក្នុងភូមិជោគជ័យ ឃុំអូរអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលថៃ🇹🇭បានប្រើប្រាស់កម្លាំងកាន់កាប់ឈរជើងលើដីកម្ពុជា🇰🇭បច្ចុប្បន្ន គឺស្ថិតនៅក្នុងទឹកដីថៃប៉ុណ្ណោះ។
លោកបន្តថា៖ សកម្មភាពទាំងនេះត្រូវបានធ្វើឡើងនៅក្នុងទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសថៃ🇹🇭 ហើយមិនបានរំលោភលើអធិបតេយ្យភាពកម្ពុជា🇰🇭ដែលក្រសួងការបរទេសបានអះអាងនោះទេ។
លោកសង្កត់ធ្ងន់ថា៖ «អ្វីដែលថៃ🇹🇭បានធ្វើទាំងអស់នេះ គឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលសម្រេចបាននៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ ដោយភាគីទាំងទាំងពីរតែប៉ុណ្ណោះ»៕
សកម្មភាពលោកសង្ឃថៃ🇹🇭បានបង្កើតមូលនិធិដើម្បីសាងសង់របងជញ្ជាំងថ្មបេតុងព័ទ្ធជុំវិញតំបន់ប្រាសាទតាក្របី ដែលស្ថិតក្នុងទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា🇰🇭ដែលយោធាថៃ🇹🇭កំពុងឈរជើងកាន់កាប់ដោយការប្រើប្រាស់កម្លាំង និងខុសច្បាប់អន្តរជាតិ!
https://www.facebook.com/share/v/1FvZZHmYo5/?mibextid=wwXIfr
Repost from ក្រសួងការពារជាតិ Ministry of National Defence
+9
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។
គួរបញ្ជាក់ផងដែរថា ទីតាំងទាំងនេះសុទ្ធសឹងតែជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងរបស់ប្រជាជនស្លូតត្រង់កម្ពុជា ដែលត្រូវបានខូចខាតខ្ទេចខ្ទាំយ៉ាងដំណំ មិនអាចរស់នៅ និងប្រើប្រាស់បាន ដោយសារការវាយប្រហារប្រដាប់អាវុធជាបន្តបន្ទាប់ដោយមិនរើសគោលដៅរបស់កងកម្លាំងយោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាបន្តអំពាវនាវយ៉ាងម៉ឺងម៉ាត់នូវភាពចាំបាច់ក្នុងការអនុវត្តឱ្យបានពេញលេញ ខ្ជាប់ខ្ជួន និងជាបន្ទាន់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលមានស្រាប់ដ៏ទៃទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស ការវិលត្រឡប់ទៅរកប្រក្រតីភាព និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
កម្ពុជា🇰🇭តវ៉ាថៃ🇹🇭 នៅចន្លោះពីថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៦នេះ មានក្រុមវាស់វែងដីធ្លី និងពលរដ្ឋ២៥នាក់ រថយន្ត៩គ្រឿង បានចុះវាស់ដី បោះបង្គោលនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
+4
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
Cambodia Strongly Protests Thailand’s Persistent Violations of
Its Sovereignty and Territorial Integrity
7:22យប់ ដ្រូនចោរសៀម ចាប់ផ្តើមហោះហើរមើលភូមិសាស្ត្រទិស(ឧត្តរ.ជ.ស.ង)!
24-06-2026
នេះជាវីដេអូបន្លំខ្លួនរបស់ជនជាតិថៃ ក្លែងបន្លំជាទាហានកម្ពុជា!
ដូច្នេះសូមសាធារណជនកុំមានការភាន់ច្រឡំនិងកុំ Like Share និងបញ្ឈប់ការផ្សព្វផ្សាយបន្តពីគណនីនេះ។
This video is fabricated and was created by Thai individuals impersonating Cambodian soldiers. We urge the public not to be misled and to refrain from liking, sharing, or further disseminating content from this account.
+3
យោធាថៃ🇹🇭 បានហុំព័ទ្ធស្បៃខ្មៅ នៅចំណុចច្រកអន្តរជាតិអូរស្មាច់លើទឹកដីកម្ពុជា🇰🇭 ដែលថៃកំពុងឈរជើងកាន់កាប់ដោយប្រើប្រាស់កម្លាំង និងខុសច្បាប់អន្តរជាតិ!
សេចក្ដីជូនដំណឹង៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា🇰🇭 សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាន និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។
ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានអំពីស្ថានភាពនៅតាមបណ្តោយព្រំដែន និងវិស័យការពារជាតិ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការផ្តល់ជូននូវព័ត៌មានដែលផ្អែកលើមូលដ្ឋានច្បាស់លាស់ និងផ្ទៀងផ្ទាត់បានដល់សាធារណៈជនជ្រាប។
ចំពោះជនណាដែលធ្វើការក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់៕
កម្ពុជាប្រាប់ UN ថា ពលករចំណាកស្រុកកម្ពុជា ប្រឈមការស្អប់ខ្ពើម រើសអើង និងហិង្សានៅថៃ
(ហ្សឺណែវ)៖ ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងថា ពលករចំណាកស្រុកកម្ពុជា ប្រឈមការស្អប់ខ្ពើម រើសអើង និងហិង្សានៅថៃ។
លោកលើកឡើងបែបនេះ ក្នុងឱកាសបានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្រោមរបៀបវារៈទី៣ «កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ពលករទេសន្តរប្រវេសន៍» នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ក្នុងបទអន្តរាគមន៍នោះ ឯកអគ្គរាជទូត បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ដល់បណ្តារដ្ឋនានាឱ្យគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ចំពោះពលករទេសន្តរប្រវេសក៍ និងទប់ស្កាត់ការរើសអើង អំពើហិង្សា ព្រមទាំងការរំលោភបំពាននានា។
លោកបានលើកឡើងជាក់ស្តែងជាពិសេស ក្នុងបរិបទនៃភាពតានតឹងនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើមជនបរទេស វោហាសាស្ត្ររើសអើង ការនិយាយស្តីបែបស្អប់ខ្ពើម ការប្រព្រឹត្តបែបប្រកាន់រើសអើង និងអំពើហិង្សា។
ទន្ទឹមនឹងនេះដែរ ឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា ពលករទេសន្តរប្រវេសក៍ មិនត្រូវក្លាយជាផ្ទាំងស៊ីប ឬរងការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ ហើយក៏មិនត្រូវក្លាយជាជនរងគ្រោះនៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋនិងរដ្ឋនោះដែរ និងបានអំពាវនាវដល់ប្រទេសទទួល ឱ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារពលករទេសន្តរប្រវេសក៍ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្សផងដែរ៕
កម្ពុជាប្រាប់ UN ថា៖ ពលករចំណាកស្រុកកម្ពុជា ប្រឈមការស្អប់ខ្ពើម រើសអើង និងហិង្សានៅថៃ
+3
ភស្តុតាងមរតកប្រវតិ្តសាស្ត្រ សំណល់គ្រាប់បែក.MK-84 ទម្ងន់ជិត១តោន! ដែលទម្លាក់ពីយន្តហោះចម្បាំងF-16 ក្នុងសង្គ្រាមថៃ🇹🇭ឈ្លានពានកម្ពុជា🇰🇭 ត្រូវបានដាក់តាំងនៅទីស្នាក់ការស៉ីម៉ាក់ភ្នំពេញ៕
+1
តម្លៃប្រេងឥន្ធន:លក់រាយតាមស្ថានីយ ចាប់ពីម៉ោង០១:០០នាទី ថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ
តម្លៃសាំងធម្មតា=៤.៣៥០៛/លីត្រ
តម្លៃប្រេងម៉ាស៊ូត=៤.២៥០៛/លីត្រ
