ch
Feedback
CPP_PP Official

CPP_PP Official

前往频道在 Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

显示更多
1 613
订阅者
+1224 小时
+677
+7230
帖子存档
ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង! ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្
ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង! ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ។ សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។ ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែល កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា។ ក្នុងនាមជាប្រធានគណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០៕ A dangerous game that could lead to self-destruction! Today, a Thai opposition party has proposed that the Thai government stop selling oil to Cambodia, aiming to pressure Cambodia into submission. In response, we firmly state that we will not collapse simply because we don’t import oil from Thailand. On the contrary, it may be Thailand’s own PTT company that will face the consequences. Is it truly your intention to see Thailand’s PTT company fall? If so, go ahead and follow through with your plan. Cambodia is fully prepared to address the situation that you have threatened us with, including the internet, electricity, and labor. Now, oil is being turned into another weapon against us. In the past, when it came to migrant labor issues, you mistreated and discriminated against Cambodian workers, even using them as hostages and threats. But now that Cambodia has announced it will take back its workers, you have changed your tone, trying to appease and comfort them. Why? Because if Cambodian workers leave the factories, farms, companies, and construction sites, many of these businesses will be forced to shut down due to a labor shortage. If you are truly bold, go ahead and expel all Cambodian workers, and let’s see how that affects Thailand’s economy. Try the same with oil as well, but you should consult with the Thai PTT company first, since it may collapse as a result, especially given that PTT currently operates gas stations in Cambodia. Or perhaps they would have to source oil from other countries just to keep selling it here. As the leader of the party, I advise the Royal Government to seriously consider redirecting imports away from Thailand, so that they will have no justification to continue issuing threats. Furthermore, if the border gate situation remains unresolved, Cambodia should suspend the import of all canned goods from Thailand, from all kinds of alcohol beverages and energy drinks to all kinds of canned fish and canned meat, replacing them with locally produced or products imported from other countries other than Thailand. The Cambodian people must look beyond our borders and beyond the year 2030. Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ការយកករណីតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី តំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ នេះគឺជាដំណោះស្រាយឈ្នះ ឈ្នះ ដែលកម្ពុជាសង្ឃឹមថា ភាគីម្ខាងទៀតនឹងចូលរួមដោះស្រាយដោយសន្តិវិធី សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៩-មិថុនា-២០២៥   ១) ភ្នំពេញ៖ ថ្ងៃស្អែកខួបលើកទី៤៨ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, សម្តេចហូរទឹកភ្នែកគ្រប់ពេលនឹកដល់រឿងនេះ !។ (ប្រភព៖ FRESH NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្ដេចតេជោប្រាប់ការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រធានប្តូរវេនអាស៊ាន នាយករដ្ឋមន្រ្ដី​ម៉ាឡេស៊ី។ (ប្រភព៖ BTV NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើប្រទេសម៉ាឡេស៊ីពង្រីកជើងហោះហើរបន្ថែមទៀតមកកាន់កម្ពុជា។ (ប្រភព៖ BTV NEWS)      ចុចអាន   ៤) ភ្នំពេញ៖ សម្ដេចតេជោ ស្នើបង់ក្លាដេសគាំទ្រជំហរកម្ពុជាជុំវិញដំណោះស្រាយព្រំដែនជាមួយថៃ នៅតុលាការ ICJ។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៥) ភ្នំពេញ៖ កម្ពុជា ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ៣,២ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ២០២៥ ដែលនាំមុខដោយប្រភពទុនពីប្រទេសចិន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៦) អន្តជាតិ៖​  អ៉ីរ៉ង់ថាជម្រើសទាំងអស់ស្ថិតនៅលើតុ ក្នុងករណីអាមេរិកសម្រេចចិត្តចូលរួមក្នុងសង្រ្គាមរបស់អ៉ីស្រាអែល។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៧) អន្រជាតិ៖ អាមេរិក ​ចាប់ផ្តើម​ជម្លៀស ​អ្នកការទូត​មួយចំនួន ​ចេញពី​ស្ថានទូត ​របស់ខ្លួន​នៅ​អ៊ីស្រាអែល ខណៈ​ជម្លោះ​អ៊ីរ៉ង់ ​កាន់តែ​តានតឹង​។ (ប្រភព៖ DAP NEWS)      ចុចអាន   ៨) អន្តរជាតិ៖ កូរ៉េខាងជើង ថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​​។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៩) អន្តរជាតិ៖ អ៊ីរ៉ង់ សងសឹកវាយប្រហារ ដោយមីស៊ីលទៅលើមន្ទីរពេទ្យធំ នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល បណ្តាលឱ្យរបួស និងខូចខាតយ៉ាងធ្ងន់ធ្ងរ។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ប្រធានាធិបតីតួកគី គាំទ្រអ៊ីរ៉ង់ក្នុងការវាយប្រហារ សងសឹកទៅលើអ៊ីស្រាអែល។ (ប្រភព៖ FRESH NEWS)      ចុចអាន   ១១) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីថៃ លុបចោលគម្រោងទស្សនកិច្ចទៅកាន់ប្រទេសបែលហ្ស៉ិក ដើម្បីផ្តោតគ្រប់គ្រងព្យុះភ្លៀងនយោបាយក្នុងស្រុក។ (ប្រភព៖ FRESH NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

កម្ពុជា បេះដូងតែមួយ! ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាល គឺមានបេះដូងតែមួយ ។ ព្រឹត្តិការណ៍ដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ គឺ មានអ្នកចូលរួម ប្រមាណ១៥ម៉ឺននាក់។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៨-មិថុនា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ ដែលបែកធ្លាយបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»។ (ប្រភព៖ ,kampucheathmey daily)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បដិសេធសំណើនាយករដ្ឋមន្ត្រីថៃ ឱ្យមានការចរចារ ដើម្បីបើកច្រកព្រំដែនឡើងវិញ ដោយថា "ខ្ញុំយល់ ខ្ញុំអាណិត តែខ្ញុំមិនអាចយកការរាប់អានគ្នា ទៅដោះដូរនឹងផលប្រយោជន៍ជាតិបាននោះទេ"។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត៖ ស្មារតីខ្មែរតែមួយ ជាកម្លាំងចិត្ត​ឱ្យរដ្ឋាភិបាល និងកម្លាំងជួរមុខ ​បន្តភារកិច្ច​ការពារទឹកដី។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៤) ភ្នំពេញ៖ ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយថៃឡើងកម្តៅ សម្តេចធិបតីបញ្ជាក់ជាថ្មី កម្ពុជាកំពុងព្យាយាម​ដោះស្រាយប្រកាន់គោលជំហររក្សាមិត្តភាព​ និងសន្តិវិធី។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៥) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នាដើរថ្មើរជើងថ្ងៃនេះ មិនមែនជាការបង្ហាញកម្លាំង ឬក៏ការគំរាមកំហែងទៅនរណាទេ ។ (ប្រភព៖ BTV NEWS)     ចុចអាន   ៦) អន្តជាតិ៖​  លោក ត្រាំ អំពាវនាវឱ្យអុីរ៉ង់ ចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៧) អន្រជាតិ៖ ប្រមុខរដ្ឋ នៃប្រទេសចំនួន៦ ចុះហត្ថលេខាលើ សេចក្តីប្រកាសក្រុង Astana នៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរ។ (ប្រភព៖ DAP NEWS)      ចុចអាន   ៨) អន្តរជាតិ៖ អាមេរិក កំពុងបញ្ជូនយន្តហោះយោធា និងនាវាចម្បាំង ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារអ៊ីស្រាអែល​​។ (ប្រភព៖ BTV NEWS )      ចុចអាន   ៩) អន្តរជាតិ៖ ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ចាប់ផ្ដើមប៉ះពាល់វិស័យទេសចរណ៍ថៃ។ (ប្រភព៖  kampucheathmey daily)      ចុចអាន   ១០) អន្តរជាតិ៖ កូរ៉េខាងជើង នឹងបញ្ជូនកងវិស្វកម្មយោធា និងអ្នកដោះមីន ទៅជួយរុស្ស៉ី។ (ប្រភព៖ FRESH NEWS)      ចុចអាន   ១១) អន្តរជាតិ៖ ​អូស្ត្រាលីដាក់ទណ្ឌកម្មលើនាវារុស្ស៊ីចំនួន ៦០ គ្រឿងជាលើកដំបូង។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៧-មិថុនា-២០២៥   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យអ្នកនយោបាយ និងពលរដ្ឋខ្មែរក៉ំធ្វើសកម្មភាពណាមួយបំបាក់ទឹកចិត្តកងទ័ពកម្ពុជា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ មានមនុស្សជាច្រើនភ្ញាក់ផ្អើលពីសមត្ថភាពរបស់កម្ពុជាដែលអាចផ្គត់ផ្គង់អគ្គិសនី។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៣) ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ការ​បទេស​ជួប​ប្រជុំ​ជាមួយ​អង្គ​ទូត​​នានា​ និង​ធ្វើការ​ពន្យល់​អំពី​កា​រវិ​វត្ត​នៃ​ស្ថាន​ការណ៍​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   ៤) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំក្រុមប្រឆាំងកុំញុះញង់ពលរដ្ឋរឿងបញ្ហាព្រំដែន, រាជរដ្ឋាភិបាលកម្ពុជា ចង់ដោះស្រាយបញ្ហានេះដោយសន្ដិវិធីបញ្ចៀសការបង្ហូរឈាម។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៥) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជា និងថៃ បានជជែកគ្នាតែលើព្រំដែនគោក ដោយឡែកព្រំដែនទឹកមិនទាន់មានការជជែកគ្នានៅឡើយទេ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៦) ភ្នំពេញ៖​  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់កម្ពុជាអត់រាថយទេ ក្នុងការប្រើប្រាស់យន្តការ ICJ ដោះសា្រយបញ្ហាទាំង៤ ជាមួយថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៧) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនលក់ដី លក់ប្រាសាទឡើយ, សូមពលរដ្ឋជឿចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៨) អន្តរជាតិ៖ ​មេ​សន្តិសុខ​រុស្ស៊ី​​ទៅកាន់​ទីក្រុង​ព្យុយ៉ាងបន្ទាន់ ត្រឹម​១២ថ្ងៃ ​ចំពេល​សម្ព័ន្ធមិត្តអ៊ីរ៉ង់​រងទុក្ខ​​។ (ប្រភព៖ kampucheathmey daily )      ចុចអាន   ៩) អន្តរជាតិ៖ ប្រទេសអារ៉ាប់និងមូស្លីមចំនួន២០ រួមគ្នាថ្កោលទោស អ៊ីស្រាអែល ដែលវាយអ៊ីរ៉ង់។ (ប្រភព៖  kampucheathmey daily)      ចុចអាន   ១០) អន្តរជាតិ៖ អ៉ីស្រាអែលអះអាងថា មេបញ្ជាការយោធាកំពូលថ្មីរបស់អ៉ីរ៉ង់ ដែលទើបកាន់តំណែងបាន៤ថ្ងៃ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារលើទីក្រុងតេហេរ៉ង់។ (ប្រភព៖ FRESH NEWS)      ចុចអាន   ១១) អន្តរជាតិ៖ ​នាយករដ្ឋមន្ត្រី អ៊ីស្រាអែល មិនច្រានចោល ចំពោះលទ្ធភាព នៃការធ្វើឃាត ទៅលើមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei។ (ប្រភព៖ DAP NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ សម្តេចនឹងបញ្ចេញវិដេអូសំឡេងសន្ទនាទាំងស្រុងប្រសិនភាគីថៃចង់បាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន ៖ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦ន
សម្តេចតេជោ ហ៊ុន សែន ៖ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។ ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧ៈ០៦នាទី៕ On the evening of June 15, 2025, I had a telephone conversation with Thai Prime Minister that lasted 17 minutes and 6 seconds. Khleang Huot served as the interpreter. As is customary, in order to avoid any misunderstanding or misrepresentation in official matters, it was necessary to record the conversation for the sake of transparency, including for internal Cambodian purposes. I have since shared the audio recording of the conversation between myself and the Thai Prime Minister with approximately 80 individuals, including members of the party’s standing committee, Senate working groups, National Assembly teams, the foreign affairs task force, education and outreach units, border affairs groups, and members of the armed forces. Among these individuals, it is possible that someone disapproved of the Thai Prime Minister. A few hours after our conversation, the Thai leader publicly accused the Cambodian leadership of conducting “unprofessional” politics and engaging in political activity via Facebook, an action that contradicts their words. Regarding the leaked audio, I have noticed that only around nine minutes of it have been posted publicly. Therefore, if the Thai side wishes to have the full recording, I am prepared to release the entire 17-minute and 6-second audio in its entirety. 👉🔗សូមចូលទៅកាន់បណ្តាញផ្សព្វផ្សាយ​នាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក-វិមាន៧មករា

សូមគោរពអញ្ជើញទស្សនាបទចម្រៀង «មានតែតុលាការឡាអេ ដើម្បីបិទបញ្ចប់វិវាទទឹកដី» សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

ទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមកពីគ្រប់ទិសទីទាំងអស់ចូលរួម សម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់កា
+9
ទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមកពីគ្រប់ទិសទីទាំងអស់ចូលរួម សម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ ជំហររបស់យើងគឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ។ #solidaritymarch

ហេតុអ្វីបានជាកម្ពុជាបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ? សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៦-មិថុនា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ផ្តាំដល់អ្នកនយោបាយជ្រុលនិយមថៃ «សិន្ធិលឹមថោងគុល និង ចតុផនព្រំផាន់» ត្រូវប្រើសម្តីឱ្យស្រួល និងកុំព្រហើនជាមួយកម្ពុជា។ (ប្រភព៖ BTV NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ព្រំដែនកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃ ត្រូវតែជាអ្នកបើក, កម្ពុជាមិនត្រូវការចរចានោះទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៤) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ មានតែចោរទេដែលខ្លាចតុលាការ បើយើងមានភាពបរិសុទ្ធ មិនត្រូវខ្លាចតុលាការទេ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៥) ភ្នំពេញ៖ បញ្ហាព្រំដែន៖ សម្តេច ហ៊ុន សែន ប្រាប់អាជីវករខ្មែរ កុំឆ្លៀតឡើងថ្លៃទំនិញ ជាពិសេសបន្លែ ផ្លែឈើ។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន   ៦) ភ្នំពេញ៖​ លិខិតផ្លូវការរបស់កម្ពុជា ត្រូវបានប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ (ប្រភព៖ BRANDMEDAI News)      ចុចអាន   ៧) អន្តរជាតិ៖ ប្រធានាធិបតី ប្រទេសលីទុយអានី អះអាងថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ អាចផ្តល់ផល ប្រយោជន៍ដល់រុស្ស៊ី។ (ប្រភព៖ DAP NEWS)      ចុចអាន   ៨) អន្តរជាតិ៖ ឧត្តមសេនីយ៍ ដែលជាប្រមុខចារកម្ម នៃកងឆ្មាំបដិវត្តន៍ឥស្លាម វរជនរបស់អ៊ីរ៉ង់ និងមន្ត្រីចារកម្មពីរនាក់ទៀត បានស្លាប់ នៅក្នុងការវាយប្រហារ របស់អ៊ីសា្រអែល។ (ប្រភព៖ DAP NEWS )      ចុចអាន   ៩) អន្តរជាតិ៖ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ចាកចេញពីសមុទ្រចិនខាងត្បូង ឆ្ពោះទៅទិសខាងលិច ចំពោះមុខការកើនឡើងជម្លោះអ៉ីស្រាអែល-អ៉ីរ៉ង់ ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ១០) អន្តរជាតិ៖ រុស្ស៊ីជម្លៀសពលរដ្ឋចេញពីអ៊ីរ៉ង់ ក្រោយស្ថានការណ៍មជ្ឈិមបូព៌ាកាន់តែតានតឹង។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ១១) អន្តរជាតិ៖ ​អាមេរិក​គ្រោងបន្ថែមប្រទេស​អា​ហ្រ្វិក២៥ទៀតក្នុង​បញ្ជី​​​ហាមមិន​​ឲ្យ​ចូល​ដែនដី​​​​ខ្លួន។ (ប្រភព៖ Kohsantepheap dialy)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើទៅបុគ្គលថៃជ្រុលនិយមមួយចំនួន ថាកុំព្រហើនជាមួយកម្ពុជា សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ឯកឧត្តម ម៉ប់ សារិន ដឹកនាំគណៈប្រតិភូគណបក្សរាជធានីភ្នំពេញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជន នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយ
+9
ឯកឧត្តម ម៉ប់ សារិន ដឹកនាំគណៈប្រតិភូគណបក្សរាជធានីភ្នំពេញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជន នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ អញ្ជើញដឹកនាំប្រតិភូ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជន និងបុព្វបុរសដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជន នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះ បើពុំមានការសន្ទនារវាងសម្តេចតេជោ និងនាយករដ្ឋមន្ត្រីថៃ សម្តេចបវរធិបតី និងនាយករដ្ឋមន្ត្រីថៃទេ កម្ពុជានឹងបិទទូទាំងព្រំដែនពុំឲ្យមានការនាំចូលបន្លែ និងផ្លែឈើមកកម្ពុជានោះឡើយ ប៉ុន្តែកម្ពុជាទុកពេលឲ្យ ២៤ ម៉ោងទៀត បើពុំមានការបើកច្រកព្រំដែនឲ្យដូចដើម ថ្ងៃស្អែកកម្ពុជានឹងអនុវត្តទូទាំងព្រំដែនហាមឃាត់ការនាំផ្លែឈើ និងបន្លែពីថៃ មកកម្ពុជា។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ចូលរួមទាំងអស់គ្នា! បង្ហាញមោទនភាពជាតិខ្មែរ! 🇰🇭 ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជនតាមរយៈការបង្ហាញពីឆន្ទៈ មនសិការស្នេហ
ចូលរួមទាំងអស់គ្នា! បង្ហាញមោទនភាពជាតិខ្មែរ! 🇰🇭 ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជនតាមរយៈការបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំការធ្វើដំណើរថ្មើរជើង "Solidarity March" ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយចេញដំណើរពីសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ លើស្មារតីដូចខាងក្រោម ៖ -បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនររណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ) -បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន -បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។ តំណ៖ https://www.facebook.com/share/p/1CqerWFmHz/ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៦-មិថុនា-២០២៥   ១) ភ្នំពេញ៖ ថ្ងៃនេះកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ), កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព។ (ប្រភព៖ BTV NEWS)      ចុចអាន   ២) ភ្នំពេញ៖ កម្ពុជា ប្រាប់ថៃថា កម្ពុជា មិនទទួលស្គាល់ផែនទីឯកតោភាគី ដែលគូសវាសដោយថៃឡើយ គី ដែលគូសវាសដោយថៃឡើយ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៣) ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គ JBC, កម្ពុជា-ថៃ ឯកភាពអនុម័តលើរបៀបវារៈចំនួន ៤ចំណុច។ (ប្រភព៖ DAP NEWS)     ចុចអាន   ៤) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវ ៦ណុច ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៥) អន្តរជាតិ៖ ទាហានជាង ៦ពាន់នាក់ អមដោយរថក្រោះ ធ្វើព្យុហយាត្រាអបអរថ្ងៃបង្កើតកងទ័ពអាម៉េរិក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៦) អន្តរជាតិ៖​  លោក ត្រាំ គំរាមសងសឹកយ៉ាងចាស់ដៃ​​ ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារលើកងកម្លាំងអាម៉េរិក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៧) អន្តរជាតិ៖ ក្រុមហ៊ូទីយេម៉ែន ប្រកាសវាយប្រហារអ៊ីស្រាអែលដោយមីស៊ីលបាលីស្ទិក ក្នុងកិច្ចសហការជាមួយអ៊ីរ៉ង់។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៨) អន្តរជាតិ៖​ត្រាំ​​​ ស្នើ​ឲ្យ​ ពូទីន​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន ខណៈរុស្ស៊ី​ថ្កោលទោសការវាយប្រហារអ៊ីរ៉ង់​។ (ប្រភព៖ kampucheathmey daily)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនពាក្យបណ្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយនៅថ្ងៃនេះ និងបានបញ្ជាក់ថា «កម្ពុជា ជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព» ថ្ងៃអាទិត្យ ទី ១៥ មិថុនា ឆ្នាំ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៤-មិថុនា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ៖ ឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកចូលកម្ពុជាបានទាំងអស់ដោយគ្មានការរើសអើង។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេច។ (ប្រភព៖ CNC HOT NEWS)  ចុចអាន   ៣) ភ្នំពេញ៖ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមាគមហិរញ្ញវត្ថុចំនួន២ នឹងពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលករដែលត្រលប់មកពីប្រទេសថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៤) ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា៖កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃថ្ងៃនេះប្រព្រឹត្តទៅដោយរលូន។ (ប្រភព៖ BTV NEWS)      ចុចអាន   ៥) ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចហើយ ឱ្យតែរាជរដ្ឋាភិបាលដាក់បទបញ្ជា ឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃ ទៅស្រុកកំណើត។ (ប្រភព៖ FRESH NEWS)     ចុចអាន     ៦) ភ្នំពេញ៖ កម្ពុជាជ្រើសរើសយកសន្តិភាព និងច្បាប់អន្តរជាតិ, ថៃជ្រើសរើសយកសង្គ្រាម និងទាត់ចោលច្បាប់អន្តរជាតិ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៧) អន្តរជាតិ៖ ជប៉ុន និងអាម៉េរិក យល់ព្រមពន្លឿនការចរចាពាណិជ្ជកម្ម មុនវេទិកា G7។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន   ៨) អន្តរជាតិ៖​  អ៊ីស្រាអែល ច្រានចោលការអះអាងរបស់អ៊ីរ៉ង់​ដែលថា យន្តហោះ​ចម្បាំងរបស់ខ្លួន ២​គ្រឿង​ត្រូវបាន​បាញ់ទម្លាក់។ (ប្រភព៖ DAP NEWS)      ចុចអាន   ៩) អន្តរជាតិ៖ ចិន ថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ត្រាំ ព្រមានថា បើអ៊ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រទេសនេះនឹងខ្ទេចហ្មត់។ (ប្រភព៖ kampucheathmey daily)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tikto