1 601
订阅者
+324 小时
+557 天
+6030 天
帖子存档
1 616
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៨-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយវិដេអូលោក អនុទីន មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេច ហ៊ុន សែន ណែនាំឱ្យអត្តពលិកកម្ពុជា ទៅប្រកួតស៊ីហ្គេមធម្មតា ខណៈ៣ប្រភេទកីឡាចេញទៅថៃព្រឹកនេះ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី៖ ស្មារតី និងភាពជឿជាក់របស់ប្រជាជនកម្ពុជា គឺនៅជាមួយកងទ័ពជួរមុខគ្រប់កាលៈទេសៈ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា បន្តរក្សាភាពអត់ធ្មត់ ខណៈថៃប្រើយន្តហោះ F-16 និងបាញ់ឧស្ម័នពុល បំផ្លាញកិច្ចព្រមព្រៀងសន្តិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ មកទល់ម៉ោង៦ល្ងាចនេះយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាឈរជើងការពារទឹកដី។(ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ CHRC អំពាវនាវឱ្យអន្តរជាតិថ្កោលទោសនិងដាក់សម្ពាធលើថៃ ដែលបំពានលើកម្ពុជា និងច្បាប់អន្តរជាតិ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ កាន់តែតានតឹង! នាវាផ្ទុកយន្តហោះចិនបង្កើនប្រតិបត្តិការផ្លូវអាកាសក្បែរប្រទេសជប៉ុន។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim អំពាវនាវឱ្យកម្ពុជា និងថៃ អត់ធ្មត់ជាអតិបរមា។ (ប្រភព៖FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ហ្សេលេនស្គី ថា ការចរចាលើផែនការសន្តិភាពជាមួយអាម៉េរិកមិនស្រួលទេ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១១) អន្តរជាតិ៖ ប្រធានាធិបតីបារាំងគំរាមបង្កើនពន្ធគយលើផលិតផលចិន ប្រសិនបើក្រុងប៉េកាំងបដិសេធមិនកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំជាមួយសហភាពអឺរ៉ុប។ (ប្រភព៖ Kohsantepheap daily) ចុចអាន
១២) អន្តរជាតិ៖ ត្រាំ ប្រាប់ថា លោកខកចិត្ត ពេលហ្សេលេនស្គី មិនទាន់ចុះហត្ថលេខាលើផែនការសន្តិភាពអាមេរិក។ (ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
វីដេអូសម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ "ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង កម្ពុជា) - តឹនណាម (ខេត្តតៃនិញ វៀតណាម)។
ខេត្តព្រៃវែង ព្រឹកថ្ងៃចន្ទ ទី៨ ធ្នូ ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៧-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្តេចធិបតី៖រាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ និងតែងនិពន្ធ។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី៖រយៈពេល១០ខែ ឆ្នាំនេះកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត៦លាននាក់។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ប្ដេជ្ញាសម្របសម្រួលការអនុវត្តខ្លឹមសារសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ថៃ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា៖ ថ្ងៃនេះយោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជា នៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈភាគីកម្ពុជាមិនបានបាញ់តបទេ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ថ្ងៃនេះជា ថ្ងៃទី១៣១ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ អាមេរិក និងអ៊ុយក្រែន ព្រមព្រៀងគ្នាលើក្របខ័ណ្ឌសន្តិសុខ។(ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ អគ្គលេខាធិការ SCO៖ តៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាន នៃទឹកដីចិន។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ចិន ជំរុញឱ្យជប៉ុន បំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាប្រទេស ដែលចាញ់សង្គ្រាមលោកលើកទី២។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ជប៉ុន អះអាងថាយន្ដហោះចម្បាំងចិនដំណើរការប្រព័ន្ធរ៉ាដាកំណត់គោលដៅលើយន្ដហោះចម្បាំងរបស់ខ្លួន។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ជប៉ុនចោទយន្តហោះចម្បាំងចិនថាភ្ជាប់រ៉ាដាសំដៅយន្តហោះចម្បាំងខ្លួន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៦-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្ត ចំពោះជនជាតិថៃមួយចំនួនថា សូមកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា ព្រោះកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន ដោយសម្តេចថា មិនប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេង សូម្បីមួយសេន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ និងប្រជាពលរដ្ឋផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា ដោយប្រើសូចនាករ ROAM-X របស់អង្គការយូណេស្កូ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនកងកម្លាំងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ខេត្តព្រះវិហារ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក ត្រាំ បង្ហាញចក្ខុវិស័យអាមេរិកក្នុងពិភពលោក ដោយរក្សាជំហរជាតិនិយមអាមេរិកជាចម្បង។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) អន្តរជាតិ៖ អាមេរិកនិងអ៊ុយក្រែន នឹងបន្តកិច្ចពិភាក្សាសម្រាប់ថ្ងៃទី៣ ហើយឯកភាពគ្នាថា ភាពរីកចម្រើនជាក់ស្តែងក្នុងកិច្ចចរចាសន្តិភាព គឺអាស្រ័យលើរុស្ស៉ី។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ អ៉ីរ៉ង់ធ្វើសមយុទ្ធនៅឈូងសមុទ្រអូម៉ង់ ដោយហាត់សមបាញ់មីស៉ីលបាលិស្ទីគ និងមីស៉ីលគ្រូសលើគោលដៅ។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ រុស្ស៊ី ព្រមានចាត់វិធានការឆ្លើយតបប្រសិនបើសហភាពអឺរ៉ុប រឹបអូសទ្រព្យសម្បត្តិដែលបង្កករបស់ខ្លួន។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ អ៊ុយក្រែន និងអាមេរិក បើក«កិច្ចពិភាក្សាប្រកបដោយស្ថាបនា» លើការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។(ប្រភព៖ BTV NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៥-ធ្នូ-២០២៥
១) ភ្នំពេញ៖ ព្រះមហាក្សត្រ ក្លាយជាសមាជិក នៃបណ្ឌិតសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ ធ្វើឱ្យព្រះរាជកិត្តិនាម របស់ព្រះអង្គកាន់តែល្បី។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីទទូចឱ្យមានវប្បធម៌ស្អាតស្អំក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីក្នុងអង្គភាព ដោយប្រឆាំងអំពើពុករលួយ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពី ការទទួលស្គាល់សហព័ន្ធដំឡូងមីកម្ពុជា (ស.ដ.ក)។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្ដេចធិបតី ការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹងក្រមសីលធម៌ និងអត្ថន័យ សំដៅការពារគុណតម្លៃដើម នៃអក្សរសាស្ដ្រ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិល កម្ពុជា សម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣ ៦០០លានដុល្លារ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) ភ្នំពេញ៖ ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បង្ហាញវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រទេសជាង៣០ មិនអាចចូល អាមេរិក បានទេ ក្រោយលោកត្រាំ រឹតបន្តឹងធ្ងន់ជាងមុន។(ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ អ៊ីស្រាអែលគ្រោងបង្កើនថវិកាការពារជាតិឆ្នាំ២០២៦ ឡើងដល់ជាង៣៤ពាន់លានដុល្លារ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១០) អន្តរជាតិ៖ មេកុលសម្ព័ន្ធប្រឆាំងក្រុមហាម៉ាសដែលបំំពាក់អាវុធដោយអ៉ីស្រាអែល ត្រូវបានសម្លាប់នៅហ្កាហ្សា។ (ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ យន្តហោះ F-16 អាមេរិក ធ្លាក់នៅកាលីហ្វ័រញ៉ា ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១២) អន្តរជាតិ៖ ក្រោយពិនិត្យឡើងវិញ មន្ទីរបញ្ចកោណ យល់ព្រមលើការលក់នាវាមុជទឹកនុយក្លេអ៊ែរ ទៅឱ្យអូស្រ្តាលី។(ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៤-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ និងសម្ដេចធិបតីអបអរសាទរខួប១ឆ្នាំក្រមាខ្មែរត្រូវបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៅយូណេស្កូ។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ កម្ពុជា និងធនាគារពិភពលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២៦០លានដុល្លារ សម្រាប់ឆ្នាំ ២០២៦។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តជាផ្លូវការ «គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការទាមទារឱ្យថៃ ដោះលែងយោធិនទាំង ១៨រូប។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជាបន្តជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោកជាប្រទេសដែលមានប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគធៀបនឹងទំហំសេដ្ឋកិច្ច។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ មន្ត្រីកិច្ចការតៃវ៉ាន់របស់ចិន បញ្ជាក់ជាថ្មីនូវការទាមទារឱ្យជប៉ុនត្រូវគោរពគោលការណ៍ចិនតែមួយ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៧) អន្តរជាតិ៖ ប្រធានាធិបតីត្រាំ៖ ក្រុមការងាររបស់លោក បានពិភាក្សាយ៉ាងរលូនជាមួយលោកពុទីន អំពីបញ្ហានៅអ៊ុយក្រែន។(ប្រភព៖ CNC HOT NEWS ) ចុចអាន
៨) អន្តរជាតិ៖ ចិន ព្រមានកុំឱ្យឆ្លងបន្ទាត់ក្រហមលើបញ្ហាកោះតៃវ៉ាន់ ក្រោយលោកTrump ចុះហត្ថលេខាលើច្បាប់លើកកម្ពស់ទំនាក់ទំនង អាមេរិក-តៃវ៉ាន់។ (ប្រភព៖ BTV NEWS) ចុចអាន
៩) អន្តរជាតិ៖ អូស្ត្រាលី សន្យាផ្តល់ជំនួយយោធាចំនួន ៦២ លានដុល្លារ អាមេរិកដល់អ៊ុយក្រែន។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ប្រធានាធិបតីបារាំង ទៅដល់ប្រទេសចិនហើយ សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ និងការព្យាយាមបញ្ចូលទី ក្រុងប៉េកាំង ក្នុងការដាក់សម្ពាធ លើរុស្ស៊ី ឆ្ពោះទៅរកបទឈប់បាញ់ជាមួយអ៊ុយក្រែន។(ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីថៃ បញ្ជាឱ្យដោះស្រាយបញ្ហាស៊ីហ្គេមជាបន្ទាន់ ក្រោយរងការរិះគន់ថា រៀបចំអន់ជាងកម្ពុជា។(ប្រភព៖ CNC NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
1 616
អបអរសាទរ ខួបលើកទី ១ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
៤ ធ្នូ ២០២៤ - ៤ ធ្នូ ២០២៥
Celebrating the 1st anniversary of the Khmer "Krama", inscribed on UNESCO's list of the Intangible Cultural Heritage of Humanity
4 December 2024 - 4 December 2025
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ ម្សិលមិញខួបលើកទី៤៧នៃថ្ងៃបង្កើត រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ២០២៥)។ នៅសល់ជាង១ខែទៀតនឹងឈានដល់ ខួបលើក៤៧នៃថ្ងៃជ័យជំនះលើរបបប៉ុល ពត (៧មករា១៩៧៩-៧មករា២០២៦)។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញការណែនាំ១០ចំណុចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងគាំពារជនមានពិការភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាព, មួយខែចំណាយជាង ២.៥លានដុល្លារ ចិញ្ចឹមជនមានពិការភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ៖ ការប្រើប្រាស់គ្រាប់បែកចង្កោម ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះគោលការណ៍ច្បាប់ មនុស្សធម៌អន្តរជាតិ។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ កងទ័ពភូមិភាគទី២ ថៃ ដោយបង្កើតរឿងផ្ទុះមីន ដើម្បីបំភ័ន្តអន្តរជាតិ និងលាក់កំបាំងមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួន ចូលមកដែនអធិបតេយ្យ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ កម្ពុជា-ថៃ បោះបង្គោលបណ្ដោះអាសន្នបាន៣៩បង្គោល ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៧) អន្តរជាតិ៖ លោក ពូទីន ព្រមានអឺរ៉ុបថា បើចង់បង្កសង្រ្គាម រុស្ស៉ីត្រៀមខ្លួនជាស្រេច ប៉ុន្តែអឺរ៉ុបនឹងចាញ់យ៉ាងអាម៉ាស់ រហូតគ្មាននៅសល់អ្នកដើម្បីចរចាសន្តិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោកណេតាន់យ៉ាហ៊ូ ចង់ឱ្យប្រទេសស៊ីរីបង្កើតតំបន់គ្មានយោធា។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
៩) អន្តរជាតិ៖ ស្រីលង្កានឹងត្រូវចំណាយខ្ទង់ ៧ពាន់លានដុល្លារ ដើម្បីស្តារប្រទេសឡើងវិញ ក្រោយព្យុះស៉ីក្លូនដ៏ប្រល័យ។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ EU សម្រេចបានកិច្ចព្រមព្រៀងហាមឃាត់ឧស្ម័នរុស្ស៊ីត្រឹមឆ្នាំ២០២៧។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១១) អន្តរជាតិ៖ លោក ហ្សេឡិនស្គី អំពាវនាវឱ្យមានតម្លាភាពក្នុងដំណើរការសន្តិភាពរបស់អ៊ុយក្រែន។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ីព្រមានអឺរ៉ុបថា បើអ្នកចង់ធ្វើសង្រ្គាម រុស្ស៊ីនឹងកម្ចាត់អ្នក។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម»
ថ្ងៃទី៣ ធ្នូ ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
២ធ្នូ
មរតកជាអមតៈតជំនាន់
នៃស្មារតីពួតដៃគ្នាបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ឯកភាពជាតិ សម្រាប់មាគ៌ាឆ្ពោះទៅការកសាង និងអភិវឌ្ឍកម្ពុជារុងរឿង
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
អបអរសាទរ ខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
២ ធ្នូ ២០១៥ - ២ ធ្នូ ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១-ធ្នូ-២០២៥
១) ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រោយរដ្ឋសភាអនុម័តរួចរាល់ ច្បាប់ថវិកាជាតិនឹងត្រូវលើកមកពិនិត្យបន្ត ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នារសៀលថ្ងៃនេះ ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចធិបតី៖ មេរោគអេដស៍មិនទាន់បំបាត់អស់នៅឡើយទេ និងជាបញ្ហាសុខភាពសាធារណៈមួយប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រំលឹកមន្ត្រីតុលាការទាំងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ ឆ្នាំ២០២៥ ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុងទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារ កើន៦៨,៨៩%។ (ប្រភព៖ BTV NEWS) ចុចអាន
៦) ភ្នំពេញ៖ អង្គការ ILO បង្ហាញសកម្មភាពការងារជាច្រើនដែលបានសហការធ្វើជាមួយរាជរដ្ឋាភិបាលកម្ពុជាជួយដល់ពលករមកពីថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៧) ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ស្នើអង្គការកាកបាទក្រហមអន្តរជាតិ ជំរុញភាគីថៃដោះលែងយោធិនកម្ពុជាទាំង ១៨រូប ឱ្យបានឆាប់រហ័ស។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ លោកត្រាំឲ្យលោកម៉ាឌូរ៉ូ លាលែង ហើយនាំគ្រួសារវេចបង្វេចរត់ចេញពីវ៉េណេស៊ុយអេឡា។(ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ លោកណេតាន់យ៉ាហ៊ូ ផ្ញើជូនលិខិតសុំលើកលែងទោសទៅកាន់ប្រធានាធិបតីអ៊ីស្រាអ៊ែល ក្នុងសំណុំរឿងពុករលួយ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ អាហ្រ្វិកខាងត្បូង ទាត់ចោលការគំរាមរបស់លោក ត្រាំ ដែលចង់ហាមមិនឱ្យចូលរួមកិច្ចប្រជុំ G20 ឆ្នាំក្រោយ។ (ប្រភព៖ FRESH NEWS ) ចុចអាន
១១) អន្តរជាតិ៖ តម្លៃប្រេងកើនឡើង ដល់ទៅ 1.5% អំឡុងពេលអាមេរិក បិទដែនអាកាស Venezuelan ដែលជាប្រទេស ផលិតប្រេងដ៏សំខាន់។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ រុស្ស៊ី ថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែន លើនាវាដឹកប្រេង និងកំពង់ផែនៅសមុទ្រខ្មៅ។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីស្នើពលរដ្ឋទុកចិត្តលើការបំពេញការងាររបស់មន្ត្រីជំនាញព្រំដែនកម្ពុជា។ (ប្រភព៖ Kampucheathmey daily) ចុចអាន
២) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ជំរុញក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺបន្ដជួយស្វែងរក ផ្សព្វផ្សាយ ឱកាសការងារដល់ពលករខ្មែរវិលពីថៃ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជាកត់សម្គាល់ថាលោក មុនតាប៊ន មិនយកចិត្តទុកដាក់លើភស្ភុតាងនៃការបំពានរបស់ថៃលើពលរដ្ឋខ្មែរទេ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៤) ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹង ការចោទប្រកាន់គ្មានមូលដ្ឋានរបស់យោធាថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ ផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិន បង្កើនការយល់ដឹងដល់កម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក Trump អះអាងថាលោកនៅសល់សន្លឹកបៀរជាច្រើនទៀត ពាក់ព័ន្ធទៅនឹងបញ្ហាពន្ធគយ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក Netanyahu ស្នើសុំការលើកលែងទោសជាផ្លូវការ ពីប្រធានាធិបតីអ៊ីស្រាអែល។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បើកកិច្ចប្រជុំក្រោមអធិបតីភាពលោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ជំរុញឱ្យកងកម្លាំងទ័ពអាកាសរក្សាក្នុងការត្រៀមខ្លួន អំឡុងពេលនៃការគំរាមកំហែងរបស់លោក Trump។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ក្រសួងការបរទេសចិនថ្លែងថា ពាក្យសម្តីពាក់ព័ន្ធ នឹងតៃវ៉ាន់របស់លោកស្រី Takaichi បានបញ្ចេញសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ដល់ពួកអបគមន៍និយម ដែលចង់ឱ្យ «តៃវ៉ាន់ឯករាជ្យ»។(ប្រភព៖ DAP NEWS ) ចុចអាន
១១) អន្តរជាតិ៖ លោក គីម៖ កងទ័ពអាកាសកូរ៉េខាងជើងនឹងទទួលបាន«ទ្រព្យសម្បត្តិយោធាយុទ្ធសាស្ត្រថ្មី»។(ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
ផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ
#ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #បរិស្ថានរស់នៅដ៏ល្អត្រកាល #មុខរបរ #ជីវិតពិតរបស់ប្រជាជនកម្ពុជា #ប្រជាជនកម្ពុជា #ស្ថាបត្យកម្មលំហសាធារណៈ #ហេដ្ឋារចនាសម្ព័ន្ធទីក្រុង #ការអភិវឌ្ឍទីក្រុង #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ សម្ដេចបវរធិបតី និងរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិត ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចធិបតី ណែនាំឲ្យផ្សព្វផ្សាយស្វែង រកអ្នកផ្ទុក មេរោគអេដស៍ជាង ៤ពាន់នាក់ ដើម្បីទទួលបានការព្យាបាល។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ ថ្ងៃនេះជា ថ្ងៃទី១២៣ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) អន្តរជាតិ៖ ប្រទេសចិន ជំរុញឲ្យអាមេរិកលុបចោលទណ្ឌកម្ម និងការរឹតត្បិតប្រឆាំង នឹងប្រទេសគុយបា ជាបន្ទាន់។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ បញ្ជាក់ថា គ្មានសារណាមួយ ត្រូវបានផ្ញើទៅ សហរដ្ឋអាមេរិក តាមរយៈប្រទេសទីបីឡើយ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ កូរ៉េខាងត្បូង តែងតាំងអតីតមេប៉ូលិសជាតិ ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ចិន រិះគន់នាយករដ្ឋមន្ត្រីជប៉ុន ចំពោះការបន្ដធ្វើឲ្យខូចមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងទ្វេភាគី។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រតិភូអ៊ុយក្រែន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាជាមួយបេសកជនពិសេសរបស់លោក ត្រាំ។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក Trump និយាយទូរស័ព្ទដោយសម្ងាត់ជាមួយប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ក្នុងពេលកំពុងមានភាពតានតឹង។ (ប្រភព៖ DAP NEWS ) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
អបអរសាទរ ខួបលើកទី៩ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២៥
Celebrating the 9th anniversary of Chapei Dang Veng, which was inscribed on UNESCO’s list of the Intangible Cultural Heritage of Humanity
30 November 2016 - 30 November 2025
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
+9
អបអរសាទរពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៣ របស់គណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកម្មាធិការគណបក្សារាជធានីភ្នំពេញ៕
នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 616
កិច្ចប្រជុំ ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រចាំខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
现已上线!2025 年 Telegram 研究 — 年度关键洞察 
