រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 509 名订阅者,在 政治 类别中位列第 4 875,并在 柬埔寨 地区排名第 542 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 509 名订阅者。
根据 11 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -121,过去 24 小时变化为 -4,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 7.20%。内容发布后 24 小时内通常能获得 6.03% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 757 次浏览,首日通常累积 634 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 12 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 509
订阅者
-424 小时
-357 天
-12130 天
帖子存档
10 509
+9
នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងស្រុកកងមាស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២។
10 509
ព្រឹទ្ធសភាចុះផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជូនដល់មន្ត្រីរាជការខេត្តកំពង់ចាម
10 509
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិជំរុញអាជ្ញាធរខេត្តខិតខំបំពេញតួនាទីឱ្យល្អប្រសើរ
10 509
+7
នៅថ្ងៃថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងស្រុកចំការលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២។
10 509
+7
នៅថ្ងៃថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងស្រុកចំការលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២។
10 509
+5
សាលាដំបូងខេត្តកំពង់ចាម បើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូង
====================
MC: នាថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០ ព្រឹក សាលាដំបូងខេត្តកំពង់ចាម បានបើកកិច្ចប្រជុំផ្ទៃក្នុងរបស់សាលាដំបូងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូង និងដោយមានការចូលរួមពីលោកស្រីអនុប្រធានសាលាដំបូង លោក/លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក/លោកស្រីអនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក/លោកស្រីប្រធានការិយាល័យ សរុបចំនួន ២០រូប។
កិច្ចប្រជុំខាងលើបានលើកយកនូវរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖
១-ការពន្លឿន និងការដោះស្រាយការកកស្ទះសំណុំរឿង និងសំណុំរឿងអាទិភាពទាំង៤ និង Scam online
២-ការប្រគល់នូវសាលក្រម និងដីកាសម្រេចក្រោយពីចុះលេខចេញមកលេខាធិការដ្ឋានរដ្ឋបាល
៣-ការណែនាំអំពីការចុះបញ្ជីវត្តមាន និងវេនប្រចាំការចៅក្រម
៤-ការណែនាំអំពីសម្លៀកបំពាក់ និងការប្រើប្រាស់កាតចេញចូលរបស់បុគ្គលិកហាត់ការនៅតាមបន្ទប់ចៅក្រម
៥-និងបញ្ហាប្រឈមផ្សេងៗទៀត៕
10 509
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលននៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមវេទិកាស្ដីពី ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅទីស្តីការក្រសួងរៀបចំដែន។
(រាជធានីភ្នំពេញ) រសៀលថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថ្ងៃនេះ
10 509
+9
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២។
10 509
សេចក្ដីជូនដំណឹងស្ដីពីការរៀចំកម្មវិធី និងព្រឹត្តិការណ៍ សង្ក្រានកំពង់ចាម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦
10 509
ចំការពិភពស្វាយចន្ទី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងមួយឆ្នាំអាចប្រមូលបាន ៧០០ តោន និងបណ្តុះកូនស្វាយចន្ទីចែកចាយ សម្រាប់លក់បានមួយលានកូនក្នុងមួយឆ្នាំ!
10 509
+8
អភិបាលខេត្តកំពង់ចាម បង្ហាញពីប្រសិទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការលើកកម្ពស់សេវារដ្ឋបាលឌីជីថល
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់បទសម្ភាសន៍ជូនក្រុមការងារក្រសួងមហាផ្ទៃ អំពីផលប្រយោជន៍ នៃការដាក់ឱ្យអនុវត្ត «កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ» នៅអង្គភាពច្រកចេញចូលតែមួយ។
ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើបរិវត្តកម្មឌីជីថលនេះ មិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ផលប្រយោជន៍ជាច្រើន ដល់បុគ្គលិកផ្តល់សេវា និងរដ្ឋបាលខេត្តទាំងមូល។ ការអនុវត្តតាមប្រព័ន្ធនេះ បានជួយឱ្យរដ្ឋបាលខេត្តអាចតាមដានរាល់ស្ថានភាពសំណុំរឿងបានគ្រប់ជំហាន ហើយមន្ត្រីម្នាក់ៗមានតួនាទី និងការទទួលខុសត្រូវច្បាស់លាស់ក្នុងប្រព័ន្ធ ដែលជួយកាត់បន្ថយការយឺតយ៉ាវ និងជំរុញឱ្យការផ្តល់សេវាប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ប្រព័ន្ធអនឡាញបានជួយឱ្យមន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយ កាត់បន្ថយការងាររដ្ឋបាលដែលស្មុគស្មាញដោយដៃ ។ ការកត់ត្រាក្នុងសៀវភៅបញ្ជីត្រូវបានជំនួសដោយប្រព័ន្ធឌីជីថល ដែលជួយឱ្យការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ឯកសារមានភាពរហ័ស និងត្រឹមត្រូវខ្ពស់ បញ្ចៀសបាននូវកំហុសអចេតនានានា។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះឱ្យកាន់តែទូលំទូលាយ ដើម្បីប្រែក្លាយរដ្ឋបាលខេត្ត ទៅជារដ្ឋបាលឌីជីថលដ៏មានសក្តានុពល ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕
10 509
អ្នកស្រី ញឹប សុផានី ប្រជាពលរដ្ឋរស់នៅសង្កាត់សំបួរមាស ថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែល បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ដល់គាត់ ។
10 509
+2
រដ្ឋបាលខេត្តកំពង់ចាម សូមជូនដំណឹងពីការរៀបចំកម្មវិធី និងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ព្រមទាំងកម្មវិធី និងព្រឹត្តិការណ៍សង្ក្រាន្ត នៅតាមស្រុក ទូទាំងខេត្តកំពង់ចាម
10 509
+9
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានចំពោះកិច្ចថ្នាក់ខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមលេខាធិការដ្ឋានចំពោះកិច្ចរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលឃុំ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ និងធ្វើរដ្ឋបាលចំហ តាមបណ្ដាលរោងចក្រស្ថិតនៅភូមិតាំងគោក ឃុំល្វា និងភូមិតារៀម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
10 509
+9
នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម និងឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
