ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 237 مشتركاً، محتلاً المرتبة 4 899 في فئة السياسة والمرتبة 543 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 237 مشتركاً.

بحسب آخر البيانات بتاريخ 19 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -112، وفي آخر 24 ساعة بمقدار -8، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.27‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.34‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 642 مشاهدة. وخلال اليوم الأول يجمع عادةً 547 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 21 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 237
المشتركون
-824 ساعات
-317 أيام
-11230 أيام
أرشيف المشاركات
ការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ដែលសម្រេចបានលទ្ធផល ១០០%
+9
ការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ដែលសម្រេចបានលទ្ធផល ១០០% កំពង់ចាម៖ លោក​ សុខ​ លឹមហៀង​ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម​ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញចូលរួមជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងប្រារព្ធពិធីប្រគល់-ទទួលគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបានពេញលេញ ១០០% តាមផែនការកំណត់។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា៖ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គឺជាកម្មវិធីគន្លឹះដ៏​សំខាន់ ក្នុងចំណោមកម្មវិធីគោលនយោ
+9
ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា៖ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គឺជាកម្មវិធីគន្លឹះដ៏​សំខាន់ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល (កំពង់ចាម) អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ​បានលើកឡើងថា៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាកម្មវិធីយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុត ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តម ថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាស​​អញ្ជើញជាអធិបតី ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ​នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា ជាក់ស្ដែងតាមរយះគោលនយោបាយបណ្តុះបណ្តាលយុវជនចំនួន ១,៥ លាននាក់ ​គឺជាការគិតគូរយ៉ាងល្អិតល្អន់ និងវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការបំប្លែងកម្លាំងពលកម្មកម្ពុជា ឱ្យទៅជាកម្លាំងពលកម្មជំនាញដែលមានតម្លៃខ្ពស់ ដើម្បីទាក់ទាញការវិនិយោគបន្ថែម។ «កម្មវិធីនេះមិនត្រឹមតែបង្រៀនជំនាញដោយមិនគិតថ្លៃសាលានោះទេ ប៉ុន្តែថែមទាំងមានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់សិស្ស-និស្សិតមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យថែមទៀតផង។ ​ ឯកឧត្តម អភិបាលខេត្ត បន្តថា​ក្រោយពីបញ្ចប់ការសិក្សា យុវជននឹងទទួលបានចំណេះដឹង និងជំនាញមួយពិតប្រាកដ ដើម្បីយកទៅប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ជៀសបានការធ្វើចំណាកស្រុកខុសច្បាប់ដោយប្រថុយប្រថាន ព្រមទាំងជំរុញបានការអភិវឌ្ឍកម្លាំងពលកម្មជំនាញមានវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត ប្រកបដោយ គុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស បង្កើតបានធនធានមនុស្សមានកម្លាំងពលកម្មជំនាញ និងភាពប្រកួតប្រជែងខ្ពស់អាចធានាបានថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត»៕

ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ធុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះធុរេនក្លែងបន្លំ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្ត
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ប្រកបដោយក្ដីសោមនស្សរីករាយបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥ គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់

សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ បានចុះបញ្ជីម៉ាកសមូហភាព មាន QR Code ត្រឹមត្រូវ

អបអរសាទរពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងឃុំសំពងជ័យចំនួន ៥៦នាក់ នៅទីស្នាក់ការបក្សឃុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងឃុំសំពងជ័យចំនួន ៥៦នាក់ ស្រី ៣២នាក់ នៅទីស្នាក់ការបក្សឃុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ពិធីនេះក៏មានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយឃុំ គណៈកម្មាធិការបក្សស្រុក ឃុំ និងសមាជិក សមាជិកា សរុបចំនួន ៩៥នាក់ផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានភាពចាស់ទុំខាងនយោបាយ មានរចនាសម្ព័ន្ធរឹងមាំ និងតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសគឺការដឹកនាំប្រទេសជាតិឱ្យទទួលបានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ»។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សមាជិកទាំងអស់ ត្រូវស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្តាប់រាល់កង្វល់ និងជួយដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ត្រូវរួមគ្នាប្តេជ្ញាចិត្តការពារសន្តិភាព ស្ថិរភាពសង្គម ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ប្រធានសហគមន៍ទុរេនបែកអន្លូង ថ្លែងអំណរគុណ អភិបាលខេត្តកំពង់ចាម និងក្រសួងពាក់ព័ន្ធ ដែលព្យាយាមបង្កើត QR Cord សម្គាល់ម៉ាកសមូហភាព(កម្មសិទ្ធបញ្ញា) និងCamGap (សំគាល់ទីតាំងចម្ការ)

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ការចុះបញ្ជីម៉ាកសមូហភាព និងCamGapដែលមានQR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្
+9
អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ការចុះបញ្ជីម៉ាកសមូហភាព និងCamGapដែលមានQR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា​ ការចុះបញ្ជី ម៉ាកសមូហភាព និងCamGap ដែលមានQR Code គឺជាយុទ្ធសាស្ត្រដ៏ មានប្រសិទ្ធភាព ដើម្បីបញ្ជាក់ពីប្រភពដើម ការពារការក្លែងបន្លំ និងធានាគុណភាព សុវត្ថិភាពផ្លែទុរេនរបស់សហគមន៍ ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍កសិកម្ម ទុរេនបែកអន្លង ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមវត្តមានឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ការចុះបញ្ជី ម៉ាក សមូហភាព (ការពារកម្មសិទ្ធិបញ្ញា) និងការទទួលបានវិញ្ញាបនបត្រ CamGap (សំគាល់ ទីតាំងចម្ការ) គឺជាវិញ្ញាបនបត្របញ្ជាក់ថា ទុរេនរបស់សហគមន៍ត្រូវបានដាំដុះស្របតាម ស្តង់ដារបច្ចេកទេសកសិកម្ម មានសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ពោលគឺទប់ស្កាត់ការក្លែងបន្លំ ទាំងធានាគុណភាពស្តង់ដារ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់បងប្អូន សហគមន៍កសិកម្ម ធ្វើយ៉ាងណាត្រូវគ្រប់គ្រងសហគមន៍ទុរេនបែកអន្លងស្ទឹងត្រង់នេះ ឱ្យ បានរឹងមាំ និងគៀងគរពង្រីកសមាជិកថ្មីបន្ថែមទៀត ពិសេសត្រូវពង្រឹងវិសាលភាព និង គ្រប់គ្រងការទប់ស្កាត់លំហូរចូលពីខាងក្រៅ ពោលគឺត្រូវរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង និង យុទ្ធសាស្រ្តការពារឱ្យបានច្បាស់លាស់ផងដែរ ៕

ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ (កំពង់ចាម): ដំណឹងល្អសម្រាប
+9
ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ (កំពង់ចាម): ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមចូលចិត្តពិសារផ្លែទុរេនទាំងអស់ លែងត្រូវព្រួយបារម្ភចំពោះការទិញប៉ះចំទុរេនក្លែងបន្លំថាជា «ទុរេនបែកអន្លូង» ទៀតហើយ។ នេះជារបត់ថ្មីមួយដ៏រីករាយ បន្ទាប់ពីផ្លែឈើដ៏មានប្រជាប្រិយភាពប្រចាំតំបន់មួយនេះ ទទួលបានការការពារ និងធានាគុណភាពជាផ្លូវការ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្នុងដំណើរអញ្ជើញចុះបំពេញបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពសហគមន៍ ទុរេនបែកអន្លូង ជាមួយតំណាងក្រសួង ពាណិជ្ជកម្ម និងកសិកម្មរុក្ខាប្រមាញ់និងនេសាទ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការក្លែងបន្លំនៅលើទីផ្សារ និងដើម្បីលើកកម្ពស់កសិផលខ្មែរ ពេលនេះទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ទទួលបានខ្នងបង្អែកយ៉ាងរឹងមាំចំនួនពីរគឺ៖ ១-ការចុះបញ្ជីម៉ាកសមូហភាព (កម្មសិទ្ធិបញ្ញា)៖ ធានាការពារឈ្មោះ និងកេរ្តិ៍ឈ្មោះ «ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់» ស្របច្បាប់ មិនអនុញ្ញាតឱ្យមានការយកឈ្មោះនេះទៅប្រើប្រាស់ខុសច្បាប់លើទុរេនមកពីតំបន់ផ្សេងឡើយ។ ២-វិញ្ញាបនបត្រ CamGAP (សំគាល់ទីតាំងចម្ការ)៖ ជាការបញ្ជាក់ថា ទុរេនទាំងនោះត្រូវបានដាំដុះស្របតាមស្តង់ដារកសិកម្មល្អរបស់កម្ពុជា ដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដឹងពីប្រភពចម្ការច្បាស់លាស់ ធានាទាំងគុណភាព រសជាតិ និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ចាប់ពីពេលនេះតទៅ មុននឹងសម្រេចចិត្តទិញ សូមកុំភ្លេចសាកសួរ ឬពិនិត្យមើលសញ្ញាសំគាល់ ម៉ាកសមូហភាព និងប័ណ្ណបញ្ជាក់ CamGAP ដើម្បីប្រាកដថា លោកអ្នកបានវាយតម្លៃ និងគាំទ្រចំទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ពិតប្រាកដ៕

ក្រុមផ្តល់សេវាដឹកជញ្ជូន ក្នុងខេត្តកំពង់ចាម បង្ហាញការកក់ក្តៅខណៈមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ