ch
Feedback
ARDB Bank channel

ARDB Bank channel

前往频道在 Telegram

Agricultural and Rural Development Bank (ARDB) is a state-owned bank serving the Royal Government’s policies in order to be a leading financial institution focusing on the development of agricultural and rural sector in Cambodia.

显示更多
4 032
订阅者
+224 小时
+17
+1630
帖子存档
សង្ខេបព័ត៌មានកសិកម្មក្រៅប្រទេសប្រចាំសប្តាហ៍សម្រាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ១. កំពង់ផែចិនចាប់ផ្តើមផ្លូវត្រង់បន្ថែមទៀតទៅកាន់ទ្វីបអាហ្រ្វិក ខណៈទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ២.​ ដំណាំស្តេចស្វាយរបស់ឥណ្ឌា ត្រូវអាកាសធាតុបំផ្លាញស្ទើរគ្មានផ្លែ ៣. ហ្វីលីពីនសម្លឹងមើលទីផ្សារផ្លែឈើ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន 📡 ARDB TV កំពុងផ្សាយនៅលើទូរទស្សន៍ផ្កាយរណប DTH UHD ប៉ុស្តិ៍លេខ ២៧ 📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Chanel

ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញទស្សនកិច្ចសិក្សាពីគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅខេត្តកំពង់ធំ --------
+9
ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញទស្សនកិច្ចសិក្សាពីគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅខេត្តកំពង់ធំ -------- ​កំពង់ធំ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូធនាគារ ARDB ចូលរួម «ពិធីសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព» នៅខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «គម្រោងបង្កើនផលបច្ចេកទេសដំណាំស្រូវសាកល្បងក្នុងតំបន់ទន្លេមេគង្គ» របស់ក្រុមហ៊ុន ហ្គាងស៊ី ហេងបាវហ្វេង អេហ្គ្រីខលធឺរ័ល ឌីវេឡុបម៉ិន ដែលស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍។ ​ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយ ឯកឧត្ដម ចាន់ សីហា, ឯកឧត្ដម ប៉ិច សានី, ឯកឧត្ដម បាន លឹម ដែលជាអគ្គនាយករងធនាគារ ARDB និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ​តំណាងក្រុមហ៊ុនបានរាយការណ៍ជូនគណៈប្រតិភូថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ លើផ្ទៃដីសរុប ១.៥០០ហិកតា ដោយផ្តោតលើការដាំដុះស្រូវបែបថ្មី ការបង្កាត់ពូជស្រូវសម្រាប់នាំចេញ និងការចិញ្ចឹមត្រីតាមលក្ខណៈបច្ចេកទេសខ្ពស់។ ឯកឧត្ដមបណ្ឌិត កៅ ថាច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូកសិកម្មចម្រុះខ្នាតធំនេះ ដែលរំពឹងថានឹងជួយបង្កើនទិន្នផល និងផ្តល់ផលវិជ្ជមានយ៉ាងប្រសើរដល់វិស័យកសិកម្ម។ ​បន្ទាប់មក ឯកឧត្តមបណ្ឌិតអគ្គនាយក បានបន្តដំណើរចុះត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្មនៃ រោងម៉ាស៊ីនកិនស្រូវ ប៊ី អ អឹម (BRM) ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្ត និងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ បន្តពង្រឹង និងបង្កើនសមត្ថភាពផលិតកម្មប្រកបដោយគុណភាពខ្ពស់ ដើម្បីពង្រីកលទ្ធភាពនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើនឡើង៕

សូមអញ្ជើញទស្សនា ការធ្វើសំបកណែមរបស់អ្នកភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដូតទៅ 📡 ARDB TV កំពុងផ្សាយនៅលើទូរទស្សន៍ផ្កាយរណប DTH UHD ប៉ុស្តិ៍លេខ ២៧ សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Chanel

សូមអញ្ជើញទស្សនាកិច្ចប្រជុំប្រចាំខែបុគ្គលិក និងបឋកថារបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើប្រធានបទ: ភាពជាអ្នកដឹកនាំ ដូចតទៅ 📡 ARDB TV កំពុងផ្សាយនៅលើទូរទស្សន៍ផ្កាយរណប DTH UHD ប៉ុស្តិ៍លេខ ២៧ សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Chanel

កម្មវិធី ARDB TVសប្តាហ៍នេះ ជជែកពិភាក្សាលម្អិតលើប្រធានបទ៖ ការធ្វើទំនើបកម្មវិស័យកសិកម្ម និងទីផ្សារកសិផល ដើម្បីលម្អិតពីរឿង ដូច្នោះសូមទស្សនាខ្លឹមសារទាំងស្រុងដូចតទៅ៖ 📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Channel

ធនាគារ អភិវឌ្ឍន៏ជនបទ និងកសិកម្ម(ARDB) ផ្ដល់ជូន $១០ និងអត្ថប្រយោជន៍ជាច្រើនទៀតជារៀងរាល់ខែដល់ដៃគូពាណិជ្ជករដែលបានប្រើប្រាស់ ARDB
ធនាគារ អភិវឌ្ឍន៏ជនបទ និងកសិកម្ម(ARDB) ផ្ដល់ជូន $១០ និងអត្ថប្រយោជន៍ជាច្រើនទៀតជារៀងរាល់ខែដល់ដៃគូពាណិជ្ជករដែលបានប្រើប្រាស់ ARDB KHQR សម្រាប់ទូទាត់ក្នុងអាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា 🔔 សូមរួសរាន់ឡើង ការផ្ដល់ជូនពិសេសនេះមានរយៈពេលកំណត់! លក្ខខណ្ឌនានាត្រូវបានអនុវត្ត។ សូមទំនាក់ទំនងមកការិយាល័យសាខាចល័ត ARDB ដែលនៅជិតលោកអ្នក។ 📩​ សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ 🌐Facebook 🌐ARDB TV 🌐Website 🌐YouTube 🌐Instagram 🌐LinkedIn 🌐X (Twitter) 🌐TikTok 🔗 JOIN US

[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦] សហគមន៍កសិកម្មក្រាំងលាវសាមគ្គី ពង្រីកទីផ្សារកសិកម្មកាន់តែទូលំទូលាយតាមរយៈការប្រើបណ្តាញសង្គម #ARDB #AgricultureandRuralDevelopmentBank​ #Saving #Cambodia #SecureBanking 📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Channel

ឱកាសការងារជាមួយធនាគារ ARDB ដែលជាធនាគាររបស់រដ្ឋ ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារ ដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ដើម្បីកសិករ
ឱកាសការងារជាមួយធនាគារ ARDB ដែលជាធនាគាររបស់រដ្ឋ  ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារ ដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ដើម្បីកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបមកកាន់៖ 📥  jobs@ardb.com.kh ☎️  Telegram: 016645507 | 089575373 (រៀងរាល់ម៉ោងធ្វើការ) ព័ត៌មានលម្អិតអំពីការងារ៖  https://www.ardb.com.kh/careers/ សូមអរគុណ _ WE ARE HIRING! ARDB Bank is seeking a potential candidate for the below position based in the head office. Please drop us your CV via email at jobs@ardb.com.kh For more information, please contact 016645507 or 089575373 (working hours). Further information and vacancies: https://www.ardb.com.kh/careers/ Join us via Telegram Channel: https://t.me/ardbbank សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ 🌐Facebook 🌐ARDB TV 🌐Website 🌐YouTube 🌐Instagram 🌐LinkedIn 🌐X (Twitter) 🌐TikTok 🔗 JOIN US

[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦] គយកម្ពុជា-ចិន ចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីគាំទ្រវិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិទ្វេភាគី #ARDB #AgricultureandRuralDevelopmentBank​ #Saving #Cambodia #SecureBanking 📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Channel

សង្ខេបព័ត៌មានកសិកម្មក្រៅប្រទេសប្រចាំសប្តាហ៍សម្រាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ១. កំពង់ផែចិនចាប់ផ្តើមផ្លូវត្រង់បន្ថែមទៀតទៅកាន់ទ្វីបអាហ្រ្វិក ខណៈទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ២.​ ដំណាំស្តេចស្វាយរបស់ឥណ្ឌា ត្រូវអាកាសធាតុបំផ្លាញស្ទើរគ្មានផ្លែ ៣. លីពីនសម្លឹងមើលទីផ្សារផ្លែឈើ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន 📡 ARDB TV កំពុងផ្សាយនៅលើទូរទស្សន៍ផ្កាយរណប DTH UHD ប៉ុស្តិ៍លេខ ២៧ 📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Chanel

ឯកឧត្ដមបណ្ឌិត កៅ ថាច ជួបប្រជុំជាមួយសមាជិកនៃ​​ការិយាល័យតំណាង​សភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ ------------------
+5
ឯកឧត្ដមបណ្ឌិត កៅ ថាច ជួបប្រជុំជាមួយសមាជិកនៃ​​ការិយាល័យតំណាង​សភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ -------------------- រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងារ​រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និង​នូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់ ៥ បានចូលរួមប្រជុំជាមួយសមាជិកនៃការិយាល័យ​​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងារ​រៀបចំអង្គការចាត់តាំង​យុវជន​គណបក្ស​ប្រចាំ​ប្រទេសអូស្ត្រាលី និង​នូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សាអំពី វឌ្ឍនភាពការងាររបស់ការិយាល័យតំណាង​សភាពាណិជ្ជកម្មកម្ពុជា ប្រចាំ​ប្រទេសនូវែលហ្សេឡង់​ស្របតាមមុខងារ​ភារកិច្ច បញ្ហា​ប្រឈម នៃដំណោះស្រាយ ជាពិសេស ការជំរុញការនាំចេញកសិផល និងផលិតផលខ្មែរ ចូលទៅកាន់ទីផ្សារនូវែលហ្សេឡង់។ ក្នុងឱកាសនេះដែរ  ឯកឧត្ដមបណ្ឌិត​ប្រតិភូ​បានស្នើ​​ឱ្យ ​សមាជិកការិយាល័យតំណាង​​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់​ ចេះសហការគ្នាដោះស្រាយបញ្ហា និងបំពេញការងារ​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ភាពជោគជ័យ​លើការងារលើ​ជំរុញ​ពាណិជ្ជកម្មនេះ ក្នុងការ​រួមចំណែកអភិវឌ្ឍ​ន៍សេដ្ឋកិច្ចជាតិ​ ផ្អែកលើការប្រឹងប្រែង​របស់សមាជិកនៃការិយាល័យតំណាង​​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។ ឯកឧត្ដមបណ្ឌិតបានផ្តល់​អនុសាសន៍ ការបំពេញការងារត្រូវ​ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ ដែលត្រូវមានការដឹកនាំច្បាស់លាស់ រួមមាន សិល្បៈនៃ​ការដោះស្រាយបញ្ហា ការទំនាក់ទំនង ការពិគ្រោះយោបល់ និងការកសាងផែនការសកម្មភាព​សម្រាប់ស្ថាប័ន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ Zoom។ 📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ 🌐Facebook 🌐ARDB TV 🌐Website 🌐YouTube 🌐Instagram 🌐LinkedIn 🌐X (Twitter) 🌐TikTok 🔗 JOIN US

ការបង្កាត់ ភ្ញាស់កូនត្រីពូជដើម្បីកាត់បន្ថយអត្រាងាប់ការផ្តល់ចំណីដែលមានកម្រិតប្រូតេអ៊ីនជារឿងសំខាន់។សូមទស្សនាកម្មវិធីបច្ចេកទេសចិញ្ចឹមសត្វ និងវារីវប្បកម្ម ប្រធានបទ៖ ការបង្កាត់ ភ្ញាស់ និងផ្តល់ចំណី ដូចតទៅ 📡 ARDB TV កំពុងផ្សាយនៅលើទូរទស្សន៍ផ្កាយរណប DTH UHD ប៉ុស្តិ៍លេខ ២៧ សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Chanel

[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦] ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមដើរ ២ ៧០០ ជំហានដើម្បីគន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ #ARDB #AgricultureandRuralDevelopmentBank​ #Saving #Cambodia #SecureBanking 📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Channel

ការនាំចេញក្នុងរយៈពេល ៥ខែនៃឆ្នាំ ២០២៦ កម្ពុជាបាននាំចេញអង្ករ ចំនួន៥៦៨ ៩១២ តោន គិតជាទឹកប្រាក់ចំនួន ៣២៧.៤៣ លានដុល្លារសហរដ្ឋអាមេរិ
+1
ការនាំចេញក្នុងរយៈពេល ៥ខែនៃឆ្នាំ ២០២៦ កម្ពុជាបាននាំចេញអង្ករ ចំនួន៥៦៨ ៩១២ តោន គិតជាទឹកប្រាក់ចំនួន ៣២៧.៤៣ លានដុល្លារសហរដ្ឋអាមេរិក ================== ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៦៨ ៩១២ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន ១៥៤ ២៥៤ តោន គិតជាទឹកប្រាក់ចំនួន ១០៥.១២ លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញមានទៅប្រទេសចិន និងហុងកុង ចំនួន ១៦២ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ៩៤.៩២ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ២០៨ ៥៩៣ តោន គិតជាទឹកប្រាក់ចំនួន ៨៧.៣២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក  មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៤៣ ៩៤០ តោន គិតជាទឹកប្រាក់ចំនួន ៤០ .០៧ លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.២០% ប្រភេទអង្ករសគ្រាប់វែង ២២.២៨% អង្ករចំហុយ ១.៧២% អង្ករសរីរាង្គចំនួន ១.០៤% អង្ករបាក់គ្រប់ប្រភេទ ១៥.៥៨% និងអង្ករផ្សេងៗចំនួន ០.១៨% ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៧៥៣ ៨១៦ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៥៩១.៤១ លានដុល្លារសហរដ្ឋអាមេរិក ៕ រូបភាព និងឯកសារពីសហព័ន្ធស្រូវអង្ករកម្ពុជា 📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ 🌐Facebook 🌐ARDB TV 🌐Website 🌐YouTube 🌐Instagram 🌐LinkedIn 🌐X (Twitter) 🌐TikTok 🔗 JOIN US

សូមលោកអ្នករង់ចាំការផ្សាយផ្ទាល់កម្មវិធីវឌ្ឍនភាពកសិករ​ ប្រធានបទ​​ ៖​​​​​​​​​ តម្លៃជ្រូកសាច់ឡើងខ្ពស់ ជំរុញអាជីវកម្មចិញ្ចឹមជ្រូករ
សូមលោកអ្នករង់ចាំការផ្សាយផ្ទាល់កម្មវិធីវឌ្ឍនភាពកសិករ​ ប្រធានបទ​​ ៖​​​​​​​​​ តម្លៃជ្រូកសាច់ឡើងខ្ពស់ ជំរុញអាជីវកម្មចិញ្ចឹមជ្រូករបស់​កសិករ​ ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៦ វេលាម៉ោង ១៣:០០ - ១៣:៣០ 📩​ សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ 🌐Facebook 🌐ARDB TV 🌐Website 🌐YouTube 🌐Instagram 🌐LinkedIn 🌐X (Twitter) 🌐TikTok 🔗 JOIN US

ឱកាសការងារជាមួយធនាគារ ARDB ដែលជាធនាគាររបស់រដ្ឋ ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារ ដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ដើម្បីកសិករ
ឱកាសការងារជាមួយធនាគារ ARDB ដែលជាធនាគាររបស់រដ្ឋ  ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារ ដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ដើម្បីកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបមកកាន់៖ 📥  jobs@ardb.com.kh ☎️  Telegram: 016645507 | 089575373 (រៀងរាល់ម៉ោងធ្វើការ) ព័ត៌មានលម្អិតអំពីការងារ៖  https://www.ardb.com.kh/careers/ សូមអរគុណ _ WE ARE HIRING! ARDB Bank is seeking a potential candidate for the below position based in the head office. Please drop us your CV via email at jobs@ardb.com.kh For more information, please contact 016645507 or 089575373 (working hours). Further information and vacancies: https://www.ardb.com.kh/careers/ Join us via Telegram Channel: https://t.me/ardbbank សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ 🌐Facebook 🌐ARDB TV 🌐Website 🌐YouTube 🌐Instagram 🌐LinkedIn 🌐X (Twitter) 🌐TikTok 🔗 JOIN US

តារាងតម្លៃទំនិញតាមទីផ្សារមួយចំនួននៅរាជធានីភ្នំពេញ ប្រចាំថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ប្រភពទិន្នន័យ÷ ផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ #ARDB #AgriculturalandRuralDevelopmentBank #Saving #Cambodia #SecureBanking 📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Channel

អបអរសាទរខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក សំណល់សូន្យ ៥ មិថុនា ១៩៩៦ - ៥ មិថុនា ២០២៦ 📩 សម្រាប់ការទទួលបានព័ត៌មានបន
អបអរសាទរខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក សំណល់សូន្យ ៥ មិថុនា ១៩៩៦ - ៥ មិថុនា ២០២៦ 📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ 🌐Facebook 🌐ARDB TV 🌐Website 🌐YouTube 🌐Instagram 🌐LinkedIn 🌐X (Twitter) 🌐TikTok 🔗 JOIN US

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមដើរ ២ ៧០០ ជំហានដើម្បីគន្ធបុប្ផា ក្រោមអធិបតីភាពដ
+9
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមដើរ ២ ៧០០ ជំហានដើម្បីគន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ ================== ភ្នំពេញ: តបតាមការអំពាវនាវ ដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រោមឱវាទបានដើរ ២ ៧០០ ជំហាន ដើម្បីគន្ធបុប្ផានៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ។ នៅរសៀលនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ ១ ៥០០ នាក់ ដើរ ២ ៧០០ ជំហាន នៅពហុកីឡដ្ឋានមរតកតេជោ។ សូមរំលឹកថា នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចំាអគ្គនាយកដ្ឋាន និងអង្គភាពនានា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀតក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ការរៀបចំពិធីដើរនេះ ស្របតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីបើក “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ និង ពិធី “សំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត” កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។ សូមជម្រាបជូនថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារដែលបានចូលរួមប្រចាំខែសរុបចំនួន 394 នាក់ បរិច្ចាគក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ តាមរយៈពិធីដើរ ២ ៧០០ ជំហាន ដើម្បីគន្ធបុប្ផាចំនួន ៤៨ ៤១៥ ០៣៦ រៀល និង ១០៩ ០០១ ដុល្លារអាម៉េរិក។ សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ 🌐Facebook 🌐ARDB TV 🌐Website 🌐YouTube 🌐Instagram 🌐LinkedIn 🌐X (Twitter) 🌐TikTok 🔗 JOIN US

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ នឹងដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាង ១ ០០០ នាក់ ដើរ ២ ៧០០ ជំហាន
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ នឹងដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាង ១ ០០០ នាក់ ដើរ ២ ៧០០ ជំហាន ដើម្បីគន្ធបុប្ផា។ === តបតាមការអំពាវនាវ ដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នឹងដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ ១ ៦០០ នាក់ ដើរ ២ ៧០០ ជំហាន នៅពហុកីឡដ្ឋានមរតកតេជោ។ សូមជម្រាបជូនថា នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចំាអគ្គនាយកដ្ឋាន និងអង្គភាពនានា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀតក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ការរៀបចំពិធីដើរនេះ ស្របតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីបើក “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ និង ពិធី “សំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត” កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។ សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷ 🌐Facebook 🌐ARDB TV 🌐Website 🌐YouTube 🌐Instagram 🌐LinkedIn 🌐X (Twitter) 🌐TikTok 🔗 JOIN US