ch
Feedback
The Web3 Perspective

The Web3 Perspective

前往频道在 Telegram

The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.

显示更多
2 860
订阅者
-724 小时
-37
+7730
帖子存档
Snapshot ទុក។ ពូ Trump យើងគាត់ន២ងឡើងនិយាយ ម៉ោង 3am នេះ ចូលដល់ថ្ងៃ 03 នៅប្រទេសយើង។ ចាំមើលងើបឡើង ទៅជាយ៉ាងមិចវិញ? បើតាមខ្ញុំគិត
Snapshot ទុក។ ពូ Trump យើងគាត់ន២ងឡើងនិយាយ ម៉ោង 3am នេះ ចូលដល់ថ្ងៃ 03 នៅប្រទេសយើង។ ចាំមើលងើបឡើង ទៅជាយ៉ាងមិចវិញ? បើតាមខ្ញុំគិត មានតែបីផ្លូវទេ ឡើង ចុះ រឺ នៅ Side way ដដែល 😁។ ខ្ញុំក៏មិនដឹងថាអាចនឹងមាន រឿងអីខ្លះដែរ ព្រោះ ស្ថានភាព អាចស្មុគស្មាញ នោង ប្រែប្រួលច្រើន។ វាមិនមែន បញ្ហាតែជាមួយប្រទេស ពីរ រឺ បីទេ គឺគាត់ដាក់ ពន្ធ ទៅគ្រប់ប្រទេស លើលោកទាំងអស់ ដែលយកពន្ធ លើទំនិញ អាមេរិក។ ចឹងវាអាចមាន ប្រទេសដែល ស្ងាត់ មិនតបត រឺ មានប្រទេសដែលឆ្លើយតប ដោយតំឡើង ពន្ធគយ ដែរ។ វាមិនមែនវា ព្រឹត្តការណ៍ ដែលកើតឡើងតែ មួយថ្ងៃចប់ទេ។ យើងអាចនឹងឃើញមាន ពត៍មានច្រើន បន្តបន្ទាប់ ពីការ សងសឹកគ្នា ពីការចរចារ អីជាដើម ចឹងមួយរយះពេលនេះ ទីផ្សារអាចនឹងប្រែប្រួលច្រើន។

Circle នឹង ចាប់ផ្តើម ចូលផ្សារហ៊ុន(IPO) ឆាប់ៗនេះ។ វាជាសញ្ញាមួយ បញ្ជាក់ថា Stable coins នឹង មានការវិវឌ្ឍន៍ លឿន នៅក្នុង Cycle នេះ
Circle នឹង ចាប់ផ្តើម ចូលផ្សារហ៊ុន(IPO) ឆាប់ៗនេះ។ វាជាសញ្ញាមួយ បញ្ជាក់ថា Stable coins នឹង មានការវិវឌ្ឍន៍ លឿន នៅក្នុង Cycle នេះ។ ប៉ុន្មានសប្តាហ៍ចុងក្រោយមេះ យើងក៏បានឃើញ ធនាគារ នៅអាមេរិមជាច្រើន បានប្រកាស ពីការសិក្សា រឺ គំរោង ចេញ Stable coins របស់ខ្លួន។ ខាងក្រុមការងារ Crypto និង សភា របស់អាមេរិកបាន បញ្ជាក់ហើយថា ដំណើរការ ផ្លូវច្បាប់របស់ពួកគេគឺ 1- Stable coins legislation 2- Digital asset frame work មានពីរនេះហើយ ទើប អាចជំរុញ ការងារផ្សេងៗ ទៅមុខលឿន។ ច្បាប់ Stable coins អាចនឹងចេញមុន រយះពេល ប្រហែល 12 ទៅ 18ខែ ទំរាំ ច្បាប់ ឆ្លងកាត់ការ ត្រួតពិនិត្យ និង Approve ពី Congress។ ហេតុអ្វីគេ ជំរុញ Stable coins មុន? 1- ហេតុផលគឺវា សាមញ្ញ ងាយស្រួល ពន្យល់ អ្នកនៅក្នុងសភាទាំងអស់អោយយល់ថា វាជាអ្វី? បើអោយទៅពន្យល់ BTC, meme coins អីម៉ង មិនងាយយល់ មិនងាយចេញ ច្បាប់ មិនងាយ Approve។ Stable coins គ្រាន់តែជាទំរង់ Digital dollar ដូចគ្រប់គ្នា ប្រើជាមួយ Banking system គ្រាន់តែវា ដំណើរការ លើ Blockchain។ 2- ចំនុចទីពីរ គឺ អាចរក្សា Dominant របស់ dollar នៅតែជា World reserve currency ព្រោះនៅលើ Crypto គ្រប់ Asset ទាំងអស់ Pair ទៅនឹង USD Stable coins ច្រើនជាង Currency ផ្សេងៗ។ គ្រប់បែបយ៉ាង គឺមានការប្រើប្រាស់ USD stable coins ចឹងបើជំរុញ ការប្រើប្រាស់ និង មានច្បាប់ត្រឹមត្រូវ វានឹងជំរុញការប្រើប្រាស់ Digital Dollar នៅលើ Blockchain កាន់តែច្រើន។ 3- គ្រប់ centralized stable coins company ដូចជា Tether(USDT), Circle(USDC) ជាដើម គឺប្រើ US Bond រឺ US Treasury Bill ដើម្បី Backing ព្រោះវា Liquid ងាយស្រួល ទិញលក់ និង ទទួលបាន yield មួយចំនួន ដែលគិតថា សុវត្ថិភាពបំផុត។ ដូចខ្ញុំ ធ្លាប់ពន្យល់ ក្នុងវីដេអូ មួយនេះ https://youtu.be/iSpZHsEJ-SA គោលដៅធំមួយ ក្នុងចំណោមគោលដៅ ជាច្រើនរបស់ Trump គឺ បង្កើនតំរូវការ US bond ដើម្បី បន្ថយ US Bond yields អោយចុះមកទាបវិញ មុនពេល អាមេរិក អស់លុយក្នុង TGA ហើយត្រូវការខ្ចីបំណុលថ្មី។ ចឹងសរុបមក ជំរុញ Stable coins ជួយអាមេរិកច្រើន។ តើយើងអាច Position យ៉ាងមិច? - យើងអាចទិញហ៊ុន Tether, Circle ជាដើម បើយើងជឿ លើ ទំហំ ទីផ្សារ Stable coins នឹងបន្តរីកចំរើន ហើយក្រុមហ៊ុន នឹងចំណេញច្រើន - Projects decentralized stable coins មួយចំនួន អាចនឹងទទួលបានផលវិជ្ជមាន ដែរ ដូចជា Maker, Ethena, Usual protocol, Resolv…. និងមាន Projects ជាច្រើនទៀតដែលកំពុង បង្កើត Stable coins។ - Stable coins DEX ដូចជា Curve Finance ក៏នឹងមានលទ្ធផល ល្អច្រើននៅពេល ដែល មានតំរូវការ Stable coins កាន់តែច្រើន នៅលើ Blockchain ព្រោះ គាត់ជា DEX មួយដែល Specific លើ ការ Swap stable coins ដែលមាន Slippage តិចបំផុត។ មានការ Swap ច្រើន, projects នឹងបាន Fee ច្រើន។ - Beta project ទៅនឹង Curve Finance អាចជា Convex Finance ដែលជា ងាយស្រួលអោយយើងរក yield ពី CRV (Token របស់ Curve finance) - មាន DEX ជាច្រើនទៀត ក៏កំពុងតែ សិក្សា ទៅលើ Stable coins pair បែបនេះ អោយ Effective ដែរ តែ បច្ចុប្បន្ន Curve Finance គ្រប់គ្រងទីផ្សារ ច្រើន ដោយមាន TVL ប្រហែល 1.83B។ - ETH mainnet chain អាចនឹងទទួល បាន ចំណែកទីផ្សារច្រើនជាងគេ ដោយសារ តែភាគច្រើន Stable coins, RWA ផ្សេងៗ គឺតែងតែ Deploy លើ ETH mainnet មុន និង ច្រើនជាងគេ ដោយសារតែ មានទំនុកចិត្ត ទៅលើ Decentralization, Battle testing chain រយះពេលយូរមកហើយ។ ចឹងក្រុមហ៊ុនធំៗ ដែលចេញ Stable coins នឹង រើសយក ETH mainnet មុន Chain ផ្សេងៗ។ - Solana ក៏អាចបានផលវិជ្ជមានដែរ ដោយសារ PayPal stable coins PYUSD បានរើសយក Chain នេះដំបូងគេ។ Circle ឥលូវក៏ Mint native USDC លើ Solana ច្រើនដែរ។ វាជាកត្តា មួយដែលអាច ក្រុមហ៊ុនផ្សេងៗ អាចមានទំនុកចិត្ត ក្នុងការ Deploy stable coins របស់ខ្លួន។ - Projects interoperability infrastructure ដូចជា Across, LayerZero, Wormhole, Hyperlane, Relay ជាដើម នឹង មានតំរូវការ ខ្ពស់ជាងមុន នៅពេល Stable coins ទាំងនោះ ត្រូវការ Scale multichain ហើយងាយស្រួល Bridge ឆ្លងទៅគ្រប់ Blockchain។ ចឹងគេនឹងត្រូវរើសយក Tech Projects ណាមួយ មកប្រើលើ Stable coins របស់គេ។ ទាំងអស់នេះជា អ្វីដែលខ្ញុំយល់ និង និយាយជារួម តែប៉ុណ្ណោះ មិនបាន លើកទឹកចិត្ត អោយទៅវិនិយោគ លើកាក់, projects ណាមួយទេ។ សូមសិក្សា បន្ថែម ដោយខ្លួនឯង។ ត្រូវចាំថា Narrative ល្អយ៉ាងណា ធំយ៉ាងណាក៏ដោយ ក៏វាមានពេល ធ្លាក់មកវិញ ហើយស្ងាត់បាត់ដែរ។ ឧទាហរណ័ កាលពី 2023 គ្រប់គ្នា គិតថា AI និង ជា Narrative ធំមួយ តែវាក៏មានពេលធ្លាក់មកវិញ។ AI agent ចេញមក គេគិតថា ជាអានាគត មានចំនុចល្អជាច្រើន។ មិនបានប៉ុន្មានផង ធ្លាក់មកអស់ដូច Meme coins។

សំរាប់អ្នកចង់តាមដានពត៍មាន ច្រើន អាចប្រើ LlamaFeed បាន ដែលជា hub ពត៍មានជាច្រើន នៅក្នុង Feed តែមួយ។ គាត់ទាញយក ពត៍មាន, Tweets, ដ
សំរាប់អ្នកចង់តាមដានពត៍មាន ច្រើន អាចប្រើ LlamaFeed បាន ដែលជា hub ពត៍មានជាច្រើន នៅក្នុង Feed តែមួយ។ គាត់ទាញយក ពត៍មាន, Tweets, ដែលអាចទុកចិត្តបាន ងាយស្រួលយើងមើល។ Access here: https://feed.defillama.com/

- Facebook, Tik Tok, X ត្រូវការ Internet តែ Internet មិនបាច់ត្រូវការ App ទាំងអស់នោះទេ យើងអាចយក Internet ទៅប្រើប្រាស់បាន ផលប្រយោជន៍ជាច្រើនទៀត។ - Web3, Crypto currency ត្រូវការ Blockchain តែ Blockchain មិនបាច់ត្រូវការ Crypto ទេ យើងអាចយកវា ជា Technology ទៅដោះស្រាយបញ្ហា ផ្សេងៗ ជាច្រើន ឧទាហរណ៍ ដូចជា ប្រពន្ធ័ Bakong ដែលអនុញាត្តិ អោយយើង ធ្វើប្រតិបត្តិការណ៍ ឆ្លងធនាគារ បានស្រួល ដោយមិនមានពាក់ពន្ធនឹង Crypto អីទេ តែនៅពីក្រោយគឺប្រើប្រាស់ បច្ចេកវិទ្យា Blockchain។

ចំនុចសំខាន់មួយ ក្នុងការ វិនិយោគ គឺ Stay in the game។ ចឹងហើយបានជាគេអោយយើងមាន Risk management មានន័យថា មានរឿង អីមួយ យើងមិនបាត់បង់ ទាំងអស់ ហើយពិបាក ក្នុងការចាប់ផ្តើមថ្មី ពី សូន្យ។ ប្រសិនបើទាំងអស់ គ្នា បាត់បង់អស់ ទាំងអស់គ្នា ក៏នឹងត្រូវ ទៅខំរកលុយបន្ថែម មកវិនិយោគ។ ចឹងយើងកាន់តែអស់ពេលវេលា ក្នុងការសិក្សា ពីវាអោយបានច្បាស់លាស់។ ប្រសិនបើទាំងអស់ គ្នា បាត់បង់អស់ ទាំងអស់គ្នា នឹងមិនមានអ្វី មកជំរុញ អោយព្យាយាម សិក្សា បន្ថែម ទៅលើ Asset រឺ ការវិនិយោគទាំងអស់នោះទេ។ ការដែលនៅមាន ទ្រព្យ យើងនៅក្នុង Asset រឺ ប្រភេទ Investment ណាមួយ វានឹងជួយជំរុញអោយយើងតាមដាន ពត៍មាន ចង់ចេះចង់ដឹង និង សិក្សា បន្ថែម ពីវា។ ពេលដែលយើងនៅក្នុង ទីផ្សារ រយះពេលយូរ ជាមួយនឹងការ ខិតខំ រៀនសូត្រពីវា ភាគច្រើន យើងនឹងទទួលបានចំណេះដឹងសមរម្យមួយ សំរាប់ គ្រប់គ្រង ការវិនិយោគនោះ អោយទទួលបានផល វិជ្ជមាន ក្នុងកំរឹតណាមួយទៅតាម សមត្ថភាព របស់យើង។ មួយឆ្នាំ មិនចេះ រៀនពីរឆ្នាំ, ពីរឆ្នាំ មិនយល់, រៀនបន្តបីឆ្នាំ, បីឆ្នាំនៅតែខាត, សិក្សាបន្ថែម ដល់ឆ្នាំទីបួន ទីប្រាំ យើងគង់តែយល់ ពីទីផ្សារ ថា វាឡើង ចុះកំរឹតណា តើអ្វីខ្លះដែលពាក់ពន្ធ? តើទំរង់អ្វីខ្លះដែលគេ បោកប្រាស់យើង? តើអ្នកណាគួរទុកចិត្ត អ្នកណាគួរមិនទុកចិត្ត? ចឹងសរុបមកវិញ “Stay in the game as long as you can until you make it” វាមិនមែនអនុវត្តសំរាប់តែ វិនិយោគទេ។ ប្រសិនបើយើង Trading ក៏ត្រូវមាន គោលការណ៍ច្បាស់លាស់ដែរ មិនអាចចូលមកចេះភ្លាម កើបលុយអីភ្លាមទេ។ ត្រូវចាំថា Trading ជាសង្គ្រាម ពេលខ្លះយើងឈ្នះ ពេលខ្លះយើងចាញ់ តែត្រូវប្រាកដថា ពេលចាញ់ យើងមិនបាតបង់ អស់ រហូតដល់ គ្មានអ្វីបន្ត។

ឃើញមានអ្នកខ្លះ លើកឡើងថា បើយើងទិញ រាល់ពេល Fear និង លក់រាល់ពេល Greed នៅលើ Fear and Greed index យើងនឹង Out perform most investor
ឃើញមានអ្នកខ្លះ លើកឡើងថា បើយើងទិញ រាល់ពេល Fear និង លក់រាល់ពេល Greed នៅលើ Fear and Greed index យើងនឹង Out perform most investor. ការទិញ មិនមែនទិញតែម្តងទេ គឺ ប្រើ DCA ដូចគ្នា។ យើងអាចកំណត់ថា យើងនឹងចាប់ផ្តើម DCA in រាល់ពេល Index ធ្លាក់ក្រោម 20 ហើយចាប់ផ្តើម DCA out វិញពេល Index 60 ឡើងអីចឹងទៅ។ ការគំណត់អាស្រ័យលើ Risk/Rewards រៀងៗ ខ្លួន តែជាក់ស្តែង វាពិតជាអាចយកធ្វើ ជា Indicators មួយសំរាប់ ការវិនិយោគរបស់យើង ដែរ។ ខ្ញុំមិនធ្លាប់សាកទេ តែ អាចនឹង សាក យក មួយផ្នែក របស់ Portfolio មកសាកធ្វើបែបនឹង។

ទិន្នន័យ អាក្រក់បំផុត សំរាប់ Q1 ក្នុងឆ្នាំ ក្រោយ Halving បើយើងធៀបជាមួយ ឆ្នាំ 2017 និង 2021។ ស្ថានភាពសង្គ្រាម ស្ថានភាពសង្គ្រាម
+1
ទិន្នន័យ អាក្រក់បំផុត សំរាប់ Q1 ក្នុងឆ្នាំ ក្រោយ Halving បើយើងធៀបជាមួយ ឆ្នាំ 2017 និង 2021។ ស្ថានភាពសង្គ្រាម ស្ថានភាពសង្គ្រាមពាណិជ្ជកម្ម ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច សុទ្ធតែ ពិបាកប៉ាន់ស្មាន និង មានភាពមិនច្បាស់លាស់ច្រើន។ Trump គិតថា បញ្ចប់សង្ក្រាម Russai-Ukraine លឿនតែជាក់ស្តែង មិនទាន់មាន សញ្ញាល្អណាមួយនៅឡើយ។​ អ្វីដែលបានចរចារ ជាចំនុចតូចៗ ដែលសឹងតែអាចនិយាយបានថា មិនទាន់បានផល។ សង្គ្រាម Israel នៅតំបន់ Gaza ចាប់ផ្តើមឡើងវិញ ដោយខាង Israel ចោទថា Hamas មិនព្រម ដោះលែង ចំណាត់ខ្មាំង។ សង្គ្រាមពាណិជ្ជកម្ម អាចកើនកំដៅគ្រប់ពេល ក្រោយពេល Reciprocal Tariff របស់ Trump ចាប់ផ្តើម អនុវត្តពីថ្ងៃទី 02-04-2025 ទៅ។ ម៉ាក្រូសេដ្ឋកិច្ច មិនទាន់ប៉ានស្មានបាន ព្រោះ FED ក៏មិនទាន់ដឹងពីផលប៉ះពាល់ពិតប្រាកដ ពីពន្ធគយរបស់ Trump មកលើ ទិន្នន័យ Inflation។ ពត៍មានពី Recession ចាប់ផ្តើមកើនឡើងមកវិញ ដោយគេបារម្ភពី GDP អាមេរិក និង ពិភពលោកនឹងថយចុះ បើសង្គ្រាមពាណិជ្ជកម្ម កើនឡើង ក្នុងរយះពេលយូរ។ រាល់ពេលដែលភាពមិនច្បាស់លាស់កើនឡើងខ្លាំង ទីផ្សារ តែងតែ Derisk។ ខ្ញុំក៏មិនអាចដឹងថា វាទៅជាយ៉ាងណាដែរ។ យើងឃើញថា Q1 ធ្លាប់ Bullish បែរជាធ្លាក់ខ្លាំង ចឹងបើ Q2, Q3 ភាគច្រើន Bearish អាចមក ឡើងវិញក៏គ្មានអ្នកណាដឹង។ បញ្ហាខាងលើទាំងអស់ ពេលខ្លះវាអាចនឹង ប្រែប្រួលលឿនៗ ដែលពិបាកប៉ាន់ស្មាន ជាពិសេស គឺ Tariff របស់ Trump ដែលគាត់ចង់ប្តូរ ក្នុងពេលតែ 5mn ក៏បានតាមរយះ Post លើ Twitter តែមួយរបស់គាត់។ ចឹងហើយ មានតែបន្តតាមដាន ទៀត ព្រោះវាអាចនឹងជា Cycle មួយ ដែលផ្លាស់ប្តូរច្រើន ហើយ យើងនឹងមិនងាយស្រួលមាន 4 years cycle មាន alt season ស្រួលៗ ដូចមុនពេកទេ។

យាយចឹង ទីផ្សារ ចេះ April fool day ដែរ អត់? មនុស្ស prank មិនសូវអីទេ។ ទីផ្សារ prank ពិបាកទទួលយក 😁
យាយចឹង ទីផ្សារ ចេះ April fool day ដែរ អត់? មនុស្ស prank មិនសូវអីទេ។ ទីផ្សារ prank ពិបាកទទួលយក 😁

Projects នេះខ្ញុំអត់បាន Farm airdrops ទេ ហើយក៏អត់បានទិញ Public sale ដែរ ព្រោះដូចជាត្រូវការ KYC ហើយគេ Blocked ប្រទេសយើង។ អត់សូ
Projects នេះខ្ញុំអត់បាន Farm airdrops ទេ ហើយក៏អត់បានទិញ Public sale ដែរ ព្រោះដូចជាត្រូវការ KYC ហើយគេ Blocked ប្រទេសយើង។ អត់សូវបានតាមដាន ទេ តែគិតថាមិនគួរដល់ថ្នាក់នឹង ព្រោះឃើញ Influencers ធំៗ និយាយច្រើនដែរ។ ឥលូវនឹង Public sale, private sale ដែល Hype ពេក គួរដកខ្លួនចេញវិញ 😂។ Public sale 15$ ពេល List បានតែប្រហែល 12$ ហើយឥលូវធ្លាក់ដល់ 5$ បាត់ហើយ។ អ្នកបាន Airdrops jeet all។ តែរឿង Investment នេះមួយគឺ ពិបាកប៉ាន់ស្មាន ដែរ ចឹងហើយកុំជឿអ្នកណា ទាំងអស់ រួមទាំងខ្ញុំដែរ ព្រោះក៏ធ្លាប់និយាយពី Projects sale មួយចំនួន អោយគ្នាយើងដែរ គ្រាន់តែមិនទាន់ប៉ះអាខាត។ តែយ៉ាងណាក៏ដោយកុំជឿគេពេក ហើយសំរេចចិត្ត ដោយទំនួលខុសត្រូវ ខ្លួនឯង។ ប្រើលុយ ដែលអាចគ្រប់គ្រងបាន។ កុំគិតថា អោយតែ ICO, IDO, Public sale, Private sale សុទ្ធតែចំណេញកប់ៗ នោះ។ ————————— ❗️ Disclaimer: NFA, DYOR 💡 All of my social media 💌 Message for new community members

ចង់រំលឹកថា ថ្ងៃនឹង April fool day កុំជឿ ផុស អីផ្តេសផ្តាស់ ពេក។ តិចទៅបិទបើក Position តាម ពូ Trump ផុសលេងអីទៅ 😁។ ចាំផុតថ្ងៃ 1 សិនចាំជឿ។ នៅអាមេរិក ខុសយើងប្រហែល មួយថ្ងៃ ចឹងដល់ ស្អែក ទើបផុត April fool day ម៉ោងនៅប្រទេសយើង។ Be careful and good luck

Layer3 EVM S3 និង Layer3 Solana S1 បានបញ្ចប់ Snapshot ហើយ។ គេថាដើមខែនេះ នឹងចេញ Layer3 Version3 ហើយនឹង អាច Claim airdrop បាន ជ
+1
Layer3 EVM S3 និង Layer3 Solana S1 បានបញ្ចប់ Snapshot ហើយ។ គេថាដើមខែនេះ នឹងចេញ Layer3 Version3 ហើយនឹង អាច Claim airdrop បាន ជាមួយគ្នាដែរ។ កាលពី Genesis airdrops យើងមាន S1 & S2 ចូលគ្នា។ លើកនេះយើងមាន EVM S3 និង Solana S1 ចូលគ្នា តែជាក់ស្តែងមកដល់ថ្ងៃនេះហើយ នៅតែមិនឃើញមានការបញ្ជាក់ថា Airdrop អោយប៉ុន្មានភាគរយ នៃ Supply។ ខ្ញុំគិតថា លើកនេះមិនអាចបានច្រើនដូច កាល TGE ទេ។ មិនបាច់រំពឹងច្រើនពេកទេ ទៅលើ L3 airdrops។ ខ្ញុំធ្លាប់ប្រាប់ដែរ ថា ប្រើ Layer3 គឺដើម្បី Farm projects ផ្សេងៗបញ្ចូលគ្នា។ បើយើង farm តែ layer3 អាចមិនចំណេញទេ ព្រោះបាន airdrops មក មិនរួចថ្លៃ Mint CUBEs។ អ្វីដែលយើងធ្វើចាប់ពីឥលូវទៅ គេនឹង រ៉ាប់បញ្ជូល ទៅ season ថ្មី បន្តបន្ទាប់ទៀតហើយ។ ខ្ញុំនៅតែប្រើ ធម្មតា ព្រោះខ្ញុំ farm projects ផ្សេងៗទៀតច្រើន ហើយក៏ជា projects មួយដែលជួយអោយខ្ញុំ មាន Activity onchain ជាប្រចាំ។ វាដូចជា Hub onchain មួយដែលខ្ញុំចូលធ្វើ quest ប្រចាំថ្ងៃទៅជា ទំលាប់ទៅហើយ ហើយក៏មិនចំណាយពេលអី ច្រើនពេកដែរ ព្រោះធ្វើ តិចៗ រាល់ថ្ងៃ។ ខ្ញុំលើកទឹកចិត្តអោយអ្នកថ្មី សាកល្បង បើចង់ ស្វែងយល់ពី Project បែបនេះ តែបើយើងគិតថា វាចំណាយច្រើនពេក គួរតែកុំធ្វើអី ព្យាយាម រៀនប្រើ Testnet រឺ Quest platform ផ្សេងៗ ដែលមិនសូវចំណាយច្រើន ដូចជា Superboard អីវិញ។

ឃើញនៅថៃ មានការប្តឹង OKX ថាអត់ License។ ប្តឹងក្រុមហ៊ុន មិនអីទេ តែដូចជាពាក់ពន្ធដល់ Influencers មួយចំនួន ដែលផ្សព្វផ្សាយដែរ។ ច្បា
ឃើញនៅថៃ មានការប្តឹង OKX ថាអត់ License។ ប្តឹងក្រុមហ៊ុន មិនអីទេ តែដូចជាពាក់ពន្ធដល់ Influencers មួយចំនួន ដែលផ្សព្វផ្សាយដែរ។ ច្បាប់ ប្រទេសនីមួយៗ ខុសៗ គ្នា។ យើងក៏មិនច្បាស់ ថាខាង គេ កំណត់ច្បាប់យ៉ាងមិចខ្លះដែរ។ តែសង្ឃឹមថា នៅខ្មែរ យើងនិង មានការផ្សព្វផ្សាយពី ច្បាប់ទាំងអស់នោះ បន្ថែម ដើម្បី អោយ យល់ដឹងច្បាស់លាស់ មុនពេល អនុវត្ត តឹងរឹង។ Source: https://www.crowdfundinsider.com/2025/03/237835-thai-sec-sues-digital-asset-exchange-okx-for-unlicensed-trading/

Hacker ក៏ចេះជ្រុលដៃ Click ប៉ះ Link scam ហើយត្រូវបាន គេ Hack យក អស់ 2,930 ETH។ ខំ Hack គេ ទំរាំបាន ឥលូវគេ Hack ទៅបាត់។ ចង់ដឹងថ
Hacker ក៏ចេះជ្រុលដៃ Click ប៉ះ Link scam ហើយត្រូវបាន គេ Hack យក អស់ 2,930 ETH។ ខំ Hack គេ ទំរាំបាន ឥលូវគេ Hack ទៅបាត់។ ចង់ដឹងថា ពេលចឹង ត្រូវខឹង នឹងជេរ មិចវិញ? អាអ្នក Hacker ទីមួយនឹង ពេលចង់ខឹង អា Hacker ទីពីរ មិនហានជេរថា អាពួក Hacker អត់កំណើត ទៀត😭។ ត្រូវគេ Hack ហើយមិនអាចជេរបាន ជារឿងដែល ឈឺចាប់បំផុតហើយ 🤣

gmonad 😅 Monad បញ្ជាក់ម្តងទៀតហើយ ថា អត់មាន Rewards សំរាប់ Tester ទេ ចឹង Farm monad testnet តាមសំរួល។ កុំរំពឹង Airdrops ពេក។
gmonad 😅 Monad បញ្ជាក់ម្តងទៀតហើយ ថា អត់មាន Rewards សំរាប់ Tester ទេ ចឹង Farm monad testnet តាមសំរួល។ កុំរំពឹង Airdrops ពេក។ Lower your expectations.

ដូចរៀងមានលុយ ទិញច្រើន វិញហើយ?😂

Repost from Watcher Guru
JUST IN: Michael Saylor's 'Strategy' buys 22,048 Bitcoin worth $1.92 billion. @WatcherGuru

អ្នកបាន Farm Initia testnet ចឹញ្ចឹម Jenny អីនឹងចូលមើល ផង បាន Airdrops អត់។ ខ្ញុំអត់បាន ចឹញ្ចឹម Jenny នឹងគេទេ។ អំបិលទៀតហើយ។ Ch
អ្នកបាន Farm Initia testnet ចឹញ្ចឹម Jenny អីនឹងចូលមើល ផង បាន Airdrops អត់។ ខ្ញុំអត់បាន ចឹញ្ចឹម Jenny នឹងគេទេ។ អំបិលទៀតហើយ។ Check here: https://airdrop.initia.xyz/

Good morning ☀️ 1- សំរាប់អ្នក Stake JUP កុំភ្លេចចូលទៅ Vote proposal ថ្មី ពីរផង។ ជា Proposal ចុងក្រោយក្នុង Q1 2025 នេះហើយ។ ចឹង
+1
Good morning ☀️ 1- សំរាប់អ្នក Stake JUP កុំភ្លេចចូលទៅ Vote proposal ថ្មី ពីរផង។ ជា Proposal ចុងក្រោយក្នុង Q1 2025 នេះហើយ។ ចឹងខែក្រោយគេនឹងចែក ASR Rewards ទៅតាមចំនួនកាក់យើងបាន Stake និង ចំនួន Proposal ដែលយើងបាន Vote។ Vote here: https://vote.jup.ag/ 2- សំរាប់អ្នកធ្លាប់ប្រើ projects PumpBTC ដែលជាប្រភេទ staking BTC នៅលើ EVM។ Projects នេះក៏មាន នៅក្នុង Mantle Campaign លើ Layer3 ដែរ ចឹងអ្នកធ្វើ Mantle Campaign ប្រហែលជាអាចបាន ពិន្ទុខ្លះហើយបាន Airdrops។ គេចេញតែ Eligibility មានន័យថាគ្រាន់តែដឹងថា បាន រឺ អត់? តែបានប៉ុន្មាន, TGE ថ្ងៃណា អត់ទាន់ដឹងច្បាស់ទេ។ សំរាប់អ្នក Eligible យើងអាច កំណត់អោយ Deposit ទៅ CEX បាន, ឃើញមាន gateio និង bitget។ Check your eligibility here: https://airdrop.pumpbtc.xyz/

Good night. A great beautiful day. Yes sure something unexpected can happen in first big event like this but overall we can make it. Thump up to the CBS team and all of their volunteers that try their best to prepare this event. Thanks to all of you that joining too 🙏 Hope we have more event like this.

语音消息02:42