The Web3 Perspective
前往频道在 Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
显示更多2 793
订阅者
+524 小时
+117 天
+2330 天
帖子存档
2 859
+1
អា Projects Breavis នេះខ្ញុំផុសថ្ងៃមុន អោយ Register សំរាប់អ្នក Eligible តែខ្ញុំអត់បាន ទេ ហើយក៏មិនបាន Register អីដែរ។
មិញមានគ្នាយើង ឆាតថា គាត់បាន ក៏ចូលឆែកមើល បាននឹងគេដែរ 🤣។
មិនច្បាស់ថាមកពី ធ្លាប់ Farm ZKsync, Linea Rewards ដែលគេប្រើ Brevis នឹង រឺ ក៏មកពីខ្ញុំ Stake KAITO ទេ។
តែគ្នាយើងដែល Active ច្រើន Onchain អាចសាកឆែកមើលសិនបាន។
Claim here: https://claim.brevis.network/
Thanks brother @oxSamXBT for remind about this.
2 859
+1
🚨CloneX up 155%
Nike apparently sold RTFKT to an unnamed buyer in December
One of the top brands in the space, looking forward to seeing their revival maybe?
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 859
Introducing: Predict Fun
Predict Fun គឺជា Prediction Platform ថ្មីមួយនៅលើ BSC ដែលមានការចូលរួមនិងគាំទ្រពី YZi Labs (Binance Labs)។
បកទៅក្រោយបន្តិច Prediction Market ជាប្រភេទ DEX មួយដែលអាចឲ្យយើងធ្វើការទស្សទាយ ឬភ្នាល់ទៅលើលទ្ធផលអ្វីមួយទៅតាម Rule ច្បាប់ដែលគេបានកំណត់ ដោយវាត្រូវបាន Simplified ឲ្យមានលទ្ធផលតែ 2 ប៉ុណ្ណោះ YES/NO។
Prediction Market ដែលល្បីដំបូងគេគឺចេញមកពី Polymarket ហើយក៏ជា Airdrop ដែលគេរំពឹងថាធំជាងគេ (ប្រសិនបើមាន 😅) ផងដែរ
សំរាប់អ្នកចាប់អារម្មណ៍ចង់ Farm លើ Predict Fund អាចចូលតាម Link ខាងក្រោយបាន ដោយគេកំពុងតែមាន Point Campaign ផងដែរ https://predict.fun?ref=A3B0E
-KhmerXBT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 859
+1
ចំនុចសំខាន់មួយដែលធ្វើអោយមាស ឡើងថ្លៃខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការទិញ ពីធនាគាកណ្តាលប្រទេសជាច្រើន ក្នុងនោះច្រើនជាងគេគឺ ចិន និង ប្រទេសនៅក្នុង សម្ព័ន BRICS។
បើយើងមើលតាមទិន្នន័យខាងលើនេះ គឺមាស បានខ្លាចជា Global reserve asset ធំជាង Dollar ចាប់ពីអំឡុងពាក់កណ្តាលឆ្នាំ 2025 តែប៉ុណ្ណោះ ហើយក៏កំពុងតែបន្តកើនឡើង ធៀបនឹង Reserve asset ផ្សេងៗទៀត។
បញ្ហាពិភពលោក និង ការយកលុយដុល្លារធ្វើជាអាវុធ សេដ្ឋកិច្ចដ៏សំខាន់ សំរាប់ដាក់ទណ្ឌកម្ម ទៅលើប្រទេសផ្សេងៗ បានធ្វើអោយប្រទេសជាច្រើន ព្យាយាម បន្ថយ Reserves ជាដុល្លារ និង បង្កើន មាស ដើម្បីស្តុកទុកវិញ។
2 859
MSCI បានប្រជុំសំរេច រួចហើយថា មិនដក DATs ចេញពី Index fund ទេ។
ជាបញ្ហាមួយ ដែលបានបញ្ចប់ដែរ សំរាប់ដើមឆ្នាំនេះ។
នៅសល់រឿង ចុងខែ មាន Government Shutdown ម្តងទៀត រឺ អត់ ព្រោះរដ្ឋអាមេរិក ត្រូវអស់លុយចាយ និង ជជែកគ្នា ពីកញ្ចប់ចំណាយរដ្ឋាភិបាលថ្មី អោយបានមុនដាច់ខែនេះ បើមិនចឹង មានបញ្ហា Shutdown ដូចយើងឃើញឆ្នាំមុនដែរ។
ពាក់ពន្ធនឹង MSCI នេះខ្ញុំធ្លាប់និយាយខ្លះៗ ក្នុងអត្ថបទពីមុនៗ បើទាំងអស់គ្នាចង់យល់អាចទៅអានបាន
https://t.me/web3perspective/9052
https://t.me/web3perspective/9120
រឺចូលមើលវីដេអូមួយនេះក៏ខ្ញុំបានពន្យល់ខ្លះៗដែរ https://youtu.be/fIjOPyVZQoQ?t=1960&si=NTd51kHtaxYarixT
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 859
វិធីសាស្ត្រ សាមញ្ញមួយ ដែលទាំងអស់គ្នា អាចសាកល្បង ដោយខ្លួនឯង គឺប្រើ Fear and Greed index ជាគោល ក្នុងការ DCA ទិញ រឺ លក់។
ជាទូទៅពេលទីផ្សារ ធ្លាក់ គឺ Investor ភាគច្រើន នាំគ្នា ភ័យ (Fear), តែពេលទីផ្សារឡើង Investor ភាគច្រើន លោភលន់ (Greed)។
ដើម្បីប្រើ វិធីសាស្ត្រនេះ យើងត្រូវមាន បីចំនុច:
1- សិក្សា តាមដាន Projects ល្អៗ ត្រឹមត្រូវ មិនមែនមើលតែ Meme coins ទេ។ ត្រូវមាន Watch list ទៅលើ Projects មួយចំនួនដែលយើង យល់, ចូលចិត្ត និង គិតថាវាល្អ។
រើសអោយបាន ចំនួនកាក់សមរម្យ កុំតិចពេក កុំច្រើនពេក។ រើសចំនួន ល្មម ដែលយើងមានពេល សិក្សា តាមដាន។
2- ករណីនេះខ្ញុំគិតថាយើងមិនសូវយលើដឹងច្រើនទៅលើការ Trade, TA (Technical Analysis), Macro economics ជាដើម ចឹងយើងអាច យក Fear and Greed index ជាកត្តា សំខាន់មួយ ដើម្បី សំរេចចិត្តថា ពេលណាគួរ ចូល DCA in, ពេលណាគួរ DCA out។
និយាយសាមញ្ញ គឺយើងទិញពេលគេលក់ គេភ័យ ហើយយើងលក់ពេលគេទិញ គេលោភលន់។
ភាគច្រើន វានឹងជួយអោយយើង គ្រប់គ្រង Portfolio បានប្រសើរ មិនខាតច្រើនពេក តែក៏មោនចំណេញច្រើនពេកដែរ។
ចឹងពេល Market ធ្លាក់ដល់ Fear រឺ Extreme fear យើងអាចចាប់ផ្តើម DCA in កាក់ដែលយើង តាមដាន នោះបាន។ DCA របៀបណាវាអាស្រ័យលើ ចំនួន ទុនរបស់យើងដែរ។
យើងនឹងមិនបានចំណេញភ្លាមៗ ទេ ព្រោះពេលខ្លះ Market នៅ Fear រយះពេលយូរ ជាពិសេស ប្រសិនបើយើងធ្លាក់ចូល Bear market។ តែដោយសារ កាក់ដែលយើងទិញគឺយើង យល់ និង ចូលចិត្តវាហើយ យើងអាច Hold វា រយះពេលវែងបាន។
3- ប្រើ DCA (Dollar cost average) ទាំងពេលទិញ និង លក់។ មាន Invalidation points រឺ អាចហៅថា SL (Stop lose) ថា ខាតកំរឹតណាដែលយើងសំរេចថា លក់ទាំងខាត។
តែបើយើង សំរេចថាអាច Hold បាន យើងអាចរងចាំ Hold រហូតដល់ Market ឡើងទៅ Greed វិញ។
ត្រូវចាំថា វាជា Index ដែលវាស់ទៅលើ កត្តា មួយចំនួន រួមទាំងតំលៃ, Sentiment លើ Social media…ជាដើម មិនមែនមើលតែតំលៃទេ។
ឧទាហរណ៍ ករណី BTC ធ្លាក់ពី 120k មក 100k, តំបន់ 100k អាចជា Fear។ តែករណីឥលូវ បើយើងឡើង ទៅ 100k, តំបន់ 100k អាចជា Greed វិញ។
ចឹងបើយើងអាច ទិញពេលគេភ័យគ្រប់គ្នា នៅពេល Extreme fear តំបន់ 85k ឥលូវនេះយើងឃើញថាវា ឡើងមក Neutral ហើយប្រហែលជាអាច ឡើងទៅ Greed។ បើយើង DCA out ខ្លះៗ ពីឥលូវក៏យើងបានចំណេញខ្លះដែរ។ ត្រូវមាន ការកំណត់របៀប Take profit អោយច្បាស់លាស់ ថា លក់របៀបមិញ ហើយកុំលោភលន់ តាមគេតាមឯង។
នេះខ្ញុំនិយាយតែ BTC មួយទេ តែ Altcoins ធំៗ រឺ Projects ល្អៗ ជាច្រើនទៀត ក៏យើងអាចរៀនសង្កេតបែបនេះបានដែរ។
❗️បញ្ជាក់ វាជាវិធីសាស្រ្ត សាមញ្ញមួយ សំរាប់អ្នកមិនសូវមានពេល មិនសូវយល់ ចំនុចផ្សេងៗ ដើម្បីមាន Indicator មួយសំរាប់ តាមដាន។ វាមិនមែន ធានា 100% ថា យើងអាច ចំណេញរហូតនោះទេ។ ហើយលារវិនិយោគ យើងគួរតែរៀនអោយបានច្រើនបន្ថែមទៀត ដូចជា TA, Macro economics, តាមដានពត៍មាន ថ្មីៗ ជាប់ជាប្រចាំ ដើម្បី បង្កើន ចំណេះដឹង។
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 859
សួរស្តីទាំងអស់គ្នា នេះជា Episode ថ្មីមួយទៀតដែលយើងបានអញ្ជើញ Brother Sambat Lim, ម្ចាស់ Telegram Channel “Sambat Lim’s Channel” ដែលគាត់គឺជាអ្នកចែករំលែកពាក់ពន្ធនឹង Crypto, Blockchain, Web3 និង ពត៍មានជាច្រើនទៀត ច្រើនឆ្នាំមកហើយ។យើងមកស្គាល់គាត់អោយច្បាស់ជាងមុន ថាមូលហេតុអ្វីបានជាគាត់ ស្គាល់ និង ចាប់ផ្តើម វិនិយោគលើ Crypto ហើយគាត់គិតដូចម្តេចសំរាប់ទីផ្សារក្នុងឆ្នាំ 2026?ចំនុចសំខាន់ៗមួយចំនួនដែលយើងបានជជែកគ្នា
✅ប្រវត្ថិនៃការសិក្សា និង ធ្វើការ របស់ Brother Sambat Lim
✅ចំនុចចាប់ផ្តើមនៃការចាប់អារម្មណ៍លើ Crypto
✅បទពិសោធន៍នៃការប្រើប្រាស់ DeFi, Investment….
✅ការយល់ឃើញរបស់គាត់ទៅលើ ទីផ្សារ ក្នុងឆ្នាំ 2026
✅យោបល់សំរាប់អ្នកទើបនឹងចាប់ផ្តើមស្គាល់ Crypto, Web3 ថ្មីៗ ក្នុងការចាប់ផ្តើមអោយបានត្រឹមត្រូវ
🙏 Episode មួយនេះមានបញ្ហាមួយចំនួនដែលថតហើយទើបយើងដឹងចឹងពិបាកកែ។ ដូចនេះសូមអធ្យាស្រ័យគ្នាយើងមុនផង។
- បញ្ហា Focus Camera រយះពេល 2mn ដំបូង។
- បញ្ហាធំគឺសំលេង កុង ដែល យើងពិបាកកែ ចឹងហើយអ្នកស្តាប់ Podcast មួយនេះ អាចសំលេង រៀងចំលែក និង ពេលខ្លះលឺសំលេង កុង តិចៗ។
📱Video: YouTube | Facebook
🎤Audio: Substack | Spotify | Apple Podcasts
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 859
បន្ទាប់ពី Solscite ឥលូវនេះដល់ Infinex
Infinex $INX អាច Raise fund បានតែ $516k តែប៉ុណ្ណោះក្នុងរយះពេល 36hours ដែលជាចំនួន តិចតួចមែនទែន។
Project នេះក៏ជា Web3 project មួយដែល hyped ខ្លះដែរ ពេល ចេញមកដំបូងៗ និង មាន Campaign លើ Kaito ពីមុនមក។
ឥលូវនេះ ICO គឺពិបាកក្នុងការ Raise fund ណាស់ នៅក្នុងស្ថានភាពទីផ្សារបែបនេះ តែវាក៏ដោយសារតែ Projects ខ្លួនឯង មានបញ្ហាច្រើន រឺ មិនបាន យកចិត្តទុកដាក់លើ Community ពិតប្រាកដ។
មាន Usecase ល្អ ក៏មិនប្រាកដថា មានគេចត់ទិញដែរ បើលក់ក្នុងតំលៃថ្លៃ រឺ លក្ខណ័ Unlock មិនសូវល្អ។
2 859
+1
Operation Absolute Resolve របស់អាមេរិក ដែលមានគោលដៅ ចាំមេដឹកនាំ Venezuela បានទទួលជោគជ័យ កាលពីម្សិលមិញ ដោយប្រើរយះពេលត្រឹម ប៉ុន្មានម៉ោង ប៉ុណ្ណោះ។
ច្បាស់ណាស់ វាបញ្ជាក់ពី ភាពខ្លាំងរបស់ ទ័ព ពិសេស អាមេរិក ដែលអាចធ្វើប្រតិបត្តការណ៍ ធំៗ នៅក្នុងប្រទេសផ្សេងៗ។ តែវាក៏បង្ហាញពី អំណាច ធំហួសហេតុ ដែលអាមេរិក ចង់ធ្វើអីក៏បានហើយ សឹងតែមិនមានអ្នកអាចហាមឃាត់បាន រឺ ប្រើច្បាប់ អន្តរជាតិ មកដាក់សម្ពាធ។
ឥលូវនេះ Trump ប្រកាសផ្លូវការថា អាមេរិកនឹង គ្រប់គ្រង Venezuela រហូតដល់មានការផ្ទេរអំណាច ដែលច្បាស់លាស់ និង ត្រឹមត្រូវកើតឡើង។ ហើយអាមេរិក ក៏នឹង បញ្ជូនក្រុមហ៊ុនប្រេងធំៗ ទៅស្តារ ហេដ្ឋារចនាសម្ព័ន និង គ្រប់គ្រង ប្រេងនៅក្នុងប្រទេសនោះផងដែរ។
ជាក់ស្តែងវានៅតែជា ប្រេងរបស់ប្រទេស Venezuela ប៉ុន្តែ អាមេរិក បានដាក់សម្ពាធ ការនាំចូល នាំចេញ មួយរយះធំមកហើយ និង ឥលូវនេះ សឹងតែដូចចូលទៅគ្រប់គ្រងហើយ ដោយកំណត់ថា អាចលក់ អោយប្រទេសណាបាន ហើយ ក៏ចែកផលចំណេញជាមួយក្រុមហ៊ុន អាមេរិក ផងដែរ នៅពេលដែលពួកគេចូលទៅជួយអភិវឌ្ឍន៍។
មូលហេតុចំបងគឺចោទ Maduro ថាជាមេដឹកនាំ Nacro-Terrorist regime ដែលនាំគ្រឿងញៀនជាច្រើនចូលអាមេរិក ដូចនេះ អាមេរិកត្រូវតែ កាត់បន្ថយ ចំណូលរបស់ក្រុមនេះ ដោយដាក់ទណ័កម្មសេដ្ឋកិច្ច ជាច្រើន ហើយឥលូវឈានដល់ការ ចាប់ខ្លួន លោក Maduro និង ភរិយានេះតែម្តង។
តែបើមើលពីជ្រុងម្ខាងទៀត ឥលូវនេះអាមេរិក អាចគ្រប់គ្រងលើ ប្រទេសដែលមាន ស្តុកប្រេង ច្រើនជាងគេបំផុតនៅលើលោក ដែលវានឹងកាន់តែជួយដល់ ការគ្រប់គ្រង តំលៃ ប្រេង របស់រដ្ឋាបាល Trump និង ងាយស្រួលគ្រប់គ្រង Supply/Demand របស់ប្រេង ក្នុងពិភពលោក។
បើយើងមើលពីខាង Venezuela វិញ មានប្រជាជន មួយផ្នែកធំ ចេញមក អបអរសាទ តាមផ្លូវ ហើយលើកទង់ជាតិអាមេរិក ដោយសារតែ គេគិតថា វាបានបញ្ចប់ របប ផ្តាច់ការរបស់ លោក Maduro។
ពិភពលោកកាន់តែ រញេរញៃ គ្មានអ្នកណាខ្វល់ពី ច្បាប់អន្តរជាតិទៀតទេ។ ចិន និង រុស្សី ថ្កោលទោសអាមេរិក ខណះពេល ដែល ចិនទើបតែ ធ្វើ សមយុទ្ធធំបំផុត ជុំវិញកោះតៃវ៉ាន់ ហើយរុស្សីនៅតែបន្តធ្វើ សង្គ្រាមជាមួយ អ៊ុយក្រែន។ មួយៗ ចោទគ្នាថា ធ្វើខុសច្បាប់អន្តរជាតិ តែឥលូវមិនដឹងថា អន្តរជាតិមានច្បាប់ អ្វីខ្លះទេ 🤔
2 859
រឿងរ៉ាវ ដែលឈានដល់ អាមេរិក វាយប្រហារ លើ ទីក្រុង Caracas ដែលជាទីក្រុងធំជាងគេនៅ Venezuela គឺវាបាន កើនកំដៅ តាំងពីអំឡុង ខែ 09-2025 មកម្លេះ ដែលពេលនោះ អាមេរិក បានបង្កើនចំនួន ទ័ព និង តែងតែវាយប្រហា ទូក រឺ កប៉ាល ដែល ចេញចូល Venezuela ហើយត្រូវបាន អាមេរិក ចោទថា ដឹកគ្រឿងញាន រឺ ក្រុមជន ឧក្រិដ្ឋ ជាដើម។
ហេតុផល មួយចំនួននៅពីក្រោយនេះ គឺ
- អាមេិរក ចោទថា លោក Maduro ប្រធានាធិបតិ Venezuela ជាអ្នកនៅពីក្រោយ គាំទ្រដល់ ក្រុមឧក្រិដ្ឋជន ដែលជួញដូរ និង នាំគ្រឿងញាន ជាច្រើន ចូលអាមេរិក។
- អ្នកនៅក្នុងជួរដ្ឋាភិបាលរបស់ Trump និង Trump ខ្លួនគាត់ផ្ទាល់ ធ្លាប់បាន និយាយច្រើនដងហើយ ថា អោយលោក Maduro ចុះចេញពីតំណែងទៅ។ នេះមិនមែនជាលើកទីមួយទេ ដែលអាមេរិក យកទ័ព គំរាម ដើម្បីប្តូរ របប រឺ អំណាច នៅក្នុងប្រទេសណាមួយ។
- ចំនុចសំខាន់មួយទៀត ដែលមានគេលើកឡើង គឺអាមេរិក មិនដែលធ្វើសង្គ្រាម ដោយហេតុផល ធម្មតា បែបនេះ ទេ។ នៅពីក្រោយនោះតែងតែមាន ផលប្រយោជន៍ ជាច្រើនទៀត ជាពិសេស ផលប្រយោជន៍ សេដ្ឋកិច្ច។ Venezuela ជាប្រទេស ដែលមាន Stock ប្រេងឆៅ និង រ៉ែ មួយចំនួន ជាច្រើន។
ទាំងអស់នេះជាអ្វីដែលបានឃើញនៅលើ សារពត៍មាន និង អ្នកវិភាគមួយចំនួន តែប៉ុណ្ណោះ។ ត្រឹមឥលូវនេះ យើងមិនទាន់ដឹងច្បាស់ថា អាមេរិកនឹងប្រើ ទ័ព ទ្រង់ទ្រាយធំ ដើម្បីផ្លាស់ប្តូររបប ដឹកនាំ មែនរឺ ក៏អត់ទេ។
ឥលូវនេះ គេឃើញមានការវាយប្រហារ ទីតាំង យោធា នៅក្នុងទីក្រុង ហើយ Venezuela បានប្រកាសដាក់ ប្រទេសក្នុង ភាពអាសន្ន័ រួចហើយ។ ប្រទេស រុស្សី ចិន អ៉ីរ៉ង ជាដើម បានបង្ហាញជំហ គាំទ្រ Venezuela និង ថ្កោលទោស ការប្រើកំលាំងទ័ព ដោយកំរោល របស់ អាមេរិក។
មានតែរងចាំមើលថា ពូ Trump គាត់ បញ្ជា អោយធ្វើត្រឹមកំរឹតណា។
ផលប៉ះពាល់ ភ្លាមៗ សំរាប់ទីផ្សារ គឺតែងតែ ដូចសង្គ្រាមផ្សេងៗ យើងនឹងឃើញមានការ Sell off asset មួយចំនួន ជាពិសេស Risk asset ដូចជា Crypto តែមួយរយះ ក្រោយមក ពត៍មានសង្គ្រាមទាំងនេះ វាមិនសូវជាប៉ះពាល់ ទីផ្សារទៀតទេ ដូចយើងធ្លាប់ឃើញ ករណី Russia-Ukraine, Israel-Iran ជាដើម។
លុះត្រា តែសង្គ្រាមទ្រង់ទ្រាយធំ ហើយអាចប៉ះពាល់ ដល់ សេដ្ឋកិច្ច ដូចជា ប្រេងឡើងថ្លៃខ្លាំង ជាដើម ដោយសារវាប៉ះពាល់ ដល់ទីផ្សារ ដែល Venezuela ជាអ្នកផ្គត់ផ្គង់ ប្រេង ធំមួយដែរ។ តែវាអាស្រ័យ លើ ទំហំ នៃប្រតិបត្តការណ៍ ទ័ពរបស់ អាមេរិក ថានឹងធ្វើដល់កំរឹតណា។
នេះគ្រាន់តែជាការយល់ឃើញ ពីគំនិតផ្ទាល់ខ្លួនខ្ញុំទេ។ ទាំងអស់គ្នា អាចសិក្សា បន្ថែម ទៅលើ ផលប៉ះពាល់ ពីសង្គ្រាម ធំៗ ពីមុនមក ដែលមានលើទីផ្សារ ហើយយើងអាចរៀនសង្កេត ពីដំណើរការ របស់វា ក្នុងរយះពេល ខ្លី នោង រយះពេលវែង។
2 859
អាមេរិកបានធ្វេីការបង្អាក់ដំណើរការក្នុងការបង្ហាញទៅលេី Tracking transponders flight សឹងតែទាំងអស់។ នៅខាងស្ដាំនេះគឺជា video ដោយអាមេរិកធ្វេីការវាយប្រហារដោយប្រេmissel.
2 859
CBDC Interoperability: រុស្ស៊ី ចិន និងឥណ្ឌា កំពុងភ្ជាប់ digital ruble, yuan និង rupee ប៉ុន្តែ សម្រាប់ទៅលេី Framework នឹង structure ផ្សេងៗទៀតកំពុងនៅជា Progress នៅឡេីយ។ តាមដែលដឹងថាវាជាជម្រើសpayment ថ្មីមួយលឿនជាង SWIFT។
កត្តាសំខាន់ៗមានដូចខាងក្រោម៖👇
▪️ BRICS Pay Expansion: ប្រព័ន្ធ decentralized ដែលភ្ជាប់បណ្តាញទូទាត់ជាតិ (ដូចជា SPFS របស់រុស្ស៊ី, CIPS របស់ចិន, UPI របស់ឥណ្ឌា) បានកាត់បន្ថយការប្រើប្រាស់ USD ក្នុងពាណិជ្ជកម្មរវាងប្រទេស BRICS ប្រហែលជាពីរភាគបីរួចហើយដែលវាជាកត្តាជះជះឥទ្ធិពលខ្លាំងទៅលេី USD.
▪️ BRICS Unit Launch: បន្ទាប់ពីការធ្វើ pilot នៅថ្ងៃទី 31 ខែតុលា ឆ្នាំ 2025 (100 Units គាំទ្រដោយមាស 40% និងរូបិយប័ណ្ណ BRICS 60%) ការដាក់ឲ្យប្រើប្រាស់ពេញលេញនៅឆ្នាំ 2026 នឹងប្រើប្រាស់មូលនិធិមាសជាង 6,000 តោន របស់BRICKនេះ ដើម្បីអនុញ្ញាតក្នុងការទូទាត់ឆ្លងប្រទេសដោយមិនចាំបាច់ប្រើដុល្លារ។
▪️ CBDC Interoperability: រុស្ស៊ី ចិន និងឥណ្ឌា កំពុងអភិវឌ្ឍការតភ្ជាប់រវាង digital ruble, yuan និង rupee ដើម្បីបង្កើតជាpayment ដែលមានល្បឿនលឿនជាង SWIFT។
អ្នកវិភាគហៅវាថា “De-Dollarization 2.0” ជាការជំរុញប្រកបដោយភាពខ្លាំងខ្លាដែលមានឥទ្ធិពល ក្នុងធ្វេីអោយ currency BRICS កើនឡើង។
2 859
ឆ្នាំ 2025 ការ Trade លើ Solana DEX មានចំនួន 1.6 Trillion ដែលលើសពី CEX spot volume ទាំងអស់ អត់តែ Binance មួយទេ ដែលមាន spot volume ប្រហែល 7.2 Trillion។
អាចថាមកពីការ Launch meme coins ធំៗ ជាច្រើន នៅលើ Solana ជាពិសេស កាក់របស់ Trump ដែលបានធ្វើអោយ Volume កើនឡើងខ្លាំង ក្នុងឆ្នាំ 2025។
ទោះជាយ៉ាងណាក៏ដោយ យើងបានឃើញថា trading volume ទាំង Spot និង Future បានកើនឡើង នៅលើ Blockchain លឿនខ្លាំង ក្នុងរយះពេល ពីរ ទៅ បីឆ្នាំចុងក្រោយ។
នេះជាមូលហេតុធំមួយ ដែលគ្រប់ CEX ទាំងអស់ បាន ព្យាយាមបង្កើត Blockchain, Wallet និង នៅពីក្រោយការបង្កើត DeFi projects, Perp DEX projects ជាច្រើន គឺដើម្បី ទាញយក Market Share Onchain វិញ ព្រោះពួកគេដឹងថា អនាគត គឺ Trend ទៅលើ Onchain មិនមែន CEX ទៀតទេ។
2 859
អាចចូលឆែកបាននៅគ្រប់ Social Media Platform របស់ The Web3 Perspective 🌐🔥
សំខាន់ៗ 🤣whale whale យើងលេងបុរាណហើយ មាន TikTok ទៀតផង 🎥🤣
កុំភ្លេច Follow • Copy link • អោយបេះដូង ❤️🔗🤣
🔗All Social Media: https://linktr.ee/web3perspective
2 859
Education vs Trading in Web3 🧠📈
Short clip from our full vlog — check it out on our social media 🔥
📱Video: YouTube | Facebook
🎤Audio: Substack | Spotify | Apple Podcasts
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 859
Global economic by GDP សំរាប់ឆ្នាំ 2025 សរុប 117 Trillions.
- អាមេរិកលេខ 1 មានចំនួន 30.6 Trillion
- ចិនលេខ 2 មានចំនួន 19.4 Trillion
- អាឡឺម៉ង់លេខ 3 មានចំនួន 5 Trillion
- ជប៉ុនលេខ 4 មានចំនួន 4.3 Trillion
- ឥណ្ឌាលេខ 5 មានចំនួន 4.1 Trillion
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 859
+3
បើតាមខ្ញុំអាន និង យល់ខ្លះៗ ពីប្រកាសថ្មីនេះ គឺមានន័យថា ប្រភេទក្រុមហ៊ុន ដែលគ្រប់គ្រង រឺ មានការជួយដូរ ប្រភេទ Digital asset លែងស្ថិតនៅក្រោម បរិស្ថានសាកល្បង តែមួយមុខ ទៀត ហើយ តែមានច្បាប់ ប់កផ្លូវអោយ ស្នើរសុំ អជ្ញារបណ្ណ ផ្លូវការ ពី នមក (និយ័តករមូលបត្រ កម្ពុជា)។
ក្នុងច្បាប់ មានការចែង ពីចំនុច លំអិតជាច្រើន រួមទាំង កំហុសផ្សេងៗ និង ការពិន័យផង សរុបមាន 63 ប្រការ 😅 មានពេលអាចមើលខ្លួនឯង បន្ថែមបាន តាម Link មួយនេះ https://www.serc.gov.kh/boards/data_dir/m23Prakas_k/100100.pdf
សង្ឃឹមថា វាជាករបើកផ្លូវបន្ថែម ដល់ក្រុមហ៊ុន ក្នុងស្រុកជាពិសេស Local CEX អាចធ្វើការងារ បានទូលំទូលាយជាងមុន ជាងការស្ថិតនៅក្នុង បរិស្ថានសាកល្បង។
ហើយបើយើងមាន ការវិវឌ្ឍន៍ទៅមុខលឿន ការ on/off ramp ក៏ប្រហែលជានឹង មានឆាប់ៗ ដែរ។
យើងមិនអាចគេចពី Blockchain, Web3, Digital asset បានទេ ទោះជាប្រជាជនភាគច្រើន នៅតែគិតថាវា ជា Scam ក៏ដោយ តែពិភពលោកកំពុងដើរទៅមុខ ចឹងហើយយើងត្រូវតែ ព្យាយាម ណែនាំ, បង្រៀន, ចែករំលែក ដើម្បីអោយគ្រប់គ្នា យល់ច្បាស់ ហើយ កាត់បន្ថយហានិភ័យ ចាញ់បោក គេវិញ ទើបជាការប្រសើរ។
ទាញយកផលប្រយោជន៍ អោយអស់លទ្ធភាព ពីវា ហើយ បង្កើតច្បាប់ ដើម្បីគ្រប់គ្រង បញ្ហាផ្សេងៗ។ សង្ឃឹមថា ខ្មែរយើង អាចដើរទាន់ប្រទេសជិតខាង ទៅលើ វិស័យមួយនេះ។
បើមានការយល់ខុស សូមអធ្យាស្រ័យ ព្រោះខ្ញុំមិនមែនជាអ្នក ជំនាញ ផ្នែកផ្លូវច្បាប់នេះទេ 🙏។
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
现已上线!2025 年 Telegram 研究 — 年度关键洞察 
