ch
Feedback
The Web3 Perspective

The Web3 Perspective

前往频道在 Telegram

The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.

显示更多
2 860
订阅者
无数据24 小时
-47
+8530
帖子存档
1- អ្នកនៅបន្ត Farm EtherFi Season 3 ចូលទៅ Sign បញ្ជាក់ ពី Network ដែលយើងត្រូវ Claim អោយហើយ ដើម្បីពេលគេទំលាក់ Airdrops យើងងាយស
+1
1- អ្នកនៅបន្ត Farm EtherFi Season 3 ចូលទៅ Sign បញ្ជាក់ ពី Network ដែលយើងត្រូវ Claim អោយហើយ ដើម្បីពេលគេទំលាក់ Airdrops យើងងាយស្រួល Claim។ បើអត់ បញ្ជាក់ទេគេនឹងទំលាក់ Airdrops អោយលើ ETH mainnet អាច Gas Fee ថ្លៃ។ EtherFi season 3 នឹងចប់នៅថ្ងៃទី 14/09/2024។ ចេញ Checker ថ្ងៃទី 17/09/2024 ហើយបើកអោយ Claim នៅថ្ងៃទី 23/09/2024។ Choose your network to claim: https://claim.ether.fi/season-3 2- អ្នកដែល Farm point Mitosis ចូលទៅ Vote ផង សរុបទាំងអស់មាន 5 Project 5 Network ផ្សេងគ្នា។ យើង Vote ទាំងអស់ទៅ ព្រោះគេនឹងអោយ Bonus Point សំរាប់ Testnet។ Vote here: https://app.mitosis.org/eol/initiation

Repost from Soursdey Web3
តើ Airdrop Farming ពិតជាចប់ហើយមែនទេ? មុននឹងចូលទៅដល់ចំលើយ យើងត្រូវឲ្យនិយមន័យពាក្យថា “ចប់” មានន័យដូចម្តេចសិន។ ចប់ គឺដោយសារតែ Ai
តើ Airdrop Farming ពិតជាចប់ហើយមែនទេ? មុននឹងចូលទៅដល់ចំលើយ យើងត្រូវឲ្យនិយមន័យពាក្យថា “ចប់” មានន័យដូចម្តេចសិន។ ចប់ គឺដោយសារតែ Airdrop លែងសូវបានច្រើនដូចមុន គិតធៀបទៅនឹង USDT។ ពីមុនយើងធ្លាប់តែឃើញ $1000+ ឥលូវមកឃើញត្រឹម $20-$50 ដែលធ្លាក់ដល់ទៅ 98% រឿងអីថាមកនចប់ 😭។ តើហេតុអ្វីបានវាចប់? ខ្ញុំគិតថាមានកត្តា3 ដែលទាក់ទងគ្នា៖ 1. អ្នក Farm ច្រើន សារតែមួយឃើញគេផុសថា Farm Airdrop ស្រួល អត់អស់លុយ និងមួយទៀតជាការ Farm បែបសហគ្រាស រាប់ពាន់ Wallet ដែលកើតឡើងដោយសារ ទីផ្សារមិនថិតថេរ ពិបាក Trade ទើប Whale ងាកមករកវិធីងាយស្រួល 2. Project Launch នៅក្នុងតំលៃទាប ដោយសារទីផ្សារគ្មានតំរូវការ និងលំហូរលុយថ្មីចូល ធ្វើឲ្យ Coin ទាំងនោះគ្មានអ្នកទិញ រួមជាមួយ Project Raise នៅក្នុងតំលៃថ្លៃខុសពី Fair Value ដោយសារតែ Investors FOMO 3. Project Farm Users ដោយមាន Quest ច្រើន ហើយគោលការណ៍ Airdrop មិនច្បាស់លាស់ ពេលអត់អ្នក Farm ភ័យ ហើយពេលមានអ្នក Farm ច្រើនរឹតតែភ័យ ត្រូវរកគ្រប់វិធីដើម្បីកាត់ចំនួនអ្នក Eligible កត្តាទាំងនេះ បញ្ចូលគ្នាធ្វើឲ្យ ចំនួន Airdrop Token បានតិច + តំលៃថោក + Criteria ច្រើនពិបាកស្មាននិងចំនាយពេលច្រើន ទើបធ្វើឲ្យយើងមានអារម្មណ៍ថាហត់ និងមិនចង់បន្តរទៀត ព្រោះមិនបានចំនេញច្រើនដូចមុន ឬពេលខ្លះខាតទៀតក៏មាន 🥹។ ប៉ុន្តែរសំរាប់ខ្ញុំ ខ្ញុំនឹងនៅលេង Game មួយនេះបន្តរទៀតដោយសារ៖ 1. គ្រប់គ្នាចាប់ផ្តើមហត់ហើយឈប់លេង ចឹងជាឪកាសយើង 2. ខ្ញុំនៅតែជឿរលើ Bull Market ដូច្នេះ Token ដែល Launch ក្នុងតំលៃទាប នឹងអាចផ្ទុះខ្លះនៅពេល Bull មកវិញ។ ខ្ញុំគិតថាវាហួសពេល Jeet Airdrop ហើយត្រលប់មក Hold Project ណាល្អៗ ឬ Jeet ឲ្យបានមុនគេ ហើយ Buyback។ 3. មកទាន់មាន Game ណាថ្មីក្រៅពី Airdrop បើទោះបីជាម្នាក់ៗមិនពេញចិត្តវាក៏ដោយ ដូច្នេះខ្ញុំនឹងបន្តរលេងរហូតដល់ពេល Meta Shifted។ ចុះអ្នកទាំងអស់គ្នាគិតដូចម្តេច? នៅបន្តរ Farm Airdrop ដែលឬទេ?

រៀនធ្វើរបស់ថ្មី 😂។ អត់សូវចេះ ធ្វើចុះ ធ្វើឡើង មួយយប់ ទំរាំបាន Sync ទៅ Spotify និង Apple Podcast។
+1
រៀនធ្វើរបស់ថ្មី 😂។ អត់សូវចេះ ធ្វើចុះ ធ្វើឡើង មួយយប់ ទំរាំបាន Sync ទៅ Spotify និង Apple Podcast។

តោះស្អែកយើងជជែក គ្នាថា តើ យើងចប់ Bull Market ហើយ? រឺ ក៏អាចមាន Bull Market ឆ្នាំក្រោយ តាម Cycle ដដែល? ខ្ញុំក៏មិនមែនអ្នកចេះដឹងអ
តោះស្អែកយើងជជែក គ្នាថា តើ យើងចប់ Bull Market ហើយ? រឺ ក៏អាចមាន Bull Market ឆ្នាំក្រោយ តាម Cycle ដដែល? ខ្ញុំក៏មិនមែនអ្នកចេះដឹងអីដែរ មើលគេ មើលឯង ដូចតែគ្នានឹង។ ចឹងស្អែកសាក ពិភក្សាគ្នា មើ។ ចង់ដឹងយោបល់ទាំងអស់គ្នា ដែរ។ Live 8pm tomorrow Link live stream: https://t.me/rtakhshare?livestream បញ្ជាក់អោយហើយថា មិនមែនមកប្រាប់ច្បាស់ៗ ថា ទីផ្សារនឹង ទៅជាយ៉ាងមិចទេ ព្រោះមិនអាចមានអ្នកដឹងនោះទេ ចឹងបើរំពឹងថា ចញលស្តាប់ដើម្បីដឹង តំលៃ BTC អាចខកចិត្តហើយ។ យើងជជែកគ្នា ដើម្បីអោយយល់ ស្ថានភាព សេដ្ឋកិច្ច ទូទៅ បច្ចុប្បន្ន នេះខ្លះៗ តែប៉ុណ្ណោះ ហើយរឿងអនាគត គឺ ប៉ាន់ស្មាន ហើយការប៉ាន់ស្មាន វាតែងតែមាន ត្រូវ និង ខុស។ See you guys tomorrow.

Inflation បានធ្លាក់មកដល់ទិន្នន័យល្អមួយ ដែលគៀកនឹង គោលដៅ 2% របស់ FED។ ហើយទិន្នន័យអត់ការងារធ្វើ ដល់ចំនួនលើស 4% ទោះជាដើមខែនេះឃើញថយពី 4.3% មក 4.2% ក៏ដោយ ក៏នៅតែច្រើនដែរ ព្រោះទិន្នន័យទាំងនេះ ភាគច្រើនគឺមិនទាន់ ត្រូវ 100% ទេ តែងតែមានការកែប្រែ តាមក្រោយដែលអាច មានអ្នកអត់ការងារធ្វើច្រើនជាងនេះ។ ដូច ប្រធាន FED គាត់ និយាយកាលពី ខែមុន, ឥលូវនេះ ហានិភ័យ Inflation គឺមានទាបជាង ហានិភ័យនៃសេដ្ឋកិច្ចថយចុះ និង អ្នកអត់ការងារធ្វើកើនឡើង ដែលគួរតែដល់ពេល ត្រូវផ្លាស់ប្តូរគោលនយោបាយ អត្រាការប្រាក់ របស់ FED។ ថ្ងៃ 18th ខែនេះ នឹងមានការប្រកាសការប្រាក់ ថ្មីហើយ ដែលភាគច្រើន គឺ ទីផ្សារគិតថា FED នឹងបន្ថយការប្រាក់ គ្រាន់តែថា អាច ថយ 0.25% រឺ ក៏ 0.5%? ការបន្ថយការប្រាក់ វាជាសញ្ញា ដែល FED គាត់នឹងត្រូវចាប់ផ្តើម បង្កើន Liquidity នៅលើទីផ្សារវិញ គ្រាន់តែថា វាមិនមែន ថយខ្លាំងភ្លាមៗ រឺ មានឥទ្ធិពលភា្លមៗ ទៅលើទីផ្សារទេ។ ការប្រាក់បច្ចុប្បន្ន 5.5% ចឹងគាត់អាចបន្ថយម្តងបន្តិច ហើយចំណាយពេលខ្ទង់ឆ្នាំ ទើបការប្រាក់អាចត្រលប់ទៅ ទាបខ្លាំង សឹងស្មើរ សូន្យ ដូចកាលពីជំនាន់ក្រោយ Covid។ រយះពេលវែង យើងអាចនឹងមើលឃើញថា ជះឥទ្ធិពលល្អ ដល់ Asset ផ្សេងៗ អាចឡើងថ្លៃ នៅពេលដែលការប្រាក់ចុះថោក ហើយ Liquidity នៅលើទីផ្សារចាប់ផ្តើមកើនឡើង រឺ យើងធ្លាប់ដឹងថា FED Print លុយដុល្លារបន្ថែម ចាក់ចូលទីផ្សារ។ តែក្នុងរយះពេលខ្លី យើងមិនអាចស្មានដឹងទេ ព្រោះវានៅ មិនច្បាស់លាស់ លើបញ្ហា Recession ព្រោះនៅពេលចំនួនអត់ការងារធ្វើកើនឡើង ចំនួនក្រុមហ៊ុនដួលមានច្រើន ដែលវាជួយអោយ Inflation ថយចុះ តែវាក៏ប៉ះពាល់ខ្លាំងដល់ សេដ្ឋកិច្ច អាមេរិកទាំងមូលដែរ។ ប្រសិនបើ FED បន្ថយការប្រាក់ ហើយអាច ស្រោចស្រង់ ស្ថានភាពទាន់ យើងហៅវាថា Soft Landing។ មានន័យថា FED តំឡើងការប្រាក់ បន្ថយ Inflation បានជោគជ័យ ហើយចាប់ផ្តើមបន្ថយការប្រាក់ ជំរុញ សេដ្ឋកិច្ចឡើងវិញ ដោយមិនអោយអាមេរិកធ្លាក់ចូល Recession។ តែបើទប់មិនជាប់ វាអាចនឹងបណ្តាលអោយ ក្រុមហ៊ុន នៅបន្តបិទ ហើយចំនួនអ្នកអត់ការងារធ្វើកាន់តែកើនឡើងខ្ពស់ ដែលយើងហៅថា Hard Landing ហើយអាមេរិកនឹងត្រូវធ្លាក់ចូល Recession ក្នុងរយះពេលណាមួហ មុនពេលគេអាចស្តារ សេដ្ឋកិច្ចមកវិញ។ ទោះជាយ៉ាងណាក៏ដោយបើយើងមើល ក្នុងរយះពេលខ្លី គឺអាចពិបាកស្មាន តែបើមើលរយះពេលវែង ទោះជាមាន Recession ក៏គេនៅតែអាចស្តារសេដ្ឋកិច្ច ងើបមកវិញ ហើយ Asset តែងតែឡើងដល់ New ATH។ វាមានចំនុចជាច្រើន ដែលពាក់ពន្ធគ្នា មិនមែន ស្រួលមើល ស្រួលគិត ដូចខ្ញុំនិយាយខាងលើនឹងទេ។ វាគ្រាន់តែជាការ សង្ខេបខ្លីៗ អោយយើងងាយយល់ និង សង្កេត។

Repost from Watcher Guru
BREAKING: 🇺🇸 US inflation falls to 2.5%, lower than expectations. @WatcherGuru

Repost from infinityhedge
TRUMP VS HARRIS Debate Ended: No Crypto Mention *Trump odds down 3% on Polymarket & Predictit — Harris odds jumped 3% *After Debate ended Harris campaign called for a second presidential debate in October

Zora បានបញ្ចេញ App នៅលើ iOS ហើយ តែដូចមិនទាន់ឃើញ មានលើ Android។ App នេះដូចជា មិនទាន់អាច ភ្ជាប់ Wallet បានទេ ចឹងយើងត្រូវ ទិញ Sp
Zora បានបញ្ចេញ App នៅលើ iOS ហើយ តែដូចមិនទាន់ឃើញ មានលើ Android។ App នេះដូចជា មិនទាន់អាច ភ្ជាប់ Wallet បានទេ ចឹងយើងត្រូវ ទិញ Spark តាម Apple Pay ដើម្បីអាច Mint NFT បាន។ យក Concept ពី Instagram សឹងទាំងអស់ គ្រាន់តែរូចភាព រឺ វីដេអូ ដែលយើងបង្ហោះ ជា NFT ដែលអាចអោយគេ Mint បាន។ សំរាប់អ្នកដែលធ្លាប់ Farm Zora យូរហើយ គួរតែសាក Download ប្រើប្រាស់ទៅ។ តែបើយើង មិនធ្លាប់មាន transaction លើ Zora ខ្ញុំគិតថាវា មិនសំខាន់ទេ អាចគ្រាន់តែ Download មើលលេងបាន មិនបាច់ Mint NFT នាំតែអស់លុយទេ។ Download here: https://apps.apple.com/kh/app/zora-imagine/id6474192103

https://polymarket.com/elections And here the odd of President winning on polymarket. This is just the prediction and speculation.

语音消息08:37

រូបភាពនេះ បានបង្រៀនយើង ពីរ ចំនុច ហើយវាក៏ ត្រូវដូចគ្នា ទៅនឹងការ ទិញរបស់ ផ្សេងៗ ដូចជា ម៉ូតូ, ឡាន, ផ្ទះ ជាដើម។ 1- បើយើង សន្សំ លុ
រូបភាពនេះ បានបង្រៀនយើង ពីរ ចំនុច ហើយវាក៏ ត្រូវដូចគ្នា ទៅនឹងការ ទិញរបស់ ផ្សេងៗ ដូចជា ម៉ូតូ, ឡាន, ផ្ទះ ជាដើម។ 1- បើយើង សន្សំ លុយសុទ្ធ យើងនឹងបាត់បង់ កំលាំងទិញ (Purcahsing Power) ព្រោះថា គ្រប់ Currency ទាំងអស់ រួមទាំង ដុល្លារ គឺថយ តំលៃ ធៀបនឹង ទំនិញប្រើប្រាស់ផ្សេងៗ រឺ យើងអាចហៅថា អតិថរណា នៃទំនិញ។ ដូចនេះ ការសន្សំលុយ គឺ សន្សំ ដើម្បីទុកការប្រើប្រាស់ចាំបាច់ ប្រចាំថ្ងៃ និង ការចាំបាច់ដែលមិនបានព្រៀងទុកណាមួយ (Emergency Funds)។ ការសន្សំ គឺដើម្បី ជាទំលាប់ល្អ ក្នុងការគ្រប់គ្រង ការចំណាយរបស់យើង។ ការសន្សំ គឺដើម្បី ក្រោយពីរក្សាទុក ចំណាយចាំបាច់ និង ចំណាយ Emergency Funds មួយចំនួន ហើយ គឺយើង ត្រូវសន្សំ ដើម្បីអាចវិនិយោគ ទៅលើ Asset ផ្សេងៗ ដែលអាចរក្សា កំលាំងទិញ រឺ ក៏អាច មានកំណើន លើសពី ការឡើងថ្លៃ របស់ទំនិញផ្សេងៗ។ ឧទាហរណ៍ករណី ខាងលើ កាលពីជំនាន់ iPhone 4S ខ្ញុំអត់ចាំច្បាស់ទេ តែយើងយកលេខគត់ ថាតំលៃ 500$ ចុះ។ ហើយឧទាហរណ៍ទៀតថា BTC កាលជំនាន់នុះ មួយ 500$ ចុះ។ ចឹងបើទាំងអស់គ្នា គិតថា មិនទាន់ទិញ iPhone 4S ទេ ទោះមានលុយ គ្រប់ក៏ដោយ ទុកសន្សំ សិន ចាំ ពីរ បីឆ្នាំទៀត ចាំទិញអាម៉ូតថ្មី។ តើលុយ 500$ នោះអាចទិញ iPhone ថ្មីមួយ 4, 5 ឆ្នាំក្រោយទេ? ហើយចុះបើ 10ឆ្នាំក្រោយ? iPhone ចេញថ្មី ឥលូវថោកបំផុតក៏ខ្ទង់ពាន់ដែរ សំរាប់ប្រភេទ Pro។ ចុះបើយើង សន្សំវា ក្នុង Asset ដូចជា BTC? ចឹងកាលនោះ មួយ BTC 500$ យើងអត់ទុកលុយសុទ្ធទេ តែយើងទុកវាជា BTC វិញ។ មកដល់ឥលូវ ទិញបាន ប៉ុន្មាន iPhone បើយើងមាន 1BTC? នេះហើយដែលហៅថា ការវិនិយោគ។ នេះហើយដែលហៅថា យើងយល់ពី ការសន្សំ ការរក្សា Purchasing Power ការរក្សា ទ្រព្យសម្បត្តិ របស់យើង អោយបានត្រឹមត្រូវ។ តើមានតែ BTC ទេ? វាមានច្រើន Asset ដែលយើងអាច ចាត់ទុក ជាការវិនិយោគ រឺ Store of value ជាដើម។ ការវិនិយោគ រឺ រក្សា ទ្រព្យ ទៅលើ Real Estate, Stock, មាស, ប្រាក់… គឺសុទ្ធតែអាចជួយយើង អោយរក្សា កំលាំងទិញបានទាំងអស់ គ្រាន់តែថា តើមួយណាដែលយើងយលើច្បាស់ជាង ហើយមួយណា ដែលត្រូវជាមួយនឹងស្ថានភាពរបស់យើងជាង? បើយើងមានលុយខ្ទង់ម៉ឺន សែន លាន ដុល្លារ វាត្រឹមត្រូវណាស់ ដែលត្រូវ ទិញ Real Estate, Stock, មាស ជាដើម។ សឹងតែមិនបាច់ ទិញ Crypto ក៏បាន បើយើងមិនយល់ មិនចូលចិត្ត មិនជឿ។ វាសុវត្ថិភាព តែការឡើងតំលៃ ក៏វារៀងទាបជាង Crypto អីចឹងទៅ។ High Risk High Return តែត្រូវចេះគ្រប់គ្រង Risk អោយបានច្បាស់លាស់ដែរ។ តែឧទាហរណ៍ថា យើងមានតែ 100$, 500$, 1000$ សំរាប់ការចាប់ផ្តើម វិនិយោគ ច្បាស់ណាស់ យើងមិនអាចទៅទិញដី ទិញផ្ទះបានទេ។ យើងអាចទិញអ្វីដែល អាចប្រើលុយតិចតួចបានដូចជា មាស, ប្រាក់, Stock, រឺ Crypto នេះជាដើម។ បញ្ជាក់ម្តងទៀតថា Crypto វាជា Risk Asset ចឹងទាល់តែយល់ និង ចេះគ្រប់គ្រង Risk ទើបយើងគួរ វិនិយោគ។ 2- ចំនុចមួយទៀត ខ្ញុំធ្លាប់អានអត្ថបទ ស្រាវជ្រាវមួយ ដែលគេបាន ធ្វើទៅលើ ក្មេងៗ មួយក្រុម។ គេដាក់នំ នៅមុខ ពួកគាត់ ដោយមានលក្ខណ័ថា បើញាំឥលូវនេះ គឺបានញាំនំ តែមួយដុំនឹងទេ តែបើអាចចាំបាន 30mn ក្រោយ គាត់អាចនឹង បាននំថែមមួយដុំទៀត ហើយគាត់ បានញាំ ពីរដុំតែម្តង។ មានក្មេងដែលគាត់ញាំភ្លាមៗ ព្រោះគាត់ មិនអាចរងចាំបាន តែក៏មានក្មេងដែលគាត់ យល់ ហើយអាចរងចាំ ដើម្បីបាននំពីរដុំ។ ក្មេងដែលអាចរងចាំបាននោះយើងអាចហៅថា គាត់មានការអត់ធ្មត់ គិតបានវែងឆ្ងាយ និង ផលប្រយោជន៍ រយះពេលវែង ជាជាង ផលប្រយោជន៍នៅនឹងមុខ រឺ រយះពេលខ្លី។ ក្រោយពេលគេ សិក្សា ពី ជីវិត ក្មេងៗ ទាំងនោះ រយះពេល 20 ទៅ 30ឆ្នាំក្រោយ គេសង្កេតឃើញថា ក្រុមក្មេងដែល អាចរង់ចាំបាន រយះពេល 30mn ដើម្បីបាននំ ពីរដុំ គឺពួកគាត់ ជោគជ័យ ក្នុងជីវិត ច្រើនជាង ក្រុមក្មេងដែលញាំនំភ្លាមៗ។ វាជា Logic ពិតប្រាកដមួយ ដែល អ្នកដែល គិតវែងឆ្ងាយ មានភាពអត់ធ្មត់ អាចនឹង ជួយអោយខ្លួនគាត់ មានដំណើរជីវិត រឺ ដោះស្រាយបញ្ហា បានច្រើនជាង អ្នកដែលមិនចេះ អត់ធ្មត់។ វាដូចជារូបភាពខាងលើ។ បើយើងរងចាំរយះពេល 5ឆ្នាំ ដោយមិនបាច់ មានទូរសព្ទ័ថ្លៃ ប្រើត្រឹមទូរសព្ទ័ដែលយើងអាចប្រើបានសិន ហើយយកលុយ ទៅវិនិយោគ ដោយចំណេះដឹងត្រឹមត្រូវ ប្រហែល 5ឆ្នាំ រឺ 10ឆ្នាំ ក្រោយយើងអាចទិញ iPhone ថ្មី ប៉ុន្មានក៏បាន មិនមែនសំរាប់តែខ្លួនឯង តែសំរាប់ ក្រុមគ្រួសារយើងជាច្រើនទៀតក៏បាន។ រៀនអត់ធ្មត់ ព្រោះថា រឿងរ៉ាវ ក្នុងជីវិតយើងគ្មានអ្វីដែលបានមកដោយស្រួលៗ លឿនៗនោះទេ។ បើមានអ្វីមួយដែលគេមកប្រាប់ថា ងាយស្រួលរកលុយណាស់ ក្លាយជាអ្នកមានបានលឿនណាស់ អានឹងគឺបោកហើយ ប្រុងប្រយត្ន័បន្តិចទៅ។

Arbitrum Stylus ដែលជាការ Upgrade ដ៏ធំមួយរបស់ Arbitrum Blockchain បាន live លើ mainnet ហើយ បន្ទាប់ពី Test លើ testnet មួយរយះ។ ទា
Arbitrum Stylus ដែលជាការ Upgrade ដ៏ធំមួយរបស់ Arbitrum Blockchain បាន live លើ mainnet ហើយ បន្ទាប់ពី Test លើ testnet មួយរយះ។ ទាំងអស់គ្នា អាចទៅ Mint Free NFT នេះបាន។ https://www.mintstylus.xyz/

Layer3 បានចេញ Feature ថ្មី Launchpad សំរាប់អ្នក Stake $L3។ នៅក្នុង Launchpad នេះគឺជា Ecosystem Partner ដែលអាចមាន Airdrops រឺ
+1
Layer3 បានចេញ Feature ថ្មី Launchpad សំរាប់អ្នក Stake $L3។ នៅក្នុង Launchpad នេះគឺជា Ecosystem Partner ដែលអាចមាន Airdrops រឺ Rewards សំរាប់អ្នកធ្វើ Quest។ ឃើញបច្ចុប្បន្ននេះ គេកំណត់ត្រឹម Stake 2000 L3 សិន បាន Active ទាំង Early Access និង Extended Access។ https://app.layer3.xyz/launchpad?ref=rtakh.eth

មានមនុស្ស ពីរក្រុម 1- ទិញ Stock Apple 2- ទិញ Apple 16 Pro Max 1T 🤭 គិតសិនទៅថា មិចបានជាគេ ចេះតែនិយាយថា អ្នកមានកាន់តែមាន ហើយអ្
+1
មានមនុស្ស ពីរក្រុម 1- ទិញ Stock Apple 2- ទិញ Apple 16 Pro Max 1T 🤭 គិតសិនទៅថា មិចបានជាគេ ចេះតែនិយាយថា អ្នកមានកាន់តែមាន ហើយអ្នកមិនសូវមាន កាន់តែមិនសូវមាន🤔

Good morning ☀️ គេអោយសញ្ញា ឡើងថ្លៃ អោយនាំគ្មាទៅ កក់ 16 Pro Max ហើយ 🤭។ សំខាន់ចេញថ្ងៃ 20th ឌឺ អ្នកចឹញ្ចឹមឆ្មារទៀត 😁 ព្រោះ TGE
+1
Good morning ☀️ គេអោយសញ្ញា ឡើងថ្លៃ អោយនាំគ្មាទៅ កក់ 16 Pro Max ហើយ 🤭។ សំខាន់ចេញថ្ងៃ 20th ឌឺ អ្នកចឹញ្ចឹមឆ្មារទៀត 😁 ព្រោះ TGE ថ្ងៃ 20th នឹងដែរ។ គិតមិចឥលូវ? កក់ 16 Pro Max ហើយ ចាំទៅកក់ Lambo រឺ ក៏ មិច? - Joke aside, let talk something real in this society. ជាក់ស្តែងទៅរបស់ប្រើប្រាស់ ខាងក្រៅទាំងអស់នេះ វាពិតជាសំខាន់ និង មាមប្រយោជន៍សំរាប់ ក្រុមមនុស្សមួយចំនួនដែលគាត់ ត្រូវការ។ គ្រាន់តែថា អ្នកត្រូវការពិតប្រាកដ គឺតិចជាង អ្នកចង់បានទេ។ 13, 14, 15 មួយៗ ប្រើមិនអស់ Feature/Function គេផង។ តែវាជាការទាក់ទាញ វាជាអ្វីដែលសង្គមខាងក្រៅ ប្រាប់យើងថា វាលូយ វាល្អ វាគួរតែមានសំរាប់អ្នកមានលុយ…. បើមានលុយមែនមិនអីទេ តែបើមានលុយលេងៗ អានឹង ពិបាកតិចហើយ។ ការអាចបង់រំលោះទូរសព្ទ័បាន វាជារឿងល្អបំផុត ដែលអាចអោយគ្រប់គ្នា មានលទ្ធភាព ទិញទូរសព្ទ័ណាមួយ ដែលខ្លួនពិតជាត្រូវការពិតប្រាកដ តែវាជារឿងដែលគ្រោះថ្នាក់ និង ការប្រើប្រាស់លុយខុស សំរាប់អ្នកដែលមានចំណូលទាប តែចង់លូយ ហើយសុខចិត្តទៅបង់រំលោះទូរសព្ទ័ថ្លៃៗ។ រឿងនេះវាក៏ដូចគ្នា សំរាប់ ម៉ូតូ ឡាន ផ្ទះ ជាដើម។ នេះជាប្រភពនៃបញ្ហា ហិរញ្ញវត្ថុ ដែលមនុស្សទូទៅមិនចាប់អារម្មណ៍ មិនយល់ដឹង មិនអាចគ្រប់គ្រង ចំណង់ របស់ខ្លួនឯងបាន បូកនឹង ស្ថានភាពសង្គមអូសទាញ ធ្វើអោយគាត់ មិនអាច ងើបចេញពី បញ្ហា លុយកាក់ បំណុល ជាដើម។ បើយើងហានបង់ទូរសព្ទ័ មួយខែ 100$ 200$ ដើម្បីលូយ តែយើងមិនហាន យកលុយ ទាំងនោះទៅរៀនសូត្យ អភិវឌ្ឍន៍ខ្លួនឯង រឺ យកទៅ វិនិយោគ អ្វី មួយទេ យើងកំពុងតែ ប្រើប្រាស់លុយខុសហើយ។ វាគ្រាន់តែជាគំនិត ផ្ទាល់ខ្លួនរបស់ខ្ញុំទេ ខុសត្រូវ សូមអធ្យាស្រ័យ ហើយបើសំរាប់អ្នកមានលុយពិតប្រាកដវិញ ក៏គេមិនបាច់គិតច្រើនដែរ ព្រោះពួកគាត់ដឹងថា គាត់កំពុងធ្វើអ្វីហើយ។ តែមួយទៀត បើយកលុយទៅវិនិយោគខុស ក៏ហានិភ័យ រឺ បាត់បង់ដូចគ្នា ចឹងហើយបាន រៀនសូត្យ មានចំណេះដឹង អភិវឌ្ឍន៍ខ្លួនឯង មុន ទើបល្អ។ បើមិនទាន់ចេះអី សន្សំលុយសិន ជារឿងល្អបំផុត។ កុំយកលេសថា ឃើញទេ ពួកនោះ វិនិយោគ បាត់លុយជំពាក់គេ ដូចតែគ្នា យើងយកលុយទិញទូរសព្ទ័ បង់រំលោះ វិញល្អជាង 😁។ អានឹងលេសទេ បើអត់ទាន់ចេះអី រៀនសិនទៅ ហើយទុកលុយសន្សំសិន ក៏វាមិនទាន់ហួសពេលទៅណាដែរ។ ទិញរបស់ប្រើប្រាស់តាមតំរូវការ កុំទិញតាមការចង់បាន។ ទិញបែបនេះ រហូតដល់យើងមានលទ្ធភាព ទិញរបស់ដែលចង់បាន ដផយមិនបាច់គិតច្រើន។

Big win for Scroll ដែល EtherFi សហការណ៍ជាមួយ សំរាប់ EtherFi Visa Card។ បានប៉ុន្មាន Mark ហើយ អ្នក Farm Scroll?
+1
Big win for Scroll ដែល EtherFi សហការណ៍ជាមួយ សំរាប់ EtherFi Visa Card។ បានប៉ុន្មាន Mark ហើយ អ្នក Farm Scroll?

លេខល្អ 😄 អ្នក farm jumper XP បានប៉ុន្មានហើយ? គេទើបតែ Update XP ខែ 08 ហើយនិង XP SuperFest។ ខ្ញុំបាន 1111 XP ល្មម😂 ឥលូវមាន Qu
លេខល្អ 😄 អ្នក farm jumper XP បានប៉ុន្មានហើយ? គេទើបតែ Update XP ខែ 08 ហើយនិង XP SuperFest។ ខ្ញុំបាន 1111 XP ល្មម😂 ឥលូវមាន Quest ថ្មី Super SEIyan Week។ មានរយះពេល 3 សប្តាហ៍ សំរាប់ធ្វើ Quest ដើម្បីបាន Rewards ជា SEI ខ្លះៗ និង បាន Jumper XP បន្ថែម ដូចកាល SuperFest របស់ Optimisim ដែរ។ Do quest here: https://jumper.exchange/profile/

ឃើញមានគ្នាយើងឆាតមកសួរ រឿង Auto Invest។ ខ្ញុំចង់បញ្ជាក់ ចំនុចមួយចំនួនដើម្បីបានអោយដឹងទាំងអស់គ្នា ជាពិសេសអ្នកថ្មីៗ ដែលអាចមិនសូវប
ឃើញមានគ្នាយើងឆាតមកសួរ រឿង Auto Invest។ ខ្ញុំចង់បញ្ជាក់ ចំនុចមួយចំនួនដើម្បីបានអោយដឹងទាំងអស់គ្នា ជាពិសេសអ្នកថ្មីៗ ដែលអាចមិនសូវបាន មើលផុសចាស់ៗ របស់ខ្ញុំ។ 1- ខ្ញុំសំណូមពរថា ព្យាយាម ឆាតសួរក្នុងគ្រុប Community របស់យើងវិញ ព្រោះពេលខ្លះខ្ញុំអត់ចូលមើលឆាត ឯកជនច្រើនទេ ដោយសារតែសំបូរ Chat ពី Scammer។ ម្យ៉ាងទៀតខ្ញុំក៏មិនអាចមានពេល ឆ្លើយគ្រប់សំនួរ គ្រប់គ្នាបានដែរ សូមអធ្យាស្រ័យផង សំរាប់អ្នកឆាតមក ខ្ញុំអត់បានចូលមើល រឺ អត់បានឆ្លើយតប។ ការឆាតក្នុងគ្រុប ពេលខ្លះមានគ្នាយើងផ្សេងៗ ដែលគាត់ដឹង គាត់អាចជួយឆ្លើយ។ អ្វីដែលទាំងអស់គ្នា ត្រូវដឹង គឺគ្រប់ Telegram Channel ដែលបើកអោយ Comment បានគឺតែងតែមាន គ្រុបឆាត Connect ជាមួយហើយ។ យើងចូលទៅ Channel Info ហើយរកពាក្យ Discuss ទៅ អាច Join Group Chat បានហើយ រឺ Join តាម Link នេះក៏បាន https://t.me/rtakhcommunity 2- Auto Invest មិនមែនជាវិធីអាចអោយយើង ទិញហើយចំណេញទេ ហើយខ្ញុំក៏បានបញ្ជាក់ពី Premium Price ដែលយើងត្រូវ Pay បើយើងប្រើ Feature នេះ។ វាជា Feature មួយដែលជួយសំរួលពេលវេលា របស់យើង ដោយមិនបាច់ ខ្វល់ច្រើនពី Price Action ហើយយើង វិនិយោគតាមរបៀប DCA in រយះពេលវែង។ បើយើងគ្រាន់តែចង់ទិញ មួយភ្លែតៗ ហើយលក់យកចំណេញ វាមិនមែនជា Option ដែលគួរប្រើទេ។ ចឹងទាល់តែយើងយល់ពីវា ហើយសំរេចថា វាសម នឹងការវិនិយោគរបស់យើង រឺ ក៏អត់? សំរាប់ការចំណេញខាត គឺអត់មានខុសអី ពីទិញលក់ ធម្មតា ទេ មានតែខាតតំលៃ Premium តិចផង ព្រោះពេលវាទិញ Auto អោយគឺវាគិតតំលៃលើស តំលៃ Market តិចតួច។ ការចំណេញអាស្រ័យទៅលើ ការរើសកាក់ និង ពេលវេលាដែលយើងបាន ប្រើ Auto Invest នេះដែរ។ ឧទាហរណ៍ខ្ញុំ DCA Auto Invest នេះតាំង ពី Bear Market ពាក់កណ្តាលឆ្នាំ 2022 មកម្លេះ ចឹង តំលៃមធ្យម ក៏រៀងទាប ហើយនៅឃើញចំណេញ ខ្លះៗ។ តែឧទាហរណ៍ថា យើងចាប់ផ្តើម Auto Invest កាលពីដើមឆ្នាំ មកដល់ ឥលូវនេះ ទោះជារើសកាក់ ត្រូវយ៉ាងណា ក៏វាឃើញខាតដែថ ដោយសារតែ ទីផ្សារធ្លាក់ចុះទាំងអស់។ ចឹងហើយបានរបៀប DCA in/out រយះពេលវែង គឺយើង មិនសូវយកចិត្តទុកដាក់នឹងតំលៃ របស់កាក់ទេ តែយើងព្យាយាម សិក្សាពី Cycle និង សេដ្ឋកិច្ចពិភពលោកវិញ ថាពេលណាគួរចាប់ផ្តើមទិញ ហើយពេលណាគួរចាប់ផ្តើមលក់។ 3- សំរាប់ការរើសកាក់ណាដែល វិនិយោគ គឺមិនមានអ្នកណា ពូកែជាង អ្នកណាទេ។ យើងមានចំណេះដឹង ចំណង់ចំណូលចិត្តរៀងៗ ខ្លួន។ ការរើសកាក់ រើស Project គឺព្យាយាម ស្វែងយល់ពីវាដោយខ្លួនឯង ហើយយើងដឹងច្បាស់ថាយើងទិញដោយសារអី ដើម្បីពេលសំរេចចិត្តលក់ ក៏យើងដឹងថាលក់ដោយសារអី។ បើយើងទិញតាមគេ គេតាមដានច្បាស់លាស់ គេដឹងថា មានបញ្ហាណាមួយគេលក់បាត់ យើងអត់ដឹងអី ចេះតែ Hold ក៏អាចខាតដែរ។ បើយើងទិញតាមគេ ឧទាហរណ៍ថាគេមាន 1000$ គេ អាច Diversify បាន 10កាក់អីចឹងទៅ ដើម្បីការពារហានិភ័យ តែយើងមានតែ 10$ យើងមិនគួរវិនិយោគច្រើនកាក់ពេកទេ ព្រោះស្ថានភាពវាមិនដូចគ្នា។ ឧទាហរណ៍មួយទៀតអ្នកខ្លះគេមានលុយច្រើនហើយ គេទិញតែ BTC/ETH អីចឹងទៅដើម្បី សុវត្ថិភាព។ ជាចុងក្រោយ ការវិនិយោគ គឺមិនគួរ ទិញកាក់តាមគ្នា ទេ វាហានិភ័យណាស់ ព្រោះយើងមិនដឹងពីមូលហេតុដើម ថាហេតុអូបានគេទិញ។ ឧទាហរណ៍ថា ខ្ញុំបង្ហាញ កាក់ទាំងអស់ អោយឃើញ។ ហើយគ្នា យើងឃើញមាន Meme Coins ក្នុងនឹងដែរ តើគួរទិញទេ? ពេលខ្លះខ្ញុំទិញយូរហើយ, ពេលខ្លះខ្ញុំយកលុយ បាន Free ពី Airdrop មកទិញបែប High Risk High Return តែប្រើលុយតិចតួចទេ។ ចឹងវាមានហេតុផលច្រើន ដែលយើងសំរេចចិត្តទិញកាក់ រឺ Projects ណាមួយ។ យើងគួរតែព្យាយាមរៀនសូត្យពី ចំណេះដឹងទូទៅ ពាក់ពន្ធនឹងវិស័យនេះ ជាជាង ចង់បានចំណេញឆាប់ៗ ទៅ Trade Future, ទិញ Meme Coins, ទិញកាក់ តាម Idol អីនឹង គឺ ចុងក្រោយ យើងមិនសូវចេះអីហើយ ភាគច្រើនគឺ ខាតច្រើនជាង ចំណេញ។ គ្មានអ្វីដែលល្អជាង មានចំណេះដឹង ហើយសំរេចចិត្ត និង មានទំនួលខុសត្រូវដោយខ្លួនឯងទេ។ ហើយបើសួរថា ខ្ញុំថ្មីអត់ចេះអីទេបង មិនដឹងទិញអី? ទិញ BTC/ETH តិចតួច ហើយបន្តរៀនសូត្យ អោយចេះសិនទៅ មិនបាច់ទាន់ប្រញាប់ចង់ទិញតាមគេតាមឯងទេ។ សាកបណ្តើរ រៀនបណ្តើរ ទើបឆាប់ចេះតែ ត្រូវតែប្រើលុយតិចបំផុត ដែលអាចបាត់បាន ហើយកុំទាន់អាលគិតរឿងធ្វើសេដ្ឋី វាមិនងាយស្រួលដូចយើងគិតទេ។ មានចំណេះដឹងច្រើនហើយ រកចំណេញតាមក្រោយក៏មិនហួសពេលដែរ។ ទីផ្សារមិនទៅណាទេ ខ្លាចតែយើងជាអ្នករត់មុនផង ចឹងយើងនៅតែមានឧកាស ក្នុងការស្វែងរកប្រាក់ចំណេញបាននៅពេលណាមួយដែលយើង ត្រៀមខ្លួនរួចរាល់។