The Web3 Perspective
前往频道在 Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
显示更多2 857
订阅者
+124 小时
-57 天
+8730 天
帖子存档
2 856
https://youtu.be/AM12ElvyLG0
សួរស្តីទាំងអស់គ្នា នេះជាវីដេអូ ដែលយើងជជែកគ្នា ជាមួយ Brother KhmerXBT admin Channel “Soursdey Web3”។
His channel: https://t.me/soursdeyweb3
មានចំនុច ល្អៗ ជាច្រើន យើងទទួលបានពីការ ចែករំលែករបស់គាត់ ដែលគាត់ជាអ្នកធ្វើការ ពេញម៉ោង ធម្មតា ប៉ុន្តែ ពេលទំនេរ 100% គឺយកចិត្តទុកដាក់ ទៅលើ ការ Farm airdrops, និង ការវិយោគ Crypto។
គាត់ចាប់ផ្តើម ត្រូវពេលវេលា ដោយចំណាយទុនតិច ប៉ុន្តែអាច ទទួលបាន Airdrops ធំៗ ជាច្រើន ដែលគិតទៅអាចប្រហែល 50k ក្នុងរយះពេល ពីរឆ្នាំនេះ។ វាបានជួយអោយគាត់មាន Liquidity នៅក្នុងការបន្ត វិនិយោគលើ វិស័យមួយនេះ។
យើងក៏បានឆ្លើយសំនួរ ជាច្រើនរបស់ Community។
សង្ឃឹមថា វាបានផ្តល់ជាផលប្រយោជន៍ មួយជ្រុងណាមួយសំរាប់គ្នា យើងយកទៅពិចារណា បន្ថែម។
ជាចុងក្រោយចង់បញ្ជាក់ថា គ្រប់អ្វីដែលពួកយើង និយាយ ពិភាក្សា រឺ លើកឡើងនៅក្នុងវីដេអូ មិនប្រាកដថា ត្រឹមត្រូវទាំងអស់ទេ ជាពិសេស ឈ្មោះ Projects រឺ ឈ្មោះកាក់ផ្សេងៗ។ ស្តាប់យកជាយោបល់ និង ពត៍មាន តែសូមទៅធ្វើការ បន្ថែម ដោយខ្លួនឯង អោយបានច្បាស់លាស់ មុនសំរេចចិត្តធ្វើអ្វីមួយ។
2 856
សួរស្តីទាំងអស់គ្នា។ ស្អែកថ្ងៃពុធ ទី 11 ម៉ោង 8pm យើងនឹងមាន ការពិភាក្សាជាមួយ Brother ice ដែលជា Co-Founder នៅក្នុង “WAGMI Discord community”។
Discord link: https://discord.gg/UcjJdJdh
Discord ខាងលើពួកគាត់ មានការជជែកគ្នា ពី Airdrops, Trading និង ពត៍មាន Crypto ផ្សេងៗដែរ។
និយាយដោយត្រង់គឺ ខ្ញុំក៏មិនធ្លាប់ស្គាល់គាត់ដែរ តែឃើញគាត់តែងតែ ចែករំលែក ពី TA ខ្លះៗ នៅក្នុង Community យើង។ រឿងដែល ពិសេសគឺ គាត់តែងតែ ទទួលបាន launchpool រឺ Airdrop ពី Binance ច្រើនៗ ដែលថ្មីៗ នេះ ឃើញគាត់ទទួលបាន ដល់ទៅ 6k plus $MOVE។
ចឹងមានន័យថា គាត់មាន BNB ច្រើន។ ហើយ ETH ក៏អាចមានច្រើនដែរ ព្រោះគាត់ទទួលបាន Airdrops ពី EtherFi និង EigenLayer បានចំនួនច្រើនដូចគ្នា។
យើងនឹងពិភាក្សា ពីបទពិសោធន៍របស់គាត់ជាក់ស្តែង និង អ្វីដែលគាត់ត្រៀម សំរាប់ 2025។
ចឹងជួបគ្នា យប់ស្អែក ម៉ោង 8pm។
✨Link live stream: https://t.me/rtakhshare?livestream
2 856
+1
Previous post: https://t.me/rtakhshare/5407
មានអ្នក Farm Fuel Point ទេ? ខ្ញុំធ្លាប់និយាយពី Blockchain មួយនេះ ដែរ។ មើលផុសចាស់ខាងលើ។
គេមិនទាន់បញ្ជាក់ច្បាស់ទេ តែអ្វីដែលដឹងគឺ $Fuel នឹង TGE ក្នុងរយះពេល 2សប្តាហ៍ ទៀត។
ការ Farm point គឺនៅតែបន្ត។ Criteria អាចនឹងពាក់ពន្ធនឹង Point នេះដែរ។
Supply for community 20% តែប្រហែលមិនមែន សំរាប់ Airdrops ដំបូងនេះទាំងអស់ទេ។
More details: https://fuel.mirror.xyz/T6A4x8ReVu5ucAdwXXhrJawN9n4op7de4y7xW9MJ8ew
2 856
A great talk with brother @khmerxbt. Thank you for your good sharing.
And thanks for everyone for tune in.
See you tomorrow night again with brother @iceee_tmc
2 856
ចុម Airdrop ឥលូវ ចេញមក List ទាំងអស់ចឹងម៉ង។
$Move on Binance, Cooinbase, Upbit
$Me will be on Binance and Upbit too
😭ខ្ញុំលែង សូវ Farm airdrop ដូចមុន ដូចជាសំរេចចិត្ត ខុសហើយ។
2 856
+1
Previous post: https://t.me/rtakhshare/5725
ម្សិលមិញ ដល់ម៉ោង Airdrops, Wallet ខ្ញុំអត់ Eligible។ ទាល់តែតវ៉ា ក្នុង Discord បាន បានវិញ។ កុំអីខាត 70$ បាត់។
អ្នកមាន NFT មួយចំនួន ក្នុង ZKsync Ecosystem រឺ បាន Stake ZFI ចាប់ពី 2000ZFI ឡើង អាចទទួលបាន Airdrops $HEU។ លក្ខណ័ចូលទៅមើលផុស ចាស់ខាងលើរបស់ខ្ញុំ។
Claim here: https://www.heurist.ai/airdrop
2 856
ទំនេរ ចូលធ្វើ Quest លើ Superboard លេងៗ ផង។
Projects នេះសឹងតែ ស្រដៀង Layer3 ច្រើនដែថ តែ Support Cosmo Ecosystem ច្រើនជាង។ ជារួមគឺមាន គ្រប់ Blockchain EVM, Solana និង Cosmo។
UX/UI ទទួលយកបាន គ្រាន់តែនៅយឺត និង ពេលខ្លះ Error ច្រើន។ តែប្រសើរជាង Intract ឆ្ងាយ។
នៅសល់តែរឿង Raise Fund មួយទៀតទេ។ បើ Rasie Fund បាន ភាគរយច្រើនណាស់ ដែលនឹងមាន Airdrops ស្រដៀង Layer3។
បច្ចុប្បន្ន បញ្ចប់ Quest យកតែ ពិន្ទុសិន មិនមាន Mint CUBE អី ដូច Layer3 អស់លុយថែមទេ។ យើងចំណាយតែលុយ និង Gas fee ធ្វើ Quest តែប៉ុណ្ណោះ។
Campaign DeFi by RARI មាន Rewards ក្រោយចប់។
Campaign Mainstream with Soneium ជា Testnet blockchain របស់ Sony ដែលអត់ចំណាយលុយ ពិតប្រាកដទេ ចឹងចូលទៅធ្វើ លេងៗ ទៅ។ វាជា Layer2 របស់ ETH Ecosystem ដែរ ចឹងភាគច្រើន មិនសូវជាសង្ឃឹមមាន Airdrops Testnet ដូច AltVM ផ្សេងៗ ដែលយើងឃើញ Aptos, Movement អីទេ។
ជារួម ចាប់ផ្តើមប្រើ តាមសំរួល ដើម្បីបាន Interact លើ Blockchain ផ្សេងៗ និង សន្សំពិន្ទុ Supra អោយហើយ ពីដំបូងបែបនេះ។ បើ មួយឆ្នាំ ពីរឆ្នាំ ទៀតអី គេមាន Airdrop យើងមាន Level ខ្ពស់ស្រាប់។
ខ្ញុំប្រើ Layer3 ជិត ពីរឆ្នាំ តាំងពី 2023 មកដល់ 2024 ទើបបាន Airdrops។
Start here: https://superboard.xyz/quests
Learn web3 by doing these quest from platform like Layer3 and Superboard is a good way to go.
2 856
ពេលទាំងអស់គ្នា ចូលទៅ Community ណាមួយ យើងគួរតែ ព្យាយាមស្វែងយល់ ពី ការចែករំលែក របស់ ពួកគាត់ ថាភាគច្រើន គេនិយាយពីអ្វី? តើវាត្រូវនឹងអ្វីដែលយើងចង់បានទេ?
កុំមើលតែ ផុសថ្មីៗ បើមានពេលចូលមើលផុសចាស់ៗ ផុសដែលគេ Pin ជាដើម ដើម្បីដឹងថាពីមុនមក គេនិយាយពីអ្វីខ្លះ។
សំរាប់អ្នកថ្មី ច្បាស់ណាស់ ថា ពិបាកយល់ មិនហានសួរ ជាដើម។ ព្រោះសូម្បីតែពាក្យ កាត់មួយចំនួន ក៏យើងមិនទាន់ចេះច្បាស់ដែរ។
គោលដៅ គឺមិនមែន អោយយើងអាចចូលមក ចឹះភ្លាមៗ មួយថ្ងៃ ពីរថ្ងៃ នឹងទេ។ ជាគោលដៅគឺ ស្វែងយល់ទូទៅ មានចំនុចមិនយល់ ព្យាយាមទៅ សិក្សាខ្លួនឯងបន្ថែម នៅលើ X រឺ YouTube ជាដើម។ បើនៅតែឆ្ងល់ទៀត គួរ សួរគេទៅ ព្រោះវាមិនខាតអីទេ យ៉ាងច្រើន អត់មានអ្នកឆ្លើយ តែបើមានយើងចំណេញបាន ចេះ។
កុំគិតថាខ្លួនឯង អន់ពេលដែលសួរគេ។ តែក៏មិនមែន យើងត្រូវសួរគ្រប់ចំនុច គ្រប់ពេលដែរ។ យើងត្រូវតែព្យាយាម ស្វែងយល់ដោយខ្លួនឯងសិន ទើបយើង ងាយសួរ តែចំនុចសំខាន់ៗ ដែលយើងចង់ដឹង ហើយគេងាយប្រាប់។
ឧទាហរណ៍ បើយើងចូលមក សួរថា បងធ្វើមិច Farm airdrop បាន 10k? អានឹងគេពិបាកឆ្លើយណាស់។ តែបើយើងចាំផ្តើមស្វែងយល់ ខ្លះហើយ យើងមាន បី បួន Projects កំពុងតែចង់ Farm តែមិនច្បាស់ ពីរបៀបធ្វើខ្លះៗ អានឹងសួរ ចំៗ ចំនុចមក អាចមានអ្នកធ្លាប់ធ្វើ គាត់ជួយប្រាប់ហើយ។ វាបញ្ជាក់ថាយើងបាន សាកធ្វើ និង រៀនខ្លួនឯងខ្លះៗ ហើយបានអាចសួរ សំនួរ មួយចំនួនបាន។
ហើយត្រូវចាំថា គ្មានអ្នកណា ពូកែជាង អ្នកណាទេ គ្រាន់តែ គេមកមុន គេធ្វើបានច្រើនមុន គេដឹងច្រើនជាង តែប៉ុណ្ណឹង។ វិស័យនេះ ថ្មី ទាមទារ ការេៀនសូត្រ ច្រើន។ សញ្ញាបត្រ័ បណ្ឌិតមក ពី អាមេរិក ក៏ចូលមក មើលដឹងមុខក្រោយដែរ ខ្ញុំធានា។
ចឹងហើយមិនបាច់ អន់ចិត្ត រឺ ខ្លាចខ្លួនឯងអន់ពេកទេ។ មានពាក្យតែមួយគត់គឺ បន្តការរៀនសូត្យ។ ស្វែងរក Community ដែលយើង អាចឆ្លងឆ្លើយ អាចសួរនាំ បាន ហើយព្យាយាម សិក្សាខ្លួនឯងអោយបានច្រើន។ វីដេអូណែនាំ ជាភាសារខ្មែរ មានច្រើនណាស់ ត្រឹមឥលូវនេះ ដែលវាងាយស្រួល ស្រាវជ្រាវ ជាងមុន គ្រាន់តែថា បើចេះអង់គ្លេស ច្រើន វាជួយយើងបាន មួយផ្នែកធំ ក្នុងការ រៀនសូត្រ។
2 856
Repost from Soursdey Web3
Nexus Testnet Prover Node
ធ្វើការ Run Node ជាមួយនឹង Nexus Nestnet បានដោយងាយដោយ៖
1. Run Node លើ Browser
- ចូល https://beta.nexus.xyz/
- ចុច Connect
- ចូល Profile ហើយ Link Email
- បើក Browser ទុកចោល
2. សំរាប់អ្នកចង់ Run Node លើ Linux Server
- https://github.com/zunxbt/nexus-prover
2 856
Good morning ☀️
បើយើងភ័យ ពេល BTC ចុះប៉ុណ្ណឹង ប្រហែលត្រូវត្រៀមចិត្ត អោយបានច្រើនតិច ព្រោះថា នឹងមាន ស្ថានភាពបែបនេះ ច្រើនដង ហើយធ្លាក់ខ្លាំងជាងនេះ រហូតដល់គ្រប់គ្នា Fear សិន។
ដូចខ្ញុំធ្លាប់និយាយពីមុន ពេលខ្លះ ទីផ្សារធ្លាក់ចុះ មិនបាច់ឆ្ងល់ពេកថាមកពីអីទេ ព្រោះវាអាចមិនមានពត៍មានអាក្រក់អ្វីសោះ ក៏វាចុះបានដែរ ព្រោះវាជា ធម្មជាតិរបស់ ទីផ្សារ មិនថា Stock, Gold, Crypto។ ពេលដែលឡើងខ្លាំងពេក គ្រប់គ្នា Bullish, Long នាំអោយ Funding Rate ឡើងខ្ពស់, អ្នក Hold យូរៗមកហើយ ចាប់ផ្តើមចំណេញច្រើន។
ចឹងដល់ ចំនុចណាមួយនឹងមានគេ Take profit, ទីផ្សារធ្លាក់, Long liquidate រុញទីផ្សារធ្លាក់បន្ថែម ហើយ Funding rate និង Sentiment អាច Reset ឡើងវិញ។ ត្រឹមឥលូវនេះ មិនទាន់ឃើញចុះមកដល់ Neutral វិញផង តាំងពី ដើមខែ 11 មក។ មួយៗ នៅតែ Greed និង Extreme Greed នឹង។
ជារួមមកវិញ ហើងមិនអាចស្មានដឹង ពីទីផ្សារ 100% ទេ តែត្រូវយល់ពីស្ថានភាពទូទៅរបស់វា ហើយព្យាយាម DCA in, DCA out ដោយមានគំរោង ច្បាស់លាស់ វិញ ទើបមិនសូវ ប៉ះពាល់ អារម្មណ៍ ទៅតាមការ ឡើងចុះ របស់ទីផ្សារ។
អ្នកខ្លះភ័យពេកកាក់ធ្លាក់ អាចនឹងខំលក់ទាំងខាត។
អ្នកខ្លះគេ សប្បាយចិត្តពេលកាក់ធ្លាក់ ព្រោះគេបានទិញចូលបន្ថែម ក្នុងតំលៃទាប ដោយសារពេល ទីផ្សារកំពុងឡើងខ្លាំង ពិបាករកចំនុច ចូលទិញ ណាស់។
ចឹងព្យាយាម រៀនសូត្រ បន្ថែម ហើយ មើលមក Crypto ជា ការវិនិយោគ ជាជាង ការលេងល្បែង និង កន្លែងក្លាយទៅជាសេដ្ឋីលឿនៗ។
2 856
សួរស្តីទាំងអស់គ្នា។ ស្អែកថ្ងៃអង្គារ ទី 10 ម៉ោង 8pm យើងមានការពិភាក្សា ជាមួយ Brother KhmerXBT admin Channel “Soursdey Web3”។
His channel: https://t.me/soursdeyweb3
គាត់ជាអ្នក ជំនាញ Farm airdrops ម្នាក់នៅក្នុង Community របស់យើងដែរ ដែលធ្លាប់បាន Airdrops ធំៗជាច្រើន។ ថ្មីៗ នេះក៏ទើបតែទទួលបាន $Move ប្រហែល 4k។
យើងនឹងសួរនាំគាត់ពិការ Farm airdrops មួយចំនួន រួមទាំង កាតត្រៀមខ្លួន Take profit របស់គាត់នៅឆ្នាំក្រោយ តើគាត់គិតបែបណាខ្លះ។
ជួបគ្នា យប់ស្អែក ម៉ោង 8pm។
2 856
https://www.youtube.com/watch?v=1hXM6fLEy3s
នេះជាវីដេអូ ដែលយើងបានជជែកគ្នា ជាមួយ Brother Hunly Admin Channel “The Bit Wealth”
His channel: https://t.me/TheBitWealth
អធ្យាស្រ័យដោយសារប្រហែល 30mn ដំបូងខ្ញុំមិនបានថត Screen ចឹងខ្ញុំបានសង្ខេប ត្រួសៗ ប្រហែល 6mn មុនពេលបន្តទៅការ ពិភាក្សា របស់ខ្ញុំ ជាមួយគាត់។
យើងបានស្តាប់ពីបទពិសោធន៍ និង ការគិតរបស់គាត់ ដែលបានយល់ដឹង ពី BTC ហើយក៏សំរេចចិត្តថា DCA in ប្រចាំខែ ដោយមិនមានគំរោង ក្នុងការលក់ទេ។
គាត់ក៏បានឆ្លើយសំនួរ គ្នាយើងនៅក្នុង Live stream បានច្រើនផងដែរ។
2 856
+1
អ្នកដែល farm Anzen point អាច Claim airdrop $ANZ បានហើយ នៅលើ Base Network។
Claim here: https://app.sablier.com/airstream/0x164cd04a5209cae95bb976aae8abd66ee207f43a-8453/
តំលៃ បច្ចុប្បន្ន ប្រហែល 1ANZ = 0.0054$
2 856
Thanks you brother @hunly for your sharing tonight.
And thanks all of you for tune in and ask questions.
Appreciate the support 🙏
2 856
Congratulations for those who do testnet. I don’t get it as I skip nearly all the testnet.
2 856
មានរឿងមួយដែលខ្ញុំឃើញគ្នា យើងតែងតែច្រលំ ពី Wallet។
លុយទាំងអស់គ្មា នៅលើ Blockchain មិនមែន នៅក្នុង Wallet ណាមួយជាអ្នកគ្រប់គ្រងទេ។
Wallet ជា Front end UI មួយដែលអាចអោយយើង Interact នៅលើ Blockchain ទៅតាម Network ដែល Wallet នីមួយៗ អាច Support។
ឧទាហរណ៍ យើងបង្កើត Meta Mask Wallet ថ្មីមួយ ដោយមាន Seedphrase 12 ពាក្យ។ ហើយចាប់ផ្តើម Withdraw កាក់មួយចំនួនចូល។ លុយទាំងអស់គ្នា មិនមែន Meta Mask ជាអ្នកគ្រប់គ្រងទេ គឺវា នៅលើ Blockchain។
ទោះស្អែក Meta Mask បិទក្រុមហ៊ុន បិទ Wallet ក៏វាគ្មានបញ្ហាអីដែរ។ យក 12 ពាក្យ Seedphrase នឹងទៅ Import ក្នុង Wallet ផ្សេងៗ ដូចជា Rabby, Zerion អីទៅប្រើបានធម្មតាហើយ។
Seedphrase សំខាន់សំរាប់ Web3 wallet។ តែ Wallet មិនសំខាន់ទេ ប្រើមួយណាក៏បាន។
ដូចគ្នា សំរាប់ការ Stake កាក់។ យើង Stake លើ Blockchain មិនមែន Stake លើ Wallet ទេ។
ឧទាហរណ៍ មាន Kelp Wallet ដើម្បី Stake កាក់ Atom។ អោយតែមាន seedphrase យកទៅ Import ចូល Leap Wallet ក៏បាន នៅតែឃើញលុយ ឃើញកាក់ យើង Stake នឹងដដែល។
វាជារឿងមួយដែលឃើញគ្រប់គ្នា ចេះតែច្រលំថា Wallet ជាអ្នកទុកលុយយើង។
វាខុស ពីរ Web2 ខាងក្រៅ។ មានលុយក្នុង ABA មិនអាចទៅ Download App Acleda ហើយអាចឃើញលុយបានទេ ទាល់តែបាញ់ទៅ។
សង្ឃឹមថា អាចយល់បាន ខ្លះ និង ឈប់បាំគ្នា ច្រលំទៀត។
