The Web3 Perspective
前往频道在 Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
显示更多2 875
订阅者
-924 小时
+887 天
+9930 天
帖子存档
2 876
Boundless airdrops checker ចេញហើយ។
ខ្ញុំអត់បាន Airdrops ទេ តែបាន Token sale allocation។
ខ្ញុំទិញ 1000$ ក្នងតំលៃ 0.29$ ចឹងត្រូវបាន 3448 ZKC តែដោយសារ ខ្ញុំមាន Gold tire បាន 30% bonus ចឹង សរុប បាន 4482 ZKC។
Check here: https://airdrop.boundless.network/
2 876
និយាយលេងទុក មួយដុំ តែបើនិយាយការពិតវិញ ការ Farm CEX campaign ទាំងនោះ ក៏ជាជំរើសមួយល្អ ដែរ សំរាប់គ្នា យើងថ្មីៗ។
មួយវាស្រួលប្រើប្រាស់លើ Mobile UI ស្រាប់ដោយសារជា Wallet ដែលភ្ជាប់ជាមួយ CEX App យើងផ្ទាល់។
ពីរ វាមាន លក្ខណ័ មួយចំនួន ដែលងាយអោយយើងស្រួលធ្វើតាម។ ទោះជាពេលខ្លះ មិនគ្រប់លក្ខណ័ រឺ មានការផ្លាស់ប្តូរ ក៏យើងងាយដឹងថា យើងខ្វះអី ហើយអាចព្យាយាម បង្កើន VOL ពេលក្រោយទៀត។
វាមិនមែនធានា 100% ថាចំណេញច្រើនអីទេ ព្រោះពេលខ្លះ ក៏អាចខាតដែរ តែបើធៀបទៅនឹងការ Farm airdrops លើ Web3 ផ្ទាល់ ខ្ញុំគិតថាវានៅតែមាន ភាពងាយស្រួលជាង។
តិចលឺ គ្នាយើងផ្សេងៗ និយាយថា Scam Scam ច្រលំ ថា Scam អីមែនទៅ 🤣។ នាំគ្នានិយាយលេងទេ ហើយយើងមើលពី ជ្រុង Web3 Community ដែលគាត់ Farm ហើយចុងក្រោយឃើញគេបាន Claim មុន លក់មុន រឺ ពេលខ្លះបាន ច្រើនជាង user ដែលប្រើ Projects រាប់ឆ្នាំទៀត ទើបលើ X គេមិនសូវចូលចិត្ត ហើយតែងតែ ស្អប់ និង តវ៉ា ពេលឃើញ Projects ខ្លួន List លើ Alpha។
តែបើមើលពីជ្រុង យើងជា User វិញ ធ្វើយ៉ាងមិចក៏បាន អោយតែត្រូវនឹង ស្ថានភាពរបស់យើង ហើយយើងអាចទទួលយកបាន ពី Risk/Rewards របស់វា។
ខ្ញុំអត់ធ្វើ និង អត់តាមដាន ច្រើន ចឹងមិនមានអីចែលរំលែកទេ តែមាន Community ផ្សេង រឺ គ្រុបឆាត CEX ផ្ទាល់ ពួកគាត់ ជជែក ច្រើនពីរឿងនេះ។ បើចង់ច្បាស់ គួរ ចូលរួមជាមួយពួកគាត់ទៅ។
2 876
+1
😏 សូមអស់យោបល់ហើយ
មានតែ Binance Alpha Scam មួយចង់ទៅស្រុកហើយ ឥលូវ មាន OKX Boost អីណានោះទៀត 🥶
មិនបាច់ Farm airdrops ទៀតទេ។ Download តែ Binance និង OKX ប្រើទៅ លុយយកទៅណាអស់
2 876
Projects hack for 2M and we lose some hundred dollars?
I don’t feel anything as I used to go thru this chart for one night only 😎
If you don’t know it, you are not OG enough on web3 🤣
But better not go thru this pain.
2 876
ដូចជា បញ្ហាតែ LP ទេ, vault នៅអាច Withdraw បាន។ អ្នក Deposit តាម Momentum អាចចូលទៅ Withdraw លើ Nemo website ផ្ទាល់។
2 876
+1
Previous post about logX perp shutdown: https://t.me/rtakhshare/8371
ទៅស្រុកមួយទៀតហើយ។ ជាគំរោងដែលខ្ញុំនិយាយនៅក្នុង វីដេអូ Launchpad។
អ្នកទិញ ICO តំលៃ 15$, តាំងពី List មកតំលៃមិនដែលឡើងដល់ 10$ ទេ។ ឥលូវប្រកាសបិទ ទាំងនៅមាន បញ្ហាបំណុលច្រើន ចឹង អ្នកប្រើប្រាស់ ដែលប៉ះពាល់ ដោយសារការ Hack លើកមុន មិនអាចបាន ដើម មកវិញទាំងអស់ទេ។
ខ្ញុំគិតថាភាគច្រើន មិនសូវមានគ្នាយើងស្គាល់ រឺ ប្រើប្រាស់ទេ ប៉ុន្តែ Projects មួយនេះមុន TGE គឺល្បីគួរសម ដែលគេគិតថានឹងអាចទៅជា Web3 Exchange ធំមួយ ដោយសារមាន Account farm airdrops ធំៗ Promote ទាំងការ Farm airdrops និង ការទិញ ICO។
ដោយសារខ្ញុំមិនបាន Farm airdrops projects នឹងព្រោះត្រូវការ KYC ហើយដូចជា Block ប្រទេសយើង។ បើបាន Farm airdrops ប្រហែលជាទិញ ICO នឹងគេហើយ។
ខ្ញុំលើកឡើងដើម្បីអោយយើងយល់ពី Risk នៅក្នុង Investment។ ជាពិសេសគឺ Web3 នឹងតែម្តង, យើងមិនត្រឹមតែ Expose risk ទៅនឹងក្រុមហ៊ុនមិនល្អ អ្នកដឹកនាំមិនល្អទេ តែទោះជាគ្រប់យ៉ាងល្អទាំងអស់ យើងនៅ Expose risk នៃការ Hack មួយទៀត ដែលពេលខ្លះនឹងត្រូវ ធ្វើអោយ Projects ដួលបែបនេះ ហើយគេសងទៅតាមលទ្ធភាព មិនមានអ្នកណាមក ធានា លុយយើងថា សុវត្ថិភាព 100% នោះទេ។
ចឹងហើយ សូមប្រុងប្រយត្ន័ទាំងអស់គ្នា មិនថា Trading, Investing, farm airdrops, ទិញ ICO/IDO/Private sale/Public sale/Launchpad អីក៏ដោយ ត្រូវចាំមួយថា សុទ្ធតែមាន Risk។ បើយើងមិនអាចទទួលយក Risk នោះបានទេ មានន័យថា វាមិនសាកសម នឹងយើងទេ គួរធ្វើអីផ្សេង។
តែបើយើងអាចគ្រប់គ្រងវាបាន តាមធម្មតា High risk, High return វាពិតជាមាន ពិតប្រាកដ គ្រាន់តែមិនមែនពឹងលើសំណាងទេ គឺពឹងលើ ចំណេះដឹង បទពិសោធន៍ ការសិក្សាអោយបានច្រើន ហើយគ្រប់គ្រងហានិភ័យ នៃការវិនិយោគរបស់ខ្លួនអោយបានត្រឹមត្រូវ។
កុំជឿគេ រឿងរកលុយស្រួល, កុំជឿគេរឿង ដាក់លុយបានលុយ។
ដឹងទាំងចំនុចល្អ ដឹងទាំងចំនុចអាក្រក់ ដឹងទាំងចំណេញ ដឹងទាំងខាត ទើបធ្វើអោយយើង អាចកាត់បន្ថយហានិភ័យ បានច្រើន។
Good luck
2 876
+1
អ្នកមាន PayPal អាចយក Perplexity AI មួយឆ្នាំ Free បាន ស្មើរនឹង 240$។
Perplexity ឥលូវក៏មាន GPT5 model ក្នុងនឹងដែរ ចឹងយើងអាចប្រើប្រាស់ បានច្រើន Model ក្នុង AI តែមួយ។
Get it here: https://www.perplexity.ai/join/p/paypal-subscription
2 876
+1
អ្នកមាន OKX wallet ចូលទៅឃើញ Liveart airdrops checker ហើយ។
ជាទូទៅ ច្រើនតែ Exclusive លើ OKX មុនគេ។ Link ឆែកធម្មតា មិនទាន់មានទេ។
ស្មានតែ ដួលបាត់ហើយតើ Projects នឹង 😅
មិនដឹងថាបាន 2$ រឺ អត់ផង 688 កាក់នឹង។
2 876
បើទាំងអស់គ្នា តាមដាន ពត៍មាន Projects ច្រើន យើងនឹងឃើញថា មួយៗ ចាប់ផ្តើមទៅស្រុកបណ្តើរៗហើយ។
Projects ខ្លះ Build មក រ៉ាប់ឆ្នាំ ចេញកាក់ រួចហើយ បានតែបន្តិច ក៏បិទ រឺ ប្តូរ Road map ទៅធ្វើអ្វីផ្សេង។
នេះយើងមិនទាន់ចូលដល់ Bear market ដែល BTC ធ្លាក់ខ្លាំង ផង។ ចុះទំរាំ Bear market?
ចឹងហើយបានថា រឿង Altcoins កុំ All in លើ projects ណាតែមួយ។ កុំស្រលាញ់កាក់ខ្លាំងពេក រហូតដល់មិនហាន Take profit។ កុំគិតថា គ្រប់ Altcoins សុទ្ធតែអាចឆ្លងកាក់ ច្រើន Cycle ហើយឡើងមក ATH វិញបានដូច BTC, ETH, SOL…
សូមប្រុងប្រយត្ន័សំរាប់ការ វិនិយោគ។
វិធីដែលល្អបំផុត គឺ
1- Diversify មានន័យថា ទិញប្រភេទកាក់ធំខ្លះ តូចខ្លះ ក្នុងចំនួនសមរម្យមួយ។ តិចពេក ក៏អាចហានិភ័យ ព្រោះ អាចពីរ បីកាក់ ដែលយើងរើស ធ្វើមិនបានល្អ ទាំងអស់។ ច្រើនពេកក៏ហានិភ័យ ព្រោះយើងគ្មានពេលគ្រប់គ្រាន់ទៅតាមដាន គ្រប់ Projects ទេ។
ត្រឹម 5 ទៅ 10 កាក់ ហើយមានពេលតាមដាន គ្រប់គ្រាន់។ អាច Rebalance portfolio ពេលដែលចាំបាច់ រឺ Exit position, rotate position បានងាយស្រួល។
2- កុំ All in ទាំង FOMO និង កុំលក់ ទាំង Panic sell ពេលភ័យ។ រាល់ពេលទិញគួរមាន គំរោង ថា យើងនឹងចេញនៅពេលណា? ទាំងការចំណេញ និង ខាត។ ចំណេញប៉ុន្មាន ចាប់ផ្តើម Take profit? ខាតប៉ុន្មាន ចាប់ផ្តើម Take lose?
ការ ទិញ, ការ Take profit រឺ ការ Take lose បើអាចគឺយើង DCA មានន័យថា កុំទិញតែម្តង រឺ លក់តែម្តង ទាំងអស់។ បែងចែក កំរឹត នៃការទិញលក់ ចំនួនដង ទៅតាម ស្ថានភាពទំហំ ទឹកប្រាក់ជាក់ស្តែង របស់យើង។
ឧទាហរណ៍ យើងចង់ទិញកាក់មួយ 1000$ មិនគួរ ដាក់លុយថ្ងៃនឹង ទិញថ្ងៃនឹង 1000$ ភ្លាមទេ។ យើងអាចទិញ 5ដង មួយដង 200$ រឺ 10ដង មួយដង 100$ ទៅតាម ការគិតរបស់យើង ព្រោះ យើងមិនដឹងថា វានឹងបន្ត ឡើង រឺ វាអាចចុះមកវិញនោះទេ។ បើចេះ TA វិភាគខ្លះៗ កាន់តែល្អ ដើម្បីមើល Price level ដែលគួរ ចូលទិញ រឺ លក់។
ពេលលក់ក៏ដូចគ្នា ដែរ កុំលក់ម្តងទាំងអស់។ ទុកខ្លះបើយើងគិតថា វាអាចនឹងមាន ឧកាសឡើងទៀត តែ ដល់ ចំនុច មួយចំនួនដែលយើងកំណត់ហើយ គួរតែ Take profit កុំលោភលន់ ហើយចេះតែគិតថា ចាំលក់លើសនឹងទៀត។
—————————
ទាំងអស់នេះ ខ្ញុំនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយនិយាយពី ការ ទិញលក់ Spot position ទេ មិនមែនជាការ Trade ឡើយ។
គ្រាន់តែចង់ដាស់តឿន ថា Altcoins ភាគច្រើន គឺសុទ្ធតែអាច ធ្លាក់ 50%, 70%, 90%, 99.99999% បាន នៅពេលដែល Projects ដួល រឺ នៅពេលចូល ដល់ Bear market ដែល BTC ចាប់ផ្តើមធ្លាក់ខ្លាំង។
2 876
The starting point is always the hardest one.
You need real commitment, courage and fighting spirit.
It is never easy to learn something new especially relate to finance while you have a chance to lose money.
It is never easy to do something we’re not familiar with and lack of foundation knowledge.
That why it need ton of research, reading, watching, learning, trying, testing…
Don’t compare yourself with other people that has different position than you. Just push yourself forwards, find anything that benefits you the most, find anything that resonates with your true passion.
A successful life not measured by how much money you have but how much quality time you have with yourself and your loved one.
At the end of the day, time is the most precious thing in life that we cannot earn or buy it back.
So fight for your time back, we born to experience life with people around us especially our family.
2 876
+2
gm gm,
រៀងរវល់តិច អត់សូវបាន Update ពត៍មានអីទេ។
1- ម្សិលមិញ ខ្ញុំទើបតែទិញ ប្រហែល 5k YT sKAITO ទៀត អស់ 650$ ដែលនៅសល់ពេល ប្រហែល 144days ទៀត រហូតដល់ ចុងខែ 01-2026។
កាលពីទិញលើកមុន 850$ បាន 5k YT sKAITO មានរយះពេលប្រហែល 60ថ្ងៃ ដែលខ្ញុំទើបតែ Update លទ្ធផល ក្នុងវីដេអូចុងក្រោយ ដែលខ្ញុំទើបតែ Upload ចូល YouTube ចឹងអ្នកអត់សូវដឹងអាចទៅមើលវីដេអូនឹងសិនបាន។
ជារួមវគ្គមុន មិនចំណេញ អីទេ អាចថា ខាតតិចតួចផង។
ចឹងទិញទៀតធ្វើអី?
- រយះពេល បី ទៅ បួនខែ ទៀតនេះ នឹងជាពេល ដែល Projects ជាច្រើន ព្យាយាម TGE ហើយ Projects ដែលនឹង Airdrops អោយ KAITO staker អាចមានយ៉ាងហោចណាស់ ក៏ 15 ទៅ 20 projects ទៀតដែរ។ ចឹងខ្ញុំចង់ សាកល្បងម្តងទៀត។
- ពេលខ្ញុំមានលើស 5k YT sKAITO ខ្ញុំដឹងថាខ្ញុំនឹងបាន Airdrops projects ទាំងអស់នោះ ចឹងវាក៏ជាហេតុផល មួយដែលជំរុញ ខ្លួនឯងទៅឆែកមើល Projects ទាំងនឹង ដែលពេលខ្លះអាចនឹង បាន Airdrops បន្ថែម ច្រើនជាងអ្វីដែលបាន ពី Stake Kaito ទៀត។ ព្រោះតាមធម្មតាចេះតែខ្ចិលឆែកមើល Projects ថ្មីៗ 😅
ឧទាហរណ៍ករណី Projects Newton កាលពីវគ្គមុន បាន ពី Stake Kaito តែ 300$ ទេ តែដោយសារទៅ farm projects នឹងតាមដំណើរដោយមិនរំពឹងអីច្រើនទេ តែទៅបានពី airdrops ប្រហែល 700$ ពីការប្រើប្រាស់ Agent របស់គេ។
- បញ្ជក់ សំរាប់ការ stake Kaito គឺទាល់តែ stake ច្រើនព្រោះឥលូវនេះ គឺភាគច្រើន គេអោយចាប់ពី 5k sKAITO ឡើង។ សូម្បីខ្ញុំ មាន 1k sKAITO ហើយក៏អត់បាន airdrops ក្រោយៗ ពីរ បី projects នេះទៀតដែរ។ ចឹងហើយបានទិញ 5k YT sKAITO ម្តងទៀត។ ចឹងអ្នកចង់សាក កុំសាកតិចតួច អត់បានផលទេ។ ហើយបើទោះជាទិញ 5k YT ក៏មិនធានា ថា អាចចំណេញ ដែរ។ ទៅមើលវីដេអូខ្ញុំចុងក្រោយនឹងសិន ថាពីមុនខ្ញុំអាចបានអីខ្លះ។
2- ខ្ញុំទើបតែ pledge fund លើ Superfluid និង Everlyn ដែលកំពុង លក់ Token លើ Kaito Launchpad។ នៅសល់មួយទៀត Play AI ក៏ខ្ញុំនឹង Pledge ដែរ។
កុំសួរខ្ញុំថា គួរទិញ រឺ អត់? ព្រោះប្រាប់តាមត្រង់ខ្ញុំអត់ទាន់បាន មើល Projects ទាំងអស់នឹង បានច្រើនទេ។ តែដោយសារគេមាន ពេលកំណត់ ចឹងហើយដាក់ទុនតិចៗ ទាំងអស់ ដើម្បីបាន badge លើ Kaito។ ខ្ញុំ pledge 200$ ទាំងបី projects។
មិនច្បាស់ថា Badge នោះមានប្រយោជន៍អី រឺ ក៏អត់ទេ តែប្រហែល ពាក់ពន្ធនឹង Reputation របស់យើងខ្លះដែរ។
ចឹងអាចចាត់ទុកថា ខ្ញុំទិញ ព្រាវក៏បានដែរ។ មិនណែនាំ សំរាប់ទាំងអស់គ្នាធ្វើបែបនឹងតែ ប្រសិន បើយើង អាចយកទុនទៅធ្វើអីផ្សេងបាន មានប្រយោជន៍ជាងនេះ។
ចាំមើល Noted launchpad ទាំងអស់ដែលខ្ញុំទិញ និង លទ្ធផល ទាំងខាត ទាំងចំណេញ លើតារាង មួយ ស្រួល Update អោយគ្នាយើង តាមក្រោយ។
Enjoy your weekend
2 876
អ្នកទិញ Lombard លើ Buidlpad គេ Refund អោយវិញហើយ។
ខ្ញុំទិញបាន តែ 100$ នឹង 😅
អ្នកចូលរួម Event Undilute Allocation អាចទិញបាន ច្រើនតិច។
ដកលុយវិញយកទុកទិញ កាក់លើ Kaito Launchpad capital វិញ។
2 876
https://youtu.be/Wj1EKxEjafU
វីដេអូនេះ ខ្ញុំ និយាយពី Launchpad platform ពីរដែលខ្ញុំទើបតែទិញ Token sale។ ពន្យល់ខ្លះៗ ពីការមើល តំលៃលក់ និង ការប្រៀបធៀប Projects ស្រដៀងៗ គ្នា។
មិនមានវិធី ច្បាស់លាស់ 100% ណាដែលអាចមើលដឹងថា Projects ណាចំណេញច្រើន Projects ណាខាតនោះទេ មានតែការមើលពត៍មានទូទៅ តាមចំណេះដឹងយើងជាក់ស្តែង និង មើលការវិភាគរបា់គេផ្សេងៗ បន្ថែម ដើម្បីធ្វើការសំរេចចិត្ត។
ការទិញ Token sale ដូចជាការវិនិយោគទូទៅដែរ មិនមែន 100% ដឹងតែចំណេញទេ វាក៏មានហានិភ័យដូចតែគ្នា ដែលខ្ញុំក៏បានពន្យល់ នៅក្នុងវិដេអូនឹងដែរ។
ចុងក្រោយខ្ញុំ Update ពី លទ្ធផលដែលខ្ញុំធ្លាប់និយាយពីការ សាកទិញ YT sKATO អស់ 850$ តើចុងក្រោយចំណេញ រឺ ខាត?
ដើម្បិងាយយល់សូមមើល
- អត្ថបទចាស់ដែលខ្ញុំនិយាយ ពេលទិញ https://t.me/rtakhshare/7142
- រួចមើលវីដេអូពន្យល់ពី Projects pendle, កាក់ YT/PT : https://youtu.be/uezRmmcaHiM?si=SGgKnl3JbMepVuFf
—————————
Link មួយចំនួនដែលខ្ញុំនិយាយ នៅក្នុងវីដេអូ
Launchpad platform
- Kaito Capital Launchpad: https://yaps.kaito.ai/capital-launchpad
- Buidlpad: https://buidlpad.com/projects
- Coinlist: https://coinlist.co
Tool សំរាប់មើលពត៍មាន Projects
- CMC: https://coinmarketcap.com/
- Cryptorank: https://cryptorank.io/
Projects Pendle: https://www.pendle.finance/
2 876
Kaito capital launchpad កំពុងលក់ កាក់ ពីរ projects ទៀត។
2 នេះ ខ្ញុំអត់សូវស្គាល់ដែរទេ ចឹង ប្រហែលចាំមើលជិតដល់ចុងម៉ោង មានគេទិញច្រើន រឺ អត់។
ខ្ញុំប្រហែលទិញតិចតួច ដើម្បីយក Badge លើ Kaito ប៉ុណ្ណោះ។ មិនដឹងថា មានប្រយោជន៍អី រឺ អត់ទេ តែឃើញ រាល់ពេលយើងទិញ គេអោយ Badge តាម Projects នីមួយៗ។
គ្នាយើងអាចឆែកមើល ខ្លួនឯង ទៅលើ Projects ទាំងនោះ ហើយ ចង់ទិញ រឺ អត់ សំរេចចិត្តដោយខ្លួន ឯង ព្រោះ ខ្ញុំក៏មិន សុវបាន Research 2 projects នេះដែរ។
https://yaps.kaito.ai/capital-launchpad
现已上线!2025 年 Telegram 研究 — 年度关键洞察 
