ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

前往频道在 Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

显示更多
6 652
订阅者
无数据24 小时
+47 天
+2930 天
帖子存档
អនុមោទនាបុណ្យ មាឃបូជា ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ 🌐 Hun Mane
អនុមោទនាបុណ្យ មាឃបូជា ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

⚔️ សង្គ្រាមបារាំង-សៀម ១៩៤១៖ ការការពារដ៏ក្ដៅគគុកដើម្បីទឹកដីកម្ពុជា! 🇫🇷🤝🇰🇭 តើអ្នកដឹងទេថា នៅខែមករា ឆ្នាំ១៩៤១ បារាំងបានបើកការវាយប្រហារយ៉ាងចាស់ដៃទៅលើកងទ័ពសៀម ដើម្បីការពារទឹកដីនៃអាណានិគមរបស់ខ្លួន (កម្ពុជា) ពីការឈ្លានពាន? ខាងក្រោមនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំង ៣ ដែលយើងគួរចងចាំ៖ ១. ការពារដែនអាកាសអង្គរវត្ត (១០ មករា ១៩៤១) ✈️ នៅពេលដែលយន្តហោះសៀមហោះមកក្បែរតំបន់សៀមរាប បារាំងបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនចេញទៅស្ទាក់ចាប់ភ្លាមៗ។ លទ្ធផលគឺ បារាំងបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែកសៀម ១គ្រឿង (ប្រភេទ Ki-30) ដើម្បីបញ្ឈប់ការប៉ុនប៉ងបំផ្លាញមកលើទឹកដីសៀមរាបយើង។ ២. មហាសោកនាដកម្មរបស់ជើងទឹកសៀម (១៧ មករា ១៩៤១) ⚓️ នេះជាប្រវត្តិសាស្ត្រដែលសៀមមិនអាចបំភ្លេចបាន! នាវាពិឃាដបារាំងឈ្មោះ "ឡាម៉ុតពីកេ" (Lamotte-Picquet) បានវាយកម្ទេចកងទ័ពជើងទឹកសៀមនៅកោះឆាង។ ត្រឹមតែមួយប៉ប្រិចភ្នែក នាវាពិឃាដសៀម ៣គ្រឿង ត្រូវបានបាញ់ពន្លិច និងខូចខាតនាវាយាម ១ទៀត។ ការវាយប្រហារនេះធ្វើឱ្យសៀមបាត់បង់កម្លាំងជើងទឹកសរុបដល់ទៅ ៤០%។ ៣. អាវុធនៃសតវត្សរ៍ទី២១ (២០០៨ - បច្ចុប្បន្ន) 🗺️ សង្គ្រាមសម័យថ្មីមិនប្រើកាំភ្លើងទេ គឺប្រើ "ច្បាប់និងឯកសារ"។ ក្នុងជម្លោះព្រំដែនជាមួយសៀម (តាំងពីឆ្នាំ ២០០៨ រហូតមកដល់ការបោះបង្គោលព្រំដែនសព្វថ្ងៃ) បារាំងបានដើរតួជាខ្នងបង្អែកផ្នែកឯកសារដ៏រឹងមាំ។ ផែនទី និងសន្ធិសញ្ញាដែលបារាំងបន្សល់ទុក គឺជាអាវុធដ៏មុតស្រួចដែលជួយឱ្យកម្ពុជាមានប្រៀបផ្នែកច្បាប់លើឆាកអន្តរជាតិ។ សរុបមក បារាំងមិនត្រឹមតែដាក់អាណានិគមទេ តែក្នុងនាមជាអ្នកគ្រប់គ្រង បារាំងបានបំពេញកាតព្វកិច្ចការពារទឹកដីនេះយ៉ាងពេញទំហឹងពីការឈ្លានពានរបស់បរទេស។ Merci France! 🇫🇷 អ្នកនិពន្ធ​ខ្មែរអង្គ​រ #History #Cambodia #ThaiFrenchWar #LamottePicquet #1941History #SiemReap #Battambang #ប្រវត្តិសាស្ត្រ #ព្រំដែនកម្ពុជា #KohChangBattle #អំពីជាតិខ្មែរ

Repost from SBM News
ថៃបន្តគេចវេះមិនចូលប្រជុំ JBC និងមិនព្រមបញ្ជូនក្រុមវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា អានអត្ថបទពេញ | កម្មវិធីទូរស
ថៃបន្តគេចវេះមិនចូលប្រជុំ JBC និងមិនព្រមបញ្ជូនក្រុមវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា អានអត្ថបទពេញ | កម្មវិធីទូរស័ព្ទ | តេឡេក្រាម

កាលពីដើម ទម្រាំបានក្លាយជាមន្រ្តីធ្វើការក្នុងរាជការមួយៗគឺលះបង់ ប្រឹងប្រែង មានស្នាដៃច្រើនណាស់ ។ ដូច្នេះ គ្រប់មន្រ្តីរាជការគួរមា
កាលពីដើម ទម្រាំបានក្លាយជាមន្រ្តីធ្វើការក្នុងរាជការមួយៗគឺលះបង់ ប្រឹងប្រែង មានស្នាដៃច្រើនណាស់ ។ ដូច្នេះ គ្រប់មន្រ្តីរាជការគួរមាន២ចំណុចនេះ៖ » បម្រើរាស្រ្ត ៖ ត្រូវចេះស្រឡាញ់ ណែនាំ ដោយចាត់ទុក្ខពលរដ្ឋជាគ្រួសារខ្លួន។ បើពលរដ្ឋខុស ត្រូវចេះណែនាំ ពន្យល់អោយដឹងច្បាប់ទម្លាប់សិន មុនអនុវត្តទោសតាមច្បាប់ ។ កុំធ្វើជាមន្រ្តី អាងអំណាច សម្លុត គម្រាមពលរដ្ឋទាំងដែលខ្លួនកំពុងបើកលុយពីរាស្រ្ត ។ » បម្រើរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ៖ ត្រូវចាំថា អំណាចរបស់អ្នកគឺជាការផ្តល់ឱកាស ការទុកចិត្តពីថ្នាក់ដឹកនាំ អោយជួយរដ្ឋាភិបាលមើលថែរ គ្រប់គ្រង ដោះស្រាយពលរដ្ឋក្នុងមូលដ្ឋាន ។ ដូច្នេះ ដើម្បីតបស្នងសងគុណ ដល់ថ្នាក់ដឹកនាំដែលបានទុកចិត្ត ផ្តល់តំណែង តួនាទី គឺត្រូវស្មោះត្រង់ លះបង់ អប់រំ បម្រើពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយសុចរិតភាព និងគុណធម៌ ក្នុងភាពជាតំណាងថ្នាក់ដឹកនាំ ។

Repost from PNN NEWS
ហ្វ៊ីលីពីនថ្លែងថាសមាគមអាស៊ានមិនអាចស្វែងរកសហមតិកុងសង់ស៊ីសដើម្បីទទួលស្គាល់ការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាទេ

វីដេអូសង្ខេបសកម្មភាពរបស់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅថ្ងៃទី៣១ មករា ២០២៦ ខេត្តព្រះវិហារ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សម្តេច ហ៊ុន ម៉ាណែត៖ "ការលំបាករបស់ពលរដ្ឋនៅតាមជាយដែន គឺជាការលំបាករបស់ប្រជាជាតិខ្មែរទាំងមូល" . ប្រសាសន៍ សម្តេច ហ៊ុន ម៉ាណែត ក្នុងពេលជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី ៣១ មករា ២០២៦។

Repost from AKP News
គណៈកម្មការ JBC ភាគីកម្ពុជា ស្នើសាជាថ្មី ទៅគណៈកម្មការ JBC ភាគីថៃ ចំនួន ៤ចំណុច តាមរយៈកំណត់ទូតចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដូចខា
គណៈកម្មការ JBC ភាគីកម្ពុជា ស្នើសាជាថ្មី ទៅគណៈកម្មការ JBC ភាគីថៃ ចំនួន ៤ចំណុច តាមរយៈកំណត់ទូតចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដូចខាងក្រោម៖ ១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្ត ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងបង្គោល ព្រំដែនលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ២- ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីពីរ ខែកុម្ភៈ ឆ្នាំ២០២៦។ សូមបញ្ជាក់ជូនថា ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង និងការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) ដែលជាយន្តការបច្ចេកទេសស្ថិតក្រោមគណៈកម្មការ JBC គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នាពេលកន្លងមក។ ៣- គណៈកម្មការ JBC ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ ព្រមទាំងសកម្មភាពទាំងឡាយ ដែលនាំឱ្យមានការផ្លាស់ប្តូរបរិស្ថានតំបន់ព្រំដែន ដែលផ្ទុយទាំងស្រុងទៅនឹងមាត្រា៥ នៃ MOU ឆ្នាំ២០០០ និង កថាខណ្ឌទី២ ទី៣ និងទី៤ នៃសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC។ ៤- គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានស្រាយបំភ្លឺជូនគណៈកម្មការ JBC ភាគីថៃ ដែលនាពេលកន្លងមក ភាគីថៃបានលើកឡើងដោយពុំត្រឹមត្រូវថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនពុំអាចអនុវត្តបានទេ ដរាបណាមិនទាន់បានដោះមីនឱ្យអស់នៅតាមបណ្តោយព្រំដែនតាមរយៈយន្តការ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ដែលស្ថិតក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ក្នុងន័យនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ទៅភាគីថៃថា ការងារ ដោះមីនដែលបម្រើឱ្យគោលដៅវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែននាពេលកន្លងមក គឺត្រូវបាន អនុវត្តដោយក្រុមការងារដោះមីនដែលស្ថិតក្រោមយន្តការគណៈកម្មការ JBC ដូចមានចែងក្នុងមាត្រា៣ នៃ MOU ឆ្នាំ២០០០ និងប្រការ២.៤ នៃ TOR ឆ្នាំ២០០៣។ —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from PNN NEWS
ទស្សននយោបាយ៖ អាស៊ាន ព្រមអង្គុយស្តាប់បញ្ហាតាមព្រំដែនកម្ពុជា-ថៃ តែនៅបន្តស្ងាត់ស្ងៀម!

Repost from Kampuchea Thmey TV
វេទិកាអ្នកជំនាញ៖ តើនរណានឹងក្លាយជាមេដឹកនាំថ្មីរបស់ថៃ ហើយបញ្ឈប់ការឈ្លានពានមកលើកម្ពុជា? https://youtu.be/BfzqN7gwWP4

🎥ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ តើអ្វីទៅជាបទដាក់ឱ្យប្រើប្រាស់ទីកន្លែងសម្រាប់ធ្វើពេស្យាចារ? តើបុគ្គលដែលប្រព្រឹត្តអំពើនេះប្រឈមទោសទណ្ឌអ្វីខ្លះ? 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

ជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ថ្ងៃទី៣១ មករា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Repost from N/a
📍វគ្គថ្មី​ និស្សិតច្បាប់ :​ 📚​​ឆ្នាំទី​ ​1-4 សេចក្ដី​ផ្តេីម​​សិទ្ធ​ប្រត្សក្យ​:​ 31/01/26 ក្រមរដ្ឋ​ប្បវេណី​ .​ ចូលរៀន​:​ 04/
+5
📍វគ្គថ្មី​ និស្សិតច្បាប់ :​ 📚​​ឆ្នាំទី​ ​1-4 សេចក្ដី​ផ្តេីម​​សិទ្ធ​ប្រត្សក្យ​:​ 31/01/26 ក្រមរដ្ឋ​ប្បវេណី​ .​ ចូលរៀន​:​ 04/02/26 នីតិវិធី​រដ្ឋ​ប្បវេណី​ .​ចូលរៀន​:​ 31/01/26 នីតិវិធី​ព្រហ្ម​ទណ្ឌ​​ .​ ចូលរៀន​:​ 0​3/02/26 នីតិ​ព្រហ្មទណ្ឌ​ .​ចូលរៀន​:​ 07/03/26 នីតិវិធី​ព្រហ្ម​ទណ្ឌ​​ .​ ចូលរៀន​:​ 07/02/26 ចុះឈ្មោះ​👉Telegram: https://t.me/Prjusticpr 👉Telegram: https://t.me/Visal_Mao 🗂Telegram channel: https://t.me/Daravanlaw​ សូមអរគុណ។

បន្តជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំន
+9
បន្តជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំនួន១២៨២គ្រួសារ និងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែចំនួន៧៧៤គ្រួសារ។ គោលការណ៍​អាទិភាពរបស់រាជរដ្ឋាភិបាល​កម្ពុជា​ មាន២​ គឺ​ ការពារទឹកដី​ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ដូចនេះអ្វីៗដែលយេីងបាននឹងកំពុងធ្វេី​ គឺជាសាក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ​ ក្រុមការងារគ្រប់លំដាប់ថ្នាក់​ ពិសេសអាជ្ញាធរមូលដ្ឋានបានប្រេីប្រាស់កម្លាំងសរុបរួមគ្នា​ គ្រប់យន្តការ​ សំដៅធានាដល់ការបម្រេី​ និងផ្តល់ជម្រកសុវត្ថិភាព​ជូនដល់ប្រជាពលរដ្ឋ​ ហេីយនឹងឈានឆ្ពោះទៅស្តារឡេីងវិញឱ្យបានល្អប្រសេីរ។ ខេត្តព្រះវិហារ ថ្ងៃសៅរ៍ ទី៣១ មករា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia