ch
Feedback
ឯកសារច្បាប់​ រដ្ឋបាលសាធារណៈ

ឯកសារច្បាប់​ រដ្ឋបាលសាធារណៈ

前往频道在 Telegram

ចែករំលែកឯកសារប្រឡងក្របខណ្ឌរដ្ឋ​ ឯកសារច្បាប់ រដ្ឋបាលសាធារណៈ

显示更多
6 155
订阅者
+624 小时
+207
+22330
帖子存档
1នាក់ក្នុងចំណោមកងទ័ព្ទ20នាក់ដែលគាត់រត់រួចពីដំដាប់ដៃចោរសៀមចាប់ទៅ 💔😰🇰🇭

ស៊ីម៉ាក់៖ នេះជាគ្រាប់បែក MK-84​ ទម្ងន់ជិត១តោន​ (១,០០០គីឡូក្រាម)​ ប្រវែងប្រមាណ៣.៥ម៉ែត្រ​ មានជាតិផ្ទុះជាង៥០០គីឡូក្រាម​ ដែលកងទ័ព
+2
ស៊ីម៉ាក់៖ នេះជាគ្រាប់បែក MK-84​ ទម្ងន់ជិត១តោន​ (១,០០០គីឡូក្រាម)​ ប្រវែងប្រមាណ៣.៥ម៉ែត្រ​ មានជាតិផ្ទុះជាង៥០០គីឡូក្រាម​ ដែលកងទ័ពអាកាសថៃទម្លាក់មកលើកម្ពុជាថ្មីៗនេះ។ លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់បានបញ្ជាក់នៅថ្ងៃទី៣០ កក្កដានេះ ថា MK-84​ ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84)។ គ្រាប់បែកប្រភេទMK-84នេះ​ ក៏កម្រប្រេីប្រាស់ទម្លាក់ណាស់​ កាលពីសម័យសង្គ្រាមឥណ្ឌូចិន។ ប្រភព៖ Thmey Thmey

ពួកចោរសៀមវាពិតជាសាហាវណាស់😭🙏
+2
ពួកចោរសៀមវាពិតជាសាហាវណាស់😭🙏

ពិតជាឈឺចាប់ណាស់! 😭🙏 ក្នុងចំណោម ទាហានកម្ពុជា ២០ រូបដែល ទាហានថៃ ចាប់យកទៅ គឺ មានម្នាក់រត់រួច និង ២ នាក់ទៀត សង្ស័យ ថៃ បានបាញ់ផ្តាច់ជីវិត បាត់ទៅហើយ ប្រភព៖ Fresh News

នេះ​ជា​ពេល​ដែល​ត្រូវ​និយាយ​អំពី​ ៖ ទាហាន​ថៃ​ពិត​ជា​បាន​ចាប់​ទាហាន​កម្ពុជា ជិត​ ២០​នាក់​ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បាន​ឲ្យ​ដឹង​ថា ពិតជាមានការចាប់ទាហានកម្ពុជា ២០នាក់ ដោយទាហានថៃ។ ម្នាក់បានរត់រួចខ្លួន ១៩នាក់ត្រូវបាននាំយកទៅថៃហើយខ្លះប្រហែលត្រូវទាហានថៃសម្លាប់។ ព្រឹត្តិការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី ២៩ កក្កដា ម៉ោងជាង ៥ព្រឹក។ សកម្មភាពនេះជាការរំលោភលើបទឈប់បាញ់គ្នាប្រព្រឹត្តដោយភាគីថៃ។ ----- 🙏​ នេះ​ជាការ​បកស្រាយ​នៃ​ការ​ទប់ស្កាត់​បង្ហោះ​ម្សិលមិញ​។​ ព្រោះ​យេីង​មាន​ពេលវេលា​ច្បាស់លាស់​ក្នុង​បង្ហាញ​ចេញ​ទៅ​ពិភពលោក​។ ប្រភព​ :​ https://www.facebook.com/share/v/1EwNSQayaw/?mibextid=wwXIfr

(ប្រភព ខៀវ កាញារីទ្ធ) អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតសិង្ហបុរី រួមទាំងបណ្តាអនុព័ន្ធ និងសេនានុព័ន្ធនានាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ចុះត្រួតពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។

ធនាគារអេស៊ីលីដា ប្រកាសលុបចោលបំណុលទាំងស្រុងតែម្ដង ជូនយោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូ
ធនាគារអេស៊ីលីដា ប្រកាសលុបចោលបំណុលទាំងស្រុងតែម្ដង ជូនយោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដី ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសសូមជម្រាបដំណឹងជូន អតិថិជន និងសាធារណជន មេត្តាជ្រាបថា យោងតាមសេចក្តីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំលេខៈ ធ១៧.០២៥.០១៩ ស.ក.ណ.ន ចុះថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារជាតិ នៃ កម្ពុជា ក្រោមការដឹកនាំរបស់ លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ រាល់កិច្ចការចាំបាច់នានា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងសហការចូលរួមក្នុងការសម្របសម្រួលធ្វើកិច្ចការដ៏មានសារៈសំខាន់នេះ ជាមួយធនាគារជាតិ នៃ កម្ពុជា។

ធនាគារអេស៊ីលីដា សម្រេច​លុបចោលបំណុលទាំងស្រុងតែម្ដង ជូនយោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារប
ធនាគារអេស៊ីលីដា សម្រេច​លុបចោលបំណុលទាំងស្រុងតែម្ដង ជូនយោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា🙏🇰🇭 តំបន់សុខភាព JOIN ⚕️

Repost from Noobie GMK
ដំណឹងល្អ! ធនាគារជាតិ ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លុបចោលឥណទានរហូតដល់ចំនួន ៨០លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិ
ដំណឹងល្អ! ធនាគារជាតិ ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លុបចោលឥណទានរហូតដល់ចំនួន ៨០លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។ 🇰🇭 ប្រភព៖ https://www.facebook.com/nationalbankofcambodiaofficial/posts/pfbid0VU6bzjP4HtTtvB9ARjKcuC26HR6WQkJpKhZnw4LAg7uDKmkYaXMAmsdeJxP7e9ztl

Repost from Khmerload
ទឹកមុខបញ្ជាក់អំពី ទំនួលខុសត្រូវដ៏ធំធេងចំពោះជាតិ 🇰🇭 ពលរដ្ឋខ្មែរ សូមធ្វើការអរគុណលោកទាំងទ្វេអស់ពីចិត្ត ដែលលោកខិតខំស្វែងរកសន្ដិ
+1
ទឹកមុខបញ្ជាក់អំពី ទំនួលខុសត្រូវដ៏ធំធេងចំពោះជាតិ 🇰🇭 ពលរដ្ឋខ្មែរ សូមធ្វើការអរគុណលោកទាំងទ្វេអស់ពីចិត្ត ដែលលោកខិតខំស្វែងរកសន្ដិភាពសារជាថ្មីសម្រាប់ប្រជាជនខ្មែរ ពួកយើងសូមធ្វើការដឹងគុណ និងចងចាំទង្វើដ៏សែនអស្ចារ្យមួយនេះ ក្នុងក្រអៅបេះដូងជានិច្ច។ ពួកយើងពិតជាមានមោទនភាព ដែលមានវិរៈជនដូចជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើជាអ្នកដឹកនាំ។ 🙏🙏🙏

ម៉ាឡេសុី បញ្ជូនមេបញ្ជាការទ័ពមកសើបអង្កេតព្រុំដែនយប់នេះ

ដំណឹងល្អ អេមេរិកសម្រេច ជួយវឹកវឺនដល់កងទ័ពខ្មែរចាប់ពីពេលនេះទៅ

+3
សំណួរ_ចម្លើយ_នីតិព្រហ្មទណ្ឌ.pdf1.01 KB

ពួកយើងជាកូនខ្មែរ ជនជាតិខ្មែរ ទូទាំងប្រទេស សូមគោរព ដឹងគុណនិង កាន់ទុក្ខដល់ វីរះកងទ័ពខ្មែរ 🇰🇭ដែលបានពលីជីវិត ក្នុង សមរភូមិ ដ៏អង
+9
ពួកយើងជាកូនខ្មែរ ជនជាតិខ្មែរ ទូទាំងប្រទេស សូមគោរព ដឹងគុណនិង កាន់ទុក្ខដល់ វីរះកងទ័ពខ្មែរ 🇰🇭ដែលបានពលីជីវិត ក្នុង សមរភូមិ ដ៏អង់អាចក្លាហាន  ពួកយើង នឹងចង់ចាំទុកនូវ វីរៈភាពដ៏អស្ចារ្យ មួយនេះ 🥹🥹🥹🙏🙏🙏🇰🇭🇰🇭🇰🇭

Repost from Khmerload
កងទ័ពថៃ ប្រកាសទទួលស្គាល់បទឈប់បាញ់នៅទូទាំងតំបន់ព្រំដែនជាមួយកម្ពុជា មុនកិច្ចប្រជុំ GBC ប្រភព៖ Fresh News

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគព្រមទាំងរបស់របរប្រើប្រ
+9
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគព្រមទាំងរបស់របរប្រើប្រាសចាំបាច់ជាច្រើនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងជំរំសុវត្ថិភាព។ នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកចំនួន២.៤០០គ្រួសារស្មើនឹង៨.៣៣៥នាក់ដែលកំពុងប្រមូលផ្តុំនៅក្នុងមណ្ឌលសុវត្ថិភាពចំនួន៣ទីតាំងស្ថិតក្នុងខេត្តសៀមរាបរួមមាន៖មណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចំនួន ១.០០០ គ្រួសារស្មើនឹង៣.៨៦៨នាក់ មណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តចារឈូក ភូមិជូនស្វា ឃុំចារឈូក ស្រុកអង្គរជុំមានចំនួន៤០០គ្រួសារស្មើនឹង១.២៨៩នាក់ និងមណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តជ្រោយនាងបួន ភូមិជ្រោយនាងបួន ឃុំជ្រោយនាងបួន ស្រុកស្រីស្នំ ខេត្តសៀមរាបចំនួន១.០០០គ្រួសារស្មើនឹង៣.១៧៨នាក់។ ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិតបានសំណេះសំណាល និងបានផ្តល់ស្បៀងអារហារ និងរបស់របរប្រើប្រាសចាំបាច់ជាច្រើនជូន បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង២.៤០០គ្រួសារនូវថ្នាំពេទ្យ តង់ មុង កន្ទេល អង្រឹង ក្រម៉ា ភួយ ខ្នើយ សាប៊ូ ដែកកេស ព្រមទាំងស្បៀងអាហារ មានអង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី សាច់ក្រក ឆៃប៉ូវ ត្រីប្រាហើម សៀងផ្អែមជាដើមដើម្បីផ្គត់ផ្គង់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងបរិភោគដែលអាចដោះស្រាយការលំបាកនៅចំពោះមុខមួយគ្រានេះ។ ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹកដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នាក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។ ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។ ខេត្តសៀមរាប ថ្ងៃអង្គារ ទី២៩ កក្កដា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia