The CamEngineer - Guides
Channel តេឡេក្រាមផ្លូវការរបស់ CamEngineer ដែលនឹងចែករំលែកចំណេះដឹងជារៀងរាល់ថ្ងៃ ក្រុមការងារយើងខ្ញុំក៏មានទទួលសិក្សាគម្រោងប្លង់, គូរប្លង់គ្រឿងផ្គុំសំណង់ និងលើកតម្លៃសាងសង់ផងដែរ ទាក់ទងសួរព័ត៌មានលម្អិតតាមរយៈ៖ @NICH_CSDC
显示更多📈 Telegram 频道 The CamEngineer - Guides 的分析概览
频道 The CamEngineer - Guides (@cam_engineer) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 478 名订阅者,在 教育 类别中位列第 18 591,并在 柬埔寨 地区排名第 526 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 478 名订阅者。
根据 16 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -105,过去 24 小时变化为 -4,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 15.34%。内容发布后 24 小时内通常能获得 8.69% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 608 次浏览,首日通常累积 911 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 7。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“Channel តេឡេក្រាមផ្លូវការរបស់ CamEngineer ដែលនឹងចែករំលែកចំណេះដឹងជារៀងរាល់ថ្ងៃ
ក្រុមការងារយើងខ្ញុំក៏មានទទួលសិក្សាគម្រោងប្លង់, គូរប្លង់គ្រឿងផ្គុំសំណង់ និងលើកតម្លៃសាងសង់ផងដែរ
ទាក់ទងសួរព័ត៌មានលម្អិតតាមរយៈ៖ @NICH_CSDC”
凭借高频更新(最新数据采集于 17 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。
数据加载中...
| 日期 | 订阅者增长 | 提及 | 频道 | |
| 17 九月 | 0 | |||
| 16 九月 | +1 | |||
| 15 九月 | 0 | |||
| 14 九月 | 0 | |||
| 13 九月 | 0 | |||
| 12 九月 | +2 | |||
| 11 九月 | 0 | |||
| 10 九月 | 0 | |||
| 09 九月 | 0 | |||
| 08 九月 | +1 | |||
| 07 九月 | 0 | |||
| 06 九月 | 0 | |||
| 05 九月 | 0 | |||
| 04 九月 | 0 | |||
| 03 九月 | +3 | |||
| 02 九月 | 0 | |||
| 01 九月 | 0 |
| 2 | 🔴🔴🔴 សម្រាប់អ្នកចង់ចេះលើការប្រើប្រាស់កម្មវិធី Robot ក្នុងការឌីស្សាញគ្រឿងផ្គុំសំណង់តាំងពីផ្នែកខាងក្រោមបំផុតនៃអគារ រហូតដល់ផ្នែកខាងលើបំផុត តោះរួសរាន់ឡើងណា៎ ‼️‼️‼️
—————
✅ឈុតទី១ តម្លៃ 25$ (តម្លៃដើម 35$)៖
🎁 វីដេអូមេរៀន Robot 100ម៉ោង
🎁 File Excel និង Mathcad ដែលចងរួចស្រាប់សម្រាប់ផ្ទៀងផ្ទាត់ការគណនា
🎁 ឯកសារមេរៀនជា PDF File
🎁 FREE វីដេអូមេរៀនបន្ថែមទៀត ករណីមានគម្រោងថ្មីៗ
🎁 ក្រុមសម្រាប់សួរសំណួរពេញមួយជីវិត
🎁 វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដោយឥតគិតថ្លៃ
✅ឈុតទី២ តម្លៃ 35$ (តម្លៃដើម 45$)៖
🎁វីដេអូមេរៀន Robot 100ម៉ោង
🎁 File Excel និង Mathcad ដែលចងរួចស្រាប់សម្រាប់ផ្ទៀងផ្ទាត់ការគណនា
🎁 ឯកសារមេរៀនជា PDF File
🎁 FREE វីដេអូមេរៀនបន្ថែមទៀត ករណីមានគម្រោងថ្មីៗ
🎁 ក្រុមសម្រាប់សួរសំណួរពេញមួយជីវិត
🎁 ការបញ្ចុះតម្លៃ ២០% ជារៀងរហូតសម្រាប់វគ្គសិក្សាផ្សេងៗរបស់មជ្ឈមណ្ឌល CSDC
🎁 FREE វគ្គវីដេអូបំប៉នតម្លៃ 15$ លម្អិតលើការគណនាបន្ទុកខ្យល់តាមបទដ្ឋានសហរដ្ឋអាមេរិច
🎁 វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដោយឥតគិតថ្លៃ
‐--------
🚀សូមទាក់ទងជាវឈុតនេះតាមរយៈ Telegram : https://t.me/ratanak_CSDC | 809 |
| 3 | 🔴🔴🔴ហេតុអ្វីវិស្វករគណនាគ្រឿងផ្គុំគួរតែចេះកម្មវិធី Mathcad Prime?
១. បង្ហាញការគណនាដូចការសរសេរដៃ✏️
Mathcad Prime អាចឱ្យវិស្វករសរសេរ ឬបញ្ចូលសមីការគណិតវិទ្យាដោយប្រើទម្រង់ដូចដែលឃើញក្នុងសៀវភៅសិក្សា ដែលវាខុសគ្នាពីពួកកម្មវិធីតារាងដូចជា Excel ដែលនេះវាជួយឱ្យការពិនិត្យ និងផ្ទៀងផ្ទាត់ ដំណើរការទៅដោយរលូន ព្រោះវាស្រដៀងនឹងការគណនាដោយដៃ។
២. ការគ្រប់គ្រងខ្នាតដោយស្វ័យប្រវត្តិ⚖️
ក្នុងវិស័យនេះត្រូវការប្រើប្រាស់ឯកតាជាច្រើន (ដូចជា ម៉ែត្រ, គីឡូក្រាម, ញូតុន, ប៉ាស្កាល់ ជាដើម) ដែល Mathcad Prime បញ្ចូលឯកតាទៅក្នុងតម្លៃលេខដោយស្វ័យប្រវត្តិ ហើយកម្មវិធីនេះជួយ បំប្លែងឯកតារវាងប្រព័ន្ធផ្សេងៗ (ឧទាហរណ៍ Imperial និង SI) ដោយស្វ័យប្រវត្តិ ដែលជួយកាត់បន្ថយកំហុស ដែលកើតឡើងដោយសារការភ្លេចបំប្លែង ឬខុសប្រព័ន្ធឯកតា។
៣. ភាពខ្លាំងផ្នែកគណនា➕
វាមានមុខងារគណិតវិទ្យាជាច្រើនសម្រាប់ ដោះស្រាយប្រព័ន្ធសមីការដែលអាចអនុវត្តការគណនាស្មុគស្មាញ ព្រមទាំងការគណនាឡើងវិញដោយស្វ័យប្រវត្តិ នៅពេលដែលតម្លៃបញ្ចូល (Input Data) ណាមួយត្រូវបានផ្លាស់ប្តូរ លទ្ធផលទាំងអស់ដែលពាក់ព័ន្ធនឹងត្រូវ Updateភ្លាមៗ ដែលជួយពន្លឿនការងារបានយ៉ាងរហ័ស។
៤. ការបង្កើតរបាយការណ៍🖥
Mathcad Prime ដើរតួជាកំណត់ត្រាវិស្វកម្មឌីជីថលដែលរក្សាទុកទាំងដំណើរការគណនា និងលទ្ធផលចុងក្រោយ នៅក្នុងឯកសារតែមួយ ដែលវិស្វករអាចចែករំលែក Worksheet ដែលបានកត់ត្រានោះ ទៅកាន់ក្រុមការងារផ្សេងទៀត ដោយមិនចាំបាច់ពឹងផ្អែកលើចំណេះដឹងស៊ីជម្រៅអំពីកម្មវិធីនោះឡើយ។
———————-
🚀ចង់ចេះកម្មវិធីនេះសូមទាក់ទងមកកាន់: https://t.me/NICH_CSDC | 940 |
| 4 | 🔴🔴🔴មានប៉ុន្មានចំណុចដែលអាចបញ្ជាក់ថាវិស្វករមានផ្លូវចិត្តទន់ខ្សោយ៖
១. អស់សង្ឃឹមដោយងាយស្រួលពេក🤦♂️
អ្នកអាចបាត់បង់ទំនុកចិត្តលើខ្លួនឯង ឬលើគម្រោង ដោយសារតែបញ្ហាតូចតាច ឬការបរាជ័យតែម្តង។
២. រងផលប៉ះពាល់យ៉ាងខ្លាំងពីការរិះគន់😰
វិស្វករដែលមានផ្លូវចិត្តទន់ខ្សោយអាចស្រឡាំងកាំងខ្លាច ឬតានតឹងពេលទទួលការរិះគន់ ទោះបីជានោះគឺការរិះគន់បែបស្ថាបនាយ៉ាងណាក្តី។
៣. ស្មុគស្មាញក្នុងការទទួលសំណើថ្មី⌛️
អ្នកអាចមានការប្រុងប្រយ័ត្នហួសប្រមាណ ឬខ្លាចចំពោះការផ្លាស់ប្តូរ ឬការធ្វើអ្វីដែលខុសពីអ្វីដែលខុសពីទម្លាប់ដែលធ្លាប់ធ្វើ។
៤. ឆ្លើយតបទៅនឹងសម្ពាធយ៉ាងអវិជ្ជមាន🤷♂️
អ្នកអាចមានការស្ទាក់ស្ទើរ ឬបាត់បង់ការគ្រប់គ្រងខ្លួនឯង ពេលជួបបញ្ហាក្នុងការងារ។
៥. ខ្លាចការបរាជ័យជាងការរៀនពីវា😱
វិស្វករដែលមានផ្លូវចិត្តទន់ខ្សោយជៀសវាងការប្រឈមបញ្ហា ដោយសារគិតថាការបរាជ័យជារឿងអាក្រក់ ជំនួសឱ្យចាប់យកវាធ្វើជាបទពិសោធន៍។
✅ទោះយ៉ាងណា អ្នកត្រូវចាំថាការគេចវេសពីបញ្ហា ឬការមិនហ៊ានផ្លាស់ប្តូរដើម្បីអនាគត មិនមែនជាដំណោះស្រាយដែលល្អនោះទេ ផ្ទុយទៅវិញអ្នកត្រូវតែហ៊ានប្រឈមនឹងបញ្ហានោះ រួចដោះស្រាយវាម្តងមួយៗទៅ ក្នុងផែនដីនេះមិនមានអ្នកណាមិនចេះខុសឡើយ។ | 882 |
| 5 | 🔴🔴🔴 គ្រឹះគឺជាផ្នែកមួយដែលស្ថិតនៅផ្នែកខាងក្រោមបំផុតនៃសំណង់ ហើយមានតួនាទីទទួលរងនូវបន្ទុកទាំងអស់របស់សំណង់ តាមរយៈសសរ ឬជញ្ជាំងទៅឲ្យដីដែលនៅខាងក្រោម ឬជុំវិញបាតគ្រឹះ។ គ្រឹះត្រូវបានបែងចែកចេញជា៣ប្រភេទធំៗគឺ ៖ គ្រឹះរាក់ (Shallow Foundation), គ្រឹះជម្រៅមធ្យម (Semi-Profound Foundation) និងគ្រឹះជម្រៅ (Pile/Deep Foundation)
☝️ខាងលើនេះជាឯកសារមួយចំនួនស្តីពីវិធានវិភាគ និងគណនាសម្រាប់ប្រព័ន្ធគ្រឹះទាំងអស់ (ទាំងគ្រឹះរាក់ និងជម្រៅ) ជាភាសាខ្មែរ និងអង់គ្លេស ដែលក្នុងឋានៈជាអ្នកគណនាគ្រឿងផ្គុំមិនគួរណារំលងមិនអានឡើយ
👉The CamEngineer - Guides | 1 153 |
| 6 | 没有文字... | 1 085 |
| 7 | 🔴🔴🔴តើឈុតមេរៀនមួយណាដែលសាកសមបំផុតសម្រាប់ត្រៀមសារណា?
យើងខ្ញុំសូមណែនាំឈុតទាំង៣នេះ៖
🟢១. ឈុតវីដេអូមេរៀនកម្មវិធី Robot (ឈុតទី២)៖ ក្នុងសារណាគឺទាមទារបំផុត ឲ្យយើងត្រូវតែចេះប្រើកម្មវិធីវិភាគគ្រឿងផ្គុំសំណង់ណាមួយ (Robot ឬ Etabs) ដើម្បីយើងងាយស្រួលស្វែងរកឥទ្ធិពលដែលនឹងធ្វើការលើគ្រឿងផ្គុំ (ម៉ូម៉ង់, ម៉ូម៉ង់រមួល ឬកម្លាំងសង្កត់ជាដើម) ដើម្បីយកទៅគណនារកមុខកាត់ និងបរិមាណដែកពង្រឹងតែសមាមាត្របំផុតនឹងបន្ទុក។
🟡២. ឈុតមេរៀនបេតុងអារម៉េ និងកម្មវិធី Mathcad Prime (ឈុតទី២)៖ ការអនុវត្តកម្មវិធីគឺសំខាន់ តែទ្រឹស្តីគណនារឹតតែសំខាន់ចំពោះការធ្វើសារណា។ ក្នុងវីដេអូមេរៀនរបស់យើងខ្ញុំ មានពន្យល់លម្អិតគ្រប់ចំណុចដែលទាក់ទងនឹងបាតុភូត និងគ្រប់គ្រឿងផ្គុំសំណង់នានាដែលជាប្រភេទបេតុងអារម៉េ (ធ្នឹម, សសរ, កម្រាលខណ្ឌ...) បន្ទាប់មកយើងក៏អនុវត្តទ្រឹស្តីជាមួយការចងរូបមន្តក្នុងកម្មវិធី Mathcad Prime ផងដែរ។
🟠៣. ឈុតមេរៀនបន្ទុកខ្យល់៖ បន្ទុកខ្យល់ គឺមហាសំខាន់ក្នុងចំណោមបន្ទុកគណនាទាំងឡាយក្នុងការងារសារណា ព្រោះបន្ទុកនេះតែងជាបន្ទុកមួយដែលគណៈកម្មាការការពារសារណាតែងពិនិត្យ និងឆែកយ៉ាងល្អិតល្អន់ជាងគេលើសបន្ទុកនានា ហើយប្រសិនបើបន្ទុកជួបបញ្ហាហើយ នោះការគណនាទាំងស្រុង រួមទាំងការគូរប្លង់ផងនឹងត្រូវសើរើឡើងវិញ។
⭕️មេរៀនទាំង៣ឈុតនេះមានតម្លៃដើម 115$ តែបើអ្នកជាវជាឈុតយើងនឹងមានការបញ្ចុះតម្លៃត្រឹមតែ 63$ តែប៉ុណ្ណោះ ជាមួយនឹង Group Support ដែលចុះឈ្មោះតែម្តងអាចរៀនបានជារៀងរហូត‼️
———————-
🚀ទំនាក់ទំនងសួរព័ត៌មានបន្ថែមតាម: https://t.me/NICH_CSDC | 1 125 |
| 8 | 🔴🔴🔴តើអ្វីទៅជា ភាពខុសគ្នារវាង Shear Wall និង Core Wall?
[.....] កន្លងមក មានការបែងចែកគ្នាមិនដាច់សោះថា អ្វីទៅជាភាពខុសប្លែកគ្នា រវាង ជញ្ជាំងបេតុងអាម៉េ (RC Wall) ប្រភេទ Shear Wall និង Core Wall ដោយសារតែវាមានលក្ខខណ្ឌស្ទើរតែដូចគ្នា ត្រង់ថាវាជាជញ្ជាំងបេតុងដូចគ្នា នឹងធ្វើការសឹងតែប្រហាក់ប្រហែលគ្នា តែហេតុអ្វីគេហៅឈ្មោះខុសគ្នា? តើវាខុសគ្នាត្រង់ណា?
👉The CamEngineer - Guides | 1 277 |
| 9 | ឃើញសិស្សសួរប្រឹក្សាយោបល់សុទ្ធគម្រោងអគារធំៗ តែមួយរយៈនេះខ្ញុំជួបច្រើនតែគម្រោងផ្ទះលំហែ😁 ទោះតូចឬធំ ក៏យើងមិនត្រូវចោលស្តង់ដារ និងវិជ្ជាជីវៈការងារយើងឡើយ | 1 513 |
| 10 | 🔴🔴🔴 File Mathcad Prime លើរបាយការណ៍គណនាធ្នឹម (Beam Flexural Design) និងការគូរមុខកាត់ធ្នឹម
✅ប៉ារ៉ាម៉ែត្រសំខាន់ៗសម្រាប់ការគណនាធ្នឹមប្រភេទនេះមានដូចជា៖
១. ធរណីមាត្រសន្មតបឋមនៃមុខកាត់ធ្នឹម (Beam Geometry)
២. លក្ខណៈសម្បត្តិសម្ភារៈបេតុង និងដែក (Material Properties)
៣. កម្លាំងក្នុង (ម៉ូម៉ង់ពត់បង្កោង) ស្រង់ពីកម្មវិធីវិភាគគ្រឿងផ្គុំ (Internal Forces)
៤. កម្រាស់បេតុងការពារដែក (Concrete Cover)
⚜️អ្នកអាចប្រើ File នេះដោយសេរី ដោយផ្លាស់ប្តូរទិន្នន័យសម្មតិកម្ម នោះចម្លើយ និងមុខកាត់ធ្នឹមនឹងផ្លាស់ប្តូរដោយស្វ័យប្រវត្តិ
⛔️រក្សាសិទ្ធិដោយ CamEngineer❤️ | 1 736 |
| 11 | 没有文字... | 1 520 |
| 12 | 🔴🔴🔴 សំណង់ផ្លូវថ្នល់ និងសំណង់ស្ពាន ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលវាតំណាងឲ្យសសៃឈាម ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចប្រទេសមួយកាន់តែប្រសើរឡើងៗ
សំណង់ទាំង២ប្រភេទនេះ គឺជាក្រុមប្រភេទសំណង់កម្រិតខ្ពស់ដែលគ្រប់ចំណុចទាំងការឌីស្សាញ និងសាងសង់ ចាំបាច់ត្រូវតែមានភាពម៉ត់ចត់ជាទីបំផុត ត្បិតមនុស្សរាប់សែននាក់នឹងពឹងពាក់អាស្រ័យ និងផ្ញើអាយុជីវិតលើសំណង់ប្រភេទនេះ
ខាងលើនេះជាបណ្តាឯកសារទម្រង់ PDF នានាសម្រាប់អ្នកដែលចង់ចេះ និងស្វែងយល់ពីការសិក្សាលើសំណង់ផ្លូវថ្នល់ និងស្ពាន ហើយនៅក្នុងនោះក៏មានផងដែរនូវសៀវភៅ Civil 3D សម្រាប់ប្រើប្រាស់លើការងារផ្លូវថ្នល់ផងដែរ
👉The CamEngineer - Guides | 1 659 |
| 13 | 没有文字... | 1 424 |
| 14 | 🔴🔴🔴 នេះជាផ្នែកចុងក្រោយក្នុងចំណោមផ្នែកទាំង៣នៃ ឯកសារគោលការណ៍ណែនាំស្តីពីសុវត្ថិភាព និងសុខភាពនៅការដ្ឋានសំណង់
ខ្លឹមសារសម្រាប់ផ្នែកទី៣នេះ បានណែនាំសុវត្ថិភាពលើ៖
- ការប្រើប្រាស់រន្ទាដោយសុវត្ថិភាពសម្រាប់កម្មករ
- ធនធានបរិក្ខា និងទីតាំងនានាសម្រាប់កម្មករ
- ការសេពគ្រឿងញៀន និងគ្រឿងស្រវឹង
- ការអនុវត្តប្រកបដោយសុវត្ថិភាពក្នុងការប្រើប្រាស់សំណង់បេតុង និងដែក
- ការការពារតំបន់ជុំវិញការដ្ឋាន
- ការគ្រប់គ្រងចរាចរណ៍
- ការសង្រ្គោះបឋម
- ការការពារកុមារ និងកម្មករវ័យក្មេង
- ការគ្រប់គ្រងហានិភ័យដែលបង្កដោយជំងឺកូវីដ-១៩
ឯកសារណែនាំនេះត្រូវបានចងក្រងឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ត្បិតថាភាពរីកចម្រើននៃវិស័យសំណង់សព្វថ្ងៃនេះ កត្តាសុវត្ថិភាព និងសុខភាពនៅការដ្ឋានសំណង់ គឺពិតជាបញ្ហាដែលត្រូវតែយកចិត្តទុកដាក់បំផុត។
👉The CamEngineer - Guides | 1 599 |
| 15 | 🔴🔴🔴 បន្តពីឯកសារផ្នែកទី១ខាងលើ នេះជា ឯកសារគោលការណ៍ណែនាំស្តីពីសុវត្ថិភាព និងសុខភាពនៅការដ្ឋានសំណង់ (ផ្នែកទី២)
ខ្លឹមសារសម្រាប់ផ្នែកទី២នេះ បានណែនាំសុវត្ថិភាពលើ៖
- ការធ្វើការងារនៅទីតាំងខ្ពស់
- សន្តិសុខសុវត្ថិភាពការដ្ឋាន ដោយដាក់រនាំងការពារ
- សុវត្ថិភាពការប្រើប្រាស់ រថយន្តស្ទូច
- សុវត្ថិភាព និងការងារក្នុងរណ្តៅ និងការជីកដី
- សុវត្ថិភាពការងារ ក្នុងចន្លោះទីតាំងចង្អៀត
- សុវត្ថិភាពការងារ ក្នុងស្ថានភាពក្តៅ និងស្ងួត
- សុវត្ថិភាពអគ្គិភ័យ
- ការប្រើប្រាស់គ្រឿងម៉ាស៊ីន និងឧបករណ៏នានា
ឯកសារណែនាំនេះត្រូវបានចងក្រងឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ត្បិតថាភាពរីកចម្រើននៃវិស័យសំណង់សព្វថ្ងៃនេះ កត្តាសុវត្ថិភាព និងសុខភាពនៅការដ្ឋានសំណង់ គឺពិតជាបញ្ហាដែលត្រូវតែយកចិត្តទុកដាក់បំផុត។
👉The CamEngineer - Guides | 1 612 |
| 16 | 🔴🔴🔴 ឯកសារគោលការណ៍ណែនាំស្តីពីសុវត្ថិភាព និងសុខភាពនៅការដ្ឋានសំណង់ (ផ្នែកទី១)
ឯកសារណែនាំនេះត្រូវបានចងក្រងឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ត្បិតថាភាពរីកចម្រើននៃវិស័យសំណង់សព្វថ្ងៃនេះ កត្តាសុវត្ថិភាព និងសុខភាពនៅការដ្ឋានសំណង់ គឺពិតជាបញ្ហាដែលត្រូវតែយកចិត្តទុកដាក់បំផុត។
👉The CamEngineer - Guides | 1 637 |
| 17 | 没有文字... | 1 468 |
| 18 | 🔴🔴🔴ដំណឹងស្វែងរកសិស្សទី៣០០‼️
តោះរួសរាន់ចុះឈ្មោះវគ្គ Robot ទាន់ពេលនេះមានការបញ្ចុះតម្លៃប្រចាំឆ្នាំ ដោយឈុតវីដេអូមេរៀន ROBOT ១០០ម៉ោង បានទទួលសិស្ស ២៩៩នាក់រួចនាក់ហើយ😍
ក្រុមរៀនខ្ញុំបានបែងចែកជាបន្ទប់ៗដែលអ្នកសិក្សាងាយស្រួលស្វែងរកវីដេអូទាំងឡាយ និងឯកសារបន្ថែមនានា ព្រមទាំងក្រុមសួរសំណួរ (Q&A) ដោយគ្មានពេលកំណត់ផងដែរ.....❤️ | 1 519 |
| 19 | 🔴🔴🔴ក្នុងកម្មវិធី Robot តើគួររៀបចំអ្វីខ្លះ ដើម្បីអាច Model គ្រឿងផ្គុំបានលឿន?
————-
១. ចូល Job Preferences ដើម្បីកំណត់មុខងារមួយចំនួន
២. ឆែកមើលខ្នាត (Unit & Format) ឲ្យបានត្រឹមត្រូវ (Metric ឬ Imperial)
៣. បង្កើតសម្ភារៈ ដូចជាភាពធន់របស់បេតុង, ដែក ឬឈើ
៤. រៀបចំគូសអ័ក្សអគារ (Grid Line)
៥. បង្កើតមុខកាត់គ្រឿងផ្គុំសម្រាប់ប្រើក្នុងដំណើរការម៉ូឌែល (មុខកាត់កាន់តែច្រើន នឹងនាំឲ្យការងារកាន់តែលឿន)
៦. ចាប់ផ្តើមបង្កើតម៉ូឌែល សម្រាប់ធ្វើការវិភាគគ្រឿងផ្គុំ.....
————-
⚜️ចង់ចេះលើការក្នុងការឌីស្សាញគ្រឿងផ្គុំសំណង់ដោយប្រើកម្មវិធី Robot មែនទេ?
✅តោះក្នុងឈុតមេរៀន Robot តម្លៃ 25$ អ្នកនឹងទទួលបាន ៖
🎁 វីដេអូមេរៀន Robot ជាង១០០ម៉ោង
🎁 File Excel និង Mathcad ដែលចងរួចស្រាប់សម្រាប់ផ្ទៀងផ្ទាត់ការគណនា
🎁 ឯកសារមេរៀនជា PDF File
🎁 FREE វីដេអូមេរៀនបន្ថែមទៀត ករណីមានគម្រោងថ្មីៗ
🎁 ក្រុម Support សម្រាប់សួរសំណួរពេញមួយជីវិត
--------
🚀សូមទាក់ទងជាវតាមរយៈ Telegram : https://t.me/NICH_CSDC | 1 501 |
| 20 | 🔴🔴🔴ហេតុអ្វីទើបត្រូវធ្វើការត្រួតពិនិត្យភាពដាប?
✅ថ្វីត្បិតតែសំណង់ មើលនឹងភ្នែកទៅហាក់បីដូចជាមានសុវត្ថិភាពល្អ ប៉ុន្តែកាលណាកម្រិតភាពដាបនៃគ្រឿងបង្គុំមាន តម្លៃលើសពីកម្រិតភាពដាបអនុញ្ញាត វានឹងមានផលប៉ះពាល់ដល់ការប្រើប្រាស់អគារដូចជា៖
1️⃣. កំណោងផតចុះក្រោម ដោយការមើលឃើញនឹងភ្នែកផ្ទាល់ ដែលគ្មានផាសុកភាពឡើយ ដល់ការប្រើប្រាស់
2️⃣. វានឹងមានការប៉ះពាល់ទៅលើ Non-Structural Element ដូចជា ៖ ជញ្ជាំងខណ្ឌ (Partition) , ពិដាន ឬកញ្ចក់បង្អួច-ទ្វារ ជាដើម
3️⃣. ការប្រើប្រាស់តួនាទីមិនបានពេញលេញ ដូចជា៖ ទ្វារ-បង្អួច តំឡើងមិនចំជ្រុងត្រឹមត្រូវល្អ, បង្កើតឲ្យមានស្នាមប្រេះនៃគ្រឿងបង្គុំ
4️⃣. ធ្វើឲ្យមានរំញ័រអគារ
5️⃣. សម្រាប់កម្រាលខណ្ឌដំបូល វានឹងបង្កបង្កើតជាទឹកដក់នៅលើកម្រាលខណ្ឌ។ | 1 597 |
