9 246
المشتركون
-424 ساعات
-457 أيام
-24830 أيام
أرشيف المشاركات
រាជរដ្ឋាភិបាល តែងតែគិតគូរ និងរិះរកជម្រើសល្អជាងគេបំផុត ដើម្បីផ្តល់ជូនលោកគ្រូអ្នកគ្រូ មន្ត្រីរាជការ និងដោះស្រាយបញ្ហាចំពោះមុខ។
នេះជាឱកាសផ្ទេរកន្លែងការងារមកបង្រៀននៅតាមសាលារៀន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ សម្រាប់លោកគ្រូអ្នកគ្រូដែលមានក្របខ័ណ្ឌស្រាប់នៅទូទាំងប្រទេស។
ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូបង្រៀននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នឹងសហការរៀបចំការប្រឡងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌនៅគ្រប់កម្រិត ប្រមាណ ៨០០នាក់ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេសមកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្រ រដ្ឋបាលរាជធានីភ្នំពេញ។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្នែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា ទៅតាមភូមិសាស្ត្រខេត្ត ក្រុង ស្រុក ដូចមានចែងអំពីគុណវុឌ្ឍិនៃមុខតំណែង និងចំនួនដែលបានប្រកាសជ្រើសរើស ក្នុងតារាងឧបសម្ព័ន្ធ។
📱សាធារណជន និងបេក្ខជនដែលមានបំណងចង់ចូលរួម ត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈ QR Code ឬតំណភ្ជាប់ go.gov.kh/era/mcs2026moeys267yeras ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
📞 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ និងប្រព័ន្ធតេឡេក្រាម៖ ០៩៨ ២៣៣ ៣៣៥, ០៦១ ២៦៨ ៩៩៩, ០៧០ ៣៣៦ ២៥៦, ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦៨ ៨០៧ ៩២៦។
ដើម្បីទទួលបានព័ត៌មានអំពីការប្រឡងប្រជែង សូមតាមដានរាល់ការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់ខាងក្រោម៖
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram https://t.me/mcsgovkh
២.Facebook https://www.facebook.com/CivilServiceCambodia
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram https://t.me/CivilServiceNews31
២.Facebook https://www.facebook.com/Civil.Service.New
https://www.facebook.com/share/p/19cmjJNqTw/
..
បងប្អូនជួយ Jion តេលេក្រាមម្នាក់មួយផង https://t.me/Hanshare
ដំណឹងល្អ!!! សម្រាប់គ្រូបង្រៀនជាប់កិច្ចសន្យា !!!
==============<<>>==============
ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារៀបចំផែនទីបង្ហាញផ្លូវ ដើម្បីគាំទ្រដល់ការអនុវត្តគន្លឹះក្នុងវិស័យអប់រំ ជាពិសេសការលើកកម្ពស់មូលធនមនុស្ស។
❝ ទន្ទឹមនឹងនេះ ក៏មានការដោះស្រាយអាទិភាពជូនគ្រូបង្រៀនជាប់កិច្ចសន្យា តាមរយៈការរៀបចំយន្តការ និងបែបបទនៃការធ្វើសមាហរណកម្មគ្រូបង្រៀនជាប់កិច្ចសន្យាទៅក្នុងក្របខ័ណ្ឌផ្លូវការ ❞
សូមលោកគ្រូ អ្នកគ្រូ ជួយផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូថ្នាក់ទី៣ផង។ សូមអរគុណ
#សេចក្ដីណែនាំ ស្ដីពីដំណើរការគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងមត្តេយ្យសិក្សាសហគមន៍ ឆ្នាំ២០២៦-២០២៧
សូមគោរពជូនសៀវភៅស្ដង់ដាគណិតវិទ្យាថ្នាក់ទី២ ដែលរោងពុម្ពបានកែសម្រួល និងបោះពុម្ព។ សូមក្រុមការងារទាញយកដើម្បីប្រើប្រាស់។ សូមអរគុណ
សូមផ្ញើជូនបងប្អូន នូវសៀវភៅណែនាំប្រតិបត្តិស្តីពីការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM)។ សូមអរគុណ
ជម្រាបសួរបងប្អូនទាំងអស់គ្នា! ខ្ញុំមានដំណឹងមួយ សូមជម្រាបជូនបងប្អូនថា «សៀវភៅណែនាំប្រតិបត្តិ PTOM» មិនទាន់ចេញជាផ្លូវការទេ អាស្រ័យដូចបានជម្រាបជូននេះ ប្រសិនបេីបងប្អូនឃេីញមានគ្រុបតេឡេក្រាម (Telegram)ឬ គណនីយ(Account) ឬ ផេក(Page )ណាដែលយកទៅផ្សាព្វផ្សាយ សូមជួយប្រាប់គ្នាយេីងបន្តឱ្យលុបចេញវិញសិន ។ សូមអរគុណសម្រាប់
ការយេាគយល់ និង ការជួយសហការរបស់បងប្អូនយេីង។🙏🏻
