រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 196 مشتركاً، محتلاً المرتبة 4 915 في فئة السياسة والمرتبة 541 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 196 مشتركاً.
بحسب آخر البيانات بتاريخ 01 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -110، وفي آخر 24 ساعة بمقدار -3، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.31%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.54% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 643 مشاهدة. وخلال اليوم الأول يجمع عادةً 565 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 02 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 196
المشتركون
-324 ساعات
-247 أيام
-11030 أيام
أرشيف المشاركات
10 195
+9
ប្រជាពលរដ្ឋខេត្តកំពង់ចាម យ៉ាងច្រើនកុះករ ចេញដើរលេងកំសាន្ត អបអរសាទរ "ពន្លឺនៃសន្តិភាព"
(កំពង់ចាម) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺប្រជាថ្ងៃប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានឯកភាពគ្នាឈានទៅរកបទឈប់បាញ់ជាស្ថាពរ គិតត្រឹមម៉ោង១២ ថ្ងៃត្រង់នេះ ដែលធ្វើធ្វើឲ្យស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ជាធម្មតាវិញ។ ជាមួយអំណរសាទរ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពយើង ដែលបានឃើញពន្លឺនៃសន្តិភាពឡើងវិញ យើងឃើញថា មានបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានប្រែទឹកមុខពីស្រពាប់ស្រពោន មកជារីករាយ សើចសប្បាយជាមួយក្រុមគ្រួសារ មិត្តភក្តិ បងប្អូន និងមានដំណើរកំសាន្ត ប្រកបដោយសុខសុវត្ថិភាព និងសុភមង្គល។
ជាក់ស្តែង នៅរសៀលថ្ងៃសៅរ៍ទី២៧ ខែធ្នូ នេះ នៅក្នុងក្រុងកំពង់ចាម ក៏ឃើញមានមនុស្សមកម្នា មកលេងកំសាន្តយ៉ាងច្រើនកុះករ ហើយបងប្អូនប្រជាពលរដ្ឋបានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ខណៈ ឯកឧត្តម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ កែលម្អសួនច្បារ ការបំពាក់ប្រព័ន្ធបាញ់ទឹក និងអំពូលភ្លើងបំភ្លឺពេលរាត្រី។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឆ្លៀតជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ការឈានទៅបញ្ចប់សង្គ្រាមដោយសន្តិវិធីនៅថ្ងៃនេះ គគឺក្រោមគំនិតផ្តួចផ្តេីមដ៏ខ្ពង់ខ្ពស់ និងវិធីសាស្រ្តដ៏ស័ក្តិសិទ្ធិរបស់សម្តេចតេជោ-ធិបតី ប្រមុខដឹកនាំនៃកម្ពុជាយេីង ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។
ឯកឧត្តម អភិបាលខេត្ត សូមគោរពដឹងគុណនិងថ្លែងអំណរអរគុណ សម្តេចប្រមុខដឹកនាំដ៏ឆ្នេីមរបស់កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន វីរកងទ័ព វីរកងនគរបាលជាតិ និងពុកម៉ែបងប្អូន សប្បុរសជនទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ធនធាន ពេលវេលាគ្រប់យ៉ាងដែលនាំមកនូវកម្លាំងមហាសាមគ្គីជាតិ នាំឲ្យខ្មែរយេីងឆ្លងផុតនូវការលំបាកមួយនេះ៕
10 195
ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់គណបក្សក្រុង -ស្រុក សូមបន្តយកចិត្តទុកដាក់ចែកស្បៀងឧបត្ថម្ភបន្ទាន់ដល់ប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ព អោយបានល្អប្រសើរ ស្របតាមទិសស្លោក "ប្រជាជនភៀសសឹកមកដល់ទីណា ស្បៀងត្រូវតែទៅដល់ទីនោះ"
10 195
អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់ ឯកឧត្តម គីម វីរៈ បាននាំយកអាវរងាចំនួន ៥០ដុំ ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនដល់ វីរៈកងទ័ព និងជនភៀសសឹក
10 195
យើងទាំងអស់គ្នាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ជាជម្រើសដើម្បីរក្សាសន្តិភាព និងស្ថិរភាពជាតិ
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
