Huot Hak - ហួត ហាក់
الذهاب إلى القناة على Telegram
2 047
المشتركون
لا توجد بيانات24 ساعات
+17 أيام
+2230 أيام
أرشيف المشاركات
2 047
+9
[English Below]
ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា តំណាងដោយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប។
អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនេះ គឺជាជំហានសំខាន់ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍កម្ពុជាទៅដល់ទ្វីបអាមេរិកឡាទីន ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍រួម។
សូមបញ្ជាក់ជូនថាកម្ពុជា និងគុយបា មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ មកហើយ។
ខេត្តសៀមរាប ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
Cambodia's Ministry of Tourism and the Ministry of Tourism of the Republic of Cuba Sign a Memorandum of Understanding on Tourism Cooperation to Strengthen and Expand Bilateral Tourism Collaboration
With the approval of the Royal Government of Cambodia, H.E.HUOT Hak, Minister of Tourism of the Kingdom of Cambodia, signed a Memorandum of Understanding (MoU) on Tourism Cooperation with the Ministry of Tourism of the Republic of Cuba, represented by H.E. Ms. Milena Caridad Zaldívar Piedra, Ambassador Extraordinary and Plenipotentiary of the Republic of Cuba to the Kingdom of Cambodia, in Siem Reap Province.
This Memorandum of Understanding marks an important milestone in establishing a framework for cooperation between the tourism authorities of the two countries. It aims to promote tourism development, facilitate the exchange of knowledge and experience, and diversify Cambodia's tourism markets into Latin America, based on the principles of equality and mutual benefit.
It is worth noting that Cambodia and Cuba established diplomatic relations in 1960. As of 2026, the two countries have enjoyed 66 years of diplomatic friendship and cooperation.
Siem Reap Province, 27 September 2026.
#Cambodia
#CambodiaKingdomOfWonder
#greenseasoncambodia
#ministryoftourismcambodia
#huothak
2 047
+9
[English Below]
ប្រតិភូអន្តរជាតិ GX Summit 2026 ដែលរំភើប និងកោតស្ញប់ស្ញែងពីទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ប្រាសាទបាយ័ននាពេលរាត្រី និងបទពិសោធន៍ទេសចរណ៍ដ៏ល្អមិនអាចបំភ្លេចបាននៅកម្ពុជា បានបង្ហោះរូបថត និងវីដេអូដល់អ្នកតាមដានរបស់ខ្លួន និងប្រជាជនរាប់ពានលាននាក់ជុំវិញពិភពលោក
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាបើករាត្រីសមោសរដែលរៀបចំក្នុងឱកាសកិច្ចប្រជុំ GX Summit 2026 របស់ក្រុមហ៊ុន G Adventures ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Bruce Poon Tip សហស្ថានិកក្រុមហ៊ុន G Adventures, ឯកឧត្តម ង៉ូវ សេងកាក់ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA), ឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ សមាជិកក្រុមហ៊ុន G Adventures ប្រតិភូ GX Summit 2026 ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
ដែលបានអញ្ជើញមកពីគ្រប់ទ្វីបនៃពិភពលោក សរុបប្រមាណជាង៦០០រូប នាប្រាសាទបាយ័ន។
រាត្រីសមោសរនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន G Adventures ដោយមានការចូលរួមពីប្រតិភូរបស់ខ្លួនជាប្រតិបត្តិករទេសចរណ៍ពីគ្រប់ទ្វីបនៃពិភពលោក។ ក្នុងព្រឹត្តការណ៍កម្រិតពិភពលោកនេះ កម្ពុជា បានធ្វើការបង្ហាញនូវសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់ខ្លូន ព្រមទាំងកត្តាសុខសុវត្ថិភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ភាពសំបូរបែបនៃវប្បធម៌ និងប្រពៃណី ប្រាង្គប្រាសាទរាប់ពាន់ ដែលត្រូវបានចាត់ទុកជាសម្បតិ្តបេតិកភណ្ឌពិភពលោក ភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារដ៏ឆ្ងាញ់ពិសេស គោលដៅទេសចរណ៍ដ៏ទាក់ទាញដល់ប្រតិភូអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍រយៈពេលវែងជាមួយក្រុមហ៊ុនទេសចរណ៍ G Adventures ដ៏ធំមួយនេះ និងការកសាងកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជានាចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខឱ្យកាន់តែច្រើនឡើង។
ខេត្តសៀមរាប ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
The international delegates of the GX Summit 2026, excited and in awe of the breathtaking nighttime view of the Bayon Temple and an unforgettable tourism experience in Cambodia, posted photos and videos to their followers and millions of people around the world.
Under the high and esteemed authorization of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, on the evening of September 27, 2026, His Excellency HUOT Hak, Minister of Tourism, delivered an opening speech for the gala dinner organized on the occasion of the GX Summit 2026 by G Adventures. The event was attended by Mr. Bruce Poon Tip, Co-founder of G Adventures; His Excellency NGOV Seng Kak, Representative of His Excellency PRAK Sophoan, Governor of the Siem Reap Provincial Board of Governors; Lok Chumteav CHHAY Sivlin, President of the Cambodia Tourism Association (CATA); Excellencies, Lok Chumteavs, leaders of the Ministry of Tourism and relevant ministries; members of G Adventures; GX Summit 2026 delegates; and national and international distinguished guests from all continents, totaling over 600 people at the Bayon Temple.
This gala dinner was organized on the occasion of the annual meeting of G Adventures, with the participation of its delegates who are tour operators from all continents of the world. In this world-class event, Cambodia showcased its tourism potential and investment opportunities, factors of peace and security, social and economic development, rich culture and traditions, thousands of ancient temples considered world heritage sites, the friendliness of the Cambodian people, warm hospitality, delicious local cuisine, and attractive tourism destinations to the international delegates. This aims to establish long-term tourism cooperation with the major travel company G Adventures and build Cambodia's reputation on the international stage, in order to attract even more international tourists to visit Cambodia in late 2026 and the upcoming 2027.
Siem Reap Province, September 27, 2026.
#Cambodia
#CambodiaKingdomOfWonder
#greenseasoncambodia
#ministryoftourismcambodia
#huothak
2 047
⏳ នៅសល់តែ ៤ ថ្ងៃទៀតប៉ុណ្ណោះ! 🌿✨«ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» 🌱☘ជិតមកដល់ហើយ!
ត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីជួបគ្នានៅខេត្តកំពត? 🌊🦀🦞🦐🦑🦪⏳
Only 4 Days Left! 🌿✨
The "Green Season Tourism Event in the Coastal Region 2026"🌱☘ is almost here!
Are you ready to join us in Kampot Province? 🌊🦀🦞🦐🦑🦪⏳
📅 កាលបរិច្ឆេទ: ២ - ៤ តុលា ឆ្នាំ២០២៦
Date: 2–4 Oct 2026
📍 ទីតាំង: បរិវេណរូបសំណាកបាតដៃ ខេត្តកំពត
- Location: Hand Statue Area, Kampot
#Cambodia
#CambodiaKingdomOfWonder
#greenseasoncambodia
#ministryoftourismcambodia
#GreenSeason2026 #KampotProvince
#VisitCambodia
#Countdown
#TourismCambodia
#huothak
2 047
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ ២ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
#Cambodia
#CambodiaKingdomOfWonder
#greenseasoncambodia
#ministryoftourismcambodia
#huothak
2 047
The certification covers eight categories of tourism services and aims to enhance service quality, safety, hygiene standards, and visitor confidence in accordance with ASEAN standards.
To be Informed that cambodia has been a member of UN Tourism since the 1970s. Meanwhile, the 47th World Tourism Day global celebration is taking place in El Salvador, in Latin America.
It is worth noting that the ASEAN Safe and Warm Stamp is an ASEAN mechanism that was initiated, led, and coordinated by Cambodia. It was officially endorsed by the ASEAN Tourism Ministers during the 25th ASEAN Tourism Ministers’ Meeting held as part of the ASEAN Tourism Forum 2022 in Preah Sihanouk Province, where Cambodia served as the host country.
Siem Reap Province, 27 September 2026.
