មហាវិទ្យាល័យព័ត៌មានវិទ្យា ស.ជ.គ Faculty of Information Technology NUM
الذهاب إلى القناة على Telegram
972
المشتركون
-124 ساعات
-17 أيام
لا توجد بيانات30 أيام
أرشيف المشاركات
+9
សិក្ខាសាលា ក្រោមប្រធានបទ៖ ADVANCED STATISTICAL MODELING: A COMPARATIVE ANALYSIS OF SUMMATED SCALE REGRESSION,PLS-SEM AND CB-SEM
=======================
នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
មហាវិទ្យាល័យព័ត៌មានវិទ្យា បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ៖ ADVANCED STATISTICAL MODELING: A COMPARATIVE ANALYSIS OF SUMMATED SCALE REGRESSION,PLS-SEM AND CB-SEM
ដោយមានការចូលរួមពី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត អ្នកស្រាវជ្រាវ មកពីអង្គភាពសាធារណ និងឯកជន នានាជាច្រើនរូប។
ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ឆាយ ផាង ,លោកបណ្ឌិត ឈុន រ៉ាឌី និងលោកបណ្ឌិត សៅ ឡាយ ជាវាគ្មិន ដោយបានចែករំលែក ធ្វើបទបង្ហាញ យ៉ាងក្បោះក្បាយ និងមានសារប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ។
សូមអរគុណ🙏
Repost from NUM
សេចក្តីជូនដំណឹងស្តីពីណែនាំនិស្សិតទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះករណីមានលេខទូរសព្ទ ឬគណនីTelegram ទាក់ទងឱ្យបង់ប្រាក់ទៅគណនីបុគ្គលណាមួយដែលមិនមែនជាគណនីរបស់សាកលវិទ្យាល័យ។
ការបង់ប្រាក់នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ធ្វើឡើងតាមប្រព័ន្ធចុះឈ្មោះរបស់និស្សិត តាមតំណ៖ numregister.com ឬមកបង់ដោយផ្ទាល់។ ដូច្នេះក្រៅពីដំណើរការបង់ប្រាក់នេះ សាកលវិទ្យាល័យមិនទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់ឡើយ។
លេខតេឡេក្រាមសម្រាប់ទាក់ទងផ្នែកបេឡា៖ 096 557 3665 (ក្នុងម៉ោងធ្វើការ)
សូមនិស្សិតនិងអាណាព្យាបាលនិស្សិតជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន៕
គេហទំព័រNUM: num.edu.kh
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh
សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន សិស្សានុសិស្ស និងនិស្សិតឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)” ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាសផងដែរ។
កម្មវិធីនេះផ្តល់ឱកាសដល់សិស្សានុសិស្សនិងនិស្សិតកម្ពុជា ក្នុងការអនុវត្តជាក់ស្តែងលើការសរសេរកូដក្នុង Simulator សម្រាប់ការបញ្ជារ៉ូបូតនៅក្នុងស្ថានីយលំហអាកាសអន្តរជាតិ (International Space Station “ISS”) ដើម្បីពង្រឹងជំនាញដោះស្រាយបញ្ហា ការគិតវិភាគ ការធ្វើការជាក្រុម និងការចូលរួមកសាងសមត្ថភាពដែលពាក់ព័ន្ធនឹងវិស័យលំហអាកាស ព្រមទាំងបង្កើនបណ្តាញទំនាក់ទំនងថ្នាក់ជាតិនិងអន្តរជាតិ។ កម្មវិធីប្រកួតប្រជែងនេះនឹងបែងចែកចេញជា ២កម្រិត គឺ៖
- កម្រិតដំបូង៖ សម្រាប់សិស្សនៅវិទ្យាល័យអាយុក្រោម១៦ឆ្នាំ
- កម្រិតមធ្យម៖ សម្រាប់សិស្សវិទ្យាល័យឬនិស្សិតមហាវិទ្យាល័យ ដែលមានចំណេះដឹងក្នុងការសរសេរកូដ ដោយមិនកំណត់អាយុ។
១. លក្ខខណ្ឌនៃការជ្រើសរើស
- ត្រូវមានសញ្ជាតិខ្មែរ (ស្ត្រីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ)
- ត្រូវចុះឈ្មោះជាក្រុម ដោយមានសមាជិកចំនួន ៣ - ៦ នាក់/ក្រុម
- ត្រូវបំពេញព័ត៌មាន និងទម្រង់បែបបទចូលរួមប្រកួតឱ្យបានត្រឹមត្រូវនិងពេញលេញ
- ជាសិស្ស ឬនិស្សិតដែលមានចំណាប់អារម្មណ៍លើវិទ្យាសាស្ត្រលំហអាកាស រ៉ូបូត ការសរសេរកូដ ឬបច្ចេកវិទ្យាថ្មីៗ និងអាចប្រើប្រាស់ភាសា Python ឬ C++ បាន
- ត្រូវចូលរួមការបណ្តុះបណ្តាល ឬការណែនាំ និងស្វ័យសិក្សាលើឯកសារដែលកម្មវិធីផ្តល់ជូន
- ត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌនៃការប្រកួត។
២. អត្ថប្រយោជន៍នៃកម្មវិធី
- ទទួលបានចំណេះដឹង និងបទពិសោធថ្មីៗផ្នែកសរសេរកូដ និងវិទ្យាសាស្ត្រលំហអាកាស
- ទទួលបានការបណ្តុះបណ្តាល និងការណែនាំពីអ្នកជំនាញ
- បង្កើនសមត្ថភាពការងារជាក្រុម ការគិតវិភាគ និងការដោះស្រាយបញ្ហា
- បង្កើតបណ្ដាញទំនាក់ទំនងជាមួយសិស្ស និស្សិត និងអ្នកជំនាញពីបណ្ដាប្រទេសផ្សេងៗ
- ក្រុមសិស្សនិស្សិតដែលឈ្នះឬមានសមត្ថភាព មានឱកាសដើម្បីជ្រើសរើសជាតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ
- ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ពី ក.ប.ទ. សម្រាប់ក្រុមជ័យលាភីទាំង ៣ក្រុម នៃកម្រិតនីមួយៗ ដូចខាងក្រោម៖
សម្រាប់កម្រិតដំបូង
- ក្រុមជ័យលាភីលេខ១ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៦លានរៀល
- ក្រុមជ័យលាភីលេខ២ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៣លានរៀល
- ក្រុមជ័យលាភីលេខ៣ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ១,៤លានរៀល។
សម្រាប់កម្រិតមធ្យម
- ក្រុមជ័យលាភីលេខ១ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៨លានរៀល ព្រមទាំងឱកាសចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅប្រទេសជប៉ុន
- ក្រុមជ័យលាភីលេខ២ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៤លានរៀល
- ក្រុមជ័យលាភីលេខ៣ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ២លានរៀល។
ក្នុងករណីក្រុមតំណាងកម្ពុជាអាចជាប់ក្នុងលំដាប់ Top5 ក្នុងថ្នាក់តំបន់ នឹងទទួលបានការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមទៀត ចំនួន ១២លានរៀល។
៣. កាលបរិច្ឆេទ និងនីតីវិធីនៃការជ្រើសរើស
- សិស្សានុសិស្ស និងនិស្សិត ដែលមានចំណាប់អារម្មណ៍ក្នុងការទទួលព័ត៌មានបន្ថែម អាចចុះឈ្មោះចូលរួមសិក្ខាសាលាផ្សព្វផ្សាយដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការ ក.ប.ទ. ដោយត្រូវចុះឈ្មោះតាម https://go.gov.kh/mptc/seminar ត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
- ក្រុមនីមួយៗ ដែលមានបំណងចូលរួមការប្រកួតប្រជែង ត្រូវដាក់ពាក្យតាមរយៈ https://go.gov.kh/mptc/kibo-pro ខាងក្រោមចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
- ក្រុមនីមួយៗត្រូវសរសេរកូដនិងដាក់ស្នើកូដរបស់ខ្លួន (Submit locally compiled code) ទៅក្នុង Simulator ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧
- ក្រុមនីមួយៗដែលបានដាក់ស្នើកូដទៅក្នុង Simulator ត្រូវចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិក្នុងប្រទេស នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីស្ដាប់លទ្ធផល (Pre-recorded simulation results) និងទទួលបានការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្រុមជ័យលាភី
- ក្រុមជ័យលាភីលេខ១ នៃកម្រិតមធ្យម ត្រូវចូលរួមប្រកួតបន្តវគ្គផ្ដាច់ព្រ័ត្រថ្នាក់តំបន់នៅកំឡុងខែមិថុនា ឆ្នាំ២០២៧ នៅប្រទេសជប៉ុន
- ព័ត៌មានបន្ថែមនឹងត្រូវជូនដំណឹងដល់អ្នកចុះឈ្មោះចូលរួមតាមរយៈអ៊ីមែល។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន សិស្សានុសិស្ស និងនិស្សិត ជ្រាបជាព័ត៌មាន និងចូលរួមដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ។
#KiboRPC2027 #KiboRPC #STEMCambodia #Robotics #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*
សូមនិស្សិតទាំងអស់គ្នាជួយបំពេញកម្រងសំនួរខាងលេីនេះផង សូមអរគុណ!
សូមជម្រាបសួរទៅកាន់ប្អូនៗនិស្សិត NUM ជំនាន់២៩, ៣០, ៣១, ៣២, ៣៣ និង៣៤ ទាំងអស់គ្នា!
តាងនាមក្រុមការងារ QS Survey នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) យើងខ្ញុំសូមអញ្ជើញប្អូនៗចូលរួមបំពេញការស្ទង់មតិស្តីពីការពេញចិត្តរបស់និស្សិត ដើម្បីបំពេញលក្ខខណ្ឌក្នុងការវាយតម្លៃសម្រាប់ទទួលបាន QS Stars Rating ។
ការឆ្លើយតបរបស់ប្អូនៗគឺពិតជាមានតម្លៃណាស់សម្រាប់សាកលវិទ្យាល័យយើង ។
សូមចំណាយពេល ៥ នាទី ដើម្បីបំពេញទម្រង់ស្ទង់មតិតាមរយៈលីងខាងក្រោម៖
🔗 តំណភ្ជាប់លីង (Link): https://forms.gle/HvDKZTyC87eXjR6d6
សូមគោរពថ្លែងអំណរគុណចំពោះការចូលរួមនិងការគាំទ្ររបស់ប្អូនៗក្នុងការលើកកម្ពស់កិត្យានុភាពសាកលវិទ្យាល័យយើងនៅលើឆាកអន្តរជាតិ!
មហាវិទ្យាល័យព័ត៌មានវិទ្យា (Faculty of Information Technology)
📢 សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបេក្ខជនប្រកួតប្រជែង និងបើកទទួលពាក្យចូលរួម«កម្មវិធីប្រកួតប្រជែងប្រណាំងដ្រូនឆ្នាំ ២០២៦» ដែលរៀបចំឡើងដោយមហាវិទ្យាល័យព័ត៌មានវិទ្យា
🗒 លក្ខខណ្ឌនៃការប្រកួតប្រជែង
1. បេក្ខជនជានិស្សិតត្រូវមានសមាជិកពី ៣ ទៅ ៥នាក់ក្នុងមួយក្រុម។
2. បេក្ខជនប្រកួតត្រូវតែជានិស្សិតនៃ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
📅 កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
📩 Registration Link
https://forms.gle/1KU4MFNiqTXU4K1q7
សិក្ខាសាលា ក្រោមប្រធានបទ៖ ADVANCE STATISTICALMODELING: A COMPARATIVE ANALYSIS OF SUMMATED SCALE REGRESSION,PLS-SEM AND CB-SEM
📌ទីតាំង សាលប្រជុំ B សាកលវិទ្យាល័យជាតិគ្រប់គ្រង
Conference Room B National University of Management.
🗓កាលបរិច្ឆេទ៖ ថ្ងៃសៅរ៏ ទី២៥ ខែកក្កដា ឆ្នាំ២០២៦
⏰ពេលវេលា៖ ៨:៣០ ដល់ ១២:០០
ចុះឈ្មោះចូលរួមតាមតំណរខាងក្រោម🔗
https://forms.gle/VsTTNCkm18A9w83N6
Repost from ឯកសារមន្ត្រីសាធារណៈ
🚨 សូមប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ
បច្ចុប្បន្ន ចោរ ព័ត៌មាន វិទ្យា កំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។
⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖
• .exe
• .bat
• .vbs
• .ps1
• .sh
• .msi
• .scr
ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។ ដើម្បីការពារខ្លួន សូមអនុវត្ត៖ ✅ បើកតែឯកសារពីប្រភពដែលអ្នកទុកចិត្ត។ ✅ ពិនិត្យផ្នែកខាងចុង (Extension) ឯកសារមុនពេលបើក។ ✅ កុំចុច “Run” ឬ “Install” ប្រសិនបើមិនប្រាកដពីប្រភព។ ✅ ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។ 📢 ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារសុវត្ថិភាពឌីជីថលរបស់អ្នក និងអង្គភាពរបស់អ្នក។ #MPTC #សុវត្ថិភាពឌីជីថល #CyberSecurity #StaySafeOnline #MPTC #CambodiaCyberSecurityJOIN CHANNEL 📱
សិក្ខាសាលា ក្រោមប្រធានបទ៖ ADVANCE STATISTICALMODELING: A COMPARATIVE ANALYSIS OF SUMMATED SCALE REGRESSION,PLS-SEM AND CB-SEM
📌ទីតាំង សាលប្រជុំ B សាកលវិទ្យាល័យជាតិគ្រប់គ្រង
Conference Room B National University of Management.
🗓កាលបរិច្ឆេទ៖ ថ្ងៃសៅរ៏ ទី២៥ ខែកក្កដា ឆ្នាំ២០២៦
⏰ពេលវេលា៖ ៨:៣០ ដល់ ១២:០០
ចុះឈ្មោះចូលរួមតាមតំណរខាងក្រោម🔗
https://forms.gle/VsTTNCkm18A9w83N6
+1
អបអរសាទរ ក្រុមនារី NUM02 សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទទួលបានពានរង្វាន់កិត្តិយស ផ្នែកប្រជាប្រិយភាព ក្នុងការកម្មវិធីប្រកួតរ៉ូបូខុនថ្នាក់ជាតិ ថ្នាក់ជាតិលេីកទី១៣ ២០២៦
#NUM #FIT #IT #robocon2026 #robot
#RoboticCreativeLab
សូមនិស្សិតដែលបានបោះឆ្នោតរួចសូមផុសចូលក្នុងក្រុមនេះផង សូមអរគុណ!
សូមចូលរួមបោះឆ្នោតគាំទ្រក្រុមនារី NUM 02 ទាំងអស់គ្នា!
សម្រាប់ឲ្យក្រុមរ៉ូបូត NUM 02 ឈ្នះពានរង្វាន់ផ្នែក «ប្រជាប្រិយភាព» ឆ្នាំ២០២៦! 🏆📲
Vote Link
https://docs.google.com/forms/d/e/1FAIpQLSfZK6i7KqnRdRoEpklvxj2FdDVde7Q3B3uG5S5Y2w85_36DbA/viewform
#TeamNUM02 #TeamNUM01 #RoboconCambodia2026 #SupportAndVote #vote
+1
សូមចូលរួមបោះឆ្នោតគាំទ្រក្រុមបុរស NUM01 និង ក្រុមនារី NUM 02 ទាំងអស់គ្នា!
សម្រាប់ឲ្យក្រុមរ៉ូបូត ឈ្នះពានរង្វាន់ផ្នែក «ប្រជាប្រិយភាព» ឆ្នាំ២០២៦! 🏆📲
Vote Link
https://docs.google.com/forms/d/e/1FAIpQLSfZK6i7KqnRdRoEpklvxj2FdDVde7Q3B3uG5S5Y2w85_36DbA/viewform
#TeamNUM02 #TeamNUM01 #RoboconCambodia2026 #SupportAndVote #vote
សូមចូលរួមបោះឆ្នោតគាំទ្របុរស NUM 01 ទាំងអស់គ្នា!
សម្រាប់ឲ្យក្រុមរ៉ូបូត NUM-01 ឈ្នះពានរង្វាន់ផ្នែក «ប្រជាប្រិយភាព» ឆ្នាំ២០២៦! 🏆📲
Vote Link
https://docs.google.com/forms/d/e/1FAIpQLSfZK6i7KqnRdRoEpklvxj2FdDVde7Q3B3uG5S5Y2w85_36DbA/viewform
#TeamNUM01 #RoboconCambodia2026 #SupportAndVote #vote
