កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
الذهاب إلى القناة على Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
إظهار المزيد6 426
المشتركون
+224 ساعات
+137 أيام
+5030 أيام
أرشيف المشاركات
Repost from CambodiaMyHome
ភ្នំព្រះរាជទ្រព្យ ឆ្នាំ១៩៣៧
Join CambodiaMyHome
Repost from RFI ខេមរភាសា / RFI Khmer
តុលាការថៃព្រមឲ្យជំនុំជម្រះសមាជិកសភា ១០រូប ដែលធ្លាប់ទាមទារឱ្យមានកំណែទម្រង់ច្បាប់ជេរប្រមាថព្រះមហាក្សត្រថៃ
តុលាការកំពូលថៃនៅថ្ងៃសុក្រទី២៤មេសា ឆ្នាំ២០២៦ បានប្រកាសយល់ព្រមជំនុំជម្រះសមាជិករដ្ឋសភាថៃ ១០រូបរបស់គណបក្សប្រឆាំង ដែលធ្លាប់ទាមទារឱ្យមានកំណែទម្រង់ច្បាប់ជេរប្រមាថព្រះមហាក្សត្រថៃ។ សមាជិករដ្ឋសភាទាំង ១០រូប រួមមានមេដឹកនាំគណបក្សប្រាឆាឈុន គឺ លោក ណាថាភុង រឿងបញ្ញាវុធ។ នៅក្នុងសន្និសីទកាសែតធ្វើឡើង នៅក្រោយការសម្រេចរបស់តុលាការថៃ ប្រធានបក្សប្រឆាំងថៃរូបនេះអះអាងថា គណបក្សរបស់លោកគ្មានចេតនាចង់ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងរបបរាជានិយម។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CdtZ.g
Repost from ជី ឧត្តម Channel
បទបង្ហាញស្ដីពីការត្រៀមប្រឡងសិស្សមន្រ្តីក្រមការនៅសាសាភូមិន្ទរដ្ឋបាល
២៤/មេសា/២០២៦
📱Telegram Channel
📱Facebook Page
Repost from AKP News
កម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃនៅវេទិកាអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦--
កម្ពុជាបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានលុកលុយម្តងហើយម្តងទៀតពីសំណាក់ប្រទេសថៃ ដោយកម្ពុជាបានព្រមានថា ជម្លោះប្រដាប់អាវុធដែលកំពុងបន្តនេះ បានបង្កឱ្យមានទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងការខូចខាតសេដ្ឋកិច្ចយ៉ាងដំណំ ដែលធ្វើឱ្យរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍របស់ប្រទេស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កម្ពុជានៅក្នុងវេទិកាអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
ការថ្លែងបទអន្តរាគមន៍ក្នុងវេទិកា ECOSOC ស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ចាប់ពីថ្ងៃទី២០-២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ជម្លោះនេះបានបណ្តាលឱ្យមានមនុស្សស្លាប់លើសពី ១០០នាក់ និងមានជនភៀសសឹកជាង ៦៥ម៉ឺននាក់។
លោកបានបន្ថែមថា ចំពោះអ្នកវិលត្រលប់មកវិញជាច្រើនបានប្រឈមនឹងការខូចខាតលំនៅដ្ឋាន ការទទួលបានសេវាមូលដ្ឋាននៅមានកម្រិត និងការព្រួយបារម្ភអំពីសុវត្ថិភាព ខណៈសាលារៀនចំនួន ៤៨ និងមណ្ឌលសុខភាពចំនួន ២២ នៅតែបិទនៅក្នុងខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់។
ឯកឧត្តម ជូ ហេង បានពិពណ៌នាអំពីស្ថានភាពនេះថាជា “បញ្ហាប្រឈមដ៏ស្រួចស្រាវ និងស្មុគស្មាញ” ដែលបង្កឡើងដោយការឈ្លានពាននៅតាមបណ្តោយព្រំដែន និងជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយភាគីថៃតាំងពីឆ្នាំ២០២៥ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជាក្នុងការអនុវត្ត និងការប្តេជ្ញាចិត្ត។
នៅក្នុងបទអន្តរាគមន៍ក៏បានគូសបញ្ជាក់ពីផលប៉ះពាល់សេដ្ឋកិច្ចកាន់តែទូលំទូលាយដោយកត់សម្គាល់ថា ការបិទច្រកទ្វារព្រំដែន ការរំខានដល់វិស័យពាណិជ្ជកម្ម និងទេសចរណ៍បានធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមានភាពយឺតយ៉ាវ ស្របពេលដែលប្រាក់ចំណូលធ្លាក់ចុះ ដោយសារតែពាណិជ្ជកម្មឆ្លងដែននៅទ្រឹង និងចំនួនភ្ញៀវទេសចរបានថយចុះ។
ឯកឧត្តមបានមានប្រសាសន៍ថា ជម្លោះនេះបានបង្ខំឱ្យរដ្ឋាភិបាលបង្វែរធនធានសាធារណៈដែលមានកម្រិតឆ្ពោះទៅរកការឆ្លើយតបទៅលើផ្នែកមនុស្សធម៌ ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងវិស័យការពារជាតិ ជាជាងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ និងកិច្ចគាំពារសង្គមដែលស្ថិតក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
លោកបានបន្តថា៖ “នៅពេលដែលជំនួយអភិវឌ្ឍន៍ផ្លូវការបានធ្លាក់ចុះរួចទៅហើយក្នុងឆ្នាំ២០២៤ កម្ពុជាកំពុងទទួលរងនូវសម្ពាធបន្ថែមទៀតដែលមិនមែនជាកំហុសរបស់ខ្លួនឡើយ”។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងអន្តរជាតិ Sevilla Commitment ដែលត្រូវបានអនុម័តក្នុងខែកក្កដា ឆ្នាំ២០២៥ ដែលជាក្របខ័ណ្ឌសកលសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម ជូ ហេង បានកត់សម្គាល់ថា កម្ពុជាបានស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយបន្ថែមថា បទឈប់បាញ់បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បើទោះបីជាមានហេតុការណ៍ប៉ះទង្គិចគ្នាខ្លះៗនៅតែបន្តកើតមានក៏ដោយ។
លោកបានសង្កត់ធ្ងន់ថា៖ “សន្តិភាពប្រកបដោយចីរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ពោលគឺមិនអាចសម្រេចបាននូវចំណុចមួយដោយគ្មានចំណុចមួយទៀតឡើយ”។
កម្ពុជាក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យទទួលស្គាល់ផលប៉ះពាល់នៃជម្លោះលើការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្បទាន និងការបន្ធូរបន្ថយបំណុល ព្រមទាំងគាំទ្រដល់ការចរចាដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង។
លោកបានជំរុញឱ្យមានការទទួលខុសត្រូវ និងធ្វើសកម្មភាពរួមគ្នាជាអន្តរជាតិថា៖ “យើងស្នើសុំឱ្យវេទិកានេះឈរនៅជាមួយកម្ពុជា និងធានាថាការសន្យាចំពោះកិច្ចព្រមព្រៀងអន្តរជាតិ Sevilla Commitment នឹងមិនត្រូវបានបដិសេធ ដោយសារតែការបរាជ័យនៃសន្តិភាពនោះទេ”៕
AKP-Khmer Times
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube
#CambodiaWantsPeace
#JusticeForCambodia
Repost from សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC)
+1
សេចក្ដីជូនដំណឹងអំពីសិក្ខាសាលា
ស្តីពី «តួនាទីរបស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និង យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធតុលាការ» ដែលសហការរៀបចំដោយ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC)។
សិក្ខាសាលានេះ រៀបចំឡើងដើម្បីចូលរួមអបអរសាទរ "ទិវាកម្មសិទ្ធិបញ្ញាពិភពលោក" ឆ្នាំ២០២៦ និងដើម្បីផ្សព្វផ្សាយចំណេះដឹង និងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញាកម្ពុជាឲ្យកាន់តែរីកចម្រើន ក្រោមការចូលរួមចែករំលែកពីវាគ្មិនដែលមានបទពិសោធន៍ និងសមត្ថភាពមកពីបណ្តាសា្ថប័នពាក់ព័ន្ធ។
សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនាថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:0០ ដល់ម៉ោង ១១:៣០។
សម្រាប់ការចុះឈ្មោះ៖
- បំពេញបែបបទតាមទម្រង់ចុះឈ្មោះ ៖ https://forms.gle/co2EGarYWXJk7p4LA
- ទំនាក់ទំនងចុះឈ្មោះតាមរយៈតេឡេក្រាម ៖ +855 86 260 268
Repost from ព្រះខ័ន
ថៃ៖ រដ្ឋមន្ត្រីការបរទេសចិនសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នឹងប្រសើរឡើងវិញ
---
យោងតាមសារព័ត៌មាន Reuters, រដ្ឋាភិបាលថៃ បានលើកឡើងនៅថ្ងៃសុក្រ ទី២៤ ខែមេសានេះថា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នឹងមានភាពប្រសើរឡើងវិញ បន្ទាប់ពីមានជម្លោះប្រដាប់អាវុធចំនួនពីរលើក កាលពីឆ្នាំ២០២៥។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក វ៉ាង យី បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុន នៅថ្ងៃសុក្រនេះ អំឡុងទស្សនកិច្ចក្នុងទីក្រុងបាងកក។
គួរជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់ប្រមុខការបរទេសចិនទៅកាន់ប្រទេសថៃនាថ្ងៃនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីក្រុងភ្នំពេញ។ កាលពីថ្ងៃទី២២ ខែមេសា នាទីក្រុងភ្នំពេញ ប្រមុខការទូតចិន ក៏បានប្រាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា ប្រទេសចិនមានឆន្ទៈក្នុងការបន្តរៀបចំវេទិកាបន្ថែមទៀត ដើម្បីស្តារឡើងវិញនូវកិច្ចសន្ទនាដោយផ្ទាល់រវាងកម្ពុជា និងថៃផងដែរ៕
ប្រភព៖ Reuters
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from សារព័ត៌មាន អិន ភី - NP News Officials
ទណ្ឌិតចំនួន ៣០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីកាត់បន្ថយភាពចង្អៀតណែន
លម្អិត 👉 https://www.facebook.com/share/p/1De2za1jA5/
🌐 Telegram
🌐 TikTok
🌐 YouTube
🌐 Facebook
🌐 Mobile Apps
Repost from សារព័ត៌មាន KBN.NEWS
តើការលុបចោល MOU ២០០១ ពីសំណាក់ភាគីថៃអាចបង្កផលប៉ះពាល់អ្វីខ្លះដល់កម្ពុជា?
អានលម្អិត៖ https://kbn.news/archives/380209
ចង់បានព័ត៌មានលឿន ⏬ (https://t.me/kbnnewscambodia) JOIN👈
វីដេអូព័ត៌មានប្រចាំថ្ងៃ ⏬ (https://bit.ly/3DhhmCI) CLICK 👈
វេបសាយសារព័ត៌មាន ⏬ (https://kbn.news/) CLICK👈
Repost from N/a
+4
📍វគ្គថ្មី និស្សិតច្បាប់ : 📚ឆ្នាំទី 1-4
សេចក្ដីផ្ដើមកិច្ចសន្យា.រៀន: 9/5/26
កិច្ចសន្យាសំខាន់ៗ.រៀន: 6/5/26
សេចក្ដីផ្ដើមសិទ្ធិប្រត្សក្យ. រៀន: 4/5/26
នីតិព្រហ្មទណ្ឌ .ចូលរៀន:4/5/26
វិធីសាស្ត្រគតិយុត្ត.ចូលរៀន: 5/5/26
(ទទួលចុះឈ្មោះតែតាមឈ្មោះតេឡេក្រាម @VISAL_MAO និង ឈ្មោះ ម៉ៅ វិសាល និងទទួលបង់តាមឈ្មោះ MAO VISAL)
ចុះឈ្មោះ 👇👇👇👇
👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
Repost from AK One Channel
+1
សំណួរ៖ តើសកម្មភាពកន្លងមករបស់ថៃអាចចាត់ទុកថា ជាការធ្វើឡើងដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដូចការអះអាងដដែលៗរបស់ថៃដែរឬទេ?
ចម្លើយ៖ សកម្មភាពកន្លងមករបស់ថៃមិនអាចចាត់ទុកថា ជាការធ្វើឡើងដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋទេ។ ប្រសិនបើសកម្មភាពទាំងនោះពិតជាធ្វើឡើង ដើម្បីការពារសន្តិសុខពិតមែន នោះ វាគួរតែជាសកម្មភាពដែលជួយកាត់បន្ថយភាពតានតឹង អនុវត្តន៍ដោយការប្រុងប្រយ័ត្ន និងគោរពស្ថានភាពដើម មិនមែនបង្កការយល់ច្រឡំ បំផ្លាញទំនុកចិត្តរវាងភាគីទាំងពីរ និងធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងៗនោះទេ។ អ្វីដែលបាននិងកំពុងកើតឡើងលើដីជាក់ស្តែងកន្លងមក គឺផ្ទុយគ្នាពីការអះអាងរបស់ថៃទាំងស្រុងពោលគឺជាសកម្មភាពប៉ុនប៉ងកាន់កាប់ដីកម្ពុជាដោយខុសច្បាប់។
Q: Can Thailand's past actions be considered as taken to maintain the security and safety of its citizens, as repeatedly claimed by Thailand?
A: Thailand's actions cannot be considered as taken to maintain the security and safety of its citizens. If those actions were genuinely taken to protect security, they should contribute to reducing tensions, be carried out with caution, and respect the status quo—not create confusion, undermine mutual trust between the two parties, or further escalate the situation. What has been happening on the ground is completely contrary to Thailand's claims; rather, it constitutes an attempt to illegally occupy Cambodian territory.
ប្រភពៈ Cambodia PR Team
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦
Repost from Netra Post
ប្រទេសនីមួយៗមានច្បាប់ប្រពៃណីរបស់ខ្លួន មិនអាចយកច្បាប់ខ្មែរ ទៅប្រៀបធៀបជាមួយច្បាប់បរទេសបាននោះទេ ព្រោះខុសប្រពៃណី ខុសស្ថានភាព ការអភិវឌ្ឍក៏ខុសគ្នា
Repost from សុីសុីថាមស៍
អាម៉េរិកប្រកាសផ្ដល់ប្រាក់រង្វាន់ ១០លានដុល្លារ ដល់អ្នកប្រាប់ទីតាំងមជ្ឈមណ្ឌលឆបោកក្នុងរដ្ឋការ៉ែន ក្បែរព្រំដែនថៃ
លម្អិត៖https://kh.cc-times.com/posts/28318
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+5
ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាសមាជិកគណៈកម្មការរៀបចំដំណើរការ តុលាការពាណិជ្ជកម្ម
====================
ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌និងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង កិច្ចពិភាក្សាលើកទី២ស្តីពីគោលនយោបាយស្ថាប័ននីយកម្មសន្ធានកម្មនិងការពង្រឹងប្រព័ន្ធគ្រប់គ្រងការដោះស្រាយវិវាទរវាងវិនិយោគិននិងរដ្ឋ ដែលបានរៀបចំដោយធនាការអភិវឌ្ឈអាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បន្តពីកិច្ចពិភាក្សាលើកទី១ដែលបានធ្វើនាខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ក្នុងកិច្ចពិភាក្សាលើកទី២ នេះ ធនាគារអភិវឌ្ឈអាស៊ីបានអញ្ជើញអ្នកជំនាញនានាក្នុងវិស័យសន្ធានកម្មនិងវិនិយោគ នៃប្រទេសអាស៊ី ប៉ាសុីហ្វិក អង្គការមួយចំនួនដូចជា ធនាគារពិភពលោក, គណៈកម្មការអង្គការសហប្រជាជាតិស្តីពីច្បាប់ ពាណិជ្ជកម្មអន្តរជាតិ(UNCITRAL), មជ្ឈមណ្ឌលអន្តរជាតិដើម្បីដោះស្រាយវិវាទវិនិយោគ (ICSID), មជ្ឈមណ្ឌលសន្ធានកម្មសឹង្ហបុរី ជប៉ុន កូរ៉េ និងចិន ក្នុងគោលបំណងពិភាក្សារកដំណោះស្រាយចំពោះបញ្ហា ប្រឈមមួយចំនួន ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពមន្ត្រីសន្ធានកម្មពាណិជ្ជកម្មនិងវិនិយោគ, ការអភិវឌ្ឈ ក្របខណ្ឌច្បាប់សន្ធានកម្មពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងការចូលជាសមាជិកនៃអនុសញ្ញាសឹង្ហបុរីស្តីពី សន្ធានកម្ម។
Repost from PR Cambodian Government
សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
Repost from AMS One-minute
សេចក្ដីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈដើរតួនាទីសំខាន់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ២០២៧-២០២៩និងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។ សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈនេះនឹងចូលរួមគាំទ្រអាទិភាពគោលនយោបាយចម្បងៗចំនួន៧រួមមាន៖
១. ការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីព្រមទាំងការធានាស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
២. ការខិតខំធានាលំនឹងជីវភាពប្រជាជន
៣. ការជំរុញពិពិធកម្មសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រភពថ្មីនៃកំណើន
៤. ការពង្រឹងបរិយាកាសធុរកិច្ចនិងការលើកកម្ពស់វិស័យឯកជនរួមទាំងការបន្តបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
៥. ការអភិវឌ្ឍមូលធនមនុស្សនិងសង្គម
៦. ការជំរុញបរិវត្តកម្មឌីជីថលនិង
៧. ការអភិវឌ្ឍបៃតង ការពង្រឹងអភិបាលកិច្ចនិងស្ថាប័ន។
Join AMS One-minute
+1
កំពូលមេទ័ពសម័យបុរាណខ្មែរ(កម្ពុជាសព្វថ្ងៃ)🌹🙏❤️️
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
