cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Apsara FM97

វិទ្យុអប្សរា សំឡេងយុវជន

إظهار المزيد
مشاركات الإعلانات
4 101
المشتركون
+324 ساعات
-67 أيام
-2330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

03:19
Video unavailableShow in Telegram
សមុទ្រ ទឹកជ្រោះ ទន្លេ ស្ទឹង បឹងបួរ ជាលំហសាធារណៈ ដែលជាផលនៃធនធានធម្មជាតិរបស់កម្ពុជា ភ្នំកំចាយគឺជាផ្នែកមួយនៃភ្នំបូកគោដែលមានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ 🎥 : DanCherng Adventure/ដានជេីង - Influencer MLMUPC RADIO | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
إظهار الكل...
25.39 MB
00:51
Video unavailableShow in Telegram
ទំនប់ម្លេច ខេត្តកំពត 🎥 Gazetteប្រជាជន RADIO | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
إظهار الكل...
8D795541-F08C-40F9-9AC8-81F65D53B8EB.MP49.36 MB
iPhone 16 Pro/ Pro Max នឹងទទួលបានកម្លាំងសាកថ្មខ្លាំងជាងមុនទ្វេដងរហូតដល់ ៤០វ៉ាត់ នៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ ពេលវេលាដែលទន្ទឹងរង់ចាំអំពីការប្រកាសចេញ iPhone 16 Series នឹងមកដល់ទីផ្សារសកលជាផ្លូវការ។ ថ្មីៗនេះមានពាក្យចចាមអារ៉ាមចេញពីប្រទេសចិនបានអះអាងថា iPhone 16 Pro និង iPhone 16 Pro Max នឹងឃើញមានការកែលម្អអាត្រាថ្មកាន់តែខ្លាំងជាងមុន។ ខណៈដែល iPhone 15 Pro និង iPhone 15 Pro Max នៅឆ្នាំនេះ មានកម្លាំងសាកថ្មអាចឡើងដល់ ២៧វ៉ាត់ដោយប្រើខ្សែ និងរហូតដល់ ១៥វ៉ាត់ដោយប្រើការសាកថ្មឥតខ្សែ MagSafe ម៉ូដែលឆ្នាំនេះត្រូវបានគេរំពឹងថា នឹងទទួលបានសមត្ថភាពកើនឡើងជាងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ RADIO | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
إظهار الكل...
ការប្រើជីត្រី និងជីផ្លែឈើ មានសមត្ថភាពខ្ពស់ក្នុងការបំប៉នដំណាំស្វាយចន្ទី និងទទួលបានផលល្អ ការដាំដំណាំស្វាយចន្ទី អ្នកដាំត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបច្ចេកទេស គិតចាប់តាំងពីការដាំ ការថែទាំ ពិសេសត្រូវយល់ដឹងច្បាស់ពីប្រភេទ ក៏ដូចជាបរិមាណជីដើម្បីបំប៉នដល់ដំណាំឱ្យឆាប់ធំធាត់ និងបានផលល្អ។ ក្នុងនោះ ប្រភេទជីធម្មជាតិ ២ប្រភេទ ដែលមានសារធាតុបំប៉នខ្ពស់សម្រាប់ដំណាំស្វាយចន្ទី ងាយផលិត ចំណាយតិច និងមិនធ្វើឱ្យខូចដី។ សម្រាប់ដំណាំស្វាយចន្ទី ជីត្រី និងជីផ្លែឈើ ជាប្រភេទជីដែលកសិករគួរតែយល់ដឹង និងអាចយកទៅអនុវត្តបាន ព្រោះវាងាយផលិត ចំណាយតិច និងប្រើតែធនធានជុំវិញខ្លួនមកកែច្នៃ ដាក់ផ្អាប់ឱ្យក្លាយជាប្រភេទជីទឹក អាចប្រើប្រាស់លាយចូលគ្នាកាន់តែមានសមត្ថភាពខ្ពស់។ RADIO | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
إظهار الكل...
👍 1
កីឡាករ ម៉ឺន មេឃា ឈ្នះ ឥណ្តូនេសុី ជុំទី២ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ កីឡាករ អេ វិរៈខេមឈុីត ភូថង (ម៉ឺន មេឃា) បន្តឈ្នះកីឡាករ ប្រទេស ឥណ្តូនេស៊ី ជុំទី២ ក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម នៃការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ នារសៀលថ្ងៃទី១១ ខែ កក្តដា នាពហុកីឡដ្ឋានជាតិ ។ខណៈប្រកួតពេលព្រឹកយកឈ្នះ កីឡាករ ហ្វីលីពីន ក្នុងជុំទី១ ៕ ដោយ ៖ ចន្ធូ
إظهار الكل...
🥰 1
ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជិត៦០% របាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ក្នុងឆមាសទី ១ នៃឆ្នាំ២០២៤ ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិផលទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងប្រមាណ ៥៧.២៨% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍ដដែលបានឱ្យដឹងថា ផលិតផលកសិកម្មរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសប្រមាណ ៨០ ជុំវិញពិភពលោក និងបានបង្ហាញថា ប្រទេសចិន វៀតណាម ថៃ និងកូរ៉េ ជាអ្នកបញ្ជាទិញមុខទំនិញកសិកម្មសំខាន់ៗរបស់កម្ពុជា ។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានបញ្ជាក់ថា មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា ៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ។ RADIO | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
إظهار الكل...
ព្រះទីនាំងទេវាវិនិច្ឆ័យ សាងសង់ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ ក្នុងឆ្នាំ១៩១៣-១៩១៧។ ព្រះទីនាំងទេវាវិនិច្ឆ័យប្រើសម្រាប់៖ ព្រះរាជពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ ព្រះរាជពិធីបុណ្យទ្វារទសមាស ព្រះរាជសាវនាការថ្វាយសារតាំង ព្រះរាជពិធីពិធីសច្ចាប្រណិធាន ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។ ល។ រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា-កឹម សុវណ្ណា RADIO | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
إظهار الكل...
Photo unavailableShow in Telegram
ថៃជាប់ជាគោលដៅទេសចរណ៍កំពូលនៅអាស៊ាន ប្រចាំឆ្នាំ២០២៤ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១ជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅអាស៊ាន និងទី៨ ក្នុងបញ្ជីចំណោមប្រទេស ៥០ របស់ពិភពលោក។ ថៃរំពឹងថា នឹងមានភ្ញៀវជាង ៣៩លាននាក់ លើសប្រទេស ម៉ាឡេស៊ី និងវៀតណាម។ ម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់ទី១៤ ខណៈដែលការមកដល់របស់ភ្ញៀវទេសចរបរទេសត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ២៦.១លាននាក់នៅឆ្នាំនេះ ខណៈវៀតណាមជាប់ចំណាត់ថ្នាក់ទី ២១, ឥណ្ឌូនេស៊ីទី២៧ និងសិង្ហបុរីទី២៨។ នេះបើយោងតាមការចេញពីគេហទំព័រ WP Travel។ បណ្តាប្រទេសអាស៊ានកំពុងប្រណាំងគ្នា បន្ធូរបន្ថយគោលនយោបាយទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក្នុងគោលបំណងស្តារវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញ។ RADIO | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
إظهار الكل...
Apple ដណ្តើមតំណែងកំពូលមកវិញ ជាក្រុមហ៊ុនថ្លៃបំផុតលើលោក ក្រុមហ៊ុនអេឡិចត្រូនិកអាមេរិក Apple កាលពីថ្ងៃពុធ ដណ្តើមបានតំណែងកំពូលរបស់ខ្លួនមកវិញ ក្នុងនាមជាក្រុមហ៊ុនថ្លៃបំផុតរបស់ពិភពលោក ជាមួយនឹងមូលធនប័ត្រទីផ្សារជាង ៣.៥ពាន់ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យពីគេហទំព័រ Nasdaq។ គិតត្រឹមម៉ោង ៦និង៣០ល្ងាចថ្ងៃពុធម្សិលមិញ (ម៉ោងក្នុងតំបន់) ភាគហ៊ុនរបស់ Apple កើនឡើង ១.៤ភាគរយ ជិត ២៣២ដុល្លារក្នុងមួយហ៊ុន ដែលនាំឱ្យតម្លៃទីផ្សាររបស់ខ្លួន ដល់ ៣.៥៤៣ពាន់ពាន់លានដុល្លារ ក្លាយជាក្រុមហ៊ុនថ្លៃបំផុតមិនធ្លាប់មាន។ កំណត់ត្រាពីមុនដែលជារបស់គូប្រជែងផ្នែកបច្ចេកវិទ្យា គឺក្រុមហ៊ុន Microsoft មានតម្លៃត្រឹមតែ ៣.៤៧៥ពាន់ពាន់លានដុល្លារប៉ុណ្ណោះ កាលពីថ្ងៃទី០៥ ខែកក្កដា។ ក្រុមហ៊ុន Apple បានបាត់បង់តំណែងរបស់ខ្លួន ជាក្រុមហ៊ុនថ្លៃបំផុតរបស់ពិភពលោក ទៅឱ្យ Microsoft កាលពីខែមករា បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនេះ បញ្ចេញមុខងារ AI កាលពីឆ្នាំមុន។ RADIO | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
إظهار الكل...
Photo unavailableShow in Telegram
ក្រុមហ៊ុនជប៉ុន នឹងផ្តល់ឱកាសដល់យុវជនកម្ពុជាចុះកម្មសិក្សា និងបណ្តុះបណ្តាលសមត្ថភាព ក្នុងវិស័យ TVET ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) កាលពីថ្ងៃអង្គារ (៩ កក្កដា) បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការផ្តល់ឱកាសឱ្យយុវជនកម្ពុជាដែលកំពុងរៀនជំនាញក្នុងវិស័យ TVET បានចុះធ្វើកម្មសិក្សានៅតាមក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការគាំទ្រលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ អនុស្សរណៈនេះ មានគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញក្នុងទិសដៅដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មដែលជាយុវជនពេញកម្លាំងរបស់កម្ពុជា រួមទាំងយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។ RADIO | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.