CAM-ASEAN YOUNG LEARNER PROGRAM
الذهاب إلى القناة على Telegram
This innovative English program for young learners aged five to twelve provides exciting opportunities for students to explore and develop their language abilities by integrating Science, Technology, Engineering, and Mathematics (STEM) and Chinese.
إظهار المزيد387
المشتركون
-124 ساعات
لا توجد بيانات7 أيام
+830 أيام
أرشيف المشاركات
English Below - PROTECT OUR CHILDREN
ទាំងនេះ គឺជាជំហានសំខាន់ៗសម្រាប់ឪពុកម្តាយអនុវត្ត ដើម្បីការពារកូនៗរបស់ខ្លួន។
Here are some important steps that parents should take to protect our children.
English Below - PLEASE DON’T!
🖐 យើងមិនគួរយកជំងឺកូវីដ១៩ជាលេសទៅរករឿងឈ្លោះជាមួយមិត្តភក្តិយើងទេ។ ការរើសអើង ភាពភ័យស្លន់ស្លារដោយមិនសមហេតុផល ពាក្យសំដីបញ្ឈឺ ឬអំពើហិង្សាក្នុងរូបភាពណាមួយក៏ដោយ គឺមិនគួរកើតឡើងឡើយ។
សូមចែករំលែកក្តីមេត្តាចំពោះគ្នា។👐
🖐There is no excuse for bullying our classmate during COVID-19 outbreak. Discrimination, irrational panic, painful words or any form of violence are never okay.
Spread kindness.👐
រីករាយថ្ងៃចុងសប្តាហ៏! សូមឲ្យមាតាបិតា និងអាណាព្យាបាលទាំងអស់ទទួលបានសេចក្តីសុខសប្បាយទាំងអស់គ្នា🙏🙏🙏
ក្រសួងអប់រំ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ រយៈពេល២ថ្ងៃបញ្ចប់ដោយជោគជ័យ ខណៈវិធានសុខាភិបាលអនុ
សេចក្តីជូនដំណឹងស្តីពីការសិក្សាតាមប្រព័ន្ធពីចម្ងាយរយៈពេល២សប្តាហ៍
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាលេខ៧៤ អយក.សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០
សាលាអន្តរជាតិកម្ពុជាអាស៊ាន សូមជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សឱ្យបានជ្រាបថា៖
(១)ផ្អាកការសិក្សាមកកាន់សាលាផ្ទាល់រយៈពេល២សប្តាហ៍ ដោយចាប់គិតពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ។
(២)សូមមាតាបិតាសិស្ស និងសិស្សានុសិស្សត្រៀមរៀបចំឧបករណ៍សម្រាប់ដំណើរការសិក្សាតាមប្រព័ន្ធអនឡាញ(Zoom) មានដូចខាងក្រោម៖
• កុំព្យូទ័រ ថេបប្លេត ឬទូរស័ព្ទស្មាតហ្វូន ដោយភ្ជាប់ប្រព័ន្ធអ៉ិនធឺណេត
សូមលោក លោកស្រីមេត្តារង់ចាំតាមដានផេកសាលា។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមលោក លោកស្រីមេត្តាជ្រាបជាព័ត៌មាន។
សូមថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរបស់លោក លោកស្រី។
ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានករណីវិជ្ជមានវីរុដកូវីដ-១៩ ថ្មី និងមិនមានអ្នកជាសះស្បេីយ ហេីយលទ្ធផលធ្វេីតេស្តលេីកទី៤ ពាក់ព័ន្ធនឹងព្រឹត្តិការណ៌៣វិច្ឆិកា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ៖
ដេីម្បីឲ្យប្រព័ន្ធការពាររាង្គកាយអ្នកធ្វេីការបានល្អ និងការពារជំងឺឆ្លងផ្សេងៗ
១. ហូបអាហារដែលមានគុណភាពល្អ ពិសេសក្រុមអាហារការពារគឺ បន្លែ (គួរហូបឲ្យបានច្រេីនមុខ ច្រេីនពណ៌) និងផ្លែឈេី (តែប្រយ័ត្នផ្លែឈេីណាដែលផ្អែមខ្លាំង ដូចជាធូរេន ខ្នុរ គួកុំហូបច្រេីនពេក) និងក្រុមអាហារសាងសង់ គឺសណ្ដែក ស៊ុត សាច់… (ពួកអាហារដែលមាន protein ខ្ពស់)។
២. ដេកឲ្យបានគ្រប់គ្រាន់ មនុស្សធំ គួរឲ្យបានមួយយប់ យ៉ាងតិចប្រហែល ៨-៩ម៉ោង ក្មេង យ៉ាងតិចប្រហែល ៩-១០ម៉ោង មួយយប់។ គួរដេកពីព្រលប់ ភ្ញាក់ពីព្រលឹម។
៣. សំដិលថ្ងៃខ្លះ (តែប្រយ័ត្នពន្លឺថ្ងៃអំឡុងម៉ោង ៨ព្រឹក ដល់ ៤ល្ងាច វាអាចឲ្យកេីតមហារីកស្បែក)
៤. កាត់បន្ថយ stress ឬការតានតឹងផ្លូវចិត្ត (stress អាចធ្វើឲ្យប្រព័ន្ធការពារចុះខ្សោយ)។ គួរធ្វើលំហាត់ប្រាណ ឬប្រែប្រួលឥរិយាបទពីការអង្គុយយូរ មកជាការដើរចុះឡើងខ្លះ ក្នុងបរិវេណផ្ទះជាដើម...។ រក្សាចិត្តអំណត់ ឬការព្យាយាមដោយល្អ គឺការមិនបោះបង់សេចក្ដីព្យាយាមក្នុងអំពើល្អ តែក៏មិនប្រឹងហួសកម្លាំង។
៥. ហូបទឹកឲ្យបានគ្រប់គ្រាន់។ គួរកុំហូបច្រើនពេក ឬក៏តិចពេក។ អ្នកអាចសង្កេតមើលពណ៌ទឹកនោម បើវាមានពណ៌លឿងចាស់ មានន័យថាអ្នកប្រហែលជាត្រូវការទឹកបន្ថែម...។
បញ្ជាក់៖ កូនក្មេង និងមនុស្សចាស់មានប្រព័ន្ធការពារខ្សោយ ងាយនឹងទទួលជំងឺឆ្លង គួរប្រយ័ត្នខ្ពស់ ពិសេសមនុស្សចាស់ដែលមានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង ជំងឺសួត ទឹកនោមផ្អែម…។
~ សូមកុំប្រមាទ កុំធ្វេសប្រហែស គួរពង្រឹងប្រព័ន្ធការពាររបស់យើងឲ្យរឹងមាំ បើវីរុស COVID-19 ឆ្លងដល់យើង យើងអាចរងផលប៉ះពាល់តិចតួច ដូចជាគ្រាន់តែមានជំងឺផ្ដាសាយតិចតួច រួចក៏ជាសះស្បើយទៅវិញដោយខ្លួនឯង។ តែសូមប្រយ័ត្ន អ្នកអាចចម្លងវីរុសនេះទៅមនុស្សចាស់ ឬអ្នកដែលមានជំងឺរ៉ាំរ៉ៃ ក្នុងផ្ទះ ឬក្នុងសហគមន៍របស់អ្នក ដែលពួកគាត់អាចរងគ្រោះធ្ងន់ធ្ងរ!
~ សូមកុំភ្លេច ការពាក់ម៉ាស ការរក្សាគម្លាត ការលាងដៃ និងកុំចេញក្រៅផ្ទះបើមិនចាំបាច់...។
~ សេចក្ដីមិនប្រមាទ មិនធ្វេសប្រហែស ក្នុងកិច្ចទាំងឡាយ នឹងនាំមកនូវសេចក្ដីសុខ។
Pheakdey Scp
