Khem Veasna
الذهاب إلى القناة على Telegram
Official Channel Telegram for Khem Veasna, President of League for Democracy Party (LDP).
إظهار المزيدلم يتم تحديد البلدالفئة غير محددة
7 647
المشتركون
+324 ساعات
+107 أيام
+1430 أيام
أرشيف المشاركات
7 648
មនុស្សកើតមានតាមរបៀបណា ឬអ្នកណាអ្នកបង្កើត? នៅលើលោកនេះ គ្មានម្នាក់ទាល់តែសោះដឹងថាមនុស្សនេះកើតមកពីណា? អ្នកសាសនា គឺជឿ គ្មានភស្តុតាងតាមបែបវិទ្យាសាស្ត្របញ្ជាក់ថាមនុស្សសត្វរុក្ខជាតិនិងធម្មជាតិជុំវិញខ្លួននេះកើតពីណា ឬកើតមករបៀបណាទេ? ចុះអ្នកវិទ្យាសាស្ត្រវិញ តើអាចមានភស្តុតាងពិសោធន៍ ឬតឹកតាងជាក់ស្តែងបញ្ជាក់អោយឃើញថាមនុស្សសត្វរុក្ខជាតិ និងធម្មជាតិជុំវិញយើងនេះកើតមានឡើងតាមរបៀបណាទេ? ក៏គឺអត់ដឹងដែរ។ មនុស្សនៅលើផែនដីនេះមានតែពីក្រុមហ្នឹង គឺអ្នកសាសនា និងក្រុមអ្នកវិទ្យាសាស្ត្រហ្នឹង បើមនុស្សពីរក្រុមហ្នឹងមិនដឹងរឿងហ្នឹងទៀតហើយ គឺលើលោកនេះអស់អ្នកដឹងអំពីរឿងនេះហើយ គឺអស់អ្នកដែលយើងត្រូវសួរ តើមនុស្ស សត្វរុក្ខជាតិ និងធម្មជាតិជុំវិញខ្លួនយើងនេះកើតមកពីណា ឬកើតមានមករបៀបណាហើយ។ ឥឡូវធ្លាក់មកដល់ព្រះពុទ្ធម្ដង ព្រះពុទ្ធជាអ្នកត្រាស់ដឹងរឿងហ្នឹង ជាជំនឿដូចអ្នកសាសនាក៏មិនមែនព្រះពុទ្ធ ពិសោធន៍បែបអ្នកវិទ្យាសាស្ត្រក៏មិនមែនព្រះពុទ្ធ។ ព្រះពុទ្ធជាអ្នកត្រាស់ដឹងអំពីរឿងហ្នឹង ព្រះអង្គពន្យល់មនុស្សអោយគិតហេតុផល ដឹងថាមនុស្សសត្វ រុក្ខជាតិ និងធម្មជាតិជុំវិញយើងនេះកើតមានឡើងដោយរបៀបណា? គិតឃើញថាព្រះពុទ្ធខុសពីអ្នកសាសនា ហើយក៏ខុសពីអ្នកវិទ្យាសាស្ត្រដែរ ឬទេក្មួយ? ចំណោទគិតដោះកងទុក្ខ គឺគិតហេតុផលរកយល់ថាមនុស្ស សត្វរុក្ខជាតិ និងធម្មជាតិ ជុំវិញខ្លួនយើងនេះកើតមកដោយរបៀបណា បដិច្ចសមុប្បាទគឺជារូបមន្ដបង្កើតមនុស្ស សត្វ រុក្ខជាតិ និងធម្មជាតិជុំវិញខ្លួនយើងនេះ តើវាកើតមានឡើងរបៀបម៉េច? នេះហើយជាដំណើរគិតដោះកងទុក្ខរបស់មនុស្សនោះ។ ព្រះពុទ្ធត្រាស់ដឹងរឿងហ្នឹង ព្រះអង្គពន្យល់ អ្នកស្ដាប់ត្រូវស្ដាប់ ហើយគិតហេតុផលតាមអ្វីដែលព្រះពុទ្ធពន្យល់ហើយដឹងរឿងហ្នឹង គឺរឿងមនុស្សសត្វ រុក្ខជាតិ និងធម្មជាតិជុំវិញយើងនេះកើតមានឡើងមកដោយរបៀបណា? ស្ដាប់ដំណើរធម៌ដែលព្រះពុទ្ធពន្យល់គឺគិតហេតុផលហើយយល់ពីររឿងហ្នឹង គឺរឿងមនុស្សសត្វរុក្ខជាតិ និងធម្មជាតិជុំវិញខ្លួនយើងនេះ កើតមានឡើងតាមរបៀបណាហ្នឹងឯង។ អ្នកណាស្ដាប់ ហើយគិតតាមព្រះពុទ្ធពន្យល់អំពីរឿងហ្នឹង គឺរឿងមនុស្សសត្វរុក្ខជាតិ និងធម្មជាតិជុំវិញយើងនេះកើតមានឡើងមកដោយរបៀបណាយល់ នោះហើយគឺអរិយបុគ្គលថ្នាក់សោតា គិតដោះកងទុក្ខរួច។ នេះគឺស្ដាប់ធម៌កើតបញ្ញានោះ។ គិតមើលទៅ គ្រាន់អង្គុយស្ដាប់ពន្យល់ពីរឿងហ្នឹង តើវាខាតអី បានជាមិនស្ដាប់? គ្មានមកពីអីទេ គឺមកពីក្បាលវាហ្នឹង ក្បាលអន់ ព្រះពុទ្ធហៅអាល្ងង់ ឬអាពាលហ្នុងឯង៕
7 648
កម្រាស់និងទំហំនៃអារម្មណ៍យល់។ មនុស្សគឺវិញ្ញាណ។ វិញ្ញាណមិនមែនសត្វទេ។ វិញ្ញាណមានក្នុងសំបកដែលមានតម្លៃស្មើសូន្យនេះ គឺដើម្បីទុកគិតហេតុរកអារម្មណ៍យល់ត្រូវហៅថាសម្មាទិដ្ឋិទេតើ។ មុនគេបំផុត គឺគិតហេតុផលតាមការពន្យល់របស់ព្រះពុទ្ធរកអារម្មណ៍យល់អោយបាន តើអត្ថិភាពនាមជាអ្វី? បើពិតជាគិតយល់អត្ថិភាពនាមជាអ្វីហើយ ច្បាស់ណាស់អារម្មណ៍យល់នឹងគិតឃើញជីវិតជាទុក្ខ។ ជីវិតជាទុក្ខ គឺជីវិតគឺទទេសោះសូន្យ សំបកជាមនុស្សក៏មានតម្លៃស្មើសូន្យ អ្វីដែលវិញ្ញាណដឹងតាមរយៈសំបកគឺផស្សៈគ្រប់យ៉ាងក៏មានតម្លៃស្មើនឹងសូន្យដែរ។ នេះគឺអារម្មណ៍យល់អំពីជីវិត គឺអរិយសច្ចៈទីមួយ ជីវិតជាទុក្ខនោះ មិនមែនអារម្មណ៍ជាអ្នកគិតយល់អំពីជីវិតទេ គឺអារម្មណ៍យល់អំពីជីវិត។ យល់ធម៌ កម្មបង្កើតលោកិយហើយ ស្គាល់អត្ថិភាពរបស់នាមហើយ គឺវិញ្ញាណនោះអាចគិតហេតុផលបានហើយ។ គិតហេតុផលទៅមើល ពាក្យថាលះ គឺត្រូវតែមានមនុស្សមួយជាអ្នកលះ អញ្ចឹងមែនទេ? វាមិនដែលគ្មានអ្នកណាមួយជាអ្នកលះ ហើយទៅជាមានអារម្មណ៍ថាលះទេ គឺប្រាកដណាស់វាត្រូវតែមានអ្នកលះនូវស្អីមួយជាដាច់ខាត។ អញ្ចឹង ពាក្យលះគឺពាក្យនៃអារម្មណ៍មានខ្លួនជាសត្វហ្នឹងហើយ។ យើងលះតណ្ហា យើងលះអារម្មណ៍ជាសត្វ យើងមានទោសៈ យើងមានមោហៈ យើងមានលោភៈ យើងលះទិដ្ឋិ គឺទុកតែយើងបានហើយ ចុះយើងហ្នឹងជាស្អី? យើងជាខ្លួនហ្នឹងហើយ។ គិតមើលអញ្ចឹងឬពូចេះតែថា? ហ្នឹងហើយគឺមានខ្លួនជាសត្វនោះ។ ព្រះពុទ្ធប្រាប់ថាអនត្តាគឺអត់ខ្លួនជាសត្វទេ។ វិញ្ញាណគឺជាខ្សែកម្លាំងហើយប្រែជាដឹង វិញ្ញាណគ្មានខ្លួនជាសត្វទេ។ គ្រាន់តែលឺពាក្យលះ ទំហំនៃការដឹងគឺទំហំនៃការគិតយល់ គឺទំហំនៃអារម្មណ៍យល់ យល់ថា អ្នកនិយាយនេះមានខ្លួនជាសត្វហើយ។ លឺពាក្យតែមួយម៉ាត់គឺលះ ស្អីលះ? គឺយើងជាអ្នកលះ ហ្នឹងមិនគឺសល់យើងមួយដែលជាអ្នកលះ។ ឮលះភ្លាម ដូចមើលឃើញដុំថ្មមួយដុំហោះទៅបុកនឹងផ្ទៃទឹក-លះ- គិតយល់ភ្លាម ដូចរលកផ្ទៃទឹកញ័រ ឆ្ងាយទៅៗ ដើមហេតុមកពីដុំថ្មមួយដុំបុកនឹងផ្ទៃទឹក គឺយល់ឆ្ងាយទៅៗ អូ! អ្នកនិយាយនេះមានខ្លួនជាសត្វតើ ហើយការយល់នេះវាច្បាស់លាស់ ព្រោះធ្លាប់បានគិតតៗជាតិរាប់រយកោដិជីវិតហើយ យល់ច្បាស់ថាវាអញ្ចឹងហើយ គឺមានហេតុផលពន្យល់ពន្យល់ខ្លួនឯង ថាគឺវាអញ្ចឹងហើយ ហើយហេតុផលនេះក៏អាចពន្យល់ទៅអ្នកផ្សេងទៀតបានដែរ។ ភាពយល់ច្បាស់លាស់ គឺជាកម្រាស់នៃអារម្មណ៍យល់។ ត្រចៀកគ្រាន់តែឮពាក្យលះភ្លាម អារម្មណ៍គិតយល់ភ្លាម ថាមនុស្សអ្នកនិយាយនេះ មានខ្លួនជាសត្វហ្នុងហើយ មនុស្សនេះមិនអាចពន្យល់ពុទ្ធដីកាបានទេ ហើយអ្នកណាទៅអង្គុយស្តាប់ ឬចូលចិត្តស្ដាប់មនុស្សធុនហ្នឹង គឺវាឆ្កួតដូចតែគ្នាហ្នឹងហើយ។ ហើយចាំមើលយើងលើកហេតុផលច្បាស់លាស់ថាខ្លួនវាខុស វាខឹងគេទៀត។ ល។ នេះជាទំហំនៃអារម្មណ៍យល់។ គ្រាន់តែលឺពាក្យលះភ្លាម គិតមានតុផលយល់សព្វយល់គ្រប់ ឆ្ងាយទៅៗ យល់បែបនេះដែលពូហៅថាជាទំហំនៃការយល់។ ដុំថ្មប៉ះផ្ទៃទឹកតែមួយប៉ូកទេ តែទំហំនៃអារម្មណ៍យល់វែងឆ្ងាយ វាអាស្រ័យទៅតាមអារម្មណ៍ដែលសន្សំអារម្មណ៍យល់សញ្ញាគិតហេតុផលតក្កៈ តច្រើនជាតិប៉ុណ្ណានោះ។ ជាមួយនឹងទំហំនៃអារម្មណ៍យល់ គឺកម្រាស់នៃការយល់សញ្ញាយល់ហេតុផលតក្កៈ។ នេះក៏បានមកពីការសន្សំអារម្មណ៍យល់សញ្ញាយល់ហេតុផលតក្កៈ តពីមួយជាតិទៅមួយជាតិដែរ។ កំរាស់គឺភាពច្បាស់លាស់នៃអារម្មណ៍យល់សញ្ញាតក្កៈ ឯទំហំគឺឮពាក្យខ្លីតែអារម្មណ៍គិតយល់រឿងវែងឆ្ងាយ។ មនុស្សសព្វថ្ងៃ មិនផ្តោតអារម្មណ៍ទៅរកអារម្មណ៍គិតយល់ទេ គេយល់ថាជារឿងមិនចាំបាច់ឬអត់ប្រយោជន៍ អារម្មណ៍ពាល់ត្រូវនឹករំពៃតែពីលោកសម្ភារៈផ្សេងៗ។ តាមពិតមនុស្សគឺវិញ្ញាណ វិញ្ញាណបានតែអារម្មណ៍គិតហេតុផលយល់តែមួយមុខហ្នឹងអោយគត់ មានតែវិញ្ញាណវង្វេងមានខ្លួនជាសត្វទេដែលរំពៃចង់បានលោកសម្ភារៈដែលមានតម្លៃស្មើសូន្យនោះ៕
7 648
ជីវិតខ្លួនយើងដើម្បីខ្លួនយើង នោះគឺជាទុក្ខ អរិយសច្ចៈទីមួយ ប៉ុន្តែបើជីវិតបូជាដើម្បីបំរើមនោសញ្ចេតនា នោះជីវិតផ្អែមល្ហែមជក់ចិត្តគួរអោយចង់រស់នៅណាស់។ ជីវិតដើម្បីខ្លួនឯង ជាជីវិតវង្វេង ព្រោះគ្មានខ្លួនផង តើអារម្មណ៍ដើម្បីខ្លួនឯង ត្រូវដែរ? ជីវិតដែលត្រឹមត្រូវគឺបូជាទាំងស្រុងដើម្បីអ្វីក៏ដោយដែលមានតម្លៃ នេះគឺជាតម្លៃនៃជីវិត។ នេះជាវិញ្ញាណប្រើទ្វារគិតហេតុផលតក្កៈបានអារម្មណ៍យល់ត្រឹមត្រូវ សម្មាទិដ្ឋិអំពីជីវិត៕
7 648
មនុស្សហាមាត់ឡើងថាអោយគេយ៉ាងនេះ ឬយ៉ាងនោះ ក្មួយគិតហេតុផលទៅមើល តើត្រូវហេតុផលដែរឬទេ? គិតហេតុផលទៅឃើញថាមិនត្រឹមត្រូវទេ។ គិតហេតុផលអោយយល់ថាអ្នកមានតម្លៃអាចថាអោយគេអញ្ចេះ អញ្ចុះបាន លុះត្រាតែ ទីមួយវិញ្ញាណនោះត្រូវមានសមត្ថភាពគិតហេតុផលអោយឃើញថាខុសឬត្រូវបាន បើខ្លួនមិនចេះគិតហេតុផលដឹងថាខុសឬត្រូវបានផង តើខ្លួនអាចទៅដាក់ពិន្ទុថាគេខុសគេត្រូវបានដែរ? អាចម្កួតជេម សុខគឺនៅក្នុងលក្ខណៈឡប់ធុនហ្នឹង ហើយមករកដាក់ពិន្ទុអោយគ្រប់តែមនុស្ស អ្នកណាក៏អាងោះពាលនេះវាដាក់ពិន្ទុថាគេហ្នឹងអញ្ចេះអញ្ចុះបានគ្រប់តែមនុស្ស។ គិតហេតុផលទៅ តើអាពាលនេះជាមនុស្សពាលត្រូវទេ? ទីពីរគិតមើលមកខ្លួនយើងអ្នកអោយពិន្ទុះគេអញ្ចេះអញ្ចុះ តើខ្លួនយើងជាមនុស្សស្អាតស្អំហើយឬនៅ? អាជេម សុខអាកញ្ចាស់ថោកទាបនេះធ្លាប់អំប៉ែៗរកចូលបក្សប្រជាជន បែកធ្លាយសំលេងវាមកឮវាសួរគេថាតើសម្តេចហ៊ុន សែនពេញចិត្តវាទេ? ឃើញវាថោកទេ ដល់គណបក្សប្រជាជនគេមិនអើពើនឹងវា បើយើងខ្មាស់គេងាប់ហើយ តែអាថោកហ្នឹង សព្វថ្ងៃវានិយាយថាអ្នកនេះអ្នកនោះលក់ក្បាលអោយគណបក្សប្រជាជន ហើយវាដៀលគណបក្សប្រជាជនគ្មានសល់សាច់គ្មានសល់ឈាមអីទេ។ នែ! អាក្សុកអាកញ្ចាស់ថោក បើហ្អែងថាគណបក្សប្រជាជនមិនល្អយ៉ាងៗហ្នឹង ម្តេចពីមុនអាថោកឯងក្រវែលៗតែគណបក្សប្រជាជនចង់ចូលហ្នឹងគេអញ្ចឹងអាថោក? គុណសម្បត្តិទាំងពីរនៃអ្នកថាអោយគេបាន គឺខ្លួនយើងត្រូវមានសមត្ថភាពគិតហេតុផលដឹងថាខុសដឹងថាត្រូវបាន និងទីពីរខ្លួនយើងត្រូវតែស្អាតស្អំ អាថោកជេម សុខគឺគ្មានទាំងពីរ ហើយប្រឹងស្រែកឡែតៗថាអ្នកនេះខុសអញ្ចេះខុសអញ្ចុះ។ យី! អាកញ្ចាស់ក្បាលដូចលិង្គព្រះឥសូនេះក៏វាថោកទាបដល់អីថ្នាក់ហ្នឹងហ្ន!!!!!! មើលពាក្យពន្យល់របស់ពូខាងលើនេះទៅមើល តើជាពាក្យពន្យល់ហេតុផលដែរឬទេ? ហើយមើលមកខ្លួនពូទៅមើល ក្នុងជីវិតពូដែលធ្វើរឿងថោកទាបដែរឬទេ? មិនត្រឹមតែប៉ុណ្ណេះទេ ពូរស់ជាទីពឹងនៃមនុស្សទាំងឡាយដោយរស់ជាអ្នកពន្យល់វែកញែកហេតុផលអោយមនុស្សអាចយកទៅគិតដឹងខុសដឹងត្រូវទៀតផង។ សរុបមកវិញ អ្នកណាក៏ដោយដែលអាចដាក់ពិន្ទុអោយគេយ៉ាងណាមួយបាន ទីមួយ វិញ្ញាណត្រូវតែវិលត្រូវមគ្គ ដឹងដោយគិតហេតុផលយល់ថាខុស ឬត្រូវ មិនមែនជាផ្លូវអារម្មណ៍ខុស ផ្លូវអារម្មណ៍តណ្ហា អោយតែខុសអារម្មណ៍តណ្ហានៃចិត្តខ្លួនថាគេខុស អោយតែត្រូវអារម្មណ៍តណ្ហានៃចិត្តខ្លួនថាគេត្រូវនោះទេ។ និងទីពីរ សូមគិតមើលប្រាណខ្លួនឯង តើខ្លួនយើងជាមនុស្សស្អាតស្អំហើយឬនៅ? មានគុណសម្បត្តិទាំងពីរនេះហើយ ទើបសម្ដីអ្នកនោះ មានតម្លៃអោយយើងយកមកសញ្ជឹងគិតបាន បើផ្លូវអារម្មណ៍ខុសគឺផ្លូវអារម្មណ៍តណ្ហា សម្ដីវាចេញមក យកគូទទៅស្ដាប់ទៅ សមនឹងចរិតថោករបស់វាហើយ៕
