ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

Khem Veasna

Khem Veasna

الذهاب إلى القناة على Telegram

Official Channel Telegram for Khem Veasna, President of League for Democracy Party (LDP).

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
7 647
المشتركون
+324 ساعات
+107 أيام
+1430 أيام
أرشيف المشاركات
លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

photo content
+1

មនុស្សទាល់តែគិតហេតុផលថាខ្លួនជាអ្វី គឺអត្ថិភាពជាខ្លួននេះជាអ្វី ទើបដឹងថាមនុស្សដែលដឹងថាខ្លួនជាវិញ្ញាណធ្វើតាមការគិតយល់ឯមនុស្សដែលវិញ្ញាណវង្វេងមានខ្លួនជាសត្វធ្វើតាមតែចិត្ត។ ពេលមនុស្សបានស្តាប់ការពន្យល់បដិច្ចសមុប្បាទទើបដឹងថាខ្លួនជាវិញ្ញាណដែលអត្ថិភាពនៃវិញ្ញាណគឺជាខ្សែកម្មកើតចេញពីការវិលរបស់កលាបៈហើយសង្ខាប្រែជាដឹង។ ពេលដឹងថាខ្លួនជាវិញ្ញាណ ពេលធ្វើអ្វីមួយត្រូវធ្វើតាមការគិតហេតុផលយល់។ គឺមនុស្សធ្វើតាមការគិតហេតុផលយល់។ ដូច្នេះហើយ ទើបអ្នកផ្សេងសួរថាហេតុអីបានជាអ្នកឯងធ្វើបែបហ្នឹង ឬមានសំដីបែបហ្នឹង? មនុស្សនោះចេះពន្យល់ហេតុផលទៅអ្នកសួរបាន។ អ្នកសួរនោះស្តាប់ការពន្យល់ហេតុរួចយកទៅគិតហេតុផលហ្នឹងសមរម្យនឹងចេញទង្វើបែបហ្នឹងទេ? និយាយហេតុផលយល់គ្នាបាន។ នេះជារបៀបដែលវិញ្ញាណប្រាស្រ័យទាក់ទងគ្នាយល់គ្នាបាននោះ។ ចំណែកវិញ្ញាណដែលវង្វេងមានខ្លួនជាសត្វ មិនមែនធ្វើតាមការគិតហេតុផលយល់ទេ គឺធ្វើតាមចិត្តចង់ ដូច្នេះហើយទើបគេមានគ្រូបង្រៀនអប់រំចិត្តកុំអោយចេះតែធ្វើតាមតែអំពើចិត្ត។ ចំណែកឯវិញ្ញាណត្រូវធ្វើសកម្មភាពអ្វីមួយតាមការគិតហេតុផលយល់ ក៏ត្រូវមានគ្រូបង្រៀនអោយចេះគិតហេតុផលយល់ដែរ។ នៅលើលោកនាសម័យនេះ គឺមានតែពូម្នាក់គត់ ជាគ្រូបង្រៀនអោយវិញ្ញាណចេះគិតហេតុផលតក្កៈរកអារម្មណ៍យល់ត្រូវគឺបញ្ញានេះឯង។ យើងជាផ្លូវអារម្មណ៍ត្រូវជាមួយនឹងផ្លូវអារម្មណ៍ខុសគឺតណ្ហា និយាយហេតុផល យល់គ្នាមិនបានទេ។ សំរាប់យើងដែលជាផ្លូវអារម្មណ៍ត្រូវនិងពួកអាអត់កំណើតផ្លូវអារម្មណ៍ខុស គឺបែកគ្នាលំដាប់ទីបី នៅទល់មុខគ្នាតែបែកគ្នាជារៀងរហូតហើយ គឺបែកគ្នាទាំងរស់៕

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប

ក្មួយៗគិតស្ទង់មើលសភាពចរិតរបស់មនុស្សដែលចូលមើលផុសនីមួយៗរបស់ក្មួយផង បើឃើញការសរសេររបស់ពួកវា ហើយក្មួយគិតយល់ថាពួកវាមនុស្សបំពាន និយាយអត់ហេតុផល យើងពន្យល់ហេតុផលស្តាប់គ្នាមិនបាន និយាយអោយបានតែគងលើគេអត់ហេតុអត់ហេតុដើម្បីគាំទ្រសំដីដែលជាការសន្និដ្ឋានរបស់ខ្លួនទេ មនុស្សបែបនេះ ជាមនុស្សគ្មានសីលធម៌ទេ ប្លុកវាចោលទៅក្មួយ។ បើពូឃើញក្មួយណាអោយមនស្សប្រភេទហ្នឹងនៅរញ៉េរញ៉ៃពេញតែផុសរបស់ក្មួយ នោះពូនឹងប្លុកក្មួយចោលដែរហើយណាក្មួយ។ យើងចិត្តជាអ្នកផ្តល់អោយ បើឃើញមនុស្សអត់សីល មិនចេះជួយខ្លួនឯងទៅហើយ នៅតែផ្តល់ឱកាសដល់បុគ្គលនោះទៀត តើក្មួយៗជាមនុស្សយល់ការទេក្មួយ? បើមិនយល់ការទេ ពូក៏សុំប្លុកមនុស្សដែលមិនយល់ការអញ្ចឹងដែរហើយណាក្មួយ៕

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

2026_01_15_លោកពូពន្យល់ធម៌_ចម្ការថ្មី_ល្ងាច.m4a62.67 MB

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

photo content

គេនិយាយគេចង់ឃើញខ្មែររួបរួមគ្នា គេមិនចង់ឃើញខ្មែរបែកបាក់គ្នា បើខ្មែរបែកគ្នាខ្មែរនឹងខ្សោយ សត្រូវជិះជាន់ធ្វើបាបខ្មែរបាន បើខ្មែររួបរួមគ្នាខ្មែរនឹងខ្លាំង សត្រូវដែលចង់ធ្វើបាបខ្មែរនឹងបរាជ័យ។ ពូឃើញមនុស្សច្រើនណាស់ដែលស្តាប់អាអ្នកនិយាយពាក្យហ្នឹង គេថាគាត់និយាយត្រូវណាស់ គេគាំទ្រ។ សំរាប់ផ្លូវអារម្មណ៍គិតហេតុផលយល់ ពូយល់ថាអាអ្នកនិយាយនេះ គឺអាខ្វាក់ខួរ ងងឹតខួរសូន្យឈឹង ល្ងង់ធ្វើចេះ ចិត្តក៏មិនល្អ ព្រោះនិយាយយកមុខ ខួរក៏ខ្វាក់គឺអត់បញ្ញា កុំថាទៅដឹកនាំមនុស្ស ដឹកនាំតែខ្លួនឯងក៏ងងឹតមិនដឹងជាដើរទៅណាផង ចុះទំរាំដឹកនាំមនុស្សទាំងហ្វូងទៅទៀត តើវាទៅដឹកស្អីកើត។ អារឿងខ្មែររួបរួមគ្នាខ្មែរនឹងខ្លាំងហ្នុងវាត្រូវហើយ តែអ្នកណាយល់ពីវិធីធ្វើអោយខ្មែររួបរួមគ្នាបាននោះទៅវិញទេ ដែលជាអ្នកខ្លាំងពិតប្រាកដ អង្គុយនិយាយធ្វើឯងគ្រាន់បើហ្នឹងទេតើ ដែលជាហេតុធ្វើអោយខ្មែរបែកបាក់រួបរួមគ្នាមិនបានហ្នុង ព្រោះស្តាប់ទៅអ្នកចេះគិតហេតុផលកើតចិត្តក្តៅរួបរួមគ្នាមិនបានជាមួយអាមនុស្សធុនហ្នឹង។ មានតែពន្យល់ហេតុផលទៅមនុស្សទេ ដែលជាការដឹកនាំមនុស្សដ៏ត្រឹមត្រូវនោះ ព្រោះមនុស្សគឺវិញ្ញាណ វិញ្ញាណគឺជាមនុស្ស ដូច្នេះមានតែពន្យល់មនុស្សអោយមានការយល់ហេតុផលអោយវិញ្ញាណគិតយល់ស្របគ្នាទេដែលជាហេតុធ្វើអោយមនុស្សរួបរួមគ្នាបាននោះ។ មនុស្សយល់ត្រឹមត្រូវគឺសម្មាទិដ្ឋិក្នុងរឿងធ្វើអោយខ្មែរខ្លាំងហ្នុងទេ ទើបសក្តិសមជាអ្នកដឹកនាំមនុស្ស។ មនុស្សមានសមត្ថភាពអាចពន្យល់មនុស្សអោយយល់ហេតុផលបាន តើងាយរកណាស់ទៅឬ? បើគ្រាន់តែស្រែកឡែៗដូចទិដ្ឋិដែលពូលើកមកខាងដើមនោះ គឺមនុស្សអាចម៍សុទ្ធហើយ។ តែមនុស្សអាចម៍អញ្ចឹងសោះ តែមានមនុស្សគាំទ្រច្រើនណាស់។ អ្នកគាំទ្រអាចម៍គឺមានតម្លៃមិនលើសអាចម៍ទេ៕