Khem Veasna
الذهاب إلى القناة على Telegram
Official Channel Telegram for Khem Veasna, President of League for Democracy Party (LDP).
إظهار المزيدلم يتم تحديد البلدالفئة غير محددة
7 647
المشتركون
+324 ساعات
+107 أيام
+1430 أيام
أرشيف المشاركات
7 648
ក្នុងលោកិយនេះ គ្មានអ្វីដែលមនុស្សត្រូវមានអារម្មណ៍ថាបានទេ ព្រោះហេតុ ទីមួយ វិញ្ញាណដែលជាមនុស្សមិនមែនសំបកទេ វិញ្ញាណគ្មានខ្លួនជាសត្វទេ ជាកម្លាំងសុទ្ធកាន់យករបស់អ្វីមិនបានទេ ហើយមិនដឹងជាឆ្កួតអីទៅចង់បានរបស់ក្នុងលោកិយដែលវិញ្ញាណមិនត្រូវការរបស់ហ្នុងផង ហើយទីពីរ គឺគ្មានទាំងរបស់ដែលវិញ្ញាណប្រើសឡាយតនៈភ្នែកឃើញថាមានហ្នឹងផង តាមពិតអត់មានរបស់ទាំងអស់ដែលសឡាយតនៈភ្នែកមើលឃើញថាមានហ្នឹងទេ។ អញ្ចឹងអារម្មណ៍ចង់បានរបស់ដែលមានតម្លៃស្មើនឹងសូន្យគឺជាការវង្វេងរបស់អារម្មណ៍ដឹងតាមទ្វារភ្នែកទេ។ មនុស្សអាចយករបស់ដែលភ្នែកមើលឃើញថាមានដោយគ្មានទោសបាន តែក្នុងករណីដែលវិញ្ញាណគិតហេតុផលឃើញថារស់ជាសត្វដែលមានសំបកដឹងលោកិយទៅហើយ មិនដឹងធ្វើម្តេចបើសំបកត្រូវការរបស់របរដែលវិញ្ញាណប្រើសឡាយតនៈភ្នែកមើលឃើញថាមានហ្នឹងទៅហើយ ដូច្នេះត្រូវតែយករបស់ទាំងហ្នឹងមកបម្រើអោយសំបកដែលមានតម្លៃស្មើសូន្យដូចគ្នាហ្នុងទៅ។ យកដោយវង្វេងថាលោកិយមានគឺមានទោស៕
7 648
Repost from គណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ(LDP)
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមជម្រាមជូនដំណឹងដល់បងប្អូនដែលជា សមាជិក និងអ្នកគាំទ្រទាំងអស់ បានជ្រាបថាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ គឺជាគម្រប់ខួប៦០ឆ្នាំ របស់លោកពូវាសនា និងក្នុងថ្ងៃគម្រប់ខួបកំណើត៦០ឆ្នាំនេះ គណបក្សបានរចនា Profile និង Cover Facebook ដើម្បីឲ្យបងប្អូនដែលជា សមាជិក និងអ្នកគាំទ្រទាំងអស់ អាចដាក់តាំងបង្ហាញចាប់ពីពេលនេះបាន៕
