ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
1 272
Obunachilar
+124 soatlar
-47 kun
-2230 kun
Postlar arxiv
6:30នាទីយប់នេះ គ្រប់ទិសគឺស្ងប់ស្ងាត់ធម្មតាទេបងប្អូនយើង🙏❤️🇰🇭
កងកម្លាំងយើងនៅអានសេះទាំងអស់ សុខសប្បាយ និងសុវត្ថិភាព ទោះទាហានថៃបាញ់ផ្លោងមកជាច្រើនគ្រាប់។ តែពីម៉ោងជិត១ មកដល់ម៉ោងនេះ ស្ងប់ស្ងាត់ហើយ។
២៧ កញ្ញា ២០២៥
🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ Winthai Suvaree បានធ្វើការថ្លែងបញ្ជាក់ជាថ្មី នៅថ្ងៃទី២៧ កញ្ញា ២០២៥នេះថា៖
«សកម្មភាពរបស់ភាគីកម្ពុជា 🇰🇭 ក្នុងការនាំយកនូវអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះមកធ្វើការត្រួតពិនិត្យស្ថានការណ៍ នៅតំបន់មានជម្លោះ គឺជាទង្វើញុះញង់ ដើម្បីឱ្យកងទ័ពថៃផ្ទុះអាវុ.ធមកលើកម្ពុជា»។ (Smeyy)
*បញ្ជាក់៖ កងទ័ពថៃ 🇹🇭 គឺជាអ្នកផ្ទុះអា.វុធ និងបា.ញ់មកលើកម្ពុជាមុន នៅតំបន់អានសេះ កាលពីវេលាម៉ោង ១១:៥២នាទី នៅថ្ងៃនេះ៕
*ប្រភព : https://www.facebook.com/share/1CQwneYhTr/?mibextid=wwXIfr
#JusticeForCambodia
#ThailandViolatestheceasefire
ត្រឹមម៉ោង៣៖៣០នាទីនេះ សភាពការណ៍នៅអានសេះស្ងប់ស្ងាត់ ក្រោយទាហានថៃ បាញ់មកលើកងកម្លាំងយើងមុន ពីម៉ោង១១៖៥២នាទី ដល់ម៉ោងជិត១។ តែកងកម្លាំងយើង បន្តត្រៀមកម្រិតខ្ពស់បំផុត។
២៧ កញ្ញា ២០២៥
Admin សូមបញ្ជាក់ប្រាប់បងប្អូនយើងឲ្យបានដឹង ពាក់ព័ន្ធនិងរូបភាពឬក៏វីដេអូរបស់ទាហានយើង មានជាប់លេណដ្ឋាន និងសភាវុធ គឺ Admin មិនផ្សាយទេ។
សូមអរគុណ!🙏❤️🇰🇭👮♂️
+6
ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ស្របពេលដែលយោធាថៃ បាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ
(ឧត្តរមានជ័យ)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន។ នេះបើតាម លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។
ការចុះមកសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ស្របពេលដែលយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី៕
យើងសូមទាត់ចោលទាំងស្រុង ចំពោះការផ្សាយរបស់កាសែតថៃ ដែលចោទថា កងទ័ពកម្ពុជា បានបាញ់ចូលថៃមុន។ ទាហានថៃ ជាអ្នកបាញ់ចូលទឹកដីកម្ពុជាមុន នៅតំបន់សមរភូមិអានសេះ។
២៧ កញ្ញា ២០២៥។
កងកម្លាំងយើង នៅសមរភូមិជួរមុខទាំងអស់ បានត្រៀមកម្រិតខ្ពស់បំផុត ដើម្បីវាយបកសត្រូវឈ្លានពាន ពេលទទួលបានបទបញ្ជា! សូមបន់ស្រន់ និងជូនពរម្នាក់មួយម៉ាត់ផង! ២៧ កញ្ញា ២០២៥!
Repost from ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
+2
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮♂️
