uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Kanalga Telegram’da o‘tish
1 272
Obunachilar
-124 soatlar
-87 kun
-2530 kun
Postlar arxiv
អាជ្ញាធរមីនកម្ពុជា🇰🇭 បានស្នើសុំឱ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន សុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរ
អាជ្ញាធរមីនកម្ពុជា🇰🇭 បានស្នើសុំឱ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន សុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ🇹🇭 ដោះលែងយោធិនកម្ពុជា🇰🇭ទាំងអស់!

សូមអរគុណបងប្អូន សម្រាប់ចូលរួមថវិការដើម្បីទិញទឹកសុទ្ធ ជូនកងកម្លាំងនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ៕ 🙏❤️🇰
សូមអរគុណបងប្អូន សម្រាប់ចូលរួមថវិការដើម្បីទិញទឹកសុទ្ធ ជូនកងកម្លាំងនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ៕ 🙏❤️🇰🇭👮‍♂️

សារដាស់តឿនរបស់លោក ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ចំពោះកងកម្លាំង= * ការបង្ហោះរូបភាពលើទីតាំងឈរជើងប្រឈមរបស់ខ្លួន មានផលអវិជ្ជមានគឺ÷ ១
សារដាស់តឿនរបស់លោក ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ចំពោះកងកម្លាំង= * ការបង្ហោះរូបភាពលើទីតាំងឈរជើងប្រឈមរបស់ខ្លួន មានផលអវិជ្ជមានគឺ÷ ១. ខ្មាំងក្ដាប់បានទីតាំងជាក់លាក់របស់យើង។ ២. បង្កឱ្យមានគ្រោះថ្នាក់ដល់អង្គភាពខ្ពស់ពេលសមរភូមិប្រយុទ្ធកើតឡើង។ ៣. បាត់ម្ចាស់ការលាក់ការណ៍របស់កងទ័ព។ ៤. បង្ហាញពីការគោរពវិន័យកងទ័ពរបស់ខ្លួននៅទន់ខ្សោយ។ និង ៥. ខ្លួនឯងអាចទទួលរងនូវការអនុវត្តផ្លូវច្បាប់របស់អង្គភាពនៅពេលណាមួយក៏ថាបាន។ * ដោយបំណងល្អ ទោះមានអ្នកជេរក៏ខ្ញុំទទួលយកបាន

សង្ឃឹមថា មិនដាច់ជើងចុះ!

ទឹកប្រាក់ចំនួន=79000៛ គិតជាទឹកសុទ្ធបានចំនួន=30យួរ - ចំពោះថវិការនេះ ខ្ញុំបាទនិងទិញសម្ភារ:នៅល្ងាចថ្ងៃទី02-12-2025ខាងមុខ។ - បងប្
ទឹកប្រាក់ចំនួន=79000៛ គិតជាទឹកសុទ្ធបានចំនួន=30យួរ - ចំពោះថវិការនេះ ខ្ញុំបាទនិងទិញសម្ភារ:នៅល្ងាចថ្ងៃទី02-12-2025ខាងមុខ។ - បងប្អូនអាចចូលរួមបន្ថែមបាន ដើម្បីជួយដល់កងកម្លាំងយើង នៅទិសភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️

ខ្ញុំបាទ ជាម្ចាស់ឆាណែលគ្រុបនៃ (អង្គភាពសារព័ត៌មាន ព្រះខន័ញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) - សូមស្នើសុំដល់បងប្អូន និ
+1
ខ្ញុំបាទ ជាម្ចាស់ឆាណែលគ្រុបនៃ (អង្គភាពសារព័ត៌មាន ព្រះខន័ញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) - សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំដែលមានវត្តមាននៅក្នុងទីនេះ ដោយសារតែមានការស្នើសុំជា ទឹកសុទ្ធ និងគ្រឿងបរិភោគមួយចំនួន ពីបងប្អូនកងកម្លាំងប្រចាំការជួរមុខ នៅទិសភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ - អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមតាមលទ្ធភាព ដែលអាចធ្វើបាន ដើម្បីខ្ញុំបាទ យកទៅទិញសម្ភារៈទាំងអស់នេះជូនដល់កងកម្លាំងរបស់យើង។ - ទំនាក់ទំនង: 0886593528 សូមអរគុណ!🙏❤️🇰🇭👮‍♂️

🚨ព័ត៌មានក្តៅៗ: បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃរវាងយោធាមីយ៉ាន់ម៉ា🇲🇲 និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមី
+2
🚨ព័ត៌មានក្តៅៗ: បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃរវាងយោធាមីយ៉ាន់ម៉ា🇲🇲 និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលធ្វើឲ្យមានការបាញ់គ្រាប់កាំភ្លើងត្បាល់ ចំនួន៥គ្រាប់ បានចូលទៅក្នុងទឹកដីថៃ🇹🇭។ * កាលពីព្រឹកថ្ងៃទី1 ខែធ្នូ អាជ្ញាធរថៃ🇹🇭បានសម្រេចបិទច្រកព្រំដែនបណ្តោះអាសន្នជាមួយនិងមីយ៉ាន់ម៉ា🇲🇲 នៅយប់ថ្ងៃច័ន្ទ ទី1 ខែធ្នូ ដដែល អាជ្ញាធរថៃ ក៏បានសម្រេចបិទសាលារៀនរបស់ថៃនៅតាមព្រំដែន និងបានដាក់កម្លាំង ដើម្បីរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។

ថ្ងៃនេះជា ថ្ងៃទី១២៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវ
ថ្ងៃនេះជា ថ្ងៃទី១២៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

ថ្ងៃនេះ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅចំនួន៣០ថ្ងៃទៀត គឺជាថ្ងៃឆ្លងឆ្នាំហើយ តើឆ្នាំថ្មីនេះ អ្នកជាយដែនដូចខ្ញុំ អាចបានស្តាប់ និងបានឃើញផ្កាភ្លើងរបស់កាំជ្រួចទៀតទេ?🥹

🚨ព័ត៌មានក្តៅៗ: បន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) និងកងកម្លាំងយោធាមីយ៉ាន់ម
+3
🚨ព័ត៌មានក្តៅៗ: បន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) និងកងកម្លាំងយោធាមីយ៉ាន់ម៉ា🇲🇲 នៅក្រុង Myawaddy នៃរដ្ឋ Karen ជាប់ខេត្ត Tak របស់ប្រទេសថៃ🇹🇭 បានបន្តកើនឡើងខ្លាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រហូតដល់ថ្នាក់ជំរុញឱ្យអាជ្ញាធរថៃ សម្រេចបិទច្រកព្រំដែនជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។ * ឆ្លើយតបចំពោះការប្រយុទ្ធគ្នានៃសង្រ្គាមស៉ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា អាជ្ញាធរថៃបានបិទច្រកព្រំដែននៅបណ្តោយព្រំប្រទល់រវាងខេត្ត Tak និងរដ្ឋ Karen រយៈពេល៧ថ្ងៃ ដើម្បីរារាំងការធ្វើដំណើរដោយជនស៉ីវិល ឬក្រុមប្រដាប់អាវុធ។ មានតែស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ មួយគត់នៅស្រុក Mae Sot ដែលនៅបន្តបើកសម្រាប់ការធ្វើដំណើរឆ្លងកាត់ធម្មតា។ * បញ្ជាក់: បើតាមអាជ្ញាធរថៃ🇹🇭 កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា គ្រាប់កាំភ្លើងត្បាល់៥គ្រាប់ ពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា🇲🇲 បានធ្លាក់ចូលក្នុងទឹកដីប្រទេសថៃ បណ្តាលឱ្យរបួសជនជាតិមីយ៉ាន់ម៉ា ២នាក់ ដែល់រស់នៅជាមួយអ្នកស្រុកថៃ។ អាជ្ញាធរថៃបានព្រមានថា ការបាញ់ផ្លោងណាមួយ ដែលឆ្លងចូលមកទៀតនាពេលក្រោយ នឹងត្រូវឆ្លើយតបវិញភ្លាមៗ៕

🚨BREAKING: តាមការបង្ហោះរបស់បណ្តាញសង្គមសារព័ត៌មានថៃ🇹🇭មួយនៅរយ:ពេល20ម៉ោងមុនថា- * កាំភ្លើងត្បាល់ប្រភេទ ATMM 120មីលីម៉ែត្រ ដែលផ
🚨BREAKING: តាមការបង្ហោះរបស់បណ្តាញសង្គមសារព័ត៌មានថៃ🇹🇭មួយនៅរយ:ពេល20ម៉ោងមុនថា- * កាំភ្លើងត្បាល់ប្រភេទ ATMM 120មីលីម៉ែត្រ ដែលផលិតដោយជនជាតិថៃ! 🇹🇭ជាប្រភេទគ្រាប់បែក ដែលរុញដោយខ្លួនឯងនិងបានបញ្ជាក់ថា "កម្ពុជា🇰🇭អាចនឹងក្លាយជាសមរភូមិដែលអាចសាកល្បងឆាប់ៗ" * ប្រភេទកាំភ្លើងត្បាល់ រុញដោយខ្លួនឯង ATMM របស់កងទ័ពភូមិន្ទថៃ🇹🇭 គឺផ្អែកលើប្រព័ន្ធបាញ់គ្រាប់បែកដោយដៃ Elbit Soltam SPEAR 120mm ដែលដំឡើងនៅលើឡានដឹកទំនិញ ជាមួយនឹងប្រព័ន្ធទីតាំងបាញ់ដោយស្វ័យប្រវត្តិ (កូអរដោនេដោយស្វ័យប្រវត្តិ និងការកំណត់ទិសដៅ) និងប្រព័ន្ធគ្រប់គ្រង និងបញ្ជាការបាញ់ដោយស្វ័យប្រវត្តិសម្រាប់ក្រុមអ្នកបាញ់គ្រាប់បែកដៃ។ . * ឧបករណ៍បាញ់កាំភ្លើងត្បាល់ ATMM ដែលរុញដោយខ្លួនឯងត្រូវបានបំពាក់នៅលើឡានយោធាឥណ្ឌាប្រភេទ TATA 715c 4x4 2.5tons ។ វាមានម៉ាស៊ីន 155HP និងចំណុះធុងសាំងចំនួន 200លីត្រ ដែលអាចធ្វើដំណើរបានរយៈចម្ងាយផ្លូវបានចំនួន 350km និងល្បឿនអតិបរមានៅលើផ្លូវកៅស៊ូបាន 80km/h និងល្បឿនអតិបរមានៅលើផ្ទៃដីបាន 30km/h។ (Nkoios)

🚨ព័ត៌មានក្តៅៗ:រថយន្តយោធាមួយគ្រឿងមកពីខេត្តលពបុរីបានជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅវៀងសា បណ្តាលឲ្យទាហានប្រាំពីរនាក់រងរបួស ខណៈពេលកំព
🚨ព័ត៌មានក្តៅៗ:រថយន្តយោធាមួយគ្រឿងមកពីខេត្តលពបុរីបានជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅវៀងសា បណ្តាលឲ្យទាហានប្រាំពីរនាក់រងរបួស ខណៈពេលកំពុងវិលត្រឡប់មកពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទឹកជំនន់។ ស៊ូរ៉ាតថានី – ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2025 រថយន្តយោធាមួយគ្រឿងដែលដឹកកងទ័ពមកពីខេត្តលពបុរីបានជួបគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈពេលកំពុងវិលត្រឡប់មកពីបេសកកម្មជួយសង្គ្រោះទឹកជំនន់នៅតំបន់ភាគខាងត្បូង។ សំបកកង់រថយន្តបានផ្ទុះពេលកំពុងបើកបរឆ្លងកាត់ស្រុកវៀងសា ខេត្តស៊ូរ៉ាតថានី បណ្តាលឱ្យរថយន្តបាត់បង់ការគ្រប់គ្រង និងធ្លាក់ចេញពីផ្លូវ។ ទាហានប្រាំពីរនាក់បានរងរបួស។ មន្ត្រីបានប្រញាប់ប្រញាល់បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ ហើយកំពុងវាយតម្លៃការខូចខាត។

🚨នៅថ្ងៃទី30-11-2025 វេលាម៉ោង6:10នាទីយប់ នៅច្រកអូរស្មាច់មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន2គ្រឿង!
🚨នៅថ្ងៃទី30-11-2025 វេលាម៉ោង6:10នាទីយប់ នៅច្រកអូរស្មាច់មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន2គ្រឿង!

កម្ពុជាពុំបានធ្វើការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនថ្មីជាមួយថៃទេ! ការងារដែលបានធ្វើ គឺជាជំហានដំបូងនៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដ
កម្ពុជាពុំបានធ្វើការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនថ្មីជាមួយថៃទេ! ការងារដែលបានធ្វើ គឺជាជំហានដំបូងនៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន ពោលគឺធ្វើការរុករកទីតាំងបង្គោលក្នុងការសម្គាល់ជាសញ្ញាខ្សែព្រំដែននៅសម័យបារាំង និងធ្វើការខ័ណ្ឌសីមាទៅតាមអ្វីដែលមានចែងនៅក្នុងឯកសារជាសន្ធិសញ្ញា១៩០៧ឡើងវិញ។ ឯកឧត្តម អ៊ិត ​សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥

ទឹកប្រាក់ចំនួន=79000៛ គិតជាទឹកសុទ្ធបានចំនួន=30យួរ - ចំពោះថវិការនេះ ខ្ញុំបាទនិងទិញសម្ភារ:នៅល្ងាចថ្ងៃទី02-12-2025ខាងមុខ។ - បងប្
ទឹកប្រាក់ចំនួន=79000៛ គិតជាទឹកសុទ្ធបានចំនួន=30យួរ - ចំពោះថវិការនេះ ខ្ញុំបាទនិងទិញសម្ភារ:នៅល្ងាចថ្ងៃទី02-12-2025ខាងមុខ។ - បងប្អូនអាចចូលរួមបន្ថែមបាន ដើម្បីជួយដល់កងកម្លាំងយើង នៅទិសភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️

🚨ព័ត៌មានក្តៅៗ: លោក ឧត្តមសេនីយ៍ឯក វ៉រថេប ប៊ុនយ៉ា មេបញ្ជាការកងទ័ពភូមិភាគ៣ថៃ🇹🇭 បានថ្លែងប្រាប់សារព័ត៌មានថៃថា: - នៅព្រឹកវេលាម៉ោ
+4
🚨ព័ត៌មានក្តៅៗ: លោក ឧត្តមសេនីយ៍ឯក វ៉រថេប ប៊ុនយ៉ា មេបញ្ជាការកងទ័ពភូមិភាគ៣ថៃ🇹🇭 បានថ្លែងប្រាប់សារព័ត៌មានថៃថា: - នៅព្រឹកវេលាម៉ោង9:12នាទី នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ មានរបាយការណ៍ថា មានគ្រាប់កាំភ្លើងត្បាល់ 60 មីលីម៉ែត្រចំនួន(៥)គ្រាប់ ពីការប្រយុទ្ធគ្នានៅក្នុងទឹកដីមីយ៉ាន់ម៉ា🇲🇲រវាងយោធា និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា🇲🇲បានធ្លាក់មកកាន់ព្រំដែនថៃ🇹🇭ដែលបណ្តាលឲ្យមាន ប្រជាជនចំនួន4នាក់បានរងរបួស និងខូចខាតផ្ទះចំនួន1ខ្នង។ - លោកបន្តថា: បន្ទាប់ពីទទួលបានរបាយការណ៍នេះ លោកបានបញ្ជារឲ្យ មេបញ្ជាការនៅក្នុងតំបន់នោះ បានបាញ់គ្រាប់បែកផ្សែងចំនួន4គ្រាប់ ដោយប្រើកាំភ្លើងត្បាល់ទំហំ 120 មីលីម៉ែត្រដើម្បីឆ្លើយតបភ្លាមៗ។ - លោកបន្ថែមថា: ចំពោះប្រជាជនដែលរងរបួសនោះ គឺមានជនជាតិមីយ៉ាន់ម៉ា🇲🇲ចំនួន2នាក់ ដោយមាន ស្ត្រីម្នាក់ និងកុមារម្នាក់ ហើយពួកគេកំពុងសម្រាក និងថែទាំបានយ៉ាងល្អប្រសើរ។ - លោកបានសង្កត់ធ្ងន់ថា: កងកម្លាំងរបស់ថៃ🇹🇭ទាំងអស់ត្រូវតែត្រួតពិនិត្យ និងត្រៀមខ្លួនក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារតំបន់ព្រំដែន ជាមួយនិង ប្រជាជនឲ្យបានល្អបំផុត៕