អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
1 351
Obunachilar
Ma'lumot yo'q24 soatlar
-67 kunlar
-3130 kunlar
Postlar arxiv
🚨ខ្ញុំបាទ សូមរំលឹកគុណបួងសួងដល់វត្ថុសាកសិទ្ធដែលថែរក្សារទឹកដីមហានគរ ក្នុងព្រះរាណាចក្រកម្ពុជា សូមជួយតាមឃុំគ្រងកងកម្លាំងជួរមុខគ្រប់សមរភូមិទាំងអស់ ឲ្យមានសុវត្ថិភាព និងឈ្នះអស់មារសត្រូវទាំងពួង សាធុ សាធុ សាធុ🙏❤️🇰🇭👮♂️
ថ្ងៃនេះជា ថ្ងៃទី១៣១ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
សូមបងប្អូនដែលមានធនធាន បន្តចូលរួមជួយឧបត្ថម្ភកម្លាំងយើងនៅជួរមុខ ជាពិសេសទឹកសុទ្ធ។ 🙏❤️🇰🇭👮♂️
9:49នាទីយប់នេះ ទិសប្រាសាទតាក្របី ខ្នារ ដ្រូនស៊ើបការណ៍សៀម🇹🇭នៅបន្តហោះឆ្វែល នៅឡើយ!
+2
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮♂️
សេចក្តីក្រើនរំលឹកសម្រាប់កងកម្លាំងប្រដាប់អាវុធ
- យើងខ្ញុំស្នើសុំកិច្ចសហការពីបងប្អូនកងកម្លាំង🇰🇭របស់យើង សូមមេត្តាជៀសវាងការផ្សព្វផ្សាយរូបភាព/វីដេអូ អំពីព័ត៌មានការប្រតិបត្តិការនានា ដើម្បីរក្សាសុខសុវត្ថិភាព។
ទី១- កុំថតបង្ហាញព័ត៌មានអំពីអាវុធ យុទ្ធសាស្ត្រ កូអរដោនេ បេសកកម្ម ឬការចលនាទ័ព។
ទី២- កុំថតរូបភាព ឬក៏វីដេអូ ដែលមានជាប់ទីតាំង GPS ឬបង្ហាញពីលេណដ្ឋានផ្សេងៗ៕
- អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់និងចូលរួមសហការ ព្រោះសុខសុវត្ថិភាពរបស់បងប្អូន គឺអាស្រ័យបានដោយសារ: បងប្អូនជាអ្នកការពារ៕
សូមអរគុណ!🙏❤️🇰🇭👮♂️
អាចោរម្សៀត🇹🇭 ចេះតែនៅមិនស្ងៀម!
🚨នៅវេលាម៉ោង7:17នាទីយប់ ថ្ងៃសៅរ៍ ទី6 ខែធ្នូ ឆ្នាំ2025នេះ នៅទិសប្រាសាទខ្នារមានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន3គ្រឿង!
+2
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮♂️
🚨នៅវេលាម៉ោង6:09នាទីយប់ ថ្ងៃសៅរ៍ ទី6 ខែធ្នូ ឆ្នាំ2025នេះ នៅច្រកអូរស្មាច់មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន2គ្រឿង!
ទោះយើងត្រូវជនជាតិថៃខ្លះប្រមាថយើងថា
ជាប្រទេសក្រីក្រក៏ដោយ។ នេះជារបៀបគិតគូរ និងរបៀបចំណាយនៃប្រទេសអ្នកក្រ ដែលមានអ្នកតាំងខ្លួនជាអ្នកមាន ប្រមាថលើយើង។
សង្ឃឹមថាជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជា ដកពាក្យដែលថា កុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជាថា កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន ព្រោះពាក្យនេះមិនគ្រាន់តែមើលងាយចំពោះកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាប្រមាថឬទះកំភ្លៀងមហាអំណាចចិនផងដែរ។
សង្ឃឹមថា ថៃនិងធ្វើបានល្អនៅស៊ីហ្គេម២០២៥នេះ ព្រមទាំងដោះស្រាយបានល្អនូវគ្រោះទឹកជំនន់រាប់ខែកន្លងមកនេះជាជាងមកគិតតែពីរឿងឈ្នះចាញ់ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។ ខ្ញុំរក្សាសិទ្ធិឆ្លើយតបដើម្បីការពារសេចក្ដីថ្លៃថ្នូរជាតិសាសន៍របស់ខ្ញុំ និងពន្យល់ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃផងដែរ៕
សារពិសេស របស់សម្តេចតេជោ ហ៊ុន សែន:
- ថ្ងៃនេះខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ មុននេះផេក Facebook ផ្លូវការរបស់ខ្ញុំបានបង្ហោះវីដេអូមួយ ស្តីពីការបិទស៊ីហ្គេមនៅឆ្នាំ២០២៣ នៅកម្ពុជា។
ខ្ញុំមិននឹកស្មានថា តាមរយៈវីដេអូនេះធ្វើឱ្យជនជាតិថៃមួយចំនួនលើកឡើងថា ខ្ញុំមានចេតនាឌឺដងឱ្យថៃដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ។ ខ្ញុំពិតជាមិនហ៊ានប្រៀបធៀបកម្ពុជា ជាមួយប្រទេសផ្សេងនោះទេ ព្រោះប្រទេសនីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួន និងកាន់តែមិនហ៊ានប្រៀបធៀប ជាមួយប្រទេសថៃ ដែលមានមនុស្សមួយចំនួនចេញមកតាំងខ្លួនថា ជាប្រទេសអ្នកមានប្រមាថមើលងាយកម្ពុជាថា ជាប្រទេសអ្នកក្រដែលមានអ្នកសុំទានពាក់កណ្តាលប្រទេស។
រឿងកាន់តែហួសចិត្តមានជនជាតិថៃមួយចំនួនចេញមកនិយាយថា សូមកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា ព្រោះកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។ (រឿងបែបនេះគេអាចនិយាយទៅកើត តើនេះជាចរិតបុគ្គល ឬចរិតជនជាតិថៃ ដែលចូលចិត្តមើលងាយគេនិងប្រឌិតរឿង)។
ខ្ញុំគួរតែបញ្ជាក់ថា មិត្តចិនតាមរយៈប្រធានាធិបតី ស៉ីជិនភីង ពិតជាបានជួយសាងសង់ស្តាតមរតកតេជោ ដែលជាកន្លែងបើកនិងបិទស៊ីហ្គេម ព្រមទាំងជាទីតាំង ប្រកួតវិញ្ញាសាមួយចំនួនផងដែរ ដែលខ្ញុំសូមយកឱកាសនេះជាថ្មីម្តងទៀត សូមអរគុណមិត្តចិនដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាមួយនេះ ដែលកម្ពុជា នឹងប្រើ តកូន តចៅ។ ស៊ីហ្គេមមានវិញ្ញាសាប្រកួតជាច្រើនដែលនៅភ្នំពេញមួយចំនួន និងតាមខេត្តមួយចំនួន។
នៅភ្នំពេញក្រៅពីទីតាំងដែលរដ្ឋាភិបាលកសាងក្រោយឆ្នាំ១៩៧៩ យើងនៅមានមរតកដែលបន្សល់ទុកដោយ សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់យើងគឺ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កសាងក្នុងអំឡុងឆ្នាំ១៩៦០ គឺស្តាតអូឡាំពិកដែលជាទីតាំងនៃការប្រកួតពិសេសបាល់ទះ និងបាល់ទាត់ ដែលនៅទីនេះហើយដែលក្រុមបាល់ទាត់ថៃស្គាល់ពាក្យថា ចាញ់ និង ឥណ្ឌូណេស៊ីស្គាល់ពាក្យថា ឈ្នះលើថៃជាលើកដំបូងដែលធ្វើឱ្យកីឡាករថៃរករឿងកីឡាករ និងគ្រូបង្ហាត់ឥណ្ឌូណេស៊ី ដែលកម្ពុជាក្នុងនាមម្ចាស់ផ្ទះរកវិធីទប់ស្កាត់ជម្លោះ។
និយាយពីការចំណាយសម្រាប់ការប្រកួតយើង មិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន។ ខ្ញុំបានប្រគល់ភារកិច្ចជូន សម្តេច ទៀ បាញ់ ដឹកនាំគណៈកម្មាធិការនៃការរៀបចំ និងការប្រកួតដែលមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី ថោង ខុន នៅក្នុងគណៈកម្មាធិការនេះដែរ ដើម្បីរៀបចំលុយសម្រាប់បម្រើឱ្យការប្រកួត។ ខ្ញុំពិតជាមានសំណាងដែលជាង២០ឆ្នាំចុងក្រោយនៃការកាន់តំណែងជា នាយករដ្ឋមន្ត្រី រយៈពេលជាង៣៨ឆ្នាំ ខ្ញុំមានមេផ្ទះដ៏ល្អ២រូបទី១ ឯកឧត្តម គាត ឈន់ និងទី២ ឯកឧត្តម អូន ពន្ធ័មុនីរ័ត្ន។
មេផ្ទះទាំងពីររូបមិនមែនជាស្រីកញ្ជើធ្លុះទេ តែជាមេផ្ទះដែលចេះសន្សំពិសេសដំណាក់កាល ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាដំណាក់កាលថវិកាដែលទុកចិត្តបាន និងថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ។
តាមការចង្អុលណែនាំរបស់ខ្ញុំ ដែលប្រាប់ មុនីរ័ត្ន និងសមាជិករាជរដ្ឋាភិបាលផ្សេងទៀតថា ត្រូវសន្សំសាច់ប្រាក់ដើម្បីកុំឱ្យលំបាកខ្វះសាច់ប្រាក់បើកប្រាក់ខែ។
បើចង់សល់សាច់ប្រាក់ត្រូវសន្សំគឺរកបាន១០ចាយតែ៧ឬ៨ សន្សំបាន ២ឬ៣។ មុនកូវីដមកដល់សាច់ប្រាក់ក្នុងរតនាគារជាតិមានជិត៤ពាន់លានដុល្លារ ដែលពេលនោះ ខ្ញុំមានគម្រោងដកយកពី១៥០០លាន ទៅ ២០០០លាន ដើម្បីវិនិយោគលើផ្លូវស្ពាន និងប្រឡាយទឹកតែជាអកុសលជំងឺកូវីដមកសម្លាប់ ជីវិតប្រជាជនយើង។ យើងគ្មានជម្រើសណាផ្សេងក្រៅពីយកលុយនេះមកការពារជីវិតប្រជាជន និងជួយប្រជាជននោះទេ។ តែទោះយ៉ាងណាសាច់ប្រាក់នៅរតនាគារនៅតែធានាការចំណាយដោយបើកបៀវត្សមួយខែពីរដងដដែល។
សម្រាប់ការចំណាយស៊ីហ្គេមឆ្នាំ២០២៣ យើងមិនបានប្រើថវិកាជាតិឆ្នាំ២០២៣តែមួយឆ្នាំនោះទេ។ ការធ្វើបែបនេះ នឹងធ្វើឱ្យថវិកាឆ្នាំ២០២៣ រងសម្ពាធ និងផ្អាកចំណាយលើគម្រោងវិនិយោគមួយចំនួន។ របៀបរបស់យើងត្រូវបញ្ចូលទៅក្នុងថវិកាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២២ ដែលក្នុងមួយឆ្នាំជិត ១០លានដុល្លារ បានថវិកាជិត៥០លានដុល្លារ។ ដោយឡែកថវិកាឆ្នាំ២០២៣ យើងគ្រោងក្នុងច្បាប់ថវិកាចំនួន១៥០លានដុល្លារទៀតសរុប ជិត២០០លាន។
តែដោយស្មារតីសន្សំសំចៃដែលដឹកនាំដោយ សម្តេច ទៀ បាញ់ យើងចំណាយត្រឹមតែ១១៨លានដុល្លារប៉ុណ្ណោះដោយគិតទាំងចំណាយជំនួសកីឡា បរទេសទាំងការស្នាក់នៅ ហូបចុក។ ការមិនឱ្យកីឡាប្រទេសជាមិត្តបង់ប្រាក់តាមទម្លាប់គឺកម្ពុជាជាអ្នកធ្វើមុនដែលជាការសម្រេចរបស់ខ្ញុំក្នុង
គោលបំណងពង្រឹងសាមគ្គីភាពក្នុងអាស៊ានតាមរយៈវិស័យកីឡា។ កម្ពុជាជាប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ យើងចិញ្ចឹមកីឡាប្រទេសជាមិត្តអស់ប្រហែល១២លានដុល្លារប៉ុណ្ណោះ។
បើគិតទាំងការចំណាយលើការប្រកួតអាស៊ានប៉ារ៉ាហ្គេមផង ចំណាយត្រឹម១២៦លានប៉ុណ្ណោះ និងបើគិតប្រាក់រង្វាន់ដល់កីឡាកម្ពុជាដែលទទួលបានមេដាយ គ្រប់កម្រិតផងយើងចំណាយត្រឹម១៣០លានក្នុងគម្រោងនៃច្បាប់ថវិកា២០១៨ ដល់ ២០២២ ប្រមាណជិត៥០លាននិង១៥០លានក្នុងច្បាប់ថវិកា២០២៣។ សម្រាប់កម្ពុជាអាចខុសពីថៃ នៅត្រង់តាំងពីចាប់ផ្តើមរៀបចំការសាងសង់រហូតដល់ប្រកួត និងការប្រកួតចប់រយៈពេលប្រមាណជាង៦ឆ្នាំយើងមិនដែលស្តីបន្ទោសគ្នា ឬស្រែកថា ខ្វះលុយឬធ្វើអធិការកិច្ចលើការចំណាយនោះទេ
🚨ព័ត៌មានក្តៅៗ: នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ🇹🇭លោក ឧត្តមសេនីយ៍ឯក Ukrit Boontanon បានថ្លែងប្រាប់អ្នកសារព័ត៌មាន ពីទីក្រុងហាតយ៉ៃថា:
- ចំពោះហេតុការណ៍ ដែលមានគ្រាប់កាំភ្លើងធំ និងគ្រាប់បែកដៃជាច្រើន ដែលបណ្តាលមកពីការប្រយុទ្ធគ្នា រវាងយោធារដ្ឋាភិបាលមីយ៉ាន់ម៉ា🇲🇲និងក្រុមឧទ្ទាម បានហួសចូលមកក្នុងទឹកដីថៃ🇹🇭នៅស្រុក Mae Sot ខេត្ត Tak គឺបានកើតឡើងពិតប្រាកដមែន។
- លោកបន្តថា: នៅពេលដែលមានហេតុការណ៍នេះកើតឡើង កម្លាំងយោធាថៃ🇹🇭ក៏បានធ្វើការបាញ់គ្រាប់បែកផ្សែងចំនួន៤គ្រាប់ទៅកាន់ទឹកដីមីយ៉ាន់ម៉ា🇲🇲ដើម្បីឆ្លើយតបភ្លាមៗផងដែរ។
ទាក់ទងនិងប្រជាជនថៃដែលរងរបួស គឺមិនមាននរណាម្នាក់បានបាត់បង់ជីវិតនោះឡើយ ដោយពួកគេត្រូវបានយកទៅសង្គ្រោះបន្ទាន់ និងមើលថែបានយ៉ាងល្អ។
- លោកសង្កត់ធ្ងន់ថា: បើសិនជាមានហេតុការណ៍នេះកើតឡើងម្តងទៀត នោះកងទ័ពថៃ🇹🇭និងអនុវត្តច្បាប់ភ្លាមៗដោយមិនបង្អង់យូរឡើយ។ ហើយចំពោះប្រជាជនថៃ អាជ្ញាធរគេកំពុងតែរៀបចំ ដើម្បីជម្លៀសចេញពីតំបន់ហានិភ័យនេះផងដែរ៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបសំណេះសំណាល សួរសុខទុក្ខពលរដ្ឋនៅភូមិព្រៃចាន់ ភូមិជោគជ័យ និងពលរដ្ឋផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
(បន្ទាយមានជ័យ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ជាមួយគ្នាសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ធ្វើប្រតិបត្តិការអន្តរាគមន៍ក្នុងការការពារ និងរក្សានូវបូរណៈភាពទឹកដី ព្រមទាំង សេចក្តីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាផ្សេងៗ ជាពិសេស បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានយ៉ាងល្អ ប្រកបដោយការលះបង់ខ្ពស់។
សម្តេចក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយទាំងភូមិជោគជ័យ និងព្រៃចាន់ ដែលបានផ្តល់នូវការជឿជាក់ ការគាំទ្រ និងផ្តល់សេចក្តីអត់ធ្មត់មកលើរាជរដ្ឋាភិបាលក្នុងការអនុវត្តតួនាទី និងភារកិច្ចនៃបេសកកម្មការពារផលប្រយោជន៍ បូរណភាពទឹកដី៕
កម្ពុជា🇰🇭 បន្តវាយបកថៃ🇹🇭ក្នុងកិច្ចប្រជុំស្តីពីមីនអន្តរជាតិ ដោយចោទជាសំណួរថា «ក្នុងប្រវត្តិអនុសញ្ញាអូតាវ៉ា តើប្រទេសណា ដែលធ្លាប់ប្រើកម្លាំងយោធាវាយប្រហារប្រទេសជិតខាង ដោយមូលហេតុឧប្បត្តិហេតុផ្ទុះមីន ដោយមិនទាន់ស៊ើបអង្កេត និងផ្ទៀងផ្ទាត់ច្បាស់លាស់?»
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
