ព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
610
Obunachilar
Ma'lumot yo'q24 soatlar
-57 kun
-1230 kun
Postlar arxiv
Repost from រដ្ឋបាលខេត្តកំពង់ចាម
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖
Repost from រដ្ឋបាលខេត្តកំពង់ចាម
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖
Repost from រដ្ឋបាលខេត្តកំពង់ចាម
ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ
Repost from រដ្ឋបាលខេត្តកំពង់ចាម
រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានី ប្រមាណជិត ៧០គ្រឿង បានបំរើសេវាដឹកជញ្ជូនអ្នកដំណើរ ប្រមាណជាង ២៤០០នាក់ ប្រកបដោយសុវត្ថិភាព និងដោយឥតគិតថ្លៃ
Repost from រដ្ឋបាលខេត្តកំពង់ចាម
លិខិតអំពាវនាវ ស្ដីពីការឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗ ដល់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការរៀបចំពិធី មានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំងទូក នៅក្រុងកំពង់ចាម។
Repost from រដ្ឋបាលខេត្តកំពង់ចាម
ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ
Repost from រដ្ឋបាលខេត្តកំពង់ចាម
https://www.facebook.com/share/p/19WEjKoWjG/
បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/
👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr
👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា
👉ផេក-Page ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
Repost from រដ្ឋបាលខេត្តកំពង់ចាម
https://www.facebook.com/share/v/1HZjDvtmVg/
បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/
👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr
👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា
👉ផេក-Page ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
Repost from រដ្ឋបាលខេត្តកំពង់ចាម
រដ្ឋបាលស្រុកស្ទឹងត្រង់ រៀបចំប្រណាំងទូក«ង»ខ្នាតអន្តរជាតិ ទាក់ទាញប្រជាពលរដ្ឋជាង ៤ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(កំពង់ចាម)៖ ដើម្បីអភិរក្ស និងលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរដែលបន្សល់ទុកពីដូនតា ព្រមទាំងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តក្នុងមូលដ្ឋាន រដ្ឋបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរៀបចំពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ៤ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងអ្នកឧកញ៉ា ឡុង ស្រេង អគ្គនាយកចំការបឹងកេត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូក «ង» នាពេលនេះ បានប្រព្រឹត្តទៅដោយមានការគាំទ្រ និងការចូលរួមឧបត្ថម្ភពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, ព្រះមេគុណស្រុកស្ទឹងត្រង់ ព្រមទាំងសប្បុរសជននានា។ លោកអភិបាលស្រុកបានបន្ថែមថា កម្មវិធីនេះរដ្ឋបាលស្រុកបានសហការយ៉ាងជិតស្និទ្ធជាមួយសាលាអនុគណស្រុក និងសប្បុរសជននានា ដើម្បីជួយរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិនេះឡើង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
លោកអភិបាលស្រុកបានឱ្យដឹងទៀតថា សម្រាប់ទូក «ង» ដែលបានចូលរួមប្រកួតនាពេលនេះ មានទូកមកពីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ សរុបចំនួន ១៥គូ ដែលបានមកប្រកួតប្រណាំងល្បឿនគ្នាយ៉ាងស្វិតស្វាញ និងសប្បាយរីករាយ។ ទន្ទឹមនឹងនេះ លោក បាន ស្រេង ក៏បានស្នើដល់កីឡាករទាំងអស់ ត្រូវរក្សាឱ្យបាននូវវិន័យក្នុងការប្រកួត ដោយប្រកាន់ខ្ជាប់នូវស្មារតី «ឈ្នះគឺឈ្នះ ចាញ់គឺចាញ់» និងគោរពគ្នាក្នុងនាមជាកីឡាករមិត្តភាព។
លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជាសម្ភារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ដើម្បីគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក «ង» ឱ្យដំណើរការទៅដោយរលូន និងមានភាពអធិកអធម ជាពិសេសការឧបត្ថម្ភរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។
លោក បាន ស្រេង បានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃការរៀបចំពិធីប្រណាំងទូក «ង» គឺដើម្បីថែរក្សា និងលើកតម្កើងវប្បធម៌ប្រពៃណីជាតិខ្មែរ ដែលបន្សល់ទុកពីបុព្វបុរសតាំងពីបុរាណកាលមក ព្រមទាំងបណ្តុះស្មារតីឱ្យយុវជន យុវនារី និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ចេះស្រឡាញ់ ថែរក្សា និងចងចាំនូវទំនៀមទម្លាប់ប្រពៃណីដ៏មានតម្លៃរបស់ជាតិ៕
Repost from រដ្ឋបាលខេត្តកំពង់ចាម
+2
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមជាលោកឪពុក អ្នកម្តាយ និងសាច់ញាតិ បងប្អូន ក្នុងថ្ងៃភ្ជុំធំ នៅវត្ត កំពង់ជ្វា និងវត្តកំពង់ស្បូវ ដោយសេចក្តីជ្រះថ្លាក្រៃលែង។
សូមអនុមោទនាបុណ្យ🙏🙏🙏
Repost from រដ្ឋបាលខេត្តកំពង់ចាម
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិនាពេលនេះ គឺដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ និងលើកកម្ពស់សាមគ្គីភាព
Repost from រដ្ឋបាលខេត្តកំពង់ចាម
លោកស្រី សោ ភ័ណ្ឌ ប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដែលធ្វើការអភិវឌ្ឍន៍រម្មណីយដ្ឋានក្បាលទឹក បរិស្ថានស្អាត ម្ហូបអាហារតម្លៃសមរម្យ។
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
Repost from រដ្ឋបាលខេត្តកំពង់ចាម
បទយកការណ៍៖ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តនគរបាជ័យ ក្នុងរដូវភ្ជុំបិណ្ឌ
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
Repost from រដ្ឋបាលខេត្តកំពង់ចាម
បទយកការណ៍៖ រមណីយដ្ឋានក្បាលទឹក-ទឹកឆា ត្បូងពេជ្រធម្មជាតិដ៏ទាក់ទាញនៅស្រុកព្រៃឈរ
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
Repost from រដ្ឋបាលខេត្តកំពង់ចាម
រមណីយដ្ឋានក្បាលទឹក-ទឹកឆា គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រដ៏មានប្រជាប្រិយភាពមួយ ដែលមានទីតាំងស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម
