CPP_PP Official
Kanalga Telegram’da o‘tish
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Ko'proq ko'rsatish1 693
Obunachilar
+524 soatlar
+67 kunlar
+6930 kunlar
Postlar arxiv
1 693
Repost from Samdech Hun Sen of Cambodia
ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។
សម្រាប់ខ្ញុំដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។
ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៉ីន ស៉ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ?
ខ្ញុំគួរតែបញ្ជាក់បន្ថែមថា ទោះបីថៃមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលឯកឧត្តមនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូន ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែលនៅពេលនោះហើយដែលវរជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាខ្ញុំចំអិនផ្ទាល់ដៃ ជូនភ្ញៀវកិត្តិយសទាំង២រូបសម្រាប់អាហារថ្ងៃត្រង់។
កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬ
អន្តរជាតិចូលរួមនិងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។
សង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ៕
1 693
វីដេអូ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)។
រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី៥ ឧសភា ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
វីដេអូ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)។
រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី៥ ឧសភា ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៤-ឧសភា-២០២៦
១) ភ្នំពេញ៖ កម្ពុជា ត្រៀមអនុវត្តច្បាប់ កាតព្វកិច្ចយោធាថ្មី ខណៈអ្នកគេចវេស ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ។(ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ មន្ត្រីទូតអាមេរិកជួបក្រុមអ្នកអង្កេតការណ៍អាស៊ានក្រោយហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីសប្ដាហ៍មុន។(ប្រភព៖ Kampucheathmey Daily ) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងយុត្តិធម៌កំពុងពិនិត្យដោយប្រុងប្រយ័ត្នលើផ្លូវច្បាប់ពាក់ព័ន្ធការយកក្មេងទំនើងទៅបម្រើការនៅសមរភូមិមុខ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) អន្តរជាតិ៖ ប្រេងធ្លាក់ចុះបន្ទាប់ពីលោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិក នឹងជួយដោះលែង កប៉ាល់ដែលជាប់គាំងនៅច្រកសមុទ្រ ហ័រមូស។(ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ យោធាអ៉ីរ៉ង់ព្រមានវាយប្រហារកងកម្លាំងអាមេរិក បើហ៊ានចូលច្រកសមុទ្រ Hormuz ក្រោយសេចក្តីប្រកាសរបស់លោក ត្រាំ។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ប៉ាគីស្ថាន ប្ដេជ្ញាបន្តប្រឹងប្រែងដេីរតួ ជាអ្នកសម្របសម្រួល ដើម្បីបញ្ចប់ជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ អ៊ីស្រាអែល បន្ថែមថវិកាការពារជាតិ ចំនួន ១១៩ ពាន់ លានដុល្លារ និងទិញយន្តហោះចម្បាំង បន្ថែមទៀតពីអាមេរិក។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ សកម្មជនប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអ៊ែល ចេញតវ៉ាឱ្យរដ្ឋាភិបាលបញ្ឈប់សង្គ្រាម និងងាកមកស្វែងរកសន្តិភាពឡើងវិញ។(ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ ហ្វីលីពីន-ជប៉ុន រៀបចំសមយុទ្ធ Salaknib ឆ្នាំ ២០២៦ រួមគ្នា ដើម្បីបង្ហាញពីកិច្ចសហការជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។(ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាធម្មតាត្រូវបានប្រារព្ធឡើងនៅក្នុង ខែពិសាខ (ចន្លោះខែឧសភា) នៅដើមរដូវវស្សា។
នេះគឺជាចំណុចសំខាន់ៗដែលជួយឱ្យយល់ដឹងកាន់តែច្បាស់អំពីពិធីនេះ៖
១. អត្ថន័យ និងគោលបំណង
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកតម្កើងវិស័យកសិកម្ម និងជាការផ្តល់សញ្ញាប្រាប់ដល់កសិករថា រដូវធ្វើស្រែចម្ការបានចាប់ផ្តើមហើយ"ម្យ៉ាងវិញទៀត វាគឺជាការបួងសួងសុំសេចក្តីសុខសប្បាយ និងផលដំណាំឱ្យបានភោគផលច្រើនពីទេវតា និងវត្ថុស័ក្តិសិទ្ធិ។
២. តួអង្គសំខាន់ៗ
នៅក្នុងពិធីនេះ មានតួអង្គសំខាន់ពីររូបដែលតំណាងឱ្យព្រះមហាក្សត្រ៖
- ស្តេចមាឃ៖ ជាអ្នកកាន់នង្គ័លទី២ (នង្គ័លសម្រាប់ភ្ជួរ) ដើម្បីធ្វើពិធីច្រត់ព្រះនង្គ័ល។
- ព្រះមេហួ៖ ជាអ្នកដើរតាមពីក្រោយស្តេចមាឃ ដោយកាន់កន្ត្រកសម្រាប់សាបព្រោះគ្រាប់ពូជស្រែ។
៣. ការព្យាករណ៍តាមរយៈ "ព្រះគោ"
ចំណុចដែលទាក់ទាញបំផុតនៃពិធីនេះ គឺការបរព្រះគោឱ្យទៅបរិភោគអាហារ ៧ យ៉ាងដែលគេរៀបចំទុក រួមមាន៖ ស្រូវ, ពោត, សណ្តែក, ល្ង, ស្មៅ, ទឹក និងស្រា។
* ប្រសិនបើព្រះគោបរិភោគ ស្រូវ ពោត សណ្តែក ឬល្ងច្រើន៖ គេជឿថាផលដំណាំទាំងនោះនឹងទទួលបានទិន្នផលខ្ពស់ក្នុងឆ្នាំនោះ។
* ប្រសិនបើព្រះគោបរិភោគទឹកច្រើន៖ ទំនាយថាទឹកភ្លៀងនឹងធ្លាក់បរិបូរណ៍។
* ប្រសិនបើព្រះគោបរិភោគស្មៅច្រេីន៖ អាចនឹងមានជំងឺបៀតបៀនសត្វពាហនៈ។
* ប្រសិនបើព្រះគោបរិភោគស្រាច្រើន៖ ទំនាយថាអាចនឹងមានអំពើចោរកម្ម ឬអសន្តិសុខផ្សេងៗ។
៤. សារៈសំខាន់ចំពោះសង្គម
ពិធីនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងព្រះមហាក្សត្រ និងប្រជារាស្ត្រដែលភាគច្រើនជាកសិករ។ វាក៏ជាការថែរក្សានូវអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលផ្អែកលើអរិយធម៌កសិកម្មតាំងពីបុរាណកាលមក។
សរុបរួមមក ពិធីច្រត់ព្រះនង្គ័លមិនត្រឹមតែជាពិធីសាសនា ឬជំនឿនោះទេ ប៉ុន្តែវាគឺជាការលើកទឹកចិត្ត និងជាការផ្តល់ក្តីសង្ឃឹមដល់កសិករខ្មែរគ្រប់រូបក្នុងការចាប់ផ្តើមរដូវបង្កបង្កើនផលថ្មី។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣-ឧសភា-២០២៦
១) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវសមាជិកបក្សឱ្យបន្តជឿជាក់លើបក្សប្រជាជនកម្ពុជា និងជឿជាក់លើរដ្ឋាភិបាល ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
២) ភ្នំពេញ៖ អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ កងទ័ពជើងគោកឥណ្ឌា បានមកដល់កម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោកកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) អន្តរជាតិ៖ លោក ត្រាំ ប្រៀបធៀបការរឹបអូសនាវាអ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិកទៅនឹង«ចោរសមុទ្រ»ធ្វើសកម្មភាព។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ថា ការកាត់បន្ថយកងទ័ពអាមេរិកគួរតែជំរុញការការពារខ្លួនអឺរ៉ុប ប៉ុន្តែសមាជិកជាន់ខ្ពស់គណបក្សសាធារណរដ្ឋព្រួយបារម្ភ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ វៀតណាម និងជប៉ុន ស្វែងរកចំណងមិត្តភាពលើវិស័យថាមពល និងរ៉ែកាន់តែស៊ីជម្រៅ ចំពេលមានហានិភ័យភូមិសាស្ត្រនយោបាយ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ចំនួនកងទ័ពអាមេរិកដែលត្រូវកាត់បន្ថយនៅអាល្លឺម៉ង់ នឹងលើសឆ្ងាយពី៥០០០នាក់។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ ថាការវាយប្រហារឡើងវិញលើអ៉ីរ៉ង់អាចទៅរួច ខណៈទីក្រុងតេហេរ៉ង់ ថាត្រៀមខ្លួនជាស្រេចសម្រាប់ការចរចានិងសង្រ្គាម។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ដំណើរកម្សាន្តជុំវិញ Cambodia
ពេលព្រះអាទិត្យរះលើដែនដីអរិយធម៌… កម្ពុជាភ្ញាក់ឡើងជាមួយប្រវត្តិសាស្ត្រដ៏អស្ចារ្យពីទីក្រុងរស់រវើក ពោរពេញដោយថាមពល និងឱកាសថ្មីៗទៅដល់ទឹកដីធម្មជាតិដែលជាជីវិតនៃប្រជាជនរាប់លាន
#កម្ពុជាមាតុភូមិខ្ញុំ #ភ្នំពេញ #សៀមរាបទឹកដីអង្គរ #Cambodia #សំឡេងសេដ្ឋកិច្ចក្រៅប្រព័ន្ធ #UYFCPP #CCDA #IEM
📸 IEM https://www.facebook.com/share/v/18RSn7y82z/?mibextid=wwXIfr
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរពីការរីកចម្រើនក្នុងខេត្តកំពង់ស្ពឺ ចូលរួមរុញកំណើនសេដ្ឋកិច្ចឡើង។ (ប្រភព៖ BTV NEWS ) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរាជ ការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជា ជនឱ្យបានល្អប្រសើរ។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យបានឆាប់ និងប្រសិទ្ធភាព ពិសេសដោះស្រាយក្រៅប្រព័ន្ធតុលាការ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ នាយករដ្ឋមន្រ្តី ណែនាំឱ្យពង្រឹងវិធានការផ្លូវច្បាប់ចំពោះជនខិលខូចជ្រកក្រោមស្លាកព័ត៌មាន ដើរកំហែងទារប្រាក់គេ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ នៅកម្ពុជា សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យទេ តែជាចលករយុទ្ធសាស្ត្រការពារសន្តិភាព និងបូរណភាពទឹកដី។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ បើថៃសម្រេចដកខ្លួនចេញMOU 2001 កម្ពុជានឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៧) អន្តរជាតិ៖ CNN ចេញផ្សាយថាមូលដ្ឋានទ័ពអាមេរិក ភាគច្រើននៅមជ្ឈឹមបូព៍ារងការបំផ្លិចបំផ្លាញដោយសារអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសរុស្សី និងអ៊ីរ៉ង់ ពិភាក្សាគ្នាអំពីសេរីភាពនៃការធ្វើនាវាចរ ព្រមទាំងបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ងផង។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ លោកត្រាំ រិះគន់ណាតូ និងគំរាមដកទ័ពអាម៉េរិកចេញពីអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី ដើម្បីឆ្លើយតបនឹងភាពអសកម្ម និងអគុណធម៌របស់សម្ព័ន្ធមិត្ត។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ លោកត្រាំ បង្ហាញមោទនភាពថា ការផលិតប្រេងរបស់វេណេហ្ស៊ូអេឡាកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោមកិច្ចសហការជាមួយអាម៉េរិក។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១១) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ពីលទ្ធផលវិជ្ជមានផ្នែកការទូត ក្រោយនាវាជប៉ុនឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។ (ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ថៃកំពុងព្យាយាមលុបចោល MoU 2001 រវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?។(ប្រភព៖ FRESH NEWS ) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី៖ ការបញ្ជូនក្មេងទំនើងទៅធ្វើការនៅសមរភូមិមុខ គឺមិនមែនបង្កើតច្បាប់ថ្មី ឬកាន់កាំភ្លើងទេ ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចធិបតី ឱ្យស្ថាប័នមួយចំនួន កាត់បន្ថយការធ្វើនីតិវិធីត្រួតគ្នា ដែលនាំឱ្យខាតពេលវេលា និងចំណាយថវិកាច្រើន។(ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្ដេចធិបតី ស្នើជប៉ុនបន្តជួយអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរៀបចំតួនាទីកំពង់ផែនីមួយៗឲ្យបានច្បាស់លាស់ ខណៈរាជរដ្ឋាភិបាលកំពុងគិតរៀបចំកំពង់ផែស្ដុកប្រេងឥន្ធនៈ និងហ្គាស ក្រោយជួបវិបត្តិដោយសារសង្គ្រាមនៅអឺរ៉ុប ។(ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក Trump បង្ហើបផែនការកាត់បន្ថយយោធា ពីមូលដ្ឋានទ័ពក្រៅប្រទេស ក្នុងប្រទេសនៅអឺរ៉ុបចំនួន៣។(ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ត្រាំ ផ្ដាំអាល្លឺម៉ង់ ឲ្យដោះស្រាយបញ្ហាខ្លួនសិនទៅ មុនទៅលូកដៃរឿងអ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ ក្នុងសង្គ្រាមកន្លងមកនេះ អ៊ីស្រាអែល រងការចោទថា បានប្រើប្រាស់សារធាតុគីមីហាមឃាត់ បង្កគ្រោះថ្នាក់ ដល់មនុស្ស និងបរិស្ថាន។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ ចិន យល់ព្រមជួយសម្រួលការផ្គត់ផ្គង់ប្រេងយន្តហោះសម្រាប់អាជីវកម្មអូស្ត្រាលី អំឡុងជំនួបរដ្ឋមន្ត្រីការបរទេសនៅរដ្ឋធានីប៉េកាំង។(ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ អាហ្រ្វិក ក្លាយជាគោលដៅនៃការបង្វែរចរាចរណ៍ដឹកជញ្ជូន ចេញពីច្រកសមុទ្រ Hormuz។(ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
អបអរសាទរពិធីបិទវគ្គអប់រំនយោបាយខណ្ឌពោធិ៍សែនជ័យជំនាន់ទី៤ !
នារសៀលថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីគណបក្សខណ្ឌពោធិ៍សែនជ័យបានប្រារព្ធពិធីបិទវគ្គអប់រំនយោបាយខណ្ឌពោធិ៍សែនជ័យជំនាន់ទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប៊ី ប្រេម សមាជិកអចិន្ត្រៃយគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈឃោសនាអប់រំរាជធានី។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ « រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ » ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម, និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។
ឈរលើស្មារតីនេះ រាជរដ្ឋាភិបាល មិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិ, បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆតាខ្ពស់ ក្នុងការកសាង ប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានស្ថិរភាពយូរអង្វែង និងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងវិបុលភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។
១ ឧសភា ១៨៨៦ ~ ១ ឧសភា ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
(Visak Bochea)
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-មេសា-២០២៦
១) ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២ ទៅកាន់គណៈកម្មការជំនាញដើម្បីពិនិត្យសិក្សា។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជាបន្តបង្ហាញជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិលើការដោះស្រាយបញ្ហាជា មួយថៃក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ អ្នកនាំពាក្យ៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួមរវាងប្រទេសទាំងពីរ។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ អភិបាលរាជធានីចូលរួមក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit នៅប្រទេសជប៉ុន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ អនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ អនុរដ្ឋមន្រ្តីការពារជាតិអ៉ីរ៉ង់ ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៉ីនិងបេឡារុស។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ មេដឹកនាំបណ្តាប្រទេសតំបន់ឈូងសមុទ្រ ជួបប្រជុំគ្នានៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាពីការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ វិបត្តិសង្គ្រាមអ៊ីរ៉ង់ ធ្វើឲ្យពិភពលោក សម្រុកទិញបច្ចេកវិទ្យាថាមពលស្អាតពីចិន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ NATO ទំនងប្ដូរកិច្ចប្រជុំកំពូលរបស់ខ្លួន ដើម្បីបញ្ចៀសសម្ពាធខ្លាំងពី លោក ត្រាំ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ អ៊ីរ៉ង់ អះអាងថា អាមេរិកលែងមានតួនាទី កំណត់ ជោគវាសនាដល់ប្រទេសដទៃទៀតហើយ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៧-មេសា-២០២៦
១) ភ្នំពេញ៖ សម្តេចធិបតី ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា «នឹងរក្សាអត្រាកំណើនខ្ពស់»។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ទោះបច្ចុប្បន្នប្រឈម ការលំបាក និងឧបសគ្គ តែកម្ពុជា បន្តបោះជំហាន ទៅមុខយ៉ាងស្វាហាប់។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី ពេញចិត្តចំពោះការបន្តរីកចម្រើនទំនាក់ទំនង និងប្តេជ្ញារឹតចំណងមិត្តភាពឱ្យស៊ីជម្រៅ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៉ីរ៉ង់ ផ្ដល់សំណើថ្មីឱ្យសហរដ្ឋអាមេរិកដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ តែចាំចរចានុយក្លេអ៊ែរតាមក្រោយ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ មហាអំណាច៣ប្រទេស ចំណាយពាក់កណ្តាលលើវិស័យយោធាទូទាំងសកលលោកក្នុងឆ្នាំ២០២៥ ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូង បន្តប្តេជ្ញាព្យាយាមកសាងទំនុកចិត្តឡើងវិញជាមួយកូរ៉េខាងជើង និងលើកកម្ពស់សន្តិភាពនៅឧបទ្វីបកូរ៉េ។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ មេក្រុម ហេសបូឡា៖ ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺជា «អំពើបាបដ៏សែនធ្ងន់»។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ លោក ត្រាំ អះអាងអំពី «កិច្ចសន្ទនាល្អៗ» ជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ឆ្ពោះទៅបញ្ចប់សង្គ្រាម។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ពិតជាអស្ចារ្យ! សៀវភៅ “The Father Who Shielded and Never Left” ក្លាយជាស្នាដៃដ៏មានឥទ្ធិពលបំផុតដែលសារព័ត៌មានអន្តរជាតិសម្រុកចុះផ្សាយ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស អ្វីដែលធ្វើឱ្យអ្នកអានជុំវិញពិភពលោកភ្ញាក់ផ្អើលបំផុត គឺភាពរឹងមាំនៃចំណងសាមគ្គីភាពរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋខ្មែរ។ សៀវភៅដែលនិពន្ធដោយលោកស្រី Fari នេះ បានលាតត្រដាងពីរបៀបដែលយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» បានក្លាយជាមរតកសកល ដោយសារវាផ្អែកលើការជឿទុកចិត្ត និងការរួមចិត្តតែមួយរបស់ខ្មែរគ្រប់រូប «សន្តិភាពពិតប្រាកដ កើតចេញពីការរួបរួមផ្ទៃក្នុងជាតិ»។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ព័ត៌មានសង្ខេបសកម្មភាពសំខាន់ៗប្រចាំសប្តាហ៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដែលមានសកម្មភាពសំខាន់ៗដូចតទៅ៖
១. សម្តេចតេជោ ហ៊ុន សែន ជួបឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន
២. សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តកំពង់ចាម
៣. សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តត្បូងឃ្មុំ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អបអសាទរវគ្គបណ្តុះបណ្តាល “ជនបង្គោលការងារមហាជ ខណ្ឌ-សង្កាត់ “ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សេង រតនៈ អនុប្រធានប្រចាំការគណៈចលនាមហាជនរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈចលនាមហាជនរាជធានីភ្នំពេញ។
នាព្រឹកថ្ងៃសៅរ៍ ៩កេីត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-មេសា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន។(ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងចៀសវាងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាហៅការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាមូល ដ្ឋានគ្រឹះ។(ប្រភព៖ Kohsantepheap Daily) ចុចអាន
៥) អន្តរជាតិ៖ បំណែកដ្រូនពីការវាយប្រហាររបស់រុស្ស៉ីលេីអ៊ុយក្រែន បង្កការខូចខាតដល់ទ្រព្យសម្បតិ្តសាធារណៈក្នុងប្រទេសរ៉ូម៉ានី។(ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើ រោងចក្រចម្រាញ់ប្រេង ដែលមានមូលដ្ឋាននៅប្រទេសចិន និងក្រុមហ៊ុនដឹកជញ្ជូនចំនួន ៤០ ជុំវិញបញ្ហាប្រេងអ៊ីរ៉ង់។(ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ ក្រុមហេសបូឡា ថាបទឈប់បាញ់របស់អ៉ីស្រាអែលគឺគ្មានន័យ ដ្បិតការប្រយុទ្ធគ្នានៅតែបន្តនៅភាគខាងត្បូងលីបង់។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ រុស្ស៊ីបង្ហាញក្ដីបារម្ភចំពោះការចូលរួមរបស់កងទ័ពជើងទឹកជប៉ុន ក្នុងសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៊ីស្រាអែល គម្រាមទំលាក់គ្រាប់បែក បំផ្លាញអ៊ីរ៉ង់ ក្នុងទ្រង់ទ្រាយដ៏ធំបំផុតមួយ។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរហ្វីលីពីន ស្របពេលអាមេរិក និងហ្វីលីពីនកំពុងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ។(ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៤-មេសា-២០២៦
១) ភ្នំពេញ៖ សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសលីទុយអានី ពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ កម្ពុជា-លីទុយអានី យល់ស្របដូចគ្នាចំពោះសារៈសំខាន់នៃច្បាប់អន្តរជាតិ ការមិនប្រើប្រាស់កម្លាំងដោះស្រាយបញ្ហា។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៣) ភ្នំពេញ៖ លោក ឃួង ស្រេង ណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ជាពិសេសការរក្សាសន្តិសុខ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋាភិបាលថា កម្ពុជាជាប្រទេសដែលប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកអនឡាញយ៉ាងសកម្មបំផុត។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) អន្តរជាតិ៖ សម្តេចប៉ាប Leo ខកចិត្តខ្លាំងក្នុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ដែលចរចាមិនត្រូវគ្នា។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៦) អន្តរជាតិ៖ រុស្ស៊ី នឹងផ្គត់ផ្គង់ប្រេងចំនួន១៥០លានបារ៉ែលដល់ឥណ្ឌូណេស៊ី។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) អន្តរជាតិ៖ អាល្លឺម៉ង់ រៀបចំផែនការពង្រឹងវិស័យយោធា ដើម្បីការពារសមាជិកណាតូរ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ ឥណ្ឌូណេស៊ី នឹងមិនយកសេវាលើនាវាដឹកជញ្ជូនតាមច្រកសមុទ្រម៉ាឡាកាឡើយ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៩) អន្តរជាតិ៖ មេដឹកនាំពិភពលោកជាច្រើន គ្មានប្រតិកម្មសូម្បី១ពាក្យ ចំពោះការពន្យារពេលបទឈប់បាញ់ជាឯកតោភាគីរបស់លោក ត្រាំ។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ មិនចាត់ទុកថា ការរឹបអូសកប៉ាល់របស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស ជាការរំលោភលើ បទឈប់បាញ់នោះទេ។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
