uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 158 obunachidan iborat bo'lib, Siyosat toifasida 4 962-o'rinni va Kambodja mintaqasida 556-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 158 obunachiga ega bo‘ldi.

11 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -112 ga, so‘nggi 24 soatda esa 0 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.66% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.23% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 677 marta ko‘riladi; birinchi sutkada odatda 532 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 12 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 158
Obunachilar
Ma'lumot yo'q24 soatlar
-247 kun
-11230 kun
Postlar arxiv
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងដល់កម្ពស់១០ម៉ែត្រ នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងដល់កម្ពស់១០.០០ម៉ែត្រ បើយ
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងដល់កម្ពស់១០ម៉ែត្រ នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងដល់កម្ពស់១០.០០ម៉ែត្រ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.០០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៧.៣០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកចំនួន៦។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោកអភិបាលរងខេត្ត ២រូប គឺ លោក ខ្លូត ចិន្តា និងលោក លី សារ៉ារិទ្ធ ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរវិស័យជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ សម្រាប់របៀបវារៈសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមរួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំ ឆមាសទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ (កក្កដា សីហា កញ្ញា) ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការរៀបចំគម្រោងចំណូល - ចំណាយ ថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៦។ ៥-បញ្ហាផ្សេងៗ។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរ
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត (រាជធានីភ្នំពេញ): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់បទបញ្ជាសម្រាប់អនុវត្តបន្ត ស្ថិតនៅវិមានសន្តិភាព។

នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ
+9
នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនីតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការចុះបញ្ជី អត្រានុកូលដ្ឋានតាមប្រព័ន្ធស្វ័យប្រវត្តកម្មរបស់រដ្ឋបាលខេត្តជូនរដ្ឋបាលស្រុកព្រៃឈរ វគ្គបណ្ដុះបណ្ដាលនេះធ្វេីឡេីងនៅសាលាស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

កម្មវិធី ស្នើសុំចុះឈ្មោះប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ
+7
កម្មវិធី ស្នើសុំចុះឈ្មោះប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ

នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ
+9
នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនីតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការចុះបញ្ជី អត្រានុកូលដ្ឋានតាមប្រព័ន្ធស្វ័យប្រវត្តកម្មរបស់រដ្ឋបាលខេត្តជូនរដ្ឋបាលស្រុកព្រៃឈរ វគ្គបណ្ដុះបណ្ដាលនេះធ្វេីឡេីងនៅសាលាស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

កម្មវិធី ស្នើសុំចុះឈ្មោះប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ
+4
កម្មវិធី ស្នើសុំចុះឈ្មោះប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ

សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
+1
សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជិតដល់កម្ពស់១០ម៉ែត្រ បើ
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជិតដល់កម្ពស់១០ម៉ែត្រ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់៩.៩៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦.៧៥ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកចំនួន៦ និងក្រុង១។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

នៅព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត
+7
នៅព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាថ្នាក់ក្រោមជាតិ ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. គោលបំណងនៃកិច្ចប្រជុំ ពិភាក្សាពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរលើការអនុវត្តថវិកា និងការប្រើប្រាស់ថវិកាឆ្នាំ២០២៥ និង កំណត់ឱ្យរាជធានី ខេត្តរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ ឱ្យរួចរាល់ត្រឹមចុងខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការចូលរួម អភិបាលរងរាជធានី-ខេត្ត ក្រសួង ស្ថាប័ន មន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំនៃទីស្ដីការក្រសួងមហារផ្ទៃ។

នារសៀលថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+7
នារសៀលថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្តកំពង់ចាមចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធគារក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិ
+6
រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសាលប្រជុំ"តេជោសន្តិភាព" នៃសាលាភូមិន្ទរដ្ឋបាល ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល មជ្ឈមណ្ឌលហ្វឹ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ #ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥

សេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម

នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្ដែងនៅទំនប់ដៃស្វា ដែលស្ថិតិនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។