uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 064 obunachidan iborat bo'lib, Siyosat toifasida 4 991-o'rinni va Kambodja mintaqasida 571-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 064 obunachiga ega bo‘ldi.

05 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -114 ga, so‘nggi 24 soatda esa -2 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.17% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.57% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 621 marta ko‘riladi; birinchi sutkada odatda 561 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 06 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 064
Obunachilar
-224 soatlar
-327 kun
-11430 kun
Postlar arxiv
រដ្ឋបាល‎ខេត្តកំពង់ចាម ត្រៀមលក្ខណសម្បត្តិរួចរាល់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប និងអុជកាំជ្រួច នាឱកាសបុណ្យចេញព្រះវស្សា៕

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការរៀបចំ និងតុបតែងលម្អ ត្រៀមទទួលភ្ញៀវទេសចរ នាឱកាសពិធីប្រណាំងទូក នៅខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាមជំរុញមន្ទីររៀបចំដែនដីឱ្យរៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្ត

នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំ
+8
នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍កម្ពុជា ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានព្រឹទ្ធសភាទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ។ កម្មវិធីនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ និងសមាសភាពពាក់ព័ន្ធ ព្រមទាំងស្តាប់ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម សំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ កម្មវិធីក៏ផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗផងដែរ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា លោកអភិបាល នៃគណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបប្រមាណ ១៦៨នាក់។ ជាមួយនេះ ឯកឧត្តមប្រធានគណៈអធិបតីបានផ្តល់អំណោយជូនអ្នកចូលរួម ក្នុង១នាក់ ឃីត១កញ្ចប់ និងថវិកា ១០.០០០រៀល ផងដែរ។

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីបើកវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ក្នុងខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្ត។ អង្គវេទិកាក៏មានការអញ្ជើញចូលរួមពីតំណាងស្នងការនគរបាលខេត្ត , កងរាជអាវុធហត្ថខេត្ត , ប្រធានករិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានផ្នែក , នាយករងរដ្ឋបាលសាលាខេត្ត , អភិបាលក្រុង ស្រុក , នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ , តំណាងមន្ទីរ អង្គភាព , នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រី , ប្រធាន ឬតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាប្រចាំខេត្តកំពង់ចាមផងដែរ។

សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់

រដ្ឋបាល‎ខេត្តកំពង់ចាម ត្រៀមលក្ខណៈសម្បត្តិរួចរាល់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប និងអុជកាំជ្រួច នាឱកាសបុណ្យចេញព្រះវស្សា ‎ ‎(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការប្រគំតន្ត្រី កីឡាប្រដាល់គុនខ្មែរ និងការតាំងពិព័រណ៍សមិទ្ធផលនានា នៅក្រុងកំពង់ចាម ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦ ខាងមុខនេះ។ ‎ ‎ការត្រៀមលក្ខណៈនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ‎ ‎ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំ និងបែងចែកភារកិច្ចដល់អនុគណៈកម្មការជំនាញនីមួយៗ ដោយក្នុងនោះ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ព្រមទាំងរៀបចំប្រទីបចំនួន ២,៥៧០ ប្រទីប ឱ្យស្របតាមឆ្នាំពុទ្ធសករាជ ២៥៧០ ដោយមានក្បួនដង្ហែយ៉ាងមានរបៀបរៀបរយ និងសោភ័ណភាព មុននឹងនាំយកទៅបណ្តែតតាមដងទន្លេ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តោតលើការងារអនាម័យ បរិស្ថាន និងការតុបតែងភ្លើងលម្អក្រុងឱ្យបានស្រស់ស្អាត ព្រមទាំងតម្រូវឱ្យរៀបចំការប្រកួតប្រណាំងទូក ការអុជកាំជ្រួច និងស្តង់ពិព័រណ៍សមិទ្ធផលនានា ឱ្យដំណើរការទៅដោយរលូន ប្រកបដោយភាពទាក់ទាញ និងសប្បាយរីករាយបំផុត។ ‎ ‎ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះក៏នឹងមាន ការបាញ់កាំជ្រួចថ្នាក់ធំ ដែលជាប្រភេទកាំជ្រួចកម្រិតស្ដង់ដារ ដូចទៅនឹងការបាញ់នៅមុខព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យជាតិធំៗ ឬពិធីបុណ្យអុំទូកនាពេលកន្លងមក ដើមី្បបង្កើតជាផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យ លម្អផ្ទៃមេឃលើដងទន្លេក្រុងកំពង់ចាម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានទស្សនាកម្សាន្តផងដែរ។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យព្រឹត្តិការណ៍អបអរសាទរបុណ្យចេញព្រះវស្សានៅក្រុងកំពង់ចាម ប្រព្រឹត្តទៅដោយជោគជ័យ សប្បាយរីករាយ និងមានសុវត្ថិភាពខ្ពស់៕

សាលាខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិប
+6
សាលាខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពី ការងាររៀបចំដែនដី និងនគរូបយកម្ម ដល់មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងមន្ត្រីនៃការិយាល័យរៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីស្រុក មកពីខេត្តចំនួន៥ ក្រោមអធិបតីភាពឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គលេខាធិការ នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។ សិក្ខាសាលាធ្វើនៅនៅសាលប្រជុំ នៃសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរការិយាល័យភូមិបាលក្រុង ស្រុក នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម, លោក លោកស្រី អភិបាលរងក្រុង ស្រុក។

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍កម្ពុជា ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានព្រឹទ្ធសភាទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ។ កម្មវិធីនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ និងសមាសភាពពាក់ព័ន្ធ ព្រមទាំងស្តាប់ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម សំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ កម្មវិធីក៏ផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗផងដែរ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា លោកអភិបាល នៃគណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបប្រមាណ ២១២នាក់។ ជាមួយនេះ ឯកឧត្តមប្រធានគណៈអធិបតីបានផ្តល់អំណោយជូនអ្នកចូលរួម ក្នុង១នាក់ ឃីត១កញ្ចប់ និងថវិកា ១០.០០០រៀល ផងដែរ។