uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 161 obunachidan iborat bo'lib, Siyosat toifasida 4 962-o'rinni va Kambodja mintaqasida 556-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 161 obunachiga ega bo‘ldi.

11 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -112 ga, so‘nggi 24 soatda esa 0 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.66% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.23% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 677 marta ko‘riladi; birinchi sutkada odatda 532 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 12 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 161
Obunachilar
Ma'lumot yo'q24 soatlar
-247 kun
-11230 kun
Postlar arxiv
ប្រជាកសិករធូរស្រាលក្នុងចិត្ត ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះ យោងតាមប្រជាកសិករមួយចំនួនរស់នៅក្នុងឃុំកោះសូទិន ស្រុក
+1
ប្រជាកសិករធូរស្រាលក្នុងចិត្ត ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះ យោងតាមប្រជាកសិករមួយចំនួនរស់នៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀមបានសំដែងនូវការធូរស្រាលក្នុងចិត្ត ដោយសារតែទឹកទន្លេមេគង្គមិនបន្តហក់ឡើងពីព្រោះថាផលដំណាំពោតពួកគាត់ខ្លះមិនទាន់ដល់ពេលប្រមូលផល ប៉ុន្តែក៏មានចម្ការពោតខ្លះបានប្រមូលផលរួចហើយដែរ។ ប្រជាកសិករបានឲ្យដឹងថាទឹកឡើក្នុងឆ្នាំ២០២៥នេះគឺឡើងសន្សឹមៗ ចំណែកក្នុងឆ្នាំ២០២៤ទឹកទន្លេបានឡើងគំហុកធ្វើឱ្យពួកគាត់ពីបាកប្រមូលផល។

នៅថ្ងៃនេះដែរទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមប
នៅថ្ងៃនេះដែរទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានបន្តស្រកចុះថែមទៀតនៅកម្ពស់៩,៩២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,០៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ក្នុងថ្ងៃដូចគ្នាទឹកទន្លេមានកម្ពស់ ១១,៤០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយ​ នេះជាព័ត៌មានក្លែងក្លាយ​ ដែលក្រុមអមិត្តបានបន្តក្លែងបន្លំ​ និងប្រឌិតព័ត៌មាន។ សូមបងប្អូន​
សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយ​ នេះជាព័ត៌មានក្លែងក្លាយ​ ដែលក្រុមអមិត្តបានបន្តក្លែងបន្លំ​ និងប្រឌិតព័ត៌មាន។ សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ តាមដានព័ត៌មានដែលចេញពីប្រភពផ្លូវការ​ ឬផេកផ្លូវការរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីប៉ុណ្ណោះ​ តាមរយ:តំណភ្ជាប់ខាងក្រោម៖ ១/​ ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចធិបតី៖​ https://www.facebook.com/share/1AfTezNcAn/?mibextid=wwXIfr ២/​ ផេកការងារផ្លូវការរបស់សម្តេចធិបតី៖​ https://www.facebook.com/share/1CH3rTjAgd/?mibextid=wwXIfr 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការយោគយល់ចំពោះការស្ថាបនាលើកកម្ពស់គុណភាព កំណាត់ផ្លូវជាតិលេខ៧ ស្គន់-ក្រុងកំពង់ចាម ខណៈបច្ចុប្បន្នសម្រេចបាន ៦៣%ហើយ

នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីលោក ឈុន ស្រ៊ា និងភរិយា ម្ចាស់
នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីលោក ឈុន ស្រ៊ា និងភរិយា ម្ចាស់ស្ថានីយ៍ប្រេងតេលា កំពង់ចាម រួមមាន សម្ភារគ្រឿងឧបភាគនិងបរិភោគ និងបច្ច័យចំនួន ៥,០០០,០០០រៀល ដើម្បីឧបត្ថម្ភដល់កងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែន តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ វាយតម្លៃវឌ្ឍនភាព យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (ខេត្តកំពង់ចាម): អនុវត្តបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ វាយតម្លៃវឌ្ឍនភាព យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតនៅសាលប្រជុំតូចសាលាខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាល, កងកម្លាំងទាំងបី, អភិបាលក្រុង/ស្រុក, ប្រធានមន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានលើកឡើងអំពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្ន សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែង អសន្តិសុខនៅក្នុងតំបន់ និងពិភពលោក ហើយក៏ជាឱកាសដល់ក្រុមឧក្រិដ្ឋជនឆ្លៀតជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់គណៈកម្មការចំពោះកិច្ចតាមបណ្តាក្រុង/ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចសហការឲ្យបានរឹងមាំ ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម។ អជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវរៀបចំនីតិវិធីបណ្ដេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវតែរក្សាភាពស្មោះត្រង់ ត្រឹមត្រូវ គុណធម៌ និងការទទួលខុសត្រូវខ្ពស់ ដើម្បីតម្រង់ទិសក្នុងការអនុវត្តកិច្ចការឲ្យទទួលលទ្ធផលល្អប្រសើរ៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញប្រគេនទៀនចំណាំព្រះវស្សាដល់វត្ត ចំនួន៤ ស្ថិតក្នុងក្រុងកំពង់ចាម

វិស័យកសិកម្មស្រុកស្ទឹងត្រង់ កំពុងប្រែមុខមាត់ថ្មីគួរកត់សម្គាល់ ខណៈផលិតផលកសិកម្មរបស់កម្ពុជា កំពុងមានកំណើននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសមហាមិត្តចិន

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត

ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រកចុះនៅកម្ពស់១០ម៉ែត្រ នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះថែមទៀត ប
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រកចុះនៅកម្ពស់១០ម៉ែត្រ នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានបន្តស្រកចុះថែមទៀតនៅកម្ពស់១០,០០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,២៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ក្នុងថ្ងៃដូចគ្នាទឹកទន្លេមានកម្ពស់ ១១,៤០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

(កំពង់ចាម) មន្ទីររៀបចំដែនដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជ
+2
(កំពង់ចាម) មន្ទីររៀបចំដែនដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ពន្ធ័វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។ លោក យន ឆៃយុត្ត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម បានដឹកនាំការប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ពន្ធ័វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដល់រដ្ឋបាលស្រុក ឃុំ និងក្រុមជាងសំណង់ទូទាំងខេត្តកំពង់ចាមដោយមានកាចូលរួមពីលោកអភិបាលរងស្រុក ទទួលផែនសំណង់ចំនួន ៥ រួមមានស្រុកព្រៃឈ ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកកោះសូទិន និងស្រុកស្រីសន្ធ ព្រមទាំងលោកមេឃុំទាំង៥ និងក្រុមជាងទូទាំងខេត្តកំពង់ចាម។ លោក យន ឆៃយុត្ត បានយកឱកាសនោះ ផ្ដាំផ្ញើដល់សមាជិកអង្គប្រជុំ ត្រូវផ្សព្វផ្សាយបន្តដល់ពលរដ្ធ មុនធ្វើសំណង់ត្រូវតែសុំច្បាប់ពីមន្ទីរអោយបានត្រឹមត្រូវ និងជ្រើសរើសជាងដែលមានអជ្ញាបណ្ឌ័ប្រកបអាជីវកម្ម និងពិនិត្យផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ អោយចំគោលដៅជៀសវាងការចុះផ្អាក ទប់ស្កាត់ពីអជ្ញាធរនិងជំនាញ។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ ការងារលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចថ្នាក់ខេត្ត (គ.ប.ឆ.ប.ខ) ស្ដីពីយុទ្ធនាការបោសសម្អាតការឆ
+6
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ ការងារលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចថ្នាក់ខេត្ត (គ.ប.ឆ.ប.ខ) ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងក្រុមការងារពិនិត្យវឌ្ឍនភាពការងារតាមបណ្តាទីតាំងក្រុមហ៊ុន រោងចក្រ សហគ្រាស មូលដ្ឋានអាជីវកម្មនានា ដើម្បី ពង្រឹងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅសាសលប្រជុំសាលាស្រុកជើងព្រៃ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត និងជាប្រធានលេខាដ្ឋាន ប្រយុទ្ធប្រឆាំងល្បែងឆបោកតាមប្រព័ន្ធ Onlin Scams បានស្នើដល់ម្ចាស់ក្រុមហ៊ុនរោងចក្រ សហគ្រាស នៅក្នុងខេត្តកំពង់ចាម ទាំងអស់ ផ្ដល់កិច្ចសហការល្អ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដើម្បី ចូលរួមទាំងអស់គ្នា អនុវត្តបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព ។ កិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារចំពោះកិច្ចថ្នាក់ខេត្ត ស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្រ្តីពាក់ព័ន្ធ និងលោក លោកស្រីតំណាងរោងចក្រ មកពី ៖ ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកព្រៃឈរ និងស្រុកកំពង់សៀម ផងដែរ ។