9 975
Obunachilar
-1024 soatlar
-407 kun
-12730 kun
Postlar arxiv
9 974
ដើម្បីរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ យុវជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចុច Like និង Share
20 Iyul, 09:51
9 974
កសិករចិញ្ចឹមសត្វពាហនៈក្នុងស្រុកកងមាស រីករាយពេលទទួលបានវ៉ាក់សាំងបង្ការជំងឺផ្សេងៗដោយឥតគិតថ្លៃ
20 Iyul, 07:54
9 974
+1
សេចក្ដីណែនាំ
ស្ដីពីការត្រួតពិនិត្យទីតាំងរក្សាទុកផលិតផលបង្កក ផលិតផលត្រជាក់
និងការនាំចូលទំនិញក្លែងក្លាយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
20 Iyul, 06:52
9 974
+9
ស្រុកចំការលើ ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទី
លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានអញ្ជេីញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ឧបត្ថម្ភជូនលោកស្រី វ៉ាន់ ចរិយា ដែលទេីបសម្រាលកូនរួច ត្រូវជាប្រពន្ឋរបស់លោក ឡេង សុថារ៉ា បំរេីការងារកងរាជអាវុធហត្ថ នៅផ្ទៃប្រទេស កងអនុសេនាធំទី២ ថ២ ក្រុម១ ដែលបានមកស្នាក់នៅ (ជាមួយឪពុកម្តាយ) ស្ថិតនៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលេី ខេត្តកំពង់ចាម ។
20 Iyul, 05:41
9 974
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យប្រជាកសិករចិញ្ចឹមគោក្របីមកចាក់ថ្នាំបង្ការការពារជម្ងឺ
20 Iyul, 05:12
9 974
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈ ឆ្នាំ២០២៦
(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក លើសត្វគោ ក្របី ជូនប្រជាកសិករដោយគិតថ្លៃ នៅក្នុងបរិវេណវត្តមុនីវ័ន្ត ស្វាយស្រណោះ ភូមិស្វាយស្រណោះ ឃុំរការអា ស្រុកកងមាស ដើម្បីទប់ស្កាត់ និងការពារនូវជំងឺឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានឡើង ចំពោះសត្វពាហនៈ ក្នុងរដូវវស្សានេះ ក្រោមកិច្ចសហការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចូលរួមការពារសុខភាពសត្វ គឺដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងការពារសុខភាពយើងទាំងអស់គ្នា។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការពារទប់ស្កាត់ នូវជំងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជំងឺរីករាលដាលធ្ងន់ធ្ងរ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវលើកកំពស់ ការថែទាំសុខភាពឱ្យបានល្អ ដើម្បីអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការ សំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារ នូវជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺ គ្រុនឈាម ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីកើតឡើង ត្រូវប្រញាប់បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់៕
20 Iyul, 01:58
9 974
+7
នាវេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ច ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🙏🇰🇭🙏
19 Iyul, 21:12
9 974
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា
បានអញ្ជើញជាគណៈអធិបតីក្នុង ពិពិធីបិទ “វគ្គបណ្តុះបណ្តាល ហូកា (HoKa) លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច” ធ្វើនៅសាលប្រជុំ សណ្ឋាគារ LBN ក្រុងកំពង់ចាម។
គោលបំណងវគ្គបណ្តុះបណ្តាល៖ ដើម្បី លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងខេត្តកំពង់ចាម តាមរយៈការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ (ហូកា) ដល់សិក្ខាកាម និង
ជួយគាំទ្រដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននៅក្នុងខេត្តឱ្យមានបុគ្គលិកដែលមានសមត្ថភាព ជួយទាក់ទាញភ្ញៀវ និងជម្រុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។
ក្នុងឱកាសនោះដែរ លោកជំទាវ បានចែកវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ផងដែរ ។
វគ្គបណ្ដុះបណ្ដាលក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត, លោកនាយកវិទ្យស្ថាន ពហុបច្ចេកទេសខេត្ត,ក្រុមការងារ CATA និងគ.គ.ហ
, ក្រុមការងារវិទ្យាស្ថាន,មន្ត្រីបច្ចេកទេស, គ្រូបង្គោល និងសិក្ខាកាម ជាច្រើនរូបផងដែរ នាថ្ងៃរសៀល ទី១៩ ខែកក្កដា ឆ្នាំ២០២៦។
19 Iyul, 19:30
9 974
អភិបាលខេត្តកំពង់ចាម ជំរុញក្រុមការងារត្រូវដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ
19 Iyul, 18:56
9 974
+8
ពិធីបុណ្យផ្កាប្រាក់សាមគ្គី និងសិតព្រះពុទ្ធបដិមាស្ពាន់ នៅវត្តសុទស្សនារាម ជ្រោយថ្ម
នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ វត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានរៀបចំ «ពិធីបុណ្យផ្កាប្រាក់សាមគ្គី និងសិតព្រះពុទ្ធបដិមាស្ពាន់» យ៉ាងអធិកអធម។
កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពង់ចាម។
នៅក្នុងឱកាសនេះ គណៈអធិបតី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ បានអញ្ជើញនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តសូត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសេចក្តីសុខចម្រើនជូនដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
19 Iyul, 09:19
9 974
+6
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ព្រមទាំងសមាជិកាសាខា និងលោកជំទាវ ស្រ៊ុន ណាង លន់ លឹមថៃ បានអញ្ជើញចូលរួមក្នុង «ពិធីបញ្ចុះបឋមសិលាសាងសង់ប្រាសាទ សិម្ពលិមហាឬស្សី ព្រៃវត្តចាស់»។
ពិធីនេះប្រារព្ធឡើងក្នុងស្មារតីជ្រះថ្លា ដើម្បីរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាការថែរក្សា និងកសាងសមិទ្ធផលនានាក្នុងវត្តអារាម ដែលជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ។
19 Iyul, 08:56
9 974
+9
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សខេត្ត ជាមួយថ្នាក់ដឹកនាំគណបក្សស្រុកស្រីសន្ធរ និងស្រុកកំពង់សៀម ស្ថិតនៅមន្ទីរបក្សខេត្ត នាថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈកម្មាធិការបក្សខេត្ត, គណៈអចិន្ត្រៃយ៍បក្សខេត្តប្រធាន និងប្រធាន អនុប្រធានគណៈកម្មាធិការបក្សស្រុកកំពង់ស្វាយ-ស្រីសន្ធរ។
19 Iyul, 08:15
