uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 272 obunachidan iborat bo'lib, Siyosat toifasida 4 905-o'rinni va Kambodja mintaqasida 545-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 272 obunachiga ega bo‘ldi.

12 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -122 ga, so‘nggi 24 soatda esa -6 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.47% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.64% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 665 marta ko‘riladi; birinchi sutkada odatda 579 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 13 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 272
Obunachilar
-624 soatlar
-307 kun
-12230 kun
Postlar arxiv
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤​សកម្មភាពលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ ដឹកនាំក្រុមការងារស្រុក ឃុំ សសយក យុវជន កម្លាំងប្រជា
+7
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤​សកម្មភាពលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ ដឹកនាំក្រុមការងារស្រុក ឃុំ សសយក យុវជន កម្លាំងប្រជាការពារ និងមានការនិមន្តចូលរួមពីព្រះអនុគណស្រុក ព្រះសង្ឃ ចុះជួបសំណេះសំណាល និងនាំយកអំណោយសម្ភារ ថវិកា និងជួយរុះរើផ្ទះប្រជាពលរដ្ឋប្រឈមបាក់ស្រុត ដោយសារទឹកជំនន់ទន្លេមេគង្គ និងចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំង ទន្លេ ស្ថិតនៅភូមិឬស្សីស្រុកលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ដោយមានការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជុំវិញការពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋ នារដូវទឹកជំនន់ នៅល
+9
ដោយមានការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជុំវិញការពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋ នារដូវទឹកជំនន់ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក និង លោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យបណ្ដោយផ្លូវ៧០បេ នៅចំណុចលូ២ ភូមិទួលកំពត ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។ + បញ្ហាដែលបានកើតឡើង៖ ទឹកជំនន់ដែលហូរកាត់ផ្លូវ បានធ្វើឱ្យផ្លូវបេតុងស្រុតនៅចំពាក់កណ្ដាលផ្លូវ ធ្វើឱ្យទំហំខូចខាតមានមុខកាត់ ១ម៉ែត្រការ៉េ និងជម្រៅ ១ម៉ែត្រ។ + ដំណោះស្រាយ៖ ក្រោយកើតហេតុ កម្លាំងប្រចាំការទទួលគោលការណ៍ផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចំពោះរថយន្តគ្រប់ប្រភេទ។ លោកអភិបាល បានចុះដល់ទីតាំងភ្លាមៗ នឹងចាត់ចែងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រជាការពារ និងមានការចូលរួមពីប្រជាពលរដ្ឋ ច្រកខ្សាច់ក្នុងបេតូចៗ ដើម្បីដាក់បំពេញកន្លែងស្រុត និងដាក់បេខ្សាច់ទប់មុខទឹកហូរចំកន្លែងស្រុតនោះជាបណ្ដោះអាសន្ន ចៀសវាងការស្រុតកាន់តែមានទំហំធំជាងមុន។ ក្រោយមានការសហការពីកងកម្លាំង មន្ត្រីរាជការ ប្រជាការពារ និងប្រជាពលរដ្ឋ ការច្រកខ្សាច់ទប់ស្កាត់ការស្រុតផ្លូវនេះ បានបញ្ចប់នៅម៉ោង ៦ និង ១៥នាទីល្ងាច។

+6
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល អាជ្ញាធរស្រុកកង មាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ អមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ៥ករណី ដោយរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ #ករណីទី១ -ឧបករណ៍ស្បៃមុងចំនួន ១២មាត់ -របាំងស្បៃមុងប្រវែង ៨១០ម៉ែត្រ -បង្គោលចម្រឹង ១៧៥ដើម -ចាក់លែងកូនត្រី ៥៤គីឡូក្រាម នៅចំណុចអ្នកតាប៉ោត ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ #ករណីទី២ -ឧបករណ៍ស្បៃមុងចំនួន ១០មាត់ -របាំងស្បៃមុងប្រវែង ៦៧៥ម៉ែត្រ -បង្គោលចម្រឹង ១៤៥ដើម -ចាក់លែងកូនត្រី ៤៦គីឡូក្រាម នៅចំណុចបឹងឈ្នាង ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ #ករណីទី៣ -ឧបករណ៍ស្បៃមុងចំនួន ៨មាត់ -របាំងស្បៃមុងប្រវែង ៥៤៥ម៉ែត្រ -បង្គោលចម្រឹង ១២០ដើម -ចាក់លែងកូនត្រី ៣៧គីឡូក្រាម នៅចំណុចបឹងដំរីឆ្លង ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ #ករណីទី៤ -ឧបករណ៍ស្បៃមុងចំនួន ៧មាត់ -របាំងស្បៃមុងប្រវែង ៤៧០ម៉ែត្រ -បង្គោលចម្រឹង ៩៥ដើម -ចាក់លែងកូនត្រី ៣៥គីឡូក្រាម នៅចំណុចចុងព្រែកខ្លាក្រទៀម ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ #ករណីទី៥ -ឧបករណ៍រ៉ាវចំនួន ៤មាត់ -របាំងរ៉ាវ ប្រវែង ៥៥០ម៉ែត្រ -បង្គោលចម្រឹងចំនួន ១៨៥ដើម -ចាក់លែងត្រីចម្រុះទម្ងន់ ៣គីឡូក្រាម នៅចំណុចចុងព្រែកខ្លាក្រទៀម ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យបទបង្ហាញស្តីពីការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងខេត្តកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបទបង្ហាញ ស្តីពីការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងខេត្តកំពង់
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបទបង្ហាញ ស្តីពីការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងខេត្តកំពង់ចាម (កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកំពង់ចាម ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញស្តីពី ផែនការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ កិច្ចប្រជុំ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល អភិបាល អភិបាលរងក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរៀបចំស្លាយ (Slides) សម្រាប់ធ្វើបទបង្ហាញ ការពារ និងរាយការណ៍អំពីផែនការប្រើប្រាស់ដីធ្លីនេះ ជូនថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី សុំការផ្តល់យោបល់ និងការអនុម័តជាផ្លូវការពីថ្នាក់ក្រសួង មុននឹងដាក់ឱ្យអនុវត្តផែនការនគរូបនីយកម្មនេះជាផ្លូវការបង្ហាញឱ្យបានច្បាស់លាស់នូវទិន្នន័យ ប្លង់សុរិយោដី ចក្ខុវិស័យអភិវឌ្ឍន៍ និងសូចនាករ នៃការប្រើប្រាស់ដីធ្លី។ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា បទបង្ហាញនេះត្រូវតែឆ្លុះបញ្ចាំងពីសក្តានុពលពិតប្រាកដរបស់ខេត្តកំពង់ចាម និងស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង ដើម្បីធានាថា ការរៀបចំដែនដី និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងមានចក្ខុវិស័យវិស័យវែងឆ្ងាយ៕

ទឹកទន្លេមេគង្គបន្តហក់ឡើងកម្ពស់ ១៤,០៨ម៉ែត្រ អភិបាលខេត្តកំពង់ចាម អំពាវនាវពលរដ្ឋរស់នៅតាមដងទន្លេ ព្រែក បឹងបួរ បង្កើនការប្រុងប្រយ័ត្ន

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក មន្ត្រីសាល
+9
ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ចចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🙏🇰🇭

រដ្ឋបាល​ស្រុក​ស្ទឹងត្រង់​៖​ សូម​ជូន​ដំណឹង​ ស្ដីពី​ការ​ផ្អាក​ការ​ធ្វេី​ចរាចរណ៍​បណ្ដោះអាសន្ន​តាម​បណ្ដោយ​កំណាត់​ផ្លូវ​ខេត្តលេខ២៧
រដ្ឋបាល​ស្រុក​ស្ទឹងត្រង់​៖​ សូម​ជូន​ដំណឹង​ ស្ដីពី​ការ​ផ្អាក​ការ​ធ្វេី​ចរាចរណ៍​បណ្ដោះអាសន្ន​តាម​បណ្ដោយ​កំណាត់​ផ្លូវ​ខេត្តលេខ២៧៩​ ពី​ចំណុច​ជេីងភ្នំ​ព្រែក​សង្កែ​ ភូមិ​ព្រែក​សង្កែ​លិច​ ឃុំ​ពាម​កោះស្នា​ រហូត​ដល់​គល់​ស្ពាន​បឹងរៃ​ ស្ថិតនៅ​ភូមិ​ខ្ពបតាងួន​ ឃុំ​ខ្ពបតាងួន​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​។

នារសៀលថ្ងៃអាទិត្យទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក
+9
នារសៀលថ្ងៃអាទិត្យទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ ឧទ្ទិលកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ អ៊ល លាន ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦:១៥នាទី ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋានភូមិ ហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានឧទ្ទិសបួងសួងសូមឱ្យវិញ្ញាក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ អ៊ល លាន បានទៅសោយសុខក្នុងឋានសុគតិកុំបីឃ្លៀងឃ្លាតឡើយ។🙏

កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការបក្សឃុំបុស្សខ្នុរ ​នាព្រឹកថ្ងៃអាទិត្យ
+9
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការបក្សឃុំបុស្សខ្នុរ ​នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម ហេង វិទូ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ បុស្សខ្នុរ ស្ថិតនៅទីស្នាក់ការឃុំបុសខ្នុរ។ ​កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ក្នុងការចុះចិញ្ចឹមចលនានយោបាយ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ​ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ៖ • ​វាយតម្លៃខ្ពស់លើលទ្ធផលការងារចុះជួយមូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋ។ • ​ដាក់ចេញទិសដៅបន្តចុះក្តាប់សតិអារម្មណ៍មហាជន និងដោះស្រាយបញ្ហានៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា។ • ​ត្រៀមរៀបចំការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ពិសេសស្រទាប់យុវជនទើបគ្រប់អាយុ ១៨ ឆ្នាំ។ • ​ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្សឱ្យកាន់តែរឹងមាំ ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជម្នះគ្រប់ការបោះឆ្នោត។ អង្គប្រជុំទាំងមូលបានប្តេជ្ញាចិត្តរួមគ្នាអនុវត្តទិសដៅការងារខាងលើឱ្យសម្រេចបានជោគជ័យ សំដៅនាំមកនូវឧត្តមភាព និងជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា! ​"ជយោ! គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីៗទាំងអស់ដើម្បីផលប្រយោជន៍ប្រជាជន"

សេចក្ដីណែនាំ ស្ដីពី ការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗក្នុងពេលគ្រោះទឹកជំនន់ទន្លេមេគង្គ នៅរដូវវស្សា ឆ្នាំ២០២៦

កិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ៦"ក" សង្កាត់វាលវង់ ក្រុងកំពង់ចាម ក្រោមវត្តមានឯកឧត្តម ជា ក្រូច ប្រធានក្រុមការងារ។
+9
កិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ៦"ក" សង្កាត់វាលវង់ ក្រុងកំពង់ចាម ក្រោមវត្តមានឯកឧត្តម ជា ក្រូច ប្រធានក្រុមការងារ។ #កំពង់ចាម ថ្ងៃអាទិត្យទី២៣ សីហា ឆ្នាំ២០២៦

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោត និងបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦