uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 045 obunachidan iborat bo'lib, Siyosat toifasida 4 994-o'rinni va Kambodja mintaqasida 575-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 045 obunachiga ega bo‘ldi.

08 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -122 ga, so‘nggi 24 soatda esa -2 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.60% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.56% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 663 marta ko‘riladi; birinchi sutkada odatda 559 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 09 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 045
Obunachilar
-224 soatlar
-357 kun
-12230 kun
Postlar arxiv
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ ដើម្បីបង្ការ និងបញ្ចៀសការខ្វះខាតទឹកស្រោចស្រព
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ ដើម្បីបង្ការ និងបញ្ចៀសការខ្វះខាតទឹកស្រោចស្រព នៅស្រុកស្រីសន្ធរ (កំពង់ចាម)៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ដើម្បីបង្ការ និងបញ្ចៀសការខ្វះខាតទឹកស្រោចស្រព ខណៈស្រូវប្រមាណជិត ៥០០ហិកតា ក្នុងឃុំស្វាយពោធិ៍ និងឃុំខ្នារស ត្រូវរងគ្រោះរាំងស្ងួត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវសហការគ្នាជាមួយអាជ្ញាធរស្រុក ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងអន្តរាគមន៍សង្គ្រោះស្រូវដែលប្រជាកសិករយើងបានដាំដុះ ដោយកុំឱ្យប្រឈមនឹងបញ្ហាខ្វះខាតទឹកស្រោចស្រពបន្តទៀត។ គួរបញ្ជាក់ថា ប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូច-ធំចំនួន ១៩៥កន្លែង ដោយមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រខ្នាតធំ ៧គ្រឿង ក្នុងមួយកន្លែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណ ៩.០០០ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតទៅដល់បណ្ដាឃុំមួយចំនួនក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងរដូវវស្សា ខណៈគម្រោងនេះប្រើប្រាស់ថវិកាសរុបប្រមាណ ៣២ លានដុល្លារអាមេរិក៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ដើម្បីបង្ការ និងបញ្ចៀសការខ្វះខាតទឹកស្រោចស្
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ដើម្បីបង្ការ និងបញ្ចៀសការខ្វះខាតទឹកស្រោចស្រព នៅស្រុកស្រីសន្ធរ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី ១៣ កញ្ញា ២០២៦នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ដើម្បីបង្ការ និងបញ្ចៀសការខ្វះខាតទឹកស្រោចស្រព ខណៈស្រូវប្រមាណជិត៥០០ហិកតា ក្នុងឃុំស្វាយពោធិ៍ និងឃុំខ្នារស ត្រូវរងគ្រោះរាំងស្ងួត។ ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រី ជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ត្រូវសហការគ្នាជាមួយ អាជ្ញាធរស្រុក ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់​ ក្នុងការជួយដោះស្រាយ និងអន្តរាគមន៍ សង្គ្រោះស្រូវដែលប្រជាកសិករយេីងបានដាំដុះ ដោយកុំឱ្យប្រឈមនឹងបញ្ហាខ្វះខាតទឹកស្រោចស្រពបន្តទៀត ។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានប្រឡាយមេ ចំនួន១២ខ្សែ និងប្រឡាយ រងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូច ធំចំនួន ១៩៥កន្លែង ដោយមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រខ្នាតធំ ៧គ្រឿង មួយ កន្លែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ប្រមាណ ៩.០០០ហិកតា លាតសន្ធឹង ចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតទៅដល់បណ្ដាឃុំមួយចំនួន​ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងរដូវវស្សា​ ខណៈ​គម្រោងនេះប្រើប្រាស់ថវិកាសរុបប្រមាណ​ ៣២ លានដុល្លាអាមេរិក៕

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ដើម្បីបង្ការ និងបញ្ចៀសនូវការខ្វះខាតទឹកស្រោចស្រព នៅស្រុកស្រីសន្ធរ

អបអរសាទរពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៦៨នាក់ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៦ ឯកឧត្ដម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃទទួលបន្ទុកឃុំសំពងជ័យ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៦៨នាក់ នៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងពិធីយ៉ាងឱឡារិក នេះក៏មានការចូលរួមពីក្រុមការងារចុះជួយឃុំសំពងជ័យ សរុបចំនួន ១១១នាក់ ដោយបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព និងស្និទ្ធស្នាល។ នាឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានថ្លែងនូវការផ្តាំផ្ញើសួសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មកកាន់សមាជិកសមាជិការគណបក្សទាំងអស់។ នៅក្នុងជំនួបសំណេះសំណាលនោះផងដែរផងដែរ ឯកឧត្តម បានថ្លែងនូវការកោតសរសើនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិការថ្មីទាំង ៦៨នាក់ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ល្អនិងត្រឹមត្រូវបំផុតក្នុងការរួមគ្មាកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះឯកឧត្តមក៏បានស្នើដល់សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពល្អៗឱ្យបានសកម្ម បម្រើផលប្រយោជន៍សង្គមឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងអោយកាន់តែរឹងមាំ ដើម្បីទទួលបានការគាំទ្រ និងមានប្រៀបឈ្នះគ្រប់ការបោះឆ្នោតនានាសំរាប់ពេលខាងមុខ។ ក្នុងនោះផងដែរឯកឧត្តម​បានបន្ដថា រាប់ចាប់ពីថ្ងៃជ័យជម្នះ ៧ មករា មក គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ដែលបានធ្វើអោយប្រទេសជាតិយើងកាន់តែមានការរីកចម្រើនស្មើមុខស្មើមាត់ដូចទៅនិងប្រទេសជឿនលឿននានាក្នុងពិភពលោក។ សូមជម្រាបផងដែរថាក្នុងពិធីនេះឯកឧត្ដម លន់ លឹមថៃ បានឧបត្ថម្ភនូវថវិកាសរុបចំនួន ៣.២២០.០០០រៀល។ ក្នុងនោះរួមមាន៖ ផ្តល់ជូននូវថវិកាដល់សមាជិកសមាជិកាបក្សដែលបញ្ចូលថ្មី យុវជនបក្សឃុំមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាល ប្រជាការពារ និងសមាជិកដែលចូលរួមសរុបចំនួន១១១នាក់ ដោយក្នុងម្នាក់ៗទទូលបានថវិកា ២០.០០០រៀលរៀល អាវយឺតមួយ មួកមួយ ផងដែល។

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខា ចុះសួរសុខទុក្ខ ភរិយាកងទ័ពដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

ព្រះមេគណខេត្តកំពង់ចាម និងព្រះមន្រ្តីសង្ឃសាលាគណខេត្ត និមន្តគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧន្ទិសជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ទូច ឆៃ

ក្នុងនាមជាប្តីផង និងជាវីរកងទ័ពផង ដែលភរិយាបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដោយជោគជ័យ បានថ្លែងអំណរគុណដល់សម្តេចប្រធានកាកបាទក្រហម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឌេលបានយកចិត្តទុក្ខដាក់ ដល់ពួកគាត់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ជូនដំណើរ ឯកឧត្តម ទូច ឆៃ ជាលើកចុងក្រោយ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏 #អកលាទ្រនំ🙏🙏😭

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទូច ឆៃ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទូច ឆៃ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៦ ឆ្នាំ ដោយរោគាពាធ។ ថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមសំដែងនូវសេចក្តីសោកស្ដាយយ៉ាងជ្រៀលជ្រៅ និងអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ នី ចាន់ថន ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ ចំពោះការបាត់បង់នូវឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់បំផុត។ មរណភាពរបស់ឯកឧត្តម ទូច ឆៃ គឺជាការបាត់បង់នូវឥស្សរជនឆ្នើម ១រូប ដែលកន្លងមកបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការបម្រើសង្គមជាតិ ជាពិសេសឯកឧត្តម បានដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បម្រើដល់ការងារមនុស្សធម៌ក្នុងខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ទូច ឆៃ សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏