uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 191 obunachidan iborat bo'lib, Siyosat toifasida 4 916-o'rinni va Kambodja mintaqasida 541-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 191 obunachiga ega bo‘ldi.

03 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -102 ga, so‘nggi 24 soatda esa -2 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.88% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.55% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 701 marta ko‘riladi; birinchi sutkada odatda 566 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 04 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 191
Obunachilar
-224 soatlar
-167 kun
-10230 kun
Postlar arxiv
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានទទួលថវិកា និងគ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីសមាគ
+2
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានទទួលថវិកា និងគ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីសមាគមក្រុមប្រឹក្សក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ សូមគោរពជូនពរលោក ឧកញ៉ា លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងអំណរព្រះគុណ និងគុណដល់ព្រះមន្រ្តីសង្ឃ និងសប្បុរសជនដែលចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ ជាមួយរដ្ឋបាលខេត្តកំព
+9
ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងអំណរព្រះគុណ និងគុណដល់ព្រះមន្រ្តីសង្ឃ និងសប្បុរសជនដែលចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងស្មារតី«ខ្មែរជួយខ្មែរ» ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃអភិបាលខេត្តកំពង់ចាម ថ្លែងអំណរព្រះគុណ និងអរគុណដល់ ព្រះមន្ត្រីសង្ឃ និងសប្បុរសជនទាំងអស់ដែលបានចូលរួមជាបន្តបន្ទាប់ក្នុងការបរិច្ចាគជាវិភាគទានផ្តល់ជាអំណោយ សប្បុរសធម៌ តាមការស្ម័គ្រចិត្តទោះតិចក្តីច្រើនក្តី ដូចជា៖ ថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ជាដើម ដើម្បីរដ្ឋបាលខេត្ត នាំយកអំណោយទាំងនោះ ទៅឧបត្ថម្ភដល់វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងតាមខ្សែត្រៀមជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ។ ថ្លែងនៅក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្តទទួលអំណោយជាបន្តបន្ទាប់ពី សប្បុរសជន នៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា សង្ឃឹម និងជឿជាក់លើស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី កំលាំងសាមគ្គី និងការចូលរួមលើកទឹកចិត្តពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ អស់លោក-លោកស្រីបងប្អូនប្រជាពលរដ្ឋ ជូនចំពោះ វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងនៅជួរមុខ ការពារ ទឹកដី និងមាតុភូមិនៃយើងឱ្យបានគង់វង្ស៕

ពលរដ្ឋនិងយុវជនខេត្តកំពង់ចាម រួមគ្នាឧបត្ថម្ភសម្ភារគ្រឿងឧបភោគបរិភោគជួយដល់កងកម្លាំងជួរមុខ

នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានទទួលថវិកា និងគ្រឿងឧបភោគ និងបរិភាគ សម្ភារ ពីសប្បុរសជន ដើម្បី
+1
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានទទួលថវិកា និងគ្រឿងឧបភោគ និងបរិភាគ សម្ភារ ពីសប្បុរសជន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ សូមគោរពជូនពរលោក ឧកញ៉ា លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

ក្រោមពាក្យស្លោក «អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» អភិបាលខេត្តកំពង់ចាម បន្ថែមអំបុកស្រូវថ្មី ចំនួន ៥ពាន់កញ្ចប់ ចែកជូនដល់វីរៈកង
+9
ក្រោមពាក្យស្លោក «អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» អភិបាលខេត្តកំពង់ចាម បន្ថែមអំបុកស្រូវថ្មី ចំនួន ៥ពាន់កញ្ចប់ ចែកជូនដល់វីរៈកងទ័ពជួរមុខ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា ក្រោមពាក្យស្លោករបស់សម្ដេចតេជោ «អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» រដ្ឋបាលខេត្តកំពង់ចាមត្រៀមរៀបចំបន្ថែម អំបុកស្រូវថ្មី ចំនួន ៥ពាន់កញ្ចប់ ស្មើនឹង ៥ពាន់គីឡូក្រាម រួមទាំងដាក់បញ្ចូលនូវសាច់ផាត់ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពកម្ពុជា កំពុងប្រយុទ្ធតបទល់ជាមួយយោធាថៃ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគជាវិភាគទានផ្តល់ជាអំណោយ តាមការស្ម័គ្រចិត្តទោះតិចក្តីច្រើនក្តី ដូចជា៖ ថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ជាដើម ដើម្បីរដ្ឋបាលខេត្ត នាំយកអំណោយទាំងនោះ ទៅឧបត្ថម្ភដល់វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងតាមខ្សែបន្ទាត់ព្រំដែន ត្រៀមជួរមុខ និងចែនជូនដល់ប្រជាពលរដ្ឋដែលជម្លៀសខ្លួនចេញពីលំនៅឋាន ដើម្បីគេចចេញពីការវាយប្រហារ ពីសំណាក់យោធាថៃ។ ឯកឧត្តម អ៊ុន ចាន់ដា បន្តថា សម្រាប់ទីតាំងកន្លែងទទួលអំណោយមាន៖ ១.នៅផ្សារបឹងកុក, ២.នៅបេនឡានផ្សារធំកំពង់ចាម ,៣.នៅសួនមាត់ទន្លេ (ស្លាក កំពង់ចាម), ៤.ភូមិរការ( វិហារឥស្លាម), ៥.ទីតាំងធំ សាលាខេត្តកំពង់ចាម៕

អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋជួយឧបត្ថម្ភផ្តល់គ្រឿងទេស និងប្រែងឆាដែលកងទ័ពត្រូវការចាំបាច់ កំពង់ចាម÷ ដើម្បីរួមចំណែក
+9
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋជួយឧបត្ថម្ភផ្តល់គ្រឿងទេស និងប្រែងឆាដែលកងទ័ពត្រូវការចាំបាច់ កំពង់ចាម÷ ដើម្បីរួមចំណែកជួយទ្រទ្រង់ កងទ័ពដែលកំពុងប្រយុទ្ធតបតជាមួយខ្មាំងសត្រូវឈ្លានពានមកលើដែនដីកម្ពុជា និងក្នុងស្មារតីខ្មែរតែមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានអំពាវនាវដល់សាធារណៈជនជួយផ្គត់ផ្គង់ គ្រឿងទេស និងប្រែងឆា ដែលកងទ័ពត្រូវការជាការចាំបាច់ ដើម្បីធ្វើម្ហូប អាហារ ជូនវីរ:ជនកងទ័ពរបស់យើង។ ឯកឧត្តម មានប្រសាសន៍បែបនេះ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា នៅចំពោះមុខនេះ រដ្ឋបាលខេត្តបានរៀបចំអ៊ុំបុក សាច់ផាត់ ត្រីងៀត ត្រីខ និងស្បៀងអាហារបានជាច្រើន ក្នុងនោះ យើងជាទ័ពជួរក្រោយ ដើម្បីជួយផ្តល់កម្លាំងចិត្ត ទ្រទ្រង់ស្បៀងអាហារ ដល់កងទ័ពជួរមុខ កំពុងត្រូវការ ប៊ីចេង អំបិល ស្ករសរ និងប្រែងឆា ដែលនេះ កងទ័ពរបស់យើងកំពុងត្រូវជាបន្ទាន់ ដូច្នេះ សុំបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ចូលរួមជាមួយ រដ្ឋបាលខេត្តកំពង់ចាម ឧបត្ថម្ភ តាមសទ្ធាជ្រះថ្លា តាមរៀងៗខ្លួន។ ឯកឧត្តម ក៏បានណែនាំដល់រដ្ឋបាលខេត្ត សហការជាមួយម្ចាស់ផ្សារក្នុងក្រុងកំពង់ចាម ដើររៃអង្គាស ពីបងប្អូនអាជីវករ ដែលពួកគាត់មានបំណង ចង់ចូលរួមអាចចូលចាប់ផ្តើមតាំងពីថ្ងៃតទៅ មួយវិញទៀតបើសិនបងប្អូនមិនមាន វេលាគ្រប់គ្រាន់ អាចចូលរួមតាមរយៈ QR code របស់រដ្ឋបាលបានដែរ។ ឯកឧត្តម បានបន្ថែមថា ការជួយរបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ មានសារៈសំខាន់ ដើម្បីផ្តល់កម្លាំងចិត្ត និងជួយផ្គត់ផ្គង់ ស្បៀងអាហារជូនដល់កងទ័ពជួររបស់យើងដែលកំពុងប្រយុទ្ធជាមួយខ្មាំងឈ្លានពាន។

អភិបាលខេត្តកំពង់ចាម រៀបចំអំបុកស្រូវថ្មី ចំនួន ១.០០០កញ្ចប់ ចែកជូនដល់វីរៈកងទ័ពជួរមុខ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្
+9
អភិបាលខេត្តកំពង់ចាម រៀបចំអំបុកស្រូវថ្មី ចំនួន ១.០០០កញ្ចប់ ចែកជូនដល់វីរៈកងទ័ពជួរមុខ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នឹងរៀបចំអំបុកស្រូវថ្មី ចំនួន ១.០០០កញ្ចប់ ក្នុងមួយកញ្ចប់ ១គីឡូក្រាម រួមទាំងដាក់បញ្ចូលនូវសាច់ផាត់ ដើម្បីគាំទ្រដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងទប់ទលជាមួយចោរឈ្លានពានទឹកដី ក្រោមពាក្យស្លោករបស់សម្ដេចតេជោ «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។ ថ្លែងបែបនេះ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងាររៀបចំទទួលអំណោយ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងតស៊ូ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ លើសពីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឲ្យក្រុមការងារ រៀបចំបន្ថែមគ្រឿងឧបភោគបរិភោគ សម្ភារ ប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ និងគ្រឿងសម្រាប់បរិភោគដែលមានទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួន ជូនចំពោះ វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងនៅជួរមុខ ការពារទឹកដី និងមាតុភូមិនៃយើង។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្រៅពីនេះ អំណោយទាំងអស់របស់បងប្អូន សប្បុរសជនទាំងអស់ រដ្ឋបាលខេត្តនឹងចាត់ចែងបែងចែក ជូនដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវ បានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព នានាក្នុងខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ដែលជាកងពលសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាម ផងដែរ៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា លី ណៃស្រ៊ន់ ត្រូវជាភរិយា ឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ច
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា លី ណៃស្រ៊ន់ ត្រូវជាភរិយា ឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញដឹកនាំគណៈអភិបាលខេត្តកំពង់ចាម និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា លី ណៃស្រ៊ន់ ដែលត្រូវជាឧត្តមភរិយារបស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីថ្ងៃ អង្គារ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃ ៤រោច ខែ មិគសិរ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ក្នុងជន្មាយុ ៨៣ ឆ្នាំ វេលាម៉ោង៣៖០៦នាទី ទៀបភ្លឺ ដោយជរាពាធ នៅគេហដ្ឋាន ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ទល់មុខសួនក្រញូង)។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំ ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុម គ្រួសារ សាច់ញាតិទាំងអស់ នៃសព និងសូមសម្តែង នូវការគោរពចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា លី ណៃស្រ៊ន់ និងសូមវិញ្ញាណក្ខន្ធលោកជំទាវ អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

សេចក្ដីអំពាវនាវរបស់រដ្ឋបាល ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគនារីកម្ពុជាដើម្បីសន្តិភាព និងអ
+5
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតី បើកវគ្គបណ្តុះបណ្តាល ដើម្បីបញ្ជ្រាបការយល់ដឹង និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំស្ត្រី ក្រោមអធិបតីភាពលោកជំទាវ ខុង ស៊ុនអេង ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងប្រធាន អនុប្រធាន គ.ក.ស.ក ក្រុង-ស្រុក ផងដែរ ។

យុវជន យុវនារី និងបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម បានរួមសាមគ្គី ផ្តល់អំណោយជាស្បៀងអាហារ ដល់ជនភៀសសឹក ដើម្បីរួមចំណែកជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិ បាលកម្ពុជា JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

សេចក្ដីអំពាវនាវ របស់រដ្ឋបាលខេត្តកំពង់ចាម
+1
សេចក្ដីអំពាវនាវ របស់រដ្ឋបាលខេត្តកំពង់ចាម

ញត្តិថ្កោលទោសសកម្មភាពឈ្លានពានដ៏ងងើល និងអមនុស្សធម៌បំផុតរបស់យោធាថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
+1
ញត្តិថ្កោលទោសសកម្មភាពឈ្លានពានដ៏ងងើល និងអមនុស្សធម៌បំផុតរបស់យោធាថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ក្រសួងសាធារណការណែនាំឲ្យអ្នកពាក់ព័ន្ធរួមគ្នាំផ្សព្វផ្សាយទប់ស្កាត់ការដឹកលើសទម្ងន់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងព
+9
ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះ ជូនប្រជាពលរដ្ឋក្រីក្រដែលជួបការខ្វះខាតចំនួន ២គ្រួសារ ស្ថិតនៅក្នុងភូមិស្រែវាល និងភូមិអូក្រាយ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ គូសបញ្ជាក់ថា អំណោយដែលផ្ដល់ជូនរួមមានផ្ទះ ២ខ្នង ម៉ាស៊ីនកាត់ដេរ ១ឈុត និងសត្វគោចិញ្ចឹម ១ក្បាល សរុបជាថវិកា ៩,៦០៥ដុល្លារអាមេរិក គឺជាអំណោយបានមកពីគម្រោងហ្សាកាត់(បរិច្ចាគ) របស់អង្គការហាសាណះអន្តរជាតិ (Hasene) សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) ។