uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 198 obunachidan iborat bo'lib, Siyosat toifasida 4 919-o'rinni va Kambodja mintaqasida 542-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 198 obunachiga ega bo‘ldi.

30 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -109 ga, so‘nggi 24 soatda esa 1 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.34% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.67% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 647 marta ko‘riladi; birinchi sutkada odatda 578 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 01 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 198
Obunachilar
+124 soatlar
-247 kun
-10930 kun
Postlar arxiv
លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត
+9
លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ជូនជនភៀសសឹក និងនាយទាហាន នាយទាហានរង ពលទាហាន កងកម្លាំងប្រដាប់អាវុធដែលជាកងទ័ពឈរជើងជួរមុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ស្រុកចំការលើ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត
+7
ស្រុកចំការលើ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញនាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកនៅក្នុងឃុំស្វាយទាប ចំនួន២០គ្រួសារ ក្នុងនោះភូមិថ្នល់បែកជើងចំនួន១០គ្រួសារ និងភូមិបុស្សចេកព្រៃចំនួន១០គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ១០គីឡូ មី១០កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកបរិសុទ្ធ នំប័ុង ។ បន្ទាប់មកឯកឧត្តម ក៏បន្តដឹកនាំ ក្រុមការងារ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ ចុះពិនិត្យមើលការបើកផ្លូវសាធារណ:មួយខ្សែមានប្រវែង២,០០០ម៉ែត្រ ស្ថិតនៅភូមិបុសចេកព្រៃ ឃុំស្វាយទាបដែលប្រជាពលរដ្ឋបានស្នើសុំក្នុងវេទិកាសាធារណ:កន្លងទៅ និងពិនិត្យមើលលូស្ទះទឹកក្នុងរដូវវស្សា និងពេលមេឃភ្លៀងម្តងៗនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

នៅព្រឹក​ ថ្ងៃទី​៤​ ខែមករា​ ឆ្នាំ​២០២៦​ លោក​ សុខ​ លឹមហៀង​ ប្រធានមន្ទីរ​សាធារណការ​និងដឹកជញ្ជូនខេត្ត​កំពង់ចាម​ និងតំណាង​ក្រុ​មហ៊
+8
នៅព្រឹក​ ថ្ងៃទី​៤​ ខែមករា​ ឆ្នាំ​២០២៦​ លោក​ សុខ​ លឹមហៀង​ ប្រធានមន្ទីរ​សាធារណការ​និងដឹកជញ្ជូនខេត្ត​កំពង់ចាម​ និងតំណាង​ក្រុ​មហ៊ុន​ទទួលម៉ៅការ​ បានអញ្ជេីញ​ចុះពិនិត្យ​វឌ្ឍនា​ភាពគម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើម ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម​ ខណៈ​បច្ចុប្បន្ន​នៅចំណុចក្នុងក្រុងកំពង់ចាម​ក្រុមការងារកំពុងបន្តសាងសង់ប្រព័ន្ធលូអមសងខាងផ្លូវ​។

ប្រជានេសាទ នេសាទបានត្រីរាជ ទម្ងន់ ៦៣គីឡូក្រាម ប្រគល់ឲ្យរដ្ឋបាលខណ្ឌជលផលកំពង់ចាម លែងចូលទន្លេវិញ កំពង់ចាម : ខណ្ឌរដ្ឋបាលជលផលកំពង់
+6
ប្រជានេសាទ នេសាទបានត្រីរាជ ទម្ងន់ ៦៣គីឡូក្រាម ប្រគល់ឲ្យរដ្ឋបាលខណ្ឌជលផលកំពង់ចាម លែងចូលទន្លេវិញ កំពង់ចាម : ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជ ទម្ងន់ ៦៣គីឡូក្រាម ចូលក្នុងទន្លេវិញ ក្រោយទទួលបានព័ត៌មានពីប្រជានេសាទ ដោយនេសាទត្រីនេះបាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នៅចំណុចតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។ មន្ត្រីជលផល បានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទី ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួល ព័ត៌មានពីប្រជានេសាទ ដែលបាន នេសាទបានត្រីរាជ ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងបានចុះពិនិត្យ ព្រមទាំងបានផ្តល់ព័ត៌មានទៅរដ្ឋបាលជលផល។ បន្ទាប់មក ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរ/បជលផលកំពង់ចាម សហ ការជាមួយអាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំរកាគយ និងប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំរកាគយ បានចុះពិនិត្យ និងកំណត់ទិន្នន័យដូចខាងក្រោមឃើញថាត្រីរាជ ភេទ ញី មានប្រវែង ១៨៦សង់ទីម៉ែត្រមានទម្ងន់សរុប ៦៣គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩ ត្រូវបានប្រជានេសាទ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ។ ទន្ទឹមនឹងនេះដែរ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅពេលនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បីលែងចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទកម្រទាំងនេះឱ្យបានគង់វង្ស តទៅ ។

នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន
+9
នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អាជ្ញាធរស្រុក កងកម្លាំង ចូលរួមពិធីទទួល និងរៀបចំពិធីបុណ្យសពតាមបែបសាសនាឥស្លាម របស់សពលោកនាយចំណង់ សឿន សាលី វីរកងទ័ពពលីជីវិតក្នុងសមរភូមិប្រយុទ្ធ ដើម្បីការពារទឹកដីប្រឆាំងចោរឈ្លានពានទឹកដីកម្ពុជា ស្ថិតនៅនៅគេហដ្ឋានសព ក្នុងភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គង់ ឈឿន (កំពង់ចាម): ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ន
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គង់ ឈឿន (កំពង់ចាម): ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម គង់ ឈឿន អតីតសមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី១ និងជាអតីតប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកំពង់ចាម ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៥ និង ៤០នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៨៥ ឆ្នាំ ដោយរោគាពាធ។ ក្នុងសមានទុក្ខដ៏សែនសោកសៅក្រៀមក្រំនេះ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូអមដំណើរ បានអញ្ជើញដាក់កូរោណផ្កា អុចធូប ចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ឯកឧត្តម គង់ ឈឿន និងបានចាត់ទុក មរណភាពរបស់ ឯកឧត្តម គង់ ឈឿន គឺជាការបាត់បង់ធនធានមនុស្ស ដ៏មានតម្លៃ របស់គណបក្ស រណសិរ្ស និងប្រទេសជាតិ និងជាការបាត់បង់ ស្វាមី ឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងគុណ សម្បត្តិដ៏ច្រើន សម្រាប់ក្រុមគ្រួសារ ទាំងមូល ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានប្រតិភូ សូមសំដែងនូវមនោសញ្ចេតនាគោរពចងចាំ ជានិច្ចនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់ ឯកឧត្តមចំពោះជាតិ មាតុភូមិ និងសូមដួង វិញ្ញាណក្ខន្ធ ឯកឧត្តម បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

លោកអភិបាលរងខេត្តបានដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី ឆេង សារ៉ាណ ដែលបានពលីក្នុងសមរភូមិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គង់ ឈឿន នៅគេហដ្ឋាន ស្ថិតនៅសង្កាត់កំព់ចាម ក្រុងកំពង់ចាម

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ​ យ៉េន​ ថា​ -វរសេនីយ៍ត្រី​ ឆេង​ សារ៉ាណ​ និង នាយចំណង់​ សឿន​ សាលី
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ​ យ៉េន​ ថា​ -វរសេនីយ៍ត្រី​ ឆេង​ សារ៉ាណ​ និង នាយចំណង់​ សឿន​ សាលី​ វីរៈយុទ្ធ​ជនពលីជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងចោរឈ្លានពានទឹកដីកម្ពុជា (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ទោ​ យ៉េន​ ថា​ -លោក វរសេនីយ៍ត្រី​ ឆេង​ សារ៉ាណ​ និង លោកនាយចំណង់​ សឿន​ សាលី​ វីរៈយុទ្ធ​ជនពលីជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងចោរឈ្លានពានទឹកដីកម្ពុជា។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងទាំងក្តីរំជួលចិត្ត ថា ការបាត់បង់វីរជនទាំងបីរូបខាងលើ គឺជាការបាត់បង់នូវស្វាមី និងឪពុក ប្អូន កូន ក្មួយ ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនោះ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូ ក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព និងសូមឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធវីរយុវជនទាំងបីរូប បានសោយសុខក្នុង សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏

មណីយដ្ឋានធម្មជាតិ "ឆ្នេរខ្សាច់កោះប៉ែន" និងស្ពានប្រដឺសឬស្សី១.០០០ម៉ែត្រ សូមស្វាគមន៍ភ្ញៀវទេសចរណ៍ (កំពង់ចាម): មរណីយដ្ឋានធម្មជាតិដ
+9
មណីយដ្ឋានធម្មជាតិ "ឆ្នេរខ្សាច់កោះប៉ែន" និងស្ពានប្រដឺសឬស្សី១.០០០ម៉ែត្រ សូមស្វាគមន៍ភ្ញៀវទេសចរណ៍ (កំពង់ចាម): មរណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញរបស់ខេត្តកំពង់ចាម "ឆ្នេរខ្សាច់កោះប៉ែន" និងស្ពានប្រដឺសឬស្សីដែលវែងជាងគេនៅ អាស៊ីអាគ្នេយ៍ មានប្រវែង១.០០០ម៉ែត្រ បានបើកដំណើរការ និងសូមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្ត។ ជាក់ស្តែង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងសហការី អញ្ជើញចុះពិនិត្យស្ថានភាពស្ពានប្រដឺសឬស្សីដែលទើបស្ថាបនារួច និងបានដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរកំសាន្ត ទៅលេង ឆ្នេរខ្សាច់កោះប៉ែន ដែលជារមណីយដ្ឋានដ៏ល្បីល្បាញ និងស្រស់ត្រកាលមួយរបស់ខេត្តកំពង់ចាម ដែលគេអាចហៅបានទៀតថា ឆ្នេរខ្សាច់សមុទ្រទឹកសាប។ បើតាម លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានប្រដឺសឬស្សីកោះប៉ែន សាងសង់ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីត្រើយម្ខាងមុខវត្តដីដុះ ក្រុងកំពង់ចាម ភ្ជាប់ទៅរមណីយដ្ឋានធម្មជាតិ "ឆ្នេរកោះប៉ែន" មានប្រវែង ១.០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដែលអាចធ្វើដំណើរដោយថ្មើរជើង៕

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម សូមគោរពជូនឯកឧត្តមសន្តិបណ្ឌិត នេត្
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម សូមគោរពជូនឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា,ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម សូមគោរពជូនសម្តេច កិត្តិសង្គហបណ្ឌិ
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម សូមគោរពជូនសម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា, ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦