uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 150 obunachidan iborat bo'lib, Siyosat toifasida 4 991-o'rinni va Kambodja mintaqasida 562-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 150 obunachiga ega bo‘ldi.

13 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -114 ga, so‘nggi 24 soatda esa -3 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.72% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.15% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 682 marta ko‘riladi; birinchi sutkada odatda 523 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 14 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 150
Obunachilar
-324 soatlar
-237 kun
-11430 kun
Postlar arxiv
បទយកការណ៍ពិសេសស្ដីពី៖ សក្ដានុពល វិស័យកសិកម្ម នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

បទយកការណ៍ពិសេសស្ដីពី៖ ការិយាល័យច្រកចេញចូលតែមួយ​​ ស្រុកស្ទឹងត្រង់

កម្មវិធីផ្ដល់ដី ការពារព្រៃ រួមគ្នាដើម្បីអភិវឌ្ឍដោយចីរភាព ថាតើល្អបែបណា ? មានតម្លាភាពដែឬទេ ? សូមស្ដាប់បទសម្ភាសជាមួយឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 🙏❤️️

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំង និងកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្វពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម។ ពិធីជាប្រវត្តិសាស្ត្រនេះ នឹងបានការយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ មកដល់ពេលនេះ ក្រុមការងារ នៃស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងខិតខំយកចិត្តទុកដាក់ ក្នុងការរៀបចំគោលដៅជាមុន ដើម្បីសម្រួលដល់ការប្រព្រឹត្តទៅនៃពិធី ដែលនឹងឈានខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ ជាពិសេស រៀបចំវេទិកាសម្រាប់ប្រារព្ធពិធី និងទីកន្លែងដាក់រថយន្តរបស់ថ្នាក់ដឹកនាំ ក៏ដូចជា ទីកន្លែងសម្រាប់ចតយានយន្ត របស់គណៈប្រតិភូ និងប្រជាពលរដ្ឋ ដែលត្រៀមចូលរួម ផងដែរ៕

ការងារស្ថាបនាផ្លូវជាតិលេខ៧ស្គន់-កំពង់ចាមសម្រេចបានជាង ៦០% ហើយ

ពិធីបើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ (កំពង់ធំ) ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧៤ឆ្នាំហើយ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) បានបន្តរីកធំធាត់ និងចាក់គ្រឹះកាន់តែរឹងមាំទាំងលើការដឹកនាំ គោលនយោបាយ, ថ្នាក់ដឹកនាំ និងជាពិសេស គឺការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតដោយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន និងប្រកាន់ខ្ជាប់នូវគោលនយោបាយ និងកម្មវិធីនយោបាយយ៉ាងច្បាស់លាស់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសឆ្ពោះទៅកាន់វិបុលភាព។ តួយ៉ាងព្រឹកនេះ, ស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានចាប់ផ្តើមបើកការដ្ឋានកសាងស្នាក់ការថ្មី សម្រាប់បម្រើដល់សេចក្តីត្រូវការ និងការជួបជុំថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សខេត្ត ក្នុងការដឹកនាំ, ចែករំលែក និងដាក់ចេញផែនការក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីរបស់គណបក្ស ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលក្រោយទទួលបានការគាំទ្រពីប្រជាជន តាមរយៈការបោះឆ្នោត សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីដឹកនាំ កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មការចម្រុះលើកកម្ពស់សីលធម៌ សង្គ
+9
នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីដឹកនាំ កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មការចម្រុះលើកកម្ពស់សីលធម៌ សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ ដំណើរការហាត់សម ក្រុមនាដការី, ក្រុមសិល្បៈ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីត្រៀមចូលរួម សម្ដែងក្នុងពិធី រុក្ខទិវា ៩កក្កដា ដែលនឹងប្រព្រឹត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ។

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២ឥ២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចំរុះលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្
+8
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២ឥ២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចំរុះលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរខេត្តកំពង់ចាម បានអញ្ជើញចូលរួម ដឹកនាំ កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មការចំរុះលើកកម្ពស់សីលធម៌ សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ខេត្តកំពង់ចាម ធ្វើនៅសាលប្រជុំ ផអ៣ នៃរដ្ឋបាលខេត្ត ។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង៖ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំ ឆមាសទី១ ឆ្នាំ២០២៥ មតិយោបល់ចូលរួម និងពិភាក្សាអំពីបញ្ហាផ្សេងៗ របស់គណៈកម្មការចំរុះលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្
+9
នាព្រឹកថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន នៅសាលប្រជុំសាលាស្រុកស្រីសន្ធរ ដែលមានការចូលរួមពី មន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបី​ស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យសុខាភិបាលស្រុក មេឃុំ ប្រធានមណ្ឌល​សុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុក។ គោលបំណងនៃកិច្ចប្រជុំគឺត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជ​នឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានណែនាំឱ្យអាជ្ញាធរឃុំចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនតាមឃុំនិមួយៗក្នុងស្រុកស្រីសន្ធរ និងពង្រឹងយន្តការដឹកនាំគ្រប់គ្រងកិច្ចប្រជុំឱ្យបានទៀងទាត់។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបា
+9
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។

បុរសពោះម៉ាយទុរគត ជួបការលំបាក ១គ្រួសារ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)

រដ្ឋបាលខេត្តកំពង់ចាមដុតកម្ទេចគ្រឿងញៀនជាង ៤០០ គីឡូក្រាមរដ្ឋបាលខេត្តកំពង់ចាមដុតកម្ទេចគ្រឿងញៀនជាង ៤០០ គីឡូក្រាម

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងក្រុមហ៊ុនទទួលការ ព្រមទាំងអ្នកពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ដែលជាចំណងដៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម។ -គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ពី២គន្លង ទៅជា៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក ប្រកបដោយស្តង់ដារ។ -គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) មានប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000-PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម សម្រេចលទ្ធផលបានប្រមាណជាង ៦០ភាគរយហើយ។ -គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ (រយៈពេលសាងសង់៤០ខែ) ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០% នៅអំឡុង ខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ ប៉ុន្តែបើផ្អែកលើល្បឿននៃសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការក្នុងគម្រោង។ -គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC (Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨ (ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។ -ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ -ផ្លូវជាតិលេខ៧ តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប...។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។ -កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។ -ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម អភិបាល អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ កំពុងដំណើរការយ៉ាងមមាញឹក។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យក្រុមការងារខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ ធ្វើការសហការឲ្យបានជាប់ជាប្រចាំ ជាមួយក្រុមការងារក្រសួង, អាជ្ញាធរពាក់ព័ន្ធ ក្នុងការពិនិត្យ តាមដានការរដ្ឋានខាងលើឲ្យមានគុណភាពខ្ពស់ ស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕