យុត្តិធម៌ និងនីតិសាស្រ្ត - JUSTICE AND LAW
Kanalga Telegram’da o‘tish
ជម្រាបសួរស្តីបងប្អូនអ្នកចូលរួមក្នុងឆាណែលទាំងអស់គ្នា Channel Telegram នេះបង្កើតឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹងផ្នែកច្បាប់ ឯកសារច្បាប់ នឹងពត៌មានទាក់ទងអំពីច្បាប់ និងសង្គមជាតិ ។ សូមអរគុណ !!
Ko'proq ko'rsatish1 519
Obunachilar
Ma'lumot yo'q24 soatlar
+37 kun
+2930 kun
Postlar arxiv
📢 ស្អែកនេះ ចាប់ផ្តើមចែកពាក្យហើយ! 🇰🇭
យុវជន យុវនារី ដែលមានបំណងស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា អាចមកយកពាក្យពីថ្ងៃទី១–៩ ខែតុលា និងដាក់ពាក្យពីថ្ងៃទី១០–១៥ ខែតុលា ឆ្នាំ២០២៦។ នៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូនផ្ទាល់។
Repost from នេតិភាល័យ
ប្រសិនបើប័ណ្ណកម្មសិទ្ធិចំនួនពីរផ្សេងគ្នា បង្ហាញថាមានសិទ្ធិលើទីតាំងដីតែមួយ ឬមានព្រំប្រទល់ជាន់គ្នា តើភាគីពាក់ព័ន្ធត្រូវដោះស្រាយវិវាទកម្មសិទ្ធិតាមនីតិវិធីណា?
ករណីនេះមិនគួរវិនិច្ឆ័យថា “ប័ណ្ណណាចេញមុន ឬអ្នកណាកាន់ប័ណ្ណ” គឺជាម្ចាស់ដីដោយស្វ័យប្រវត្តិនោះទេ ប៉ុន្តែត្រូវផ្ទៀងផ្ទាត់ ប្រភពនៃសិទ្ធិ ប្រវត្តិចុះបញ្ជី លេខក្បាលដី ទីតាំង និងព្រំប្រទល់ជាក់ស្តែង របស់ប័ណ្ណទាំងពីរ។ ភាគីគួរដាក់ពាក្យទៅ ស្ថាប័នសុរិយោដីមានសមត្ថកិច្ច ដើម្បីស្នើសុំការពិនិត្យបញ្ជីសុរិយោដី ឯកសារមូលដ្ឋាន និងការចុះវាស់វែង/ផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែងជាមុន។ ប្រសិនបើអាចសម្រុះសម្រួលបាន ភាគីអាចដោះស្រាយតាមការព្រមព្រៀង និងនីតិវិធីរដ្ឋបាលដែលច្បាប់អនុញ្ញាត ប៉ុន្តែប្រសិនបើភាគីណាមួយជំទាស់ និងវិវាទពាក់ព័ន្ធនឹង ការកំណត់កម្មសិទ្ធិ ឬសិទ្ធិប្រត្យក្សលើអចលនវត្ថុ ដែលមិនអាចបញ្ចប់តាមរដ្ឋបាលបាន ភាគីអាចប្រើនីតិវិធីតុលាការដើម្បីស្នើសុំឱ្យកំណត់សិទ្ធិរបស់ភាគី និងដោះស្រាយផលប៉ះពាល់ពីប័ណ្ណដែលមានភាពជាន់គ្នា។ ចំណុចពិសេស ប័ណ្ណកម្មសិទ្ធិពីរដែលបង្ហាញលើទីតាំងតែមួយ មិនមែនជាបញ្ហាបាត់ប័ណ្ណ ឬផ្ទេរកម្មសិទ្ធិធម្មតាទេ ប៉ុន្តែជាបញ្ហាត្រូវស៊ើបអង្កេតខ្សែសិទ្ធិ និងទិន្នន័យសុរិយោដីពីប្រភពដើម ហើយបើចាំបាច់ ត្រូវឱ្យតុលាការជាអ្នកសម្រេចលើសិទ្ធិដែលមានវិវាទ។
🔔នេតិភាល័យ
🔔 https://t.me/nephealay
🔔 អេតមីន
ឯកសារឆ្នាំ១៩៩៩ «សារាចរណែនាំ ស្តីពីការជ្រើសរើស និងតែងតាំងមន្ត្រីរាជការស៊ីវិល»
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់លក្ខន្តិកៈមេធាវី
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
+2
សូមអបអរសាទរ ក្រសួងការពារជាតិសម្រេចតែងតាំង ជាសមាជិកក្រុមអ្នកច្បាប់ប្រចាំក្រសួងការពារជាតិ ។
សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី មានបួនមាត្រា ដែលចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវីចំនួន២៩មាត្រា រួមមាន ៖
" មាត្រា២, មាត្រា៨, មាត្រា៩, មាត្រា១០, មាត្រា១១, មាត្រា១២, មាត្រា១៤, មាត្រា១៥, មាត្រា១៦, មាត្រា១៧, មាត្រា១៨, មាត្រា១៩, មាត្រា២០, មាត្រា២១, មាត្រា២២, មាត្រា២៥, មាត្រា២៨, មាត្រា២៩, មាត្រា៣០, មាត្រា៣១, មាត្រា៣២, មាត្រា៣៣, មាត្រា៤៦, មាត្រា៤៧, មាត្រា៦១, មាត្រា៦២, មាត្រា៦៥, មាត្រា៦៧ និងមាត្រា៦៩ "
ក្រសួងមហាផ្ទៃ ៖ សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ជាលើកទី២ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
ក្នុងនោះរួមមាន ៖
១.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
២.ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣.ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤.ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៥.ស្នងការដ្ឋាននគរបាលខេត្តតាកែវ
៦.ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៧.ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៨.ស្នងការដ្ឋាននគរបាលខេត្តកំពត
៩.ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
១០.ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១១.ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១២.ស្នងការដ្ឋាននគរបាលខេត្តក្រចេះ
១៣.ស្នងការដ្ឋាននគរបាលខេត្តរតនគិរី
+1
ឱកាសល្អចំពោះបងប្អូននិស្សិតដែលបានបញ្ចប់ការសិក្សាផ្នែកច្បាប់ ឬ នៅបន្តការសិក្សាផ្នែកច្បាប់ ដែលជាមូលដ្ឋានគ្រឹះមួយដែលផ្តល់នូវចំណេះដឹងបន្ថែមទៅលើច្បាប់ និង ជាឱកាសល្អដែលនាំអោយបងប្អូនសិស្សនិស្សិត អាចឆ្ពោះទៅរកអាជីពជាមួយនឹងផ្នែកច្បាប់ ⚖️
+3
ច្បាប់ពិសេស៖
បន្ទប់សម្រាប់ជួលឲ្យសិស្ស និស្សិត ឬកម្មករ !
👉ច្បាប់ភតិសន្យាពិសេស «ហាមមិនឲ្យម្ចាស់បន្ទប់ជួល ឲ្យសិស្ស និស្សិត ឬកម្មករ ឡើងថ្លៃក្នុងអំឡុងពេលជួល»
👉សិស្ស និស្សិត ឬ កម្មករ ដែលជួលបន្ទប់នោះ ត្រូវឲ្យម្ចាស់បន្ទប់ធ្វើកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរ និងឲ្យមេឃុំបោះត្រាបញ្ជាក់។
👉មាត្រា ៨ «ក្នុងអំឡុងពេលដែលភតិសន្យាពិសេសមានអានុភាពអនុវត្ត ភតិបតី(ម្ចាស់បន្ទប់)មិនអាចតម្លើងថ្លៃឈ្នួលបានឡើយ។»
Cr: Lor Krem
ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ជាលើកទី២ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
គណៈរដ្ឋមន្ត្រី ត្រូវសុំសេចក្ដីទុកចិត្តពីស្ថាប័នណា ៖
+2
📍ជ្រើសរើសទៀតហើយ មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ 👮ផ្ដល់ពាក្យ
👉២៨ កញ្ញា ដល់ ០២ តុលា ២០២៦
