កម្រងវិស័យការងារ (ច្បាប់)
Kanalga Telegram’da o‘tish
❤️️ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬចែកចាយក្នុងន័យទាញផលចំនេញ ឬកែច្នៃ ឬធ្វេីអោយប៉ះពាល់កម្មសិទ្ធិម្ចាស់ដេីម👌 ក្រុបដៃគូ 👉និស្សិតច្បាប់ https://t.me/Daravanlaw https://t.me/studentelaw04rule https://t.me/khmeradminstrationstudy
Ko'proq ko'rsatish728
Obunachilar
Ma'lumot yo'q24 soatlar
+27 kunlar
-130 kunlar
Postlar arxiv
Repost from ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
+7
ឯកឧត្ដម ហេង សួរ ដឹកនាំគណៈប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលានុរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ សុខ សុផា ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម សេង សក្ដា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលានុរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ សុខ សុផា ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលមរណភាពនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣១នាទីព្រឹក ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។
ឯកឧត្ដមរដ្ឋមន្ត្រីបានចាត់ទុកមរណភាពរបស់ សីលានុរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ សុខ សុផា គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន និងជីដូនទួតជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលមានសទ្ធាជ្រះថ្លា ក្នុងការរួមចំណែកកសាងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
ក្នុងឱកាសប្រកបដោយសេចក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ ជាអនេកប្បការជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សីលានុរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ សុខ សុផា សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
#MLVT #HENGSour
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
