កម្រងវិស័យការងារ (ច្បាប់)
Kanalga Telegram’da o‘tish
❤️️ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬចែកចាយក្នុងន័យទាញផលចំនេញ ឬកែច្នៃ ឬធ្វេីអោយប៉ះពាល់កម្មសិទ្ធិម្ចាស់ដេីម👌 ក្រុបដៃគូ 👉និស្សិតច្បាប់ https://t.me/Daravanlaw https://t.me/studentelaw04rule https://t.me/khmeradminstrationstudy
Ko'proq ko'rsatish724
Obunachilar
Ma'lumot yo'q24 soatlar
-17 kun
-330 kun
Postlar arxiv
Repost from Build Bright University (BBU)
ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីការពារសុខសន្តិភាព បូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិយើង ក៏ដូចជាការលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជូនជាតិនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ សាកលវិទ្យាល័យបៀលប្រាយ សូមអំពាវនាវដល់ថ្នាក់ដឹកនាំ អ្នកសិក្សា សាស្រ្តាចារ្យ បុគ្គលិក និងសិស្សនិស្សិតទាំងអស់ដែលមានបំណងចូលរួមក្នុងការបរិច្ចាគជាថវិកា ដោយស្ម័គ្រចិត្ត និងតាមលទ្ធភាពរបស់ខ្លួន ដើម្បីជួយសង្រ្គោះប្រជាជនភៀសសឹក និងគាំទ្រកងទ័ពខ្មែរនៅតាមបណ្ដោយព្រំដែនក្នុងការការពារប្រទេសជាតិ ដោយអាចធ្វើការបរិច្ចាគតាម QR Code ដូចខាងក្រោម៖
សាកលវិទ្យាល័យបៀលប្រាយ សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ អ្នកសិក្សា សាស្រ្តាចារ្យ បុគ្គលិក និងសិស្សនិស្សិតនឹងចូលរួមក្នុងស្មារតីផ្សារភ្ជាប់ រវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដោយស្ម័ក្រចិត្ត និងតាមលទ្ធភាពរៀងៗខ្លួនជាក់ជាពុំខាន។
Repost from កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
សូមរំលែកទុក្ខទៅវីរៈជនទាំងអស់យើងនឹងចងចាំអ្នកនៅតែនៅក្នុងចិត្តរបស់យើង អរគុណគ្រប់យ៉ាង❤️🙏🏻✨
Rest in peace all heroes we will remember, you still in our heart thanks everything❤️🙏🏻✨
Repost from BRANDMEDIA News
+5
ឯកឧត្តម ហេង សួរ លាតត្រដាងអំពីអំពើឃោរឃៅព្រៃផ្សៃរបស់ថៃមកលើពលករកម្ពុជា ប្រាប់ទៅអង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) នៅក្នុងវេទិកាស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា
JOIN BRANDMEDIA | សូមចុចលេីតំណភ្ជាប់ Link ខាងក្រោមដេីម្បីទទួលបានព័ត៌មានថ្មីៗ
👉Telegram
👉Facebook Page
👉Website
👉TikTok
👉YouTube
Repost from HENG Sour
+1
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរយើងសូមវិលត្រឡប់មកមាតុប្រទេសវិញ ដោយសារក្រសួងបានកត់សម្គាល់ឃើញថា មានការកើនឡើងនូវការរើសអើង ការដាក់សម្ពាធការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាព សេរីភាពធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ជាពិសេស ក្រោយពីពេលមានការឈ្លានពានខាងយោធាពីភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
#MLVT #HENGSour
Repost from Samdech Hun Sen of Cambodia
+4
ក្នុងសភាពការប្រទេសប្រទេសជាតិ
និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។
យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាក
នោះទេ។
ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយ
យុទ្ធជនផ្សេងទៀតនោះទេគឺ
(ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)៕
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from HENG Sour
+6
(ច្រកព្រំដែនអន្តរជាតិព្រំ)៖ គិតត្រឹមម៉ោង ៤:០០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធនៅច្រកព្រំដែនអន្តរជាតិព្រំ និងមណ្ឌលសំចតច្រកព្រំ ក្នុងខេត្តប៉ៃលិន បានបំពេញតួនាទីប្រចាំថ្ងៃរបស់ខ្លួនយ៉ាងសកម្ម ក្នុងការទទួលស្វាគមន៍និងផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ។
#MLVT #HENGSour
ចូលរួមប្ដូរ Profile Frame និងcopy, share # ខាងក្រោមទាំងអស់គ្នា ដើម្បីឱ្យពិភពលោកបានដឹងការពិតថា ថៃជាអ្នកចាប់ផ្ដើមវាយប្រហារមកលើទឹកដីកម្ពុជាមុន 🇰🇭
https://twibbo.nz/cambodiawantpeace
Repost from HENG Sour
+5
(ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត)៖ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក ដែលកំពុងប្រចាំការនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតច្រកប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕
#MLVT #HENGSour
Repost from DAP News
ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ចេញញត្តិថ្កោលទោសការឈ្លានពានរបស់ថៃ
----------------------------------
ចុចអានអត្ថបទ៖
https://dap-news.com/?p=524708
Repost from THMEY THMEY NEWS
ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖
១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
ផ្នែកកុងស៊ុល៖ ០២ ៩៥៧៥៨៥១ / ០៩២ ៨០៥០៥៦១
ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣
២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ
ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥
#ThmeyThmey
#Cambodianeedpeace
#ThailandOpenedFire
#ThaiOpenedFire
#ThaiFightFirst
#ThaiStartFirst
#StandWithCambodia
Repost from AKP News
ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ អំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តា ចៀសវាងធ្វើដំណើរទៅ កាន់ប្រទេសថៃ នៅពេលចំពោះមុខនេះ ប្រសិនបើពុំមានការចាំបាច់បំផុត។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋខ្មែរមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទងស្ថានទូត ឬ ស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទដូចមានជូនភ្ជាប់ក្នុងលិខិត។
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐Youtube
Repost from កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
គ្មានអ្វីភ័យគ្មានអ្វីខ្លាចជាមួយជនឈ្លានពានសៀម ជីវិតជូនជាតិធាតុជូនម្តាយ
