uz
Feedback
កម្រងវិស័យការងារ​ (ច្បាប់​)

កម្រងវិស័យការងារ​ (ច្បាប់​)

Kanalga Telegram’da o‘tish

❤️️​ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬ​ចែកចាយក្នុងន័យទាញផលចំនេញ​ ឬកែច្នៃ​ ឬធ្វេីអោយប៉ះពាល់​កម្មសិទ្ធិ​ម្ចាស់ដេីម👌 ក្រុបដៃគូ​ 👉និស្សិត​ច្បាប់​ https://t.me/Daravanlawhttps://t.me/studentelaw04rule https://t.me/khmeradminstrationstudy

Ko'proq ko'rsatish
729
Obunachilar
Ma'lumot yo'q24 soatlar
+27 kunlar
Ma'lumot yo'q30 kunlar
Postlar arxiv
Repost from HENG Sour
(ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត)៖ គិតចាប់​ពីម៉ោង ៩:០០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្
+6
(ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត)៖ គិតចាប់​ពីម៉ោង ៩:០០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចត ក្នុងខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនរួច​ជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែល​ជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ​ដែល​មានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕ #MLVT #HENGSour

Repost from HENG Sour
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចែករំលែកចំណេះដឹងស្ដីពីការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា
+9
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចែករំលែកចំណេះដឹងស្ដីពីការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាដល់ប្រតិភូអនាគតអ្នកដឹកនាំវ័យក្មេងនៃប្រទេសទីម័រឡេស្ដេ (ភ្នំពេញ)៖ ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូអនាគតអ្នកដឹកនាំវ័យក្មេងនៃប្រទេសទីម័រឡេស្តេ (Timor-Leste) ដែលដឹកនាំដោយលោក Bonino Barros មន្ត្រីជំនាញគាំទ្របច្ចេកទេសនៃស្ថានឯកអគ្គរដ្ឋទីម័រឡេស្ដេប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចែករំលែកចំណេះដឹងនៃការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡា វិបុល បានថ្លែងស្វាគមន៍ប្រតិភូអនាគតអ្នកដឹកនាំវ័យក្មេងនៃប្រទេសទីម័រឡេស្តេ ព្រមទាំងអបអរសាទរចំពោះរដ្ឋាភិបាលទីម័រឡេស្ដេ ដែលនឹងជិតក្លាយជាសមាជិកទី១១ របស់អាស៊ាន (ASEAN) ខណៈដែលថ្នាក់ដឹកនាំកម្ពុជាបានប្រកាសគាំទ្រសមាជិកភាពរបស់ទីម័រឡេស្ដេយ៉ាងពេញទំហឹង។ ជាមួយគ្នានោះ ឯកឧត្តម ឡា វិបុល បានចែករំលែកពីវឌ្ឍនភាពនៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំណេះដឹងស្ដីពីការផ្ដល់សេវាបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស.) ការផ្ដល់ឱកាសការងារជូនយុវជន វិស័យទីផ្សារការងារនៅកម្ពុជា និងការបង្កើតប្រព័ន្ធឌីជីថលដែលផ្ដល់សេវាតាមអនឡាញសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរ។ លើសពីនេះ ឯកឧត្តមបានពន្យល់ពីការប្រើប្រាស់ទូរបញ្ជរសេវាសាធារណៈចល័ត ដើម្បីស្វែងរកការងារ និងប្រើប្រាស់សេវាកម្មរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយងាយស្រួល និងចំណេញពេលច្រើន។ វឌ្ឍនភាពការងារទាំងអស់នេះ គឺស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយជាតិដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ជាពិសេសក្រសួងកំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥លាននាក់៕ #MLVT #HENGSour

Repost from BTV News
ក្រសួងការងារ៖ អបអរសាទរពលករខ្មែរមកពីថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ https://btv.co
+6
ក្រសួងការងារ៖ អបអរសាទរពលករខ្មែរមកពីថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ https://btv.com.kh/article/78316 Website | Facebook | Telegram | TikTok

សេចក្តីជូនដំណឹង របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹង របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ
ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។ Starting from midnight tonight, all fuel and gas imports from Thailand will be halted. Fuel supply companies in Cambodia are able to import sufficiently from other sources to meet domestic fuel and gas demands within the country. 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Repost from HENG Sour
(ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត)៖ គិតត្រឹមម៉ោង៤:០០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង
+8
(ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត)៖ គិតត្រឹមម៉ោង៤:០០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំពេញតួនាទីប្រចាំថ្ងៃរបស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងការផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ៕ #MLVT #HENGSour

Repost from HENG Sour
(ច្រកព្រំដែនអន្តរជាតិព្រំ)៖ គិតត្រឹមម៉ោង៤:០០នាទីរសៀលថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា
+9
(ច្រកព្រំដែនអន្តរជាតិព្រំ)៖ គិតត្រឹមម៉ោង៤:០០នាទីរសៀលថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធនៅច្រកព្រំដែនអន្តរជាតិព្រំ និងមណ្ឌលសំចតច្រកព្រំ ខេត្តប៉ៃលិន បានបំពេញតួនាទីប្រចាំថ្ងៃរបស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងការផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ៕ #MLVT #HENGSour