អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
Kanalga Telegram’da o‘tish
Official General Department of Digital Economy’s Channel
Ko'proq ko'rsatish3 172
Obunachilar
-224 soatlar
+67 kun
+4030 kun
Ma'lumot yuklanmoqda...
O'xshash kanallar
Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Sentabr '26
Sentabr '26
+7
0 kanalda
Avgust '26
+87
2 kanalda
Get PRO
Iyul '26
+141
2 kanalda
Get PRO
Iyun '26
+146
4 kanalda
Get PRO
May '26
+132
2 kanalda
Get PRO
Aprel '26
+62
3 kanalda
Get PRO
Mart '26
+68
2 kanalda
Get PRO
Fevral '26
+113
2 kanalda
Get PRO
Yanvar '26
+150
5 kanalda
Get PRO
Dekabr '25
+76
1 kanalda
Get PRO
Noyabr '25
+66
3 kanalda
Get PRO
Oktabr '25
+94
3 kanalda
Get PRO
Sentabr '25
+74
4 kanalda
Get PRO
Avgust '25
+71
1 kanalda
Get PRO
Iyul '25
+189
4 kanalda
Get PRO
Iyun '25
+228
5 kanalda
Get PRO
May '25
+103
0 kanalda
Get PRO
Aprel '25
+59
0 kanalda
Get PRO
Mart '25
+79
2 kanalda
Get PRO
Fevral '25
+351
3 kanalda
Get PRO
Yanvar '25
+126
2 kanalda
Get PRO
Dekabr '24
+206
5 kanalda
Get PRO
Noyabr '24
+62
0 kanalda
Get PRO
Oktabr '24
+42
0 kanalda
Get PRO
Sentabr '24
+31
0 kanalda
Get PRO
Avgust '24
+65
1 kanalda
Get PRO
Iyul '24
+52
0 kanalda
Get PRO
Iyun '24
+32
1 kanalda
Get PRO
May '24
+284
8 kanalda
Get PRO
Aprel '24
+466
0 kanalda
Get PRO
Mart '240
7 kanalda
Get PRO
Fevral '24
+117
0 kanalda
| Sana | Obunachilarni jalb qilish | Esdaliklar | Kanallar | |
| 05 Sentabr | 0 | |||
| 04 Sentabr | 0 | |||
| 03 Sentabr | +3 | |||
| 02 Sentabr | +3 | |||
| 01 Sentabr | +1 |
Kanal postlari
+9
[English Below]
⭐️ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) បានដឹកនាំក្រុមការងារបច្ចេកទេសចូលរួមកិច្ចប្រជុំពិភាក្សាលម្អិតអំពីការងារភ្ជាប់សន្ធានកម្មរវាងប្រព័ន្ធសមាហរណកម្មទិន្នន័យកណ្តាលសម្រាប់ការគ្រប់គ្រងវិនិយោគសាធារណៈ (i-PIM) ជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោង (Project Portfolio Database Management System - PPDMS)។
✍️ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងនៃអគ្គនាយកដ្ឋានគន្លឹះចំនួន ៣ គឺ៖
- អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល
- អគ្គនាយកដ្ឋានគោលនយោបាយ
- អគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
—————————
⭐️ On the afternoon of 4 September 2026, at the Ministry of Economy and Finance (MEF), Mr. IECH Setha, Deputy Director General of the General Department of Digital Economy (GDDE), led the technical team in attending a detailed discussion meeting on the system integration between the Integrated Public Investment Management Information System (i-PIM) and the Project Portfolio Database Management System (PPDMS).
✍️The meeting was attended by representatives from three key General Departments and Secretariats, namely:
-General Department of International Cooperation and Debt Management
-General Department of Policy
-General Secretariat of the Public Financial Management Reform Steering Committee.
=============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
| 2 | Matn yo'q... | 362 |
| 3 | [English Below]
⭐️ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦ រោច ខែ ស្រាពណ៍ ឆ្នាំ មមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោក ហង្ស វុទ្ធិកា អគ្គនាយករង នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និង ឯកជន (អ.រ.ជ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃ អ.រ.ជ., និង លោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល, អមដោយសហការី នៃ អគ្គនាយកដ្ឋានទាំងពីរ, បានចូលរួម "ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និង វគ្គបណ្តុះបណ្តាល កម្រិតអគ្គនាយកដ្ឋាន ស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និង ឯកជន (PPP Database Management System)" ដោយមានការចូលរួមពីក្រុមការងារជំនាញគ្រប់នាយកដ្ឋាន នៃ អ.រ.ជ.។
➡️ បន្ទាប់ពីពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ, អ.រ.ជ. ក៏បានសហការជាមួយ អ.ស.ឌ. រៀបចំវគ្គបណ្តុះបណ្តាល ក្នុងគោលបំណង បង្ហាញ និង ណែនាំការប្រើប្រាស់មុខងារសំខាន់ៗ នៃប្រព័ន្ធ ជូនដល់មន្រ្តីជំនាញ នៃ អ.រ.ជ ដើម្បីធានានូវប្រសិទ្ធភាព និង សក្តិសិទ្ធិភាពក្នុងការប្រើប្រាស់បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការ។
—————————
⭐️ On Thursday morning, 3rd September 2026, at the Ministry of Economy and Finance, Mr. HANG Vuthika, Deputy Director General of the General Department of Public-Private Partnerships (GDPPP), representing H.E. OM Macthearith, Director General of GDPPP, and Mr. IECH Setha, Deputy Director General of the General Department of Digital Economy (GDDE), accompanied by colleagues from both General Departments, co-led "The Official Launching and Training on the PPP Database Management System", joined by all technical officials from GDPPP.
➡️ The launch event included a training session designed to introduce GDPPP's technical officials to the system's key functions, ensuring a thorough and effective rollout following the official launch.
=============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 490 |
| 4 | [English Below]
ពីក្រដាស ទៅជាវិក្កយបត្រអេឡិចត្រូនិក (E-Invoice) 📄🔺💻
តើកត្តាអ្វីខ្លះដែលបង្ហាញពីភាពខុសគ្នារវាងការចេញវិក្កយបត្រជាក្រដាស និងជាទម្រង់ឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម?
ភាពខុសគ្នានោះគឺស្ថិតនៅលើរបៀបបញ្ជូន និងទទួលតែប៉ុណ្ណោះ។ ជាមួយវិក្កយបត្រក្រដាស អ្នកលក់ និងអ្នកទិញត្រូវឆ្លងកាត់ច្រើនដំណាក់កាល ដូចបានបង្ហាញក្នុងរូប ដើម្បីធ្វើការទូទាត់ដែលអាចនាំឱ្យ៖
📝 បន្ថែមបន្ទុករដ្ឋបាល
⚠️ ហានិភ័យនៃកំហុសក្នុងការបញ្ចូលទិន្នន័យ
📄 ពិបាកតាមដានស្ថានភាពវិក្កយបត្រ
ផ្ទុយទៅវិញ ការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកមានភាពងាយស្រួល ដោយមានប្រព័ន្ធបញ្ជូន កត់ត្រា និងផ្ទៀងផ្ទាត់ការទូទាត់ដោយស្វ័យប្រវត្តិ។
អត្ថប្រយោជន៍៖ កាត់បន្ថយពេលវេលា និងកំហុសឆ្គងការងារដោយដៃ ងាយស្រួលតាមដាន និងជួយកាត់បន្ថយការប្រើប្រាស់ក្រដាស។ ☘️
👉 ការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក (E-Invoicing) មិនត្រឹមតែធ្វើឱ្យប្រតិបត្តិការប្រចាំថ្ងៃកាន់តែងាយស្រួល និងចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានដ៏សំខាន់ក្នុងការជំរុញអាជីវកម្មកម្ពុជាឱ្យដើរស្របទៅតាមនិន្នាការឌីជីថលសកលលោកទៀតផង។
👉 ផ្លាស់ប្តូរអាជីវកម្មលោកអ្នកឱ្យកាន់តែទំនើបជាមួយវិក្កយបត្រអេឡិចត្រូនិកឥឡូវនេះ!
ℹ️ សម្រាប់ព័ត៌មានបន្ថែមសូមធ្វេីការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរសព្ទ +855 81 881 611 ឬ តេឡេក្រាម (https://t.me/mef_gdde)
—————————
From Paper to Electronic Invoices (E-Invoice) 📄🔺💻
What factors demonstrate the differences between issuing invoices on paper and using digital formats in business transactions?
The difference only lies in how invoices are sent and received. With paper invoices, sellers and buyers have to go through multiple steps, as illustrated in the image, in order to complete a payment. This can lead to:
📝 Increased administrative workload
⚠️ Risk of data-entry errors
📄 Difficulty tracking invoice status
In contrast, using electronic invoices makes the process more convenient, with systems that can automatically transmit, record, and verify payment transactions.
The benefits include reduced processing time and manual errors, easier tracking, and reduced paper usage. ☘️
👉 E-Invoicing not only makes day-to-day business operations more convenient and time-efficient but also represents an important step toward helping Cambodian businesses align with global digital trends.
👉 Start modernizing your business with E-Invoice today!
ℹ️ For more information, please do not hesitate to contact us via +855 81 881 611 or telegram (https://t.me/mef_gdde)
=============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 527 |
| 5 | [English Below]
🎉 សូមអបអរសាទរ ក្រុមហ៊ុន EDICOM CAPITAL SL (SOCIEDAD LIMITADA) ដែលបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពី សន្ធានកម្មប្រព័ន្ធវិក្កយបត្រ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
__________________
🎉 Congratulations to EDICOM CAPITAL SL (SOCIEDAD LIMITADA) Technology who has signed a Memorandum of Understanding (MoU) on Invoicing System integration with the Ministry of Economy and Finance.
=============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 602 |
| 6 | [English Below]
⭐️ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសចូលរួមកិច្ចប្រជុំពិភាក្សាអំពីភាពប្រទាក់ក្រឡានៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ រវាងប្រព័ន្ធសមាហរណកម្មទិន្នន័យកណ្តាលសម្រាប់ការគ្រប់គ្រងវិនិយោគសាធារណៈ (i-PIM) ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងប្រព័ន្ធរៀបចំផែនការថវិកា (BPS) ដែលជាចំណែកដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍ i-PIM ក្នុងជំហានទី២។
✍️ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងនៃអគ្គនាយកដ្ឋានគន្លឹះចំនួន ៥ គឺ៖
-អគ្គនាយកដ្ឋានថវិកា
-អគ្គនាយកដ្ឋានរតនាគារជាតិ
-អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-អគ្គនាយកដ្ឋានគោលនយោបាយ
-អគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
—————————
⭐️ On the afternoon of 31 August 2026, at the Ministry of Economy and Finance (MEF), Mr. IECH Setha, Deputy Director General of the General Department of Digital Economy (GDDE), led the technical team in a meeting to discuss interoperability within the digital ecosystem for public investment project management, particularly the integration of the Integrated Public Investment Management Information System (i-PIM) with the Financial Management Information System (FMIS) and the Budget Planning System (BPS). This interoperability constitutes a key component in the development of Phase 2 of the i-PIM system.
✍️ The meeting was attended by representatives from five key General Departments of the Ministry of Economy and Finance:
-General Department of Budget;
-General Department of National Treasury;
-General Department of Financial Management Information System;
-General Department of Policy; and
-General Secretariat of the Public Financial Management Reform Steering Committee.
=============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 628 |
| 7 | [English Below]
⭐️ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២:០០នាទីរសៀល តាមរយៈប្រព័ន្ធ Zoom, ក្រុមការងារនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) បានចូលរួមកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន Odoo HK Limited តាមការស្នើសុំ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការភ្ជាប់សន្ធានកម្មរវាង ប.វ.អ. និងជាមួយប្រព័ន្ធ Odoo។
—————————
⭐️ On the afternoon of 31 August 2026, at 2:00 PM, via Zoom, the technical team of the
Cambodia E-Invoicing System (CamInvoice) participated in a meeting with
representatives of Odoo HK Limited, at the company’s request, to discuss potential
cooperation on the system integration between CamInvoice and the Odoo platform.
=============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 569 |
| 8 | [English Below]
⭐️ ការទាញយកទិន្នន័យចំនួន ១០០,០០០ ដងនៅលើផតថលទិន្នន័យសម្រាប់សាធារណៈ DataEF ⭐️
សមិទ្ធផលនេះជាអត្ថន័យមួយបង្ហាញពីការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យដែលមានប្រភពច្បាស់លាស់ មានភាពងាយស្រួល និងមានភាពជឿទុកចិត្តបាននៅលើផតថលឃ្លាំងទិន្នន័យសម្រាប់ផលប្រយោជន៍ជាសាធារណៈ និងការសិក្សាស្រាវជ្រាវផ្សេងៗ។
_________
⭐️ Celebrating 100,000 Dataset Downloads on the DataEF Public Portal! ⭐️
This milestone reflects our continued efforts to promote access to transparent, easily accessible, and reliable data through the DataEF open data portal, supporting the public interest and a wide range of research and studies.
=============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 664 |
| 9 | [English Below]
សូមអបអរសាទរ ក្រុមហ៊ុន ខាស-ប៊ីហ្សថេកណឡជី ដែលបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពី សន្ធានកម្មប្រព័ន្ធវិក្កយបត្រ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
__________________
Congratulations to CAS-BIZ Technology who has signed a Memorandum of Understanding (MoU) on invoicing system integration with the Ministry of Economy and Finance.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 731 |
| 10 | Matn yo'q... | 802 |
| 11 | Matn yo'q... | 778 |
| 12 | [English Below]
⭐️ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) បានរៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់អំពី "ក្របខ័ណ្ឌអភិបាលកិច្ចទិន្នន័យសម្រាប់ DataEF" ដែលដឹកនាំដោយលោក អៀច សេដ្ឋា អគ្គនាយករងនៃ អ.ស.ឌ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ.។
✍️ កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់លើការរៀបចំក្របខ័ណ្ឌអភិបាលកិច្ចទិន្នន័យសម្រាប់ DataEF និងសម្រាប់ការចែករំលែកនិងការប្រើប្រាស់ទិន្នន័យពាក់ព័ន្ធរវាងអង្គភាពប្រមូលចំណូល និងអង្គភាពក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.)។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងអង្គភាពគន្លឹះពាក់ព័ន្ធរួមមាន៖
-អគ្គនាយកដ្ឋានពន្ធដារ
-អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
-អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-អគ្គនាយកដ្ឋានគោលនយោបាយ
-អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
-ក្រុមការងារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
-នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋាន ក.ស.ហ.វ.។
—————————
⭐️ On the morning of 26 August 2026, at Oakwood Premier Phnom Penh, the General Department of Digital Economy (GDDE) organized a consultation workshop on the “Data Governance Framework for DataEF.” The workshop was chaired by Mr. IECH Setha, Deputy Director General of GDDE, representing H.E. Dr. TAING Nguonly, Director General of GDDE.
✍️ The workshop was organized to discuss and consult on the development of the Data Governance Framework for DataEF, as well as the framework for the sharing and use of relevant data among revenue-collecting entities and other entities under the Ministry of Economy and Finance (MEF).
✍️ The workshop was attended by representatives from key relevant entities, including:
- General Department of Taxation
- General Department of Customs and Excise of Cambodia
- General Secretariat of the Public Financial Management Reform Steering Committee
- General Department of Policy
- General Department of State Property and Non-Tax Revenue
- Non-Tax Revenue Management Information System (NRMIS) Team
- Department of Information Technology of the General Secretariat of the Ministry of Economy and Finance.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 662 |
| 13 | [English Below]
សូមរីករាយទស្សនាវីដេអូស្ដីពី “វឌ្ឍនភាពប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា”
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) ត្រូវបានបង្កើតឡើងសម្រាប់ដំណើរការបញ្ជូន ទទួល និងបញ្ជាក់វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក រវាងអ្នកលក់ និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡើយ ព្រមទាំងបង្កើនប្រសិទ្ធភាព សន្សំសំចៃ សុវត្ថិភាព និងមានភាពងាយស្រួលប្រើប្រាស់។
____________
Enjoy watching the video on the progress of Cambodia’s E-Invoice System.
The Cambodia E-Invoice System was established to facilitate the electronic issuance, receipt, and verification of invoices between sellers and buyers, eliminating the need to print paper invoices. It enhances efficiency, reduces costs, strengthens security, and provides greater convenience for users.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 1 226 |
| 14 | [English Below]
⭐️ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងប្រកាសស្តីពីប្រព័ន្ធសមាហរណកម្មទិន្នន័យកណ្តាលសម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ (i-PIM) ដែលកិច្ចប្រជុំត្រូវបានដឹកនាំដោយ ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការវិនិយោគសាធារណៈ (គ.វ.ស.)។
✍️ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំតូច អគារ "គ" នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានគន្លឹះពាក់ព័ន្ធ។
—————————
⭐️ On the afternoon of 25 August 2026, Mr. IECH Setha, Deputy Director General of the General Department of Digital Economy (GDDE), led the technical team in attending a meeting to discuss the preparation of the Draft Prakas on the Integrated Public Investment Management Information System (i-PIM). The meeting was chaired by H.E. UNG Luyna, Director General of the General Department of Policy and Head of the Secretariat of the Public Investment Committee (PIC).
✍️ The meeting was held in the small meeting room of Building “C” at the Ministry of Economy and Finance (MEF), with the participation of representatives from key relevant General Departments.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 603 |
| 15 | [English Below]
នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលបានដឹកនាំក្រុមការងារឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (DataEF) ជួបប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានគោលនយោបាយលើការគិតគូរអភិវឌ្ឍនបន្ថែមមុខងារម៉ាក្រូសេដ្ឋកិច្ចឆ្លាតវៃ ( Macroeconomic Intelligence Platform - MIP) ដើម្បីជាការជួយគាំទ្រទៅដល់ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច។
________
On August 21, 2026, Mr. IECH Setha, Deputy Director General of the General Department of Digital Economy, led the Data for Economy and Finance (DataEF) working group in a meeting with the General Department of Policy to discuss the further development of the Macroeconomic Intelligence Platform (MIP) in support of the macroeconomic framework.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 749 |
| 16 | [English Below]
វឌ្ឍនភាពនៃប្រព័ន្ធទូទាត់ឌីជីថល
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ឆ្នាំ២០២៦របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញពីការផ្លាស់ប្ដូររបៀបប្រតិបត្តិការហិរញ្ញវត្ថុ និងការទូទាត់សេវារដ្ឋាភិបាលតាមរយៈប្រព័ន្ធទូទាត់បាគង “ខេអេចឃ្យូអរកូដរួម” ដែលមានអតិថិជនប្រើប្រាស់ចំនួន៣៨លានគណនី រួមមានអាជីវកម្ម និងពាណិជ្ជកម្មប្រមាណ៤,៥លានទីតាំងដែលទទួលយកការទូទាត់តាមបាគងនេះគិតត្រឹមខែមិថុនាឆ្នាំ២០២៦។
ជាងនេះទៅទៀត មុខងារបន្ថែមក្នុងប្រព័ន្ធបាគងត្រូវបានបន្តជំរុញ និងអភិវឌ្ឍប្រកបដោយនវានុវត្តន៍រួមមាន៖
💰មុខងារទូទាត់ Bakong Pull Payment ដែលអនុញ្ញាតឱ្យពាណិជ្ជករមានលទ្ធភាពស្កេន QR កូដរបស់អតិថិជន ដើម្បីស្នើសុំទាញយកសមតុល្យប្រាក់ដោយផ្ទាល់
🌐មុខងារទូទាត់ដោយមិនត្រូវការសេវាអ៊ីនធឺណេត Bakong Offline
🏛ច្រកទូទាត់ Payment Gateway ដែលផ្ដល់លទ្ធភាពជាច្រកទូទាត់ និងប្រមូលចំណូលជូនដល់ក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ
🪪មុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនជាអេឡិចត្រូនិក Bakong e-KYC ដែលភ្ជាប់តាមរយៈ CamDX ជាមួយទិន្នន័យរបស់ក្រសួងមហាផ្ទៃ។
បន្ថែមពីនោះ មានមុខងារថ្មីៗដូចជាកម្មវិធីបាគងយុវ័នសម្រាប់សិស្សានុសិស្សមានអាយុក្រោម១៥ឆ្នាំ ដែលមានមុខងារសន្សំ ផ្ទេរប្រាក់ និងទូទាត់ប្រាក់ និងមុខងារបាគងទេសចរ ដែលស្ថិតក្នុងដំណាក់កាលសន្ធានកម្ម គឺសម្រាប់ភ្ញៀវទេសចរបរទេសដែលអាចប្រើ Visa និង Mastercard ក្នុងការទូទាត់។
សរុបជារួមមក គម្រោងទាំងនេះជួយពង្រឹងប្រព័ន្ធអត្តសញ្ញាណឌីជីថល ពង្រីកការចូលដំណើរការសេវាហិរញ្ញវត្ថុ និងជំរុញឲ្យកម្ពុជាឈានទៅរកសេដ្ឋកិច្ចឌីជីថលដែលគ្មានការប្រើប្រាស់សាច់ប្រាក់។
_______________
The Development of Digital Payment Systems
According to the National Bank of Cambodia’s Semi Annual 2026 report, there has been a significant transformation in the way financial transactions and government services are conducted through the Bakong payment system and the Combined KHQR. As of June 2026, the system had 38 million customer accounts, while approximately 4.5 million business and commercial locations accepted payments through Bakong.
Furthermore, additional features of the Bakong system have continued to be promoted and developed through innovation, including:
💰Bakong Pull Payment, a payment function that allows merchants to scan a customer’s QR code and request the direct transfer of funds from the customer’s account.
🌐Bakong Offline, which enables payments without requiring an internet connection.
🏛Payment Gateway, which serves as a payment and revenue-collection channel for ministries and public-sector institutions.
🪪Bakong e-KYC, a digital customer identity verification function connected through CamDX to data held by the Ministry of Interior.
In addition, new features have been introduced, such as Bakong Junior, designed for students under the age of 15 to save, transfer, and make payments, as well as Bakong Tourist, which is currently in the integration phase and will allow foreign tourists to make payments using Visa and Mastercard.
Overall, these initiatives help strengthen Cambodia’s digital identity system, expand access to financial services, and promote the country’s transition toward a digital economy with reduced reliance on cash.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 505 |
| 17 | [English Below]
💠 បណ្តុំសំណុំទិន្នន័យស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសកំពូលទាំង ២០
🔻 ខាងក្រោមនេះជាបណ្ដុំសំណុំទិន្នន័យបង្ហាញពីស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់កម្ពុជាជាមួយប្រទេសដែលជាដៃគូកំពូលទាំង ២០ កិតចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៥។ លោកអ្នកអាចប្រើប្រាស់ទិន្នន័យនេះយ៉ាងងាយស្រួលសម្រាប់ការវិភាគអំពីជញ្ជីងពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា, ដៃគូពាណិជ្ជកម្មសំខាន់ៗ, ទំនាក់ទំនងនៃការនាំចូល និងនាំចេញ, អតិរេកពាណិជ្ជកម្ម និងលំនាំឱនភាព, និងរចនាសម្ព័ន្ធពាណិជ្ជកម្មខាងក្រៅទាំងមូល ឬការសិក្សាផ្សេងៗ។
⬇️ ដើម្បីទទួលបាននូវឯកសារពេញលេញសូមចូលទាញយកតាមរយៈតំណភ្ជាប់។
—————————
💠 A collection of Trade Balance Statistics by Top 20 Countries (2016-2025)
🔻 Below is a collection of datasets presenting export value, import value, trade coverage ratio, trade balance, and total bilateral trade volume for each partner country of Cambodia. You can easily utilize this data for analysis of Cambodia's bilateral trade performance, major trading partners, import and export relationships, trade surplus and deficit patterns, and overall external trade structure for academic research.
⬇️ To access the dataset, please click on this link.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 555 |
| 18 | Matn yo'q... | 778 |
| 19 | [English Below]
⭐️ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំធំ នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.), លោក អៀច សេដ្ឋា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ. បានបន្តដឹកនាំក្រុមការងារបច្ចេកទេស ទទួលជួបប្រជុំពិភាក្សាអំពីការរៀបចំផែនការអនុវត្តវិក្កយបត្រអេឡិចត្រូនិកក្នុងប្រតិបត្តិការអាជីវកម្មរវាងក្រុមហ៊ុននិងក្រុមហ៊ុន (B2B) ជាមួយតំណាងក្រុមហ៊ុន សហគ្រាស ដែលរៀបចំទៅក្នុងគោលបំណងពិភាក្សាស្វែងយល់អំពីការត្រៀមលក្ខណៈរបស់ក្រុមហ៊ុន ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តដាក់អនុវត្តវិក្កយបត្រអេឡិចត្រូនិកក្នុងប្រតិបត្តិការ B2B ឱ្យមានប្រសិទ្ធភាព។
✍️ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅមានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន ១០ គឺ៖
១.ក្រុមហ៊ុន ភ្នំពេញ ហុងដា
២.ក្រុមហ៊ុន អិន ស៊ី អិច
៣.ក្រុមហ៊ុន ស៊ី អ៊ី & ភី ខបភើរេសិន
៤.ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក
៥.ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ខេមប្រ៊ូវ
៦.ក្រុមហ៊ុន ខេមបូឌា អ៊ែរ ទ្រែហ្វីក សឺវីស ខមភេនី លីមីធីត
៧.ក្រុមហ៊ុន អឺនស្ទ៍ អ៊ែន យ៉ាំង (ខេមបូឌា)
៨.ក្រុមហ៊ុន តូតាល់អេនើជី ម៉ាឃីធីង ( ខេមបូឌា ) ឯ.ក
៩.ក្រុមហ៊ុន ក្រោន បេវេរេដ ខេនស៍ (ខេមបូឌា) លីមីធីត
១០. សាខាក្រុមហ៊ុន ឆាយណា រ៉ូដ អេន ប៊្រីជ ខបភើរេសិន (ខេមបូឌា)។
—————————
⭐️ On the afternoon of 20 August 2026, at the Main Meeting Room of the General Department of Digital Economy (GDDE), Mr. IECH Setha, Deputy Director General, on behalf of H.E. Dr. TAING Nguonly, Director General of GDDE, continued to lead the technical working group in a consultative meeting with representatives of companies and enterprises to discuss the preparation of an implementation plan for electronic invoicing in Business-to-Business (B2B) transactions.
✍️ The meeting aimed to better understand the readiness of participating companies and to gather relevant inputs for the development of a strategic implementation plan to ensure the effective adoption of electronic invoicing in B2B transactions. The meeting was attended by representatives from 10 companies:
1.Phnom Penh Honda Co., Ltd.
2.NCX Co., Ltd.
3.CE&P Corporation
4.CamGSM PLC
5.Cambrew Ltd.
6.Cambodia Air Traffic Services Co., Ltd.
7.Ernst & Young (Cambodia) Ltd.
8.TotalEnergies Marketing (Cambodia) Co., Ltd.
9.Crown Beverage Cans (Cambodia) Limited
10.Branch of China Road and Bridge Corporation (Cambodia).
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 729 |
| 20 | [English Below]
⭐️ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ជាមួយលោកស្រី TESSA Cullen និងសហការី តំណាងធនាគារពិភពលោក។
✍️ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមការសម្របសម្រួលពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងដឹកនាំដោយ ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរងនៃ អ.គ.ហ. អមដោយមន្រ្តីជំនាញជាន់ខ្ពស់។ កិច្ចប្រជុំនេះមានគោលបំណងបង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធសមាហរណកម្មទិន្នន័យកណ្តាលសម្រាប់ការគ្រប់គ្រងវិនិយោគសាធារណៈ (i-PIM) និងពិភាក្សាអំពីផែនការអភិវឌ្ឍដំណាក់កាលបន្ទាប់នៃប្រព័ន្ធ។
—————————
⭐️ On the morning of 20 August 2026, at the Ministry of Economy and Finance, Mr. IECH Setha, Deputy Director General of the General Department of Digital Economy (GDDE), led the technical team in attending a meeting with Ms. TESSA Cullen and her colleagues, representatives of the World Bank.
✍️ The meeting was coordinated by the General Secretariat of the Public Financial Management Reform Steering Committee (GSC) and chaired by H.E. UM Youthy, Deputy Secretary General of the GSC, accompanied by senior technical officials. The meeting aimed to present the progress of the development of the Integrated Public Investment Management Information System (i-PIM) and to discuss the development plan for the next phase of the system.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn | 524 |
