cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

MISTI News

សូមមេត្តា Join Channel នេះផង ដើម្បីសិក្សា និងទទួលបានព័ត៌មានពីវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា

Ko'proq ko'rsatish
Reklama postlari
1 646
Obunachilar
-124 soatlar
+87 kunlar
+6430 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់ ក្នុងគោលដៅបង្កើនសុវត្ថិភាពឌីជីថល និងភាពងាយស្រួល។ ក្រោមអនុស្សរណៈនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការគាំទ្រដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត, និងផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។ ព័ត៌មានលម្អិត៖ https://shorturl.at/yONwD Telegram | Facebook | Instragram | Website | Tiktok | Youtube
Hammasini ko'rsatish...
10👏 3🙏 3
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតទុយោទឹក K&K Pipe ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតាមបណ្តារោងចក្រឧស្សាហកម្ម។ ឯកឧត្តមបានកោតសរសើរចំពោះក្រុមហ៊ុនដែលបានប្រកាន់ខ្ជាប់ទាំងស្តង់ដារជាតិ​ និងអន្តរជាតិ និងបានខិតខំប្រឹងប្រែងផលិតផលិតផលក្នុងស្រុក​ ដេីម្បីការកាត់បន្ថយការនាំចូល បង្កើតឱកាសការងារ និងបង្កើនជំនាញបច្ចេកទេសក្នុងវិស័យទឹកស្អាត។ ព័ត៌មានលម្អិត៖ https://shorturl.at/hKK12 Telegram | Facebook | Instragram | Website | Tiktok | Youtube
Hammasini ko'rsatish...
17🙏 5👍 4
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និង​សិប្ប​កម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ​សហគ្រាស​ធុនតូច និងមធ្យម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលដៅបង្កើន​លទ្ធ​ភាព​ទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។ គំនិតផ្តួចផ្តើមនេះគាំទ្រ​ដល់​កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់ស្ថិរភាព និង​ការពង្រីក​អាជីវកម្ម ដើម្បីសហគ្រាសទាំងនេះអាចរួមចំណែកកាន់តែប្រសើរ​ដល់ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់​កម្ពុជា។ ព័ត៌មានលម្អិត៖ https://shorturl.at/WhLdt Telegram | Facebook | Instragram | Website | Tiktok | Youtube
Hammasini ko'rsatish...
11👏 5
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រោមកិច្ចសហការ និងការគាំទ្រពីភាគីអូស្ត្រាលី បានសម្ពោធដាក់ឱ្យ​ដំណើរ​ការប្រព័ន្ធឌីជីថល និងវិបផតថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណសម្រាប់សហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងរោងចក្រ។ គំនិតផ្តួចផ្តើមនេះជួយសម្រួល​ដល់ការចុះបញ្ជីអាជីវកម្ម​ដោយជំនួស​នីតិវិធីដែលធ្វើ​ដោយ​ដៃ កាត់បន្ថយតម្រូវការនៃការជួបអ្នកផ្តល់សេវា កាត់បន្ថយពេលវេលាស្នើសុំ និងសម្រួលការទូទាត់ប្រាក់។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង​អង្គទូតនានាជាច្រើន ក្នុងឱកាសនៃការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ពិធីនេះ​ក៏មានការចូលរួមពីសហគ្រិន តំណាងសមាគមធុរកិច្ច ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ជាច្រើនផងដែរ។ ព័ត៌មានលម្អិត៖ https://shorturl.at/C4XbZ Telegram | Facebook | Instragram | Website | Tiktok | Youtube
Hammasini ko'rsatish...
12👏 5👍 3
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និង​មធ្យម លើកទី១ ក្រោមប្រធានបទ៖ "ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បី​កំណើនកាន់តែប្រសើរ"។ ពិធីនេះត្រូវបានធ្វើឡើង​ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ដើម្បីអបអរសាទរការរួមចំណែកដ៏សំខាន់របស់សហគ្រាស​ធុន​មីក្រូ តូច និងមធ្យមដល់សេដ្ឋកិច្ចជាតិ និងជំរុញបរិយាកាសនវានុវត្តន៍ និរន្តរភាព និងកំណើនប្រកប​ដោយ​​បរិយា​ប័ន្ន។ ព័ត៌មានលម្អិត៖ https://shorturl.at/foyIC Telegram | Facebook | Instragram | Website | Tiktok | Youtube
Hammasini ko'rsatish...
14👏 4
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Hammasini ko'rsatish...
10🙏 8
Po'stilar arxiv
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.