cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សូមអញ្ជើញJoin link https://t.me/mosvycambodia ឆាណែលតេឡេក្រាមផ្លូវការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីទទួលបានព័ត៌មានសកម្មភាពថ្មីៗ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

Ko'proq ko'rsatish
Reklama postlari
3 138
Obunachilar
+624 soatlar
+297 kunlar
+16030 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម លើកទី៥ អាណត្តិទី១ ឆ្នាំ២០២៤ ទីស្តីការក្រសួង ៖ ព្រឹកថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម លើកទី៥ អាណត្តិ ទី១ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ តំណាងក្រសួង និងជាអនុប្រធាន សមាជិក និងសមាជិកា ក្រុមប្រឹក្សាភិបាល ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងអនុម័តលើការងារសំខាន់ៗមួយចំនួន។ អានអត្ថបទពេញ និងទាញយករូបបន្ថែម៖ http://mosvy.gov.kh/12-07-24-2TelegramFacebookWebsite
Hammasini ko'rsatish...
13
កិច្ចពិភាក្សាស្តីពី ការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់ និងអង្គការUNDP ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកជួយ ឯកឧត្តមរដ្ឋមន្ត្រី លើការងារអភិវឌ្ឍន៍សមាគមមនុស្សចាស់ រួមនឹងឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបប្រជុំ និងសម្តែងការគួរសមជាមួយដៃគូររវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង UNDP រួមនិងHelpage Cambodia ដើម្បីពិភាក្សាលើការកែសម្រួលគោលការណ៍ណែនាំស្តីពី ការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់ និងអង្គការUNDP អង្គការHelpage Cambodia ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយកសេវាសង្គមកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធ ដែលកិច្ចប្រជុំប្រព្រឹត្តិទៅនៅទីស្តីការក្រសួង ស.អ.យ.។ អានអត្ថបទពេញ និងទាញយករូបបន្ថែម៖ http://mosvy.gov.kh/12-07-24TelegramFacebookWebsite
Hammasini ko'rsatish...
6👍 1
អបអរសាទរខួប លើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ខេត្តកោះកុង ៖ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានសហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង រៀបចំពិធីអបអរសាទរខួប លើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សុខ សុធី អភិបាលស្តីទី នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួម លោកឧត្តមសេនីយ៍ វរសេនីយ៍មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាល នៃគណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានសមាគមអតីតយុទ្ធជន ក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ មន្ត្រីរាជការមន្ទីរសង្គមកិច្ច សរុបប្រមាណ ២៣៥នាក់ បានអញ្ជើញចូលរួម ក្នុងពិធីនោះផងដែរ លោក អភិបាលស្តីទី នៃគណ:អភិបាលខេត្ត បានផ្តល់វត្ថុអនុស្សាវរីយ៍ ជូនអតីតយុទ្ធជនដែលបានចូលរួមចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ថវិកា៥០.០០០រៀល ។ អានអត្ថបទពេញ និងទាញយករូបបន្ថែម៖ http://mosvy.gov.kh/11-07-24-3TelegramFacebookWebsite
Hammasini ko'rsatish...
15👍 7
00:40
Video unavailableShow in Telegram
សូមគោរពអញ្ជើញទស្សនាវីដេអូខ្លី ការលើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាព ស្ថាប័នរដ្ឋ និងឯកជន មានកាតព្វកិច្ចអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្នុងការជ្រើសរើសជនមានពិការភាពចូលបម្រើការងារតាមអត្រាកំណត់។ សូមគោរពអញ្ជើញទស្សនាវីដេអូពេញលើហ្វេសប៊ុកតាមរយៈតំណរភ្ជាប់នេះ ៖ https://www.facebook.com/share/v/xU2N4FUEy1igq1gL/?mibextid=w8EBqMTelegramFacebookWebsite
Hammasini ko'rsatish...
IMG_3268.MP43.36 MB
20👏 2
ខេត្តពោធិ៍សាត់ ៖ ថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កុមារនៅក្រុងគ្រួសារក្រីក្រ ដើរបេះបន្លែត្រកួន រកក្តាមខ្យងដើម្បីចិញ្ចឹមជីវិត និងមានការណែនាំពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តពោធិ៍សាត់ បានសហការជាមួយអង្គការម្លប់ឬស្សី ដោយមានការចូលរួមពីរដ្ឋបាលស្រុកភ្នំក្រវ៉ាញ រដ្ឋបាលឃុំបាក់ចិញ្ចៀន និងអាជ្ញាធរភូមិកំពុងខ្ទម បានចុះជួបកុមារ និងគ្រួសារ ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពជាក់ស្តែង និងតម្រូវការសេវាចាំបាច់។ ក្នុងឱកាសនេះដែរ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ និងអង្គការម្លប់ឬស្សី បានផ្តល់ជំនួយអំណោយជាកញ្ចប់ស្បៀងអាហារ និងសម្ភារៈសិក្សា ព្រមទាំងបានធ្វើការអប់រំដល់កុមារ និងគ្រួសារ អំពីការឆបោករបស់ជនទុច្ចរិតមួយចំនួនដែលឆ្លៀតឱកាសកេងប្រវ័ញ្ចលើកុមារ។ តែទោះយ៉ាងណាក៏ដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ ... អានអត្ថបទពេញ និងទាញយករូបបន្ថែម៖ http://mosvy.gov.kh/11-07-24-2TelegramFacebookWebsite
Hammasini ko'rsatish...
4👍 2
Photo unavailableShow in Telegram
អបអរសាទរ ទិវាប្រជាជនពិភពលោក លើកទី៣៥ ១១ កក្កដា ១៩៨៩ ~ ១១ កក្កដា ២០២៤ អានអត្ថបទពេញ និងទាញយករូបបន្ថែម៖ http://mosvy.gov.kh/11-07-24TelegramFacebookWebsite
Hammasini ko'rsatish...
18👏 2
ខេត្តកណ្តាល៖ ថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកណ្តាល សហការជាមួយរដ្ឋបាលក្រុងតាខ្មៅ និងសាខាកាកបាទក្រហម ខេត្តកណ្តាល បានចុះសួរសុខទុក្ខគ្រួសារសពក្មេងស្រី ០៣នាក់ស្លាប់ដោយសារលង់ទឹកស្រះស្ថិតនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ១.ឈ្មោះ រដ្ឋ ម៉ាយ៉ា ភេទស្រី អាយុ១២ឆ្នាំ ២.ឈ្មោះ ម៉ាឌី ម៉ានីកា ភេទស្រី អាយុ១២ឆ្នាំ ៣.ឈ្មោះ គង់ ទេវី ភេទស្រី អាយុ១២ឆ្នាំ ។ អានអត្ថបទពេញ និងទាញយករូបបន្ថែម៖ http://mosvy.gov.kh/10-07-24-3TelegramFacebookWebsite
Hammasini ko'rsatish...
🥰 6 4👍 1
Po'stilar arxiv
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.