1 389
Obunachilar
Ma'lumot yo'q24 soatlar
-47 kun
-2130 kun
Postlar arxiv
Repost from គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សូមអញ្ជើញប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ឬកែតម្រូវទិន្នន័យជីវប្រវត្តិ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
🚨 សូមប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ
បច្ចុប្បន្ន ចោរ ព័ត៌មាន វិទ្យា កំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។
⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖
• .exe
• .bat
• .vbs
• .ps1
• .sh
• .msi
• .scr
ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។
ដើម្បីការពារខ្លួន សូមអនុវត្ត៖
✅ បើកតែឯកសារពីប្រភពដែលអ្នកទុកចិត្ត។
✅ ពិនិត្យផ្នែកខាងចុង (Extension) ឯកសារមុនពេលបើក។
✅ កុំចុច “Run” ឬ “Install” ប្រសិនបើមិនប្រាកដពីប្រភព។
✅ ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។
📢 ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារសុវត្ថិភាពឌីជីថលរបស់អ្នក និងអង្គភាពរបស់អ្នក។
ស្វែងយល់អំពីទារកដ្ឋានសហគមន៍
https://www.facebook.com/share/v/14EBDpxxPeT/
ដោយសារតែថ្មីៗនេះ សន្ទស្សន៍គុណភាពខ្យល់បានកើនឡើង យើងខ្ញុំសង្ឃឹមថា អ្នកទាំងអស់នឹងរក្សាសុវត្ថិភាព និងថែទាំខ្លួនឯងឱ្យបានល្អ។😷🌿
នៅពេលដែលសន្ទស្សន៍គុណភាពខ្យល់កើនឡើង សូមកំណត់ពេលវេលានៃសកម្មភាពក្រៅផ្ទះ ជាពិសេសក្នុងអំឡុងពេលមានការបំពុលខ្លាំង។ នៅពេលនៅក្នុងផ្ទះ សូមបិទបង្អួច និងទ្វារ។ សូមប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់ដើម្បីបង្កើនគុណភាពខ្យល់នៅក្នុងផ្ទះ។ យើងខ្ញុំសង្ឃឹមថា ព័ត៌មាននេះនឹងជួយអ្នកឱ្យរក្សាសុវត្ថិភាពផងដែរ។
#WELab #ITC #ResearchHub
https://www.facebook.com/share/p/1YVV8pMU6t/?mibextid=wwXIfr
នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំរបស់រដ្ឋបាលខេត្តសៀមរាប មានកិច្ចប្រជុំមួួយរវាង រដ្ឋបាលខេត្តសៀមរាប អង្គការគ្រួសារអន្តរជាតិ និងអង្គការរ៉ាឆា។
#RACHA #FHI #siemreap #ISAC #USAID
