All About Docs.collections ធនាគារឯកសារ
Kanalga Telegram’da o‘tish
3 079
Obunachilar
-124 soatlar
+87 kunlar
+2430 kunlar
Postlar arxiv
ឧបករណ៍ទី២៖_ទី_ជំនាញMMសង្កេតទី_ប្រចាំសាលាSBEG_រួចពិភាក្សាផ្តល់ព័ត៌មានត្រឡប់.pdf1.37 KB
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
[PNN News]ក្រសួងអប់រំ៖ អាហារូបករណ៍ ថ្នាក់វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សថ្នាក់ទី១២ សម្រាប់គ្រឹះសិក្សារដ្ឋ និងឯកជនដោយឥតគិតថ្លៃ ថែមទាំងបូកបញ្ចូលថ្នាក់ភាសាអង់គ្លេស ភាសាចិន ភាសាជប៉ុន
០៧ មករា ២០២៥
🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵
👩🏫Website 👨🎓E-learning
👨🎓MoEYS App 👩🎓SalaDigital
🌐Facebook 🌐Telegram
🌐YouTube 🌐Instagram
👨🏫Podcast 🌐TikTok
អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារនៃមន្ត្រីរាជការស៊ីវិល
(៦) វិធានគន្លឹះក្នុងវិស័យអប់រំ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងគុណភាពអប់រំចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា រួមមាន ទី១)ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅ ម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលា ទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ។
(៧) ការអភិវឌ្ឍយុវជនដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ទី២១ និងលើកកម្ពស់ភាពជាអ្នកដឹកនាំ រួមមាន៖១).បំណិនត្រិះរិះពិចារណា, ២).នវានុវត្តន៍ និងដោះស្រាយបញ្ហា ៣).សហការ, ៤).ទំនាក់ទំនង និងប្រាស្រ័យទាក់ទង, ៥).អក្ខរកម្មព័ត៌មាន៖ យល់ពីព្រឹត្តិការណ៍ ទិន្នន័យ និងស្ថិតិ, ៦).អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ៖ ចេះបែងចែកព័ត៌មានសំខាន់ និង ព័ត៌មានក្លែងក្លាយ, ៧).អក្ខរកម្មបច្ចេកវិទ្យា ៨). ភាពទន់ភ្លន់៖ ចេះបន់បែនតាមសភាពការណ៍ដែលវិវត្តយ៉ាងលឿន, ៩).ភាពជាអ្នកដឹកនាំ៖ ធ្វើការលើសពីការរំពឹងទុក ចេះគ្រប់គ្រងនិងដឹកនាំអង្គភាព មានគំនិតផ្តួចផ្តើម មានឥរិយាបថវិជ្ជមាន មានចក្ខុវិស័យ ផ្តល់ការលើកទឹកចិត្ត មានការទទួលខុសត្រូវ តស៊ូពេលលំបាក ចេះស្តាប់មតិយោបល់អ្នកដ៏ទៃ ចេះសម្រេចចិត្ត, ១០). ការមានគំនិតផ្តួចផ្តើម និងសហគ្រិនភាព, ១១). ផលិតភាព និង ១២). បំណិនសង្គម៖ មានបំណិនទំនាក់ទំនង។
(៨) ក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ សាលារៀនត្រូវធានាបាននូវនិរន្តរភាពនៃដំណើរការ និងធានាសុវត្ថិភាពសុខភាព រួមទាំងសុខភាពផ្លូវចិត្ត សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។
(៩) ការដាក់ចេញគោលនយោបាយដើម្បីជំរុញ “ភាពជាដៃគូសាធារណៈនិងសហគមន៍ក្នុងការអប់រំ” ដោយចាប់ផ្តើមអនុវត្តនៅតាមសាលារៀនគំរូ និងរៀបចំសេចក្តីណែនាំអនុវត្តនៅគ្រប់គ្រឹះស្ថានសិក្សា រួមទាំងរៀបចំយន្តការថ្នាក់ជាតិចុះជួយជំរុញនៅទូទាំងប្រទេស ក្នុងគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបំផុសស្មារតីចូលរួម ជាពិសេសការបង្កើតទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ដើម្បីផ្តល់ព័ត៌មាន និងជួយគ្នាទៅវិញទៅមកអំពីការអប់រំសិស្ស
(១០) លក្ខណៈសម្បត្តិគ្រូសតវត្សទី២១៖ យល់ដឹងពីការបង្រៀន, ជួយសិស្សរៀន, សហការជាមួយសហគមន៍, ធ្វើខ្លួនជាគ្រូល្អជារៀងរាល់ថ្ងៃ។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញតួនាទីការងារដោយមនសិការទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាពដល់សិស្ស និងសូមស្នើឱ្យបន្តស្មារតីសហការគ្នាចូលរួមចំណែកអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យកាន់តែប្រសើរឡើងក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមជាតិឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០៕
២៨ ធ្នូ ២០២៤ | រាជធានីភ្នំពេញ
ពិធីសំណេះសំណាល និងបាឋកថាពិសេសស្តីពី “ការលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន”
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលជាអធិបតីក្នុងកម្មវិធីសំណេះសំណាល និងធ្វើបាឋកថាពិសេសស្តីពី “ការលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មកពីអនុវិស័យអប់រំកុមារតូច បឋមសិក្សា និងមធ្យមសិក្សា ក្នុងក្របខណ្ឌគម្រោងកែលម្អការអប់រំចំណេះទូទៅ សរុបប្រមាណ ៥៥០នាក់ដែលចូលរួមផ្ទាល់ និងជាង៤៩២០ នាក់ទៀត ចូលរួមស្តាប់តាមអនឡាញ។
ក្នុងឱកាសនៃការថ្លែងបាឋកថានាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចពីប្រវត្តិនៃអរិយធម៌ខ្មែរ ដ៏រុងរឿង និងសារ:សំខាន់របស់ប្រព័ន្ធអប់រំ តាំងពីសម័យហ្វូណន់ តមកចេនឡា ទួលបាសាន លង្វែក ឧដុង្គ និងចតុមុខ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពី ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ,ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡាឆ្នាំ២០២៣-២០២៨, លក្ខណៈសម្បត្តិគ្រូបង្រៀនសតវត្សទី២១ និង កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន ដោយគូសរំលេចអំពីអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើ (១) មូលធនមនុស្សប្រកបដោយគុណភាព (២) ជំនាញសិក្សាពេញមួយជីវិត (៣) ចំណេះ, អំណត់ធន់ និងសីលធម៌ (៤) បច្ចេកវិទ្យា និងនវានុវត្តន៍។ សម្រាប់បង្គោលចរឆ្នាំ២០៣០ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើ ទី១ គឺ ការអប់រំយុវជនឱ្យមានចំណេះដឹង, ជំនាញ, សីលធម៌, គុណធម៌, សុជីវធម៌ និង ចូលរួមអភិវឌ្ឍ, ទី២ គឺ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធគ្រឹះផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យារឹងមាំ, សមត្ថភាពស្រាវជ្រាវនៅស្ថាប័នសាធារណៈ និង សាកលវិទ្យាល័យ។
ឆ្លើយតបនឹងប្រធានបទបាឋកថានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចឡើង ១០ចំណុច ដូចខាងក្រោម៖
(១) គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលក្នុងនោះរួមមាន ១) ការពង្រឹងគុណភាពអប់រំ៖ ចំណេះដឹងមូលដ្ឋានលើផ្នែកគណិតវិទ្យា វិទ្យាសាស្រ្ត អក្សរសាស្ត្រ និងបច្ចេកវិទ្យា ២) ជំរុញការសិក្សាអប់រំលើជំនាញវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM) ៣) កាត់បន្ថយអត្រាបោះបង់ការសិក្សា និងលើកកម្ពស់អត្រាចូលរៀននៅមធ្យមសិក្សា ៤) កម្មវិធីសិក្សាទំនើប៖ ជំនាញទន់ (Soft Skills) និងជំនាញសតវត្សទី២១ ដែលមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍមូលដ្ឋានគ្រឹះឧស្សាហកម្ម ៥) ការបណ្តុះបណ្តាលជំនាញ ឆ្លើយតបនឹងតម្រូវការរបស់វិស័យឯកជន៖ ភាពជាដៃគូត្រីភាគី «រដ្ឋ-ស្ថាប័ន បណ្តុះបណ្តាល-ក្រុមហ៊ុន/រោងចក្រ» ៦) វិនិយោគលើវិទ្យាស្ថានស្រាវជ្រាវ ជាពិសេសលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៧) ពង្រឹងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
(២) យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ៖ ការអភិវឌ្ឍមូលធនមនុស្ស ដោយបន្តកែទម្រង់សាលារៀន សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ, អភិបាលកិច្ច និងពង្រឹង គុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន វិធីសាស្ត្របង្រៀន ព្រមទាំងការបន្តលើកកម្ពស់ជីវភាព និងគុណតម្លៃ បុគ្គលិកសិក្សាគ្រប់កម្រិត ,ការអប់រំឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា; ការស្រាវជ្រាវ, ការអភិវឌ្ឍ និងនវានុវត្តន៍។
(៣) ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល៖ ធនធានមនុស្សមានទេពកោសល្យក្នុងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សមត្ថភាពនៃការស្រាវជ្រាវ, ការអភិវឌ្ឍ និង ការនវានុវត្ត នៅតាមគ្រឹះស្ថានសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។
(៤) កំណែទម្រង់កម្រិតសាលារៀន៖ ការបន្តធ្វើកំណែទម្រង់សាលារៀន ផ្តោតជាសំខាន់លើ “សាលារៀនគំរូ” ដោយពង្រឹងសាលារៀនគំរូដែលមានស្រាប់ និងពង្រីកសាលារៀនធម្មតាឱ្យក្លាយជាសាលារៀនគំរូ តាមរយៈការដាក់ឱ្យអនុវត្តទូទៅសម្រាប់សាលារៀនទាំងអស់។ ការអនុវត្ត “វិធីសាស្ត្របង្រៀនថ្មី” ដូចជាការបង្រៀនតាមបែបគម្រោង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ដែលបានដាក់ឱ្យអនុវត្តនៅសាលារៀនជំនាន់ថ្មី,ជំរុញ និងលើកទឹកចិត្តដល់ “ការបង្រៀននិងរៀនមុខវិជ្ជាស្ទែម” និងរៀបចំ “បណ្ណាល័យស្តង់ដា” ដោយសហការជាមួយអង្គការដៃគូ និងផ្តោតលើសាលារៀនគំរូ។
(៥) ជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូទាំង ៥ ដែលរួមមាន(ស្តង់ដាទី១) ៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២) ៖ ដំណើរការបង្រៀន និងរៀន (ស្តង់ដាទី៣) ៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤) ៖ ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលារៀន និង (ស្តង់ដាទី៥) ៖ គណនេយ្យភាព។
Repost from ឯកសារមន្ត្រីសាធារណៈ
+2
ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។ #HOLIDAY
ថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥ - ទិវាចូលឆ្នាំសកល។ 🎆
@oa_channel | JOIN US 🔔
សៀវភៅ_Microsoft_PowerPoint_ដោយក្រសួងសេដ្ឋកិច្ច.pdf3.71 MB
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
