ឯកសារច្បាប់ រដ្ឋបាលសាធារណៈ
Kanalga Telegram’da o‘tish
6 939
Obunachilar
+224 soatlar
+307 kun
+14530 kun
Postlar arxiv
Repost from Noobie GMK
ដំណឹងល្អ! ធនាគារជាតិ ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លុបចោលឥណទានរហូតដល់ចំនួន ៨០លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។ 🇰🇭
ប្រភព៖ https://www.facebook.com/nationalbankofcambodiaofficial/posts/pfbid0VU6bzjP4HtTtvB9ARjKcuC26HR6WQkJpKhZnw4LAg7uDKmkYaXMAmsdeJxP7e9ztl
Repost from Khmerload
+1
ទឹកមុខបញ្ជាក់អំពី ទំនួលខុសត្រូវដ៏ធំធេងចំពោះជាតិ 🇰🇭
ពលរដ្ឋខ្មែរ សូមធ្វើការអរគុណលោកទាំងទ្វេអស់ពីចិត្ត ដែលលោកខិតខំស្វែងរកសន្ដិភាពសារជាថ្មីសម្រាប់ប្រជាជនខ្មែរ ពួកយើងសូមធ្វើការដឹងគុណ និងចងចាំទង្វើដ៏សែនអស្ចារ្យមួយនេះ ក្នុងក្រអៅបេះដូងជានិច្ច។
ពួកយើងពិតជាមានមោទនភាព ដែលមានវិរៈជនដូចជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើជាអ្នកដឹកនាំ។
🙏🙏🙏
+9
ពួកយើងជាកូនខ្មែរ ជនជាតិខ្មែរ ទូទាំងប្រទេស សូមគោរព ដឹងគុណនិង កាន់ទុក្ខដល់ វីរះកងទ័ពខ្មែរ 🇰🇭ដែលបានពលីជីវិត ក្នុង សមរភូមិ ដ៏អង់អាចក្លាហាន ពួកយើង នឹងចង់ចាំទុកនូវ វីរៈភាពដ៏អស្ចារ្យ មួយនេះ 🥹🥹🥹🙏🙏🙏🇰🇭🇰🇭🇰🇭
Repost from Khmerload
កងទ័ពថៃ ប្រកាសទទួលស្គាល់បទឈប់បាញ់នៅទូទាំងតំបន់ព្រំដែនជាមួយកម្ពុជា មុនកិច្ចប្រជុំ GBC
ប្រភព៖ Fresh News
+9
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគព្រមទាំងរបស់របរប្រើប្រាសចាំបាច់ជាច្រើនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងជំរំសុវត្ថិភាព។
នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកចំនួន២.៤០០គ្រួសារស្មើនឹង៨.៣៣៥នាក់ដែលកំពុងប្រមូលផ្តុំនៅក្នុងមណ្ឌលសុវត្ថិភាពចំនួន៣ទីតាំងស្ថិតក្នុងខេត្តសៀមរាបរួមមាន៖មណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចំនួន ១.០០០ គ្រួសារស្មើនឹង៣.៨៦៨នាក់ មណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តចារឈូក ភូមិជូនស្វា ឃុំចារឈូក ស្រុកអង្គរជុំមានចំនួន៤០០គ្រួសារស្មើនឹង១.២៨៩នាក់ និងមណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តជ្រោយនាងបួន ភូមិជ្រោយនាងបួន ឃុំជ្រោយនាងបួន ស្រុកស្រីស្នំ ខេត្តសៀមរាបចំនួន១.០០០គ្រួសារស្មើនឹង៣.១៧៨នាក់។
ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិតបានសំណេះសំណាល និងបានផ្តល់ស្បៀងអារហារ និងរបស់របរប្រើប្រាសចាំបាច់ជាច្រើនជូន បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង២.៤០០គ្រួសារនូវថ្នាំពេទ្យ តង់ មុង កន្ទេល អង្រឹង ក្រម៉ា ភួយ ខ្នើយ សាប៊ូ ដែកកេស ព្រមទាំងស្បៀងអាហារ មានអង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី សាច់ក្រក ឆៃប៉ូវ ត្រីប្រាហើម សៀងផ្អែមជាដើមដើម្បីផ្គត់ផ្គង់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងបរិភោគដែលអាចដោះស្រាយការលំបាកនៅចំពោះមុខមួយគ្រានេះ។
ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។
ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹកដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នាក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។ ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។
ខេត្តសៀមរាប ថ្ងៃអង្គារ ទី២៩ កក្កដា ២០២៥
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from ឯកសារមន្ត្រីសាធារណៈ
ថ្ងៃនេះ ធនាគារ ABA សូមបរិច្ចាគទឹកប្រាក់ 1លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់កិច្ចការសង្គ្រោះបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរងនូវផលប៉ះពាល់ពីបញ្ហាជម្លោះព្រំដែន។
ថវិកាបរិច្ចាគរបស់យើងខ្ញុំ នឹងរួមចំណែកដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋខ្មែរយើងរាប់ម៉ឺនគ្រួសារ រួមមានជាអាទិ៍ មនុស្សចាស់ ស្ដ្រី កុមារតូចៗ ដែលកំពុងរងនូវផលប៉ះពាល់នេះ។ អានបន្ថែម៖ bit.ly/4mikGku
គ្រាដ៏លំបាកនេះ គឺជាពេលវេលាមួយដែលបងប្អូនខ្មែរយើងគ្រប់រូប រួមគ្នាក្នុងស្មារតីសាមគ្គីភាព និងទឹកចិត្តសង្គ្រោះ។ ដូចដែលបានប្រកាសកាលពីពេលថ្មីៗនេះ មូលនិធិសាមគ្គីភាពជាតិខ្មែររបស់ ABA គឺជាមធ្យោបាយដ៏ងាយស្រួល និងសុវត្ថិភាពមួយ ដែលបងប្អូនអាចចូលរួមបរិច្ចាគ ម្នាក់បន្ដិចៗ ដើម្បីជួយដល់ពលរដ្ឋខ្មែរយើងដែលកំពុងត្រូវការជំនួយ។
📲បរិច្ចាគយ៉ាងងាយស្រួលតាម ABA Mobile៖
យើងទាំងអស់គ្នា រួមគ្នា ស្ដារឡើងវិញ ជំរុញលើកកម្ពស់ និងឆ្ពោះទៅមុខជាធ្លុងមួយ!
#ABABank #ABADonation #KhmerSolidarityFund
សូមចូលរួមរំលែកទុក្ខ និង កាន់ទុក្ខក្រុមគ្រួសារ វីរកងទ័ពកម្ពុជា ដែលបានពលី 🙏
មេបញ្ជាការភូមិភាគ៤កម្ពុជា និងមេបញ្ជាការភូមិភាគទី២ថៃ៖ «យល់ព្រមឈប់បាញ់គ្នា»
តាមកិច្ចព្រមព្រៀង
ប្រភព៖ Fresh News
ជំហ៊ានបន្ទាប់ក្នុងរយៈពេលខ្លីពីមួយឆ្នាំទៅពីរឆ្នាំសម្រាប់ការពារ៖
1. បង្កើតកងពលពិសេសផ្នែកតិចណូឡូហ្សី
a. ក្រុមការពារសុវត្ថិភាពប្រព័ន្ធ
b. ក្រុមរំខាននិងកំទេចប្រព័ន្ធរបស់សត្រូវ
C. ក្រុមដ្រូន៖ ទិញ បង្កើតនិងអភិវឌ្ឍដ្រូនអោយបានច្រើន ដោយសិក្សាពីបទពិសោធន៏រុស្សីនិងអ៊ុនក្រែន
- ដ្រូនស៊ើបការណ៏
- ដ្រូនប្រយុទ្ធ និងដ្រូនអត្តឃាត
- ដ្រូនកំចាត់ដ្រូន
2. បន្ថែមនិងពង្រឺងប្រព័ន្ធការពារដែនអាកាស ទាំងតូច(បាញ់លើស្មា)និងទាំងធំអោយបានច្រើន តាមតែអាចធ្វើទៅបាន
3. បង្វឹកបន្ថែមទ័ពប្រយុទ្ធ
4. ពង្រឹងស្ថាប័នពត៏មានជាភាសាបរទេស និងសហការអោយស្និតជាមួយស្ថាប័នពត៏មានធំៗ
សូមអធ្យាស្រ័យចំពោះបងប្អូនទាំងអស់គ្នាដោយមួយរយៈនេះខ្ញុំចែករំលែកតែព័ត៌មានបញ្ហាព្រំដែន ពេលនេះប្រទេសយើងមានសន្តិភាពវិញហើយខ្ញុំនិងចែករំលែកចំណេះដឹងជូនបងប្អូនដូចដើម។សូមជូនពរបងប្អូនខ្មែរមានសុខភាពល្អនិងមានសុវត្ថិភាពទាំងអស់គ្នា🙏❤️🇰🇭
Repost from កណ្ដៀរ
+3
(២៩ ខែកក្កដា ២០២៥) ជូនដំណឹងដ៏រីករាយពីជួរមុខ! បងប្អូនកងកម្លាំងនគរបាលការពារបេតិកភ័ណ្ឌប្រចាំប្រាសាទ ព្រះវិហារ បានឱ្យដឹងថា សុខសប្បាយទាំងអស់គ្នា ព្រមទាំងផ្ញើពាក្យអរគុណមេទ័ពខ្លាំងរបស់យើង មកជួយទប់ទល់ស្ថានការណ៍ការពារប្រាសាទយើងបានជោគជ័យ៕
#អរគុណសន្តិភាព
