cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

ព័ត៌មានអំពី NGO ពី ន.គ.ស

Ko'proq ko'rsatish
Reklama postlari
1 169
Obunachilar
+124 soatlar
+57 kunlar
+2530 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទីព្រឹក ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំ “ លើកទី១០ របស់គណៈកម្មាធិការត្រួតពិនិត្យនៃកម្ពុជា” ដែលមានការអញ្ចើញចូលរួមដោយ លោកស្រី ហង្ស សុផាតម៉ូលីហ្សាណា អនុប្រធាន និង លោក-លោកស្រី ជាសមាជិក ព្រមទាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យនៃកម្ពុជា តាមប្រព័ន្ធវីដេអូនិម្មិត (Zoom Meeting) ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១. ពិនិត្យ និងវាយតម្លៃបុគ្គលស្នើសុំចុះឈ្មោះជាគណនេយ្យករជំនាញអាស៊ាន ចំនួន ៥រូប បន្ថែមទៀតគឺ (លោក ហេង គិតសុផល, លោក តាំង សុទី លោក សាយ សុខខេង, លោក ខាវ ហុង, និងលោកស្រី ឡន ស៊ីនរតនា)។ ២.រាយការណ៍អំពីលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៤ នៅខេត្តសៀមរាប កាលពីថ្ងៃទី៤-៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះផងដែរអង្គប្រជុំបានឯកភាពជាគោលការនឹងត្រៀមបន្ដ នីតិវិធីបញ្ជូនឈ្មោះបេក្ខជន ទាំង៥រូប ជូនលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន ដើម្បីពិនិត្យ និងអនុញ្ញាត ចុះឈោះបេក្ខជនទាំងនោះ ជាគណនេយ្យករជំនាញអាស៊ាន។ ***** On Thursday morning, July 11, 2024, at 10:00 a.m., H.E. Bou Tharin, Director General of the Accounting and Auditing Regulator and Chairman of the Cambodia Monitoring Committee, led the "10th Cambodia Monitoring Committee Meeting (MC),”accompanied by Mrs. Hang Sophath Molyzana, Vice Chairman of the Cambodia Monitoring Committee, and joined by members as well as the Secretariat of the Cambodia Monitoring Committee via Zoom Meeting to discuss the following agenda: 1-To examine and evaluate five candidates who apply for registration as ASEAN Chartered Professional Accountant (ASEAN CPA), namely Mr. Heng Kit Sophal, Mr. Taing Soty, Mr. Say Sokheng, Khav Hong, and Mrs. Lan Sinratana. 2-Report on the results of the 24th ASEAN Chartered Professional Accountant Coordinating Committee (ACPACC) Meeting in Siem Reap on June 4–7, 2024. In addition, the meeting agreed in principle to prepare the procedure for submitting the names of the five candidates to the Secretariat of the ASEAN Chartered Professional Accountants Coordinating Committee to review and approve the nomination of those candidates as ASEAN CPAs. 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉 Website 👉Telegram 👉Facebook
Hammasini ko'rsatish...
នាព្រឹកព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទី នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានអញ្ជើញថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពី «កាតព្វកិច្ចគណនេយ្យ​ និងសវនកម្មសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ» រៀបចំឡើងដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.)។ សិក្ខាសាលានេះ មានការចូលរួមពីមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងសិក្ខាកាមដែលជាតំណាងមកពីអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលមានអ្នកចូលរួមប្រមាណជាង២០០នាក់។ *** On Thursday morning, July 11, 2024, at Tonlé Bassac II Restaurant, H.E. Bou Tharin, Director General of the Accounting and Auditing Regulator (ACAR), delivered the opening remarks for the workshop on “Accounting and Auditing Obligations for Not-for-Profits Entities (NFPEs)” organized by the Cooperation Committee for Cambodia (C.C.C.) The workshop was attended by officials from ACAR and representatives from Not-for-Profits Entities, with approximately 200 participants. 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉 Website 👉Telegram 👉Facebook
Hammasini ko'rsatish...
Photo unavailableShow in Telegram
🎉អបអរសាទរ ខួបលើកទី៣៥ «ទិវាប្រជាជនពិភពលោក» ១១ កក្កដា ២០២៤ 🎉 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉 Website 👉Telegram 👉Facebook
Hammasini ko'rsatish...
Photo unavailableShow in Telegram
វគ្គបណ្តុះបណ្តាល "មូលដ្ឋានគ្រឹះគណនេយ្យមុននឹងសិក្សាស្តង់ដាគណនេយ្យ" ដែលនឹងរៀបចំ​ ចំនួន ៣ ថ្ងៃ នៅថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ សូមចុច Linkខាងក្រោមដើម្បីចុះឈ្មោះចូលរួម៖ https://bit.ly/3z6umLp 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉 Website 👉Telegram 👉Facebook
Hammasini ko'rsatish...
Photo unavailableShow in Telegram
វគ្គបណ្តុះបណ្តាលស្តីពី "ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម(CIFRS for SMEs)" ដែលនឹងរៀបចំ ចំនួន ៦ ថ្ងៃ នៅថ្ងៃទី ២០-២១ ខែកក្កដា និង ថ្ងៃទី ៣-៤,១០-១១ ខែសីហា ឆ្នាំ២០២៤។ សូមចុច Linkខាងក្រោមដើម្បីចុះឈ្មោះចូលរួម៖ https://bit.ly/3LiZYR7 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉 Website 👉Telegram 👉Facebook
Hammasini ko'rsatish...
Photo unavailableShow in Telegram
សេចក្តីជូនដំណឹងស្តីពី ការផ្តល់ពេលវេលាបន្ថែម ក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលរងសវនកម្មឯករាជ្យមកនិយ័តករគណនេយ្យនិងសវនកម្ម 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉 Website 👉Telegram 👉Facebook
Hammasini ko'rsatish...
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.